ក្រុមហ៊ុនអាមេរិកចំនួន២០មកសិក្សាឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចជាមួយ គណៈប្រតិភូធុរជនអញ្ជើញ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ប្រតិភូវិនិយោគិន ដឹកនាំដោយ លោកគីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍របស់កម្ពុជា ជាបន្តបន្ទាប់ឥតឈប់ឈរ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ពិសេសជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតានៃការបង្កើត ក.អ.ក. ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយា​កាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។

ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោ​គកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

បន្ថែមពីនេះ លោកស៊ុន ចាន់ថុល បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណា ក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់ សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ។

ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង។

បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូធុរជនបានគោរពជូននូវការកោតសរសើរ និងសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។

ទន្ទឹមនឹងនេះ គណៈប្រតិភូធុរជន ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក៏ដូចជាក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈ ក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ៕

ក្រុមហ៊ុនលំដាប់យក្សរបស់ចិនបោះទុនវិនិយោគ២៧៣លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តស្វាយរៀង

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលមានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ​ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ខេត្តស្វាយរៀង​ ដោយបោះទុនក្នុងទំហំទុនវិនិយោគ ​ប្រមាណ​២៧៣​លានដុល្លារអាមេរិក​ លើផ្ទៃដី​ទំហំ​២១ហិកតា។

ក្រុមហ៊ុន​នេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន​ តំណាងដោយ លោកស្រី Liu Wenjing​ ។ ផលិតផលស្រោមដៃការពារសុខភាព របស់ក្រុមហ៊ុននេះ​ ជាប់ចំណាត់ថ្នាក់លេខ៣​ នៅទូទាំងពិភពលោក។ រីឯ​ឧបករណ៍​ពិនិត្យ​បេះដូង ជាប់ចំណាត់ថ្នាក់លេខ៤​ ទូទាំងពិភពលោក និងជាប់លេខ២​នៅក្នុងប្រទេសចិន។

លោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុនខាងលើនេះ។

លោកអគ្គលេខាធិការ​ បានជម្រាបជូន​វិនិយោគិន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់​អំពីភាពជោគជ័យ ​របស់តំបន់សេដ្ឋកិច្ចពិសេស​មកដល់សព្វថ្ងៃនេះ​ គឺកើតចេញក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិ​តរបស់សម្តេច​តេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា​ ដែលតែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រើនូវអភិក្រមចំនួន៣​ រួមមានៈ​ កាត់បន្ថយពេលវេលា កាត់បន្ថយ​ចំណាយ​ និងកាត់បន្ថយឋានានុក្រម​លើប្រតិបត្តិការវិនិយោគ​ និងនីតិវិធីផ្សេងៗ។

បន្ថែមពីនេះ​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ក៏បានផ្តល់នូវអភិក្រមចំនួន​៣​ គឺ​ការទាក់ម៉ូយ​ ទាក់ទាញវិនិយោគិន​ ការថែទាំវិនិយោគិន​ និងការជំរុញដើម្បីឱ្យវិនិយោគិន បន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។

សមិទ្ធផល​វឌ្ឍនភាព​នៃការរីកចម្រើន នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ​ កើតចេញពីការចង្អុលបង្ហាញ​ ការណែនាំដ៏ប៉ិនប្រសប់​របស់សម្តេចទាំងពីរ។

ជាការឆ្លើយតបមន្ត្រីតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ដែលបំពេញការងារប្រចាំការនៅតាមតំបន់​ បានប្តេជ្ញា​យ៉ាងម៉ុតមាំថា​ នឹងបន្តខិតខំអនុវត្តតាមការណែនាំ​ និងការចង្អុលបង្ហាញស្របតាមអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ។

ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាន និងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ  ជាពិសេសបានជំរុញឱ្យមានកំណើ​នសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់៕

Việt Nam’s real estate market poised for significant growth in 2025

0

The Vietnamese real estate market is on the brink of substantial growth this year, driven by a new legal framework, increased foreign direct investment (FDI), improved infrastructure, and a welcoming investment climate.

Experts believe these factors will create a “more attractive landscape” for both domestic and international investors.

This optimistic outlook follows the introduction of several reforms aimed at streamlining property transactions and enhancing transparency within the sector.

The new legal framework, enacted earlier this year, addresses long-standing issues related to land use rights and ownership regulations, which have hindered investment.

It allows for greater clarity and security for investors, fostering confidence in the market.

Recent developments have provided the market with supportive elements such as economic growth, macroeconomic stability, effective legal frameworks, strategic planning, and favourable supply and demand dynamics.

Among these elements, the legal framework is particularly significant, as it progressively addresses longstanding regulatory challenges.

A number of new laws pertinent to the real estate market are set to take effect, accompanied by various decrees and policies that have already been implemented.

Three key laws aimed at streamlining and modernising the sector such as the 2024 Land Law, the Housing Law, and the 2023 Real Estate Business Law have already been in effect since August last year.

The 2024 Land Law is particularly noteworthy, as it introduces new regulations that abolish outdated land price structures and facilitates annual updates to pricing tables.

By empowering local authorities to make determinations regarding land prices, this law seeks to enhance land utilisation and allocation, thereby increasing government revenue.

Source: Vietnam News

ដំណឹងល្អៈ រដ្ឋាភិបាលនឹងពង្រីកកម្មវិធីលើកទឹកចិត្តវិនិយោគិននៅគ្រប់រាជធានី ខេត្ត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ដើម្បី​លើកទឹកចិត្ត​ដល់វិនិយោគិន​បន្ថែម​ទៀត​ រដ្ឋាភិបាល​នឹងពង្រីកវិសាលភាព​កម្មវិធី​ពិសេស​ ជំរុញការវិនិយោគ​ក្នុងក្របខ័ណ្ឌទូទាំងប្រ​ទេស​ បន្ទាប់ពីកម្មវិធីនេះ ត្រូវ​បានអនុវត្តន៍ដោយ​​​ជោគជ័យគួរជាទីមោទនៈ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ក្រោមគំនិត​ផ្តួច​ផ្តើម​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ត្រូវបាន​ប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការកាលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ និងបាន​បន្ត​ដំណើរការ​​អនុវត្តន៍រហូត​មក​ដល់ពេលបច្ចុប្បន្ន​។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​អាច​​នឹង​ដាក់​ឱ្យអនុវត្តន៍​កម្មវិធីពិសេស​ ជំរុញការវិនិយោគនៅទាំងប្រទេស​ ដូច​ដែល​បាន​និង​កំពុង​អនុវត្តន៍ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ កម្ម​វិធី​នេះ​អាចនឹងអនុវត្តចាប់​ពី​​​ឆ្នាំនេះ​តទៅ​។

លោក​បាន​ថ្លែងថា “ការវិនិយោគឯកជន​នៅកម្ពុជា ដូចដែល​ឯកឧត្តម លោក លោកស្រី ជ្រាបហើយ គឺមានការកើនឡើង​ច្រើន នៅក្នុង​ឆ្នាំ​ ២០២៤ ​កន្លងមកនេះ”។លោកបន្តថា “អ្វីដែលខ្ញុំចាំ គឺ​គ្រាន់តែក្នុង​ខេត្តព្រះសីហនុ​មួយ យើង​មានរហូតដល់​គម្រោងជាង២០០គ្រោង ហើយទុនវិនិយោគមានជាង៦ពាន់លាន​ដុល្លារ​នៅឆ្នាំ​ ២០២៤ ​កន្លងមក”។

បច្ចុប្បន្ននