ប៉េង ហួត គ្រុប សហការរៀបចំព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌ ប្រមូលថវិកាបាន ១០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

0

ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ដែលសហការរៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រសួងព័ត៌មាន និងអង្គភាពសារព័ត៌មាន ASEAN Top ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្លោ។

ព្រឹត្តិការណ៍នេះមានការគាំទ្រយ៉ាងច្រើនពីសាធារណជនដោយមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណជាង ១៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរត់ក្នុងចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជា២០ស្តង់ផងដែរ។

នេះគឺជាសកម្មភាពមួយនៃបង្គោលការងារសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលក្រុមហ៊ុនតែងតែបរិច្ចាគថវិកាប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌។ តាមរយៈនេះ ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់សាធារណជន និងដៃគូសហការជាច្រើនដែលគាំទ្រនូវរាល់សកម្មភាពការងារសង្គមរបស់ក្រុមហ៊ុនក្នុងស្មារតី និងគោលដៅរួមគឺដើម្បីធ្វើឲ្យមានភាពល្អប្រសើរ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទៅកាន់សង្គម៕

American demand for overseas property, residency surges in second Trump term

0

Political and economic uncertainties are driving more Americans to follow the lead of wealthy people from mainland China and Hong Kong by shopping for properties – and rights of abode – overseas.

The UK, Australia and Portugal are among the favoured destinations, and property agents there have noted a significant increase in the number of US-based clients trying to line up residential options.

Official data is scant, but immigration consultants and property agents said the trend intensified following the re-election of Donald Trump, whose actions have heightened uncertainty on issues from the economy to the rule of law.

“Many Americans realised that relying on a single passport posed a risk they were no longer comfortable with,” said Basil Mohr-Elzeki, head of North America at Henley & Partners, a London-based consultant on residency and citizenship via investment.

The number of American clients calling on the firm’s services increased by more than 1,000 per cent in 2024 compared with 2019, it said. Overall, US nationals accounted for about a quarter of all applications the consultancy processed last year – nearly as many as the next four client nationality groups combined.

“That shift in mindset hasn’t faded,”

Mohr-Elzeki said. “In fact, in 2025, demand for alternative residence and citizenship continues to surge. Henley & Partners has more American clients than ever before seeking a second passport or residency abroad, with high-net-worth families viewing investment migration as an essential insurance policy against the economic and political uncertainty in the US.”

Source: SCMP

មន្រ្តីជាន់ខ្ពស់ជម្រុញក្រុមហ៊ុនចិនធំមួយពង្រីកការវិនិយោគ និងបង្កើនជើងហោះហើរត្រង់មកកម្ពុជា

0

ដោយៈ គង់ សូរិយា

   ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំមួយ សិក្សាលទ្ឋភាពពង្រីកការវិនិយោគ និងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជា។

   ក្នុងដំណើរទស្សនកិច្ច គោះទ្វារអ្នកវិនិយោគនៅប្រទេសចិន លោកស៊ុន ចាន់ថុល និងប្រតិភូបានអញ្ជើញ

ទស្សនកិច្ចការងារ ទៅកាន់ក្រុមហ៊ុនវិនិយោ​គអាកាសយានដ្ឋានខេត្តហ៊ឺណាន និងទីស្នាក់ការក្រុម​ហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រចាំក្រុងចឹងចូវ។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងសិក្សាស្វែងយល់ អំពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈជំនួបនេះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេស​ចរណ៍របស់កម្ពុជា ទៅកាន់ភាគីចិនផងដែរ។

លោកYi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអា​កាសយានដ្ឋានខេត្តហ៊ឺណាន បានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជា វឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួន ដែលបានធ្វើពិពិធកម្មប្រកប​ដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ(Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ ក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia)។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយមេត្រីភាពរបស់ភាគីមិត្តចិន ជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះភាពរីកលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋានខេត្តហឺណាននិយាយជារួម និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និយាយដោយឡែក ដែលបានជះផលវិជ្ជមាន មកលើការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។

ស្របគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីមិត្ត ក្នុងការពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People – P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) និងដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជាឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៥នេះ។

បន្ថែមពីនេះ លោកស៊ុន ចាន់ថុលបានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុន វិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងសហការីពិនិត្យលទ្ធភាព និងឱកាសក្នុងការមកទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការឆក់យកឱកាសវិនិយោគ លើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន ខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋ ដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធ នឹងការអភិវឌ្ឍនគរូបនីយកម្ម ការវិនិយោគលើនគរូបនីយកម្ម បច្ចេកវិទ្យា ប្រតិបត្តិការ សួនបច្ចេកវិទ្យា និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។

ក្នុងឱកាសនេះដែរ ដោយទទួលបានការអនុញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី លោកអ៊ិត វិជិត នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានជម្រាបជូនអំពីសក្តានុពលទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ខណៈដែល អ្នកឧកញ៉ាគួន ធីតា សមាជិកា នៃសមា​គមឧកញ៉ាកម្ពុជា បានលើកឡើងអំពីបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ដែលមានអំណោយផលខ្ពស់ចំពោះការវិនិយោគឯកជន៕

ក្រសួងកំពុងរៀបចំឯកសារមហាសង្រ្កានចុះក្នុងបញ្ជីរបេតិកភ័ណ្ឌ នៃមនុស្សជាតិរបស់យូណេស្កូ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្ដីពី “ការរៀបចំឯកសារមហាសង្រ្កាន្តចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ”។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះ មានការចូលរួមពីលោក លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រះសង្ឃ មន្ទីររាជធានី-ខេត្ត អ្នកស្រាវជ្រាវ អង្គការសមាគម និងតាអាចារ្យ លោកតា លោកយាយ ដែលតំណាងសហគមន៍ ចំនួនប្រមាណ ១៧០អង្គ/នាក់ ដើម្បីផ្តល់ការគាំទ្រ ពិភាក្សាយោបល់ និងផ្តល់ធាតុចូលបន្ថែម សម្រាប់ឲ្យការរៀបចំឯកសារនេះឲ្យកាន់តែទូលំទូលាយ ពេញលេញ រឹងមាំ និងទទួលបានជោគជ័យ។

ជាមួយគ្នានេះ ផ្សារភ្ជាប់នឹងពិធីមហាសង្រ្កានដដែលនេះ លោកហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ចូលរួមពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីដើមខែមិនាផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត”នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។

ពិធីប្រុងពលីនេះ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្សជាច្រើននាក់ផង៕

តម្លៃហាងឆេងមាសបានស្ទុះងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ទុះងើបឡើងថ្លៃដល់កម្រិតលើសពី៣.០០០ដុល្លារអាមេរិកក្នុងមួយអោនក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារភាពមិនច្បាស់លាស់អំពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យការទិញមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៣ភាគរយដល់៣០១១,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៨ភាគរយដល់៣០២០,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៥៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម១០៣,៣៧ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៦ភាគរយដល់៣៤,៥៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤២ភាគរយដល់១០៣០,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៨ភាគរយដល់៩៧៦,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

ក្រសួងទេសចរណ៍គ្រោងរៀបចំតំបន់ទីលានជល់ដំរី ជាទីតាំងកម្សាន្តនាពេលរាត្រី

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ រដ្ឋមន្រ្តីទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)។

ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងរដ្ឋបាលខេត្តសៀមរាប តំណាងអាជ្ញាធរអប្សរា តំណាងគ្រឹះស្ថានអង្គរ បានអញ្ជើញចុះពិនិត្យមើលទីតាំង និងស្ថានភាពជាក់ស្តែងនៅទីលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីសិក្សាដំណើរការរៀបចំតំបន់កម្សាន្តអង្គរនាពេលរាត្រី (Angkor by Night)៕

ពលរដ្ឋអាមេរិកកាន់តែច្រើនងាកទៅទិញលំនៅដ្ឋាននៅបរទេស ស្របពេលមានភាពមិនប្រាកដប្រជាក្នុងស្រុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ចកំពុងជំរុញឱ្យពលរដ្ឋអាមេរិកកាន់តែច្រើនឡើង ងាកទៅទិញអចលនទ្រព្យ និងស្នើសុំសិទ្ធិរស់នៅក្រៅប្រទេស។

ប្រទេសអង់គ្លេស អូស្ត្រាលី និងព័រទុយហ្គាល់ស្ថិតក្នុងចំណោមគោលដៅពេញនិយមរបស់ពលរដ្ឋអាមេរិក ហើយភ្នាក់ងារអចលនទ្រព្យនៅទីនោះបានកត់សម្គាល់ឃើញពីការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអតិថិជនអាមេរិក ដែលកំពុងសម្រុកមកទិញលំនៅដ្ឋាន។

និន្នាការនេះបានកើតមានឡើងកាន់តែខ្លាំង បន្ទាប់ពីការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបង្កើនភាពមិនច្បាស់លាស់លើបញ្ហានានា រាប់ចាប់តាំងពីសេដ្ឋកិច្ចរហូតដល់នីតិរដ្ឋ។

លោក Basil Mohr-Elzeki ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ Henley & Partners ប្រចាំតំបន់អាមេរិកខាងជើងបានអះអាងថា “ពលរដ្ឋអាមេរិកជាច្រើនបានដឹងថា ការពឹងផ្អែកលើលិខិតឆ្លងដែនតែមួយបានបង្កឱ្យពួកគេប្រឈមមុខនឹងហានិភ័យ”។

លោកបន្តថា ចំនួនអតិថិជនអាមេរិក ដែលបានស្វែងរកសេវាកម្មរបស់ក្រុមហ៊ុន Henley & Partners បានហក់ឡើងជាង១ពាន់ភាគរយនៅក្នុងឆ្នាំ២០២៤បើធៀបនឹងឆ្នាំ២០១៩។

និន្នាការនេះនៅតែបន្តកើតមាន។ លោក Mohr-Elzeki បានបញ្ជាក់ថា“ជាការពិតនៅឆ្នាំ២០២៥ តម្រូវការស្វែងរកលំនៅដ្ឋាន និងសញ្ជាតិបរទេសក្នុងចំណោមពលរដ្ឋអាមេរិកនៅតែបន្តកើនឡើង”។

ក្រុមហ៊ុន Henley & Partners បានផ្តល់សេវាកម្មប្រឹក្សាយោបល់ដល់បណ្តាអតិថិជនអាមេរិកកាន់តែច្រើនជាងមុន ដែលស្វែងរកលិខិតឆ្លងដែនទីពីរ ឬសិទ្ធិស្នាក់នៅក្រៅប្រទេស។

លើសពីនេះ គ្រួសារអ្នកមានបានចាត់ទុកការធ្វើចំណាកស្រុកតាមរយៈការវិនិយោគ ជាគោលនយោបាយធានារ៉ាប់រងដ៏សំខាន់មួយ ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុងសហរដ្ឋអាមេរិក៕ប្រភព: SCMP៕

តើប្រទេសចិនរក្សាទុកទុនបំរុងរូបិយបណ្ណបរទេសចំនួន៣,២២ទ្រីលានដុល្លារអាមេរិករបស់ខ្លួននៅប្រទេសណាខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ប្រទេសចិនបានកាន់កាប់ទុនបំរុងរូបិយបណ្ណបរទេសចំនួន៣,២២ទ្រីលានដុល្លារអាមេរិកគិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥។នេះជាចំនួនយ៉ាងច្រើនបំផុតមួយនៅលើពិភពលោក។

ការគ្រប់គ្រងទ្រព្យសម្បត្តិជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នេះជាភារកិច្ចរបស់ការិយាល័យវិនិយោគក្រៅប្រទេសចំនួន៤ រួមមាន ការិយាល័យ Hua’an ការិយាល័យ Huaxin ការិយាល័យ Hua’ou និងការិយាល័យ Huamei។

ការិយាល័យ Hua’an ឬក្រុមហ៊ុន SAFE Investment Company មានទីតាំងនៅតំបន់រដ្ឋបាលពិសេសហុងកុង ខណៈការិយាល័យ Huaxin ឬក្រុមហ៊ុនវិនិយោគនៃសាធារណរដ្ឋប្រជាមានិតចិន មានទីតាំងនៅប្រទេសសិង្ហបុរី។

ចំណែក ការិយាល័យ Hua’ou មានទីតាំងនៅទីក្រុងឡុងដិ៍របស់ប្រទេសអង់គ្លេស ខណៈការិយាល័យ Huamei មានទីតាំងនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។ការិយាល័យនៅក្រៅប្រទេសទាំង៤នេះ ទទួលបន្ទុកគ្រប់គ្រង ឬរក្សាទុកនូវទុនបំរុងរូបិយបណ្ណបរទេសរបស់ប្រទេសចិន។

យោងតាមរបាយការណ៍ ដែលបានបោះពុម្ពផ្សាយដោយស្ថាប័ន China Forex បានឱ្យដឹងថា ការបង្កើតការិយាល័យទាំង៤ នេះឡើងជាផ្នែកមួយនៃការដាក់ពង្រាយជាសកលនូវទុនបំរុងរូបិយបណ្ណបរទេសរបស់ប្រទេសចិនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ដោយស្វែងរកការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងទីផ្សារភាគហ៊ុន និងទ្រព្យសកម្មផ្សេងទៀត។

ការិយាល័យនៅក្រៅប្រទេសទាំងនេះបានក្លាយទៅជាមូលដ្ឋានសំខាន់សម្រាប់ការធ្វើពិពិធកម្មទុនបំរុងរូបិយបណ្ណបរទេស និងការបង្កើតបានជាបណ្តាញសកលមួយ ដែលគ្របដណ្តប់ទៅលើទីផ្សារ ព័ត៌មាន និងធនធានមនុស្ស។

របាយការណ៍របស់ស្ថាប័ន China Forex បានគូសបញ្ជាក់បន្ថែមថា “ការបង្កើតការិយាល័យនៅក្រៅប្រទេសបានបង្កើនសមត្ថភាពនៃការគ្រប់គ្រងការវិនិយោគទុនបម្រុងរបស់ប្រទេសចិននៅក្នុងតំបន់ជុំវិញពិភពលោក ដែលមានពេលវេលាឬម៉ោងខុសគ្នា និងទីផ្សារផ្សេងៗគ្នា”៕ប្រភព: SCMP៕

តើទំហំទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកអាចទិញបានផ្ទះទំហំប៉ុណ្ណានៅក្នុងទីផ្សារអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេលើពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ប្រសិនបើមានថវិកាចំនួន១លានដុល្លារអាមេរិក អតិថិជនអាចទិញបានផ្ទះប្រណីតទំហំ២២ម៉ែត្រការ៉េនៅក្នុងទីក្រុងហុងកុង ឬផ្ទះទំហំ៣២ម៉ែត្រការ៉េនៅក្នុងប្រទេសសិង្ហបុរី។

តួលេខនេះបានធ្វើឱ្យទីក្រុងហុងកុងក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេបំផុតនៅតំបន់អាស៊ី។នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៥ “Wealth Report 2025”ដែលបានចេញផ្សាយដោយក្រុមហ៊ុន Knight Frank។

ប៉ុន្តែ ប្រសិនបើគិតនៅទូទាំងពិភពលោក ទីក្រុងហុងកុងបានឈរនៅលេខរៀងទី២ បន្ទាប់ពីប្រទេសម៉ូណាកូ។ ទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញផ្ទះទំហំ១៩ម៉ែត្រការ៉េនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ។

របាយការណ៍ខាងលើបង្ហាញទៀតថា ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ ខណៈទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញបានផ្ទះទំហំ៣២ម៉ែត្រការ៉េនៅក្នុងប្រទេសកូនកោះមួយនេះ។

ដោយឡែក ទីក្រុងបុមបៃ(Mumbai)របស់ប្រទេសឥណ្ឌាបានជាប់ឈ្មោះជាទីផ្សារអចលនទ្រព្យ ដែលមានតម្លៃទាបជាងគេបំផុត។ ទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញបានផ្ទះទំហំ៩៩ម៉ែត្រការ៉េនៅក្នុងទីក្រុងបុមបៃ។

អំណាចនៃការទិញនៅទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្ថិតក្នុងសភាពទ្រឹងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលធ្វើឱ្យអតិថិជនងាយស្រួលក្នុងការចរចាតម្លៃ។

ដោយឡែក ទីផ្សារអចលនទ្រព្យនៅទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានធ្លាក់ចុះ។តួយ៉ាង ទំហំទឹកប្រាក់ចំនួន១លានដុល្លារអាចទិញបានផ្ទះទំហំ៣៤ម៉ែត្រការ៉េនៅទីក្រុងឡុងដ៍កាលពីឆ្នាំមុន បើធៀបនឹង២៣ម៉ែត្រការ៉េក្នុងឆ្នាំ២០១៤៕ប្រភព: Vnexpress៕

ទីផ្សារអចលនទ្រព្យរបស់កម្ពុជាកំពុងទទួលរងឥទ្ធិពលមកពីកត្តាខាងក្រៅ និងកត្តាក្នុងស្រុក

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: បើទោះបីជាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើងចំនួន៥,៨ភាគរយនៅក្នុងឆ្នាំ២០២៥នេះយ៉ាងណាក្តី ក៏ប៉ុន្តែទីផ្សារអចលនទ្រព្យរបស់កម្ពុជានៅមិនទាន់ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅឡើយនោះទេ។

កត្តាចម្បងនានា ដែលបាននិងកំពុងបង្កបញ្ហាប្រឈមដល់វិស័យអចលនទ្រព្យនៅកម្ពុជា រួមមានដូចជា ការកើនឡើងថ្លៃដើមសំណង់ និងការដាក់ចេញបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងក្នុងគោលបំណងគ្រប់គ្រងការទិញអចលនទ្រព្យស្តុកទុកដើម្បីទាញយកផលចំណេញនាពេលអនាគត។

ទោះជាយ៉ាងណាក្តី ការបើកដំណើរគម្រោងអគារពាណិជ្ជកម្មប្រណីតៗដូចជាអគារ Maritime Tower និងអគារ Maline Office Park ក្នុងរាជធានីភ្នំពេញ ជាសញ្ញាវិជ្ជមានមួយបង្ហាញថា “ការិយាល័យប្រកបដោយគុណភាពខ្ពស់នៅតែមានតម្រូវការល្អប្រសើរ”។

ជាមួយគ្នានេះ លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ជាពិសេសមកពីប្រទេសចិននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់កម្ពុជា។

និន្នាការនេះនឹងបន្តកើតមាន ស្របពេលដែលការវិនិយោគផ្ទាល់ពីបរទេសកើនឡើង ដោយរាជធានីភ្នំពេញកំពុងក្លាយជាគោលដៅសំខាន់មួយសម្រាប់ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន។

នាពេលបច្ចុប្បន្ន បណ្តាវិនិយោគិនក្នុងតំបន់កំពុងបន្តរង់ចាំអ៊ុតមើលទិសដៅគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក ដែលអាចជះឥទ្ធិពលលើគោលជំហររបស់ធនាគារកណ្តាលនៃបណ្តាប្រទេសនានាក្នុងតំបន់អាសុី។

ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក្ដានុពលនៃវិស័យអចលនទ្រព្យក្នុងតំបន់។ បណ្តាវិនិយោគិនផ្តោតជាពិសេសលើការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសចិន ដោយសារកត្តាទាំងនេះអាចឆ្លុះបញ្ចាំងពីនិន្នាការសម្រាប់តំបន់ទាំងមូល៕ប្រភព: Asia Property Awards៕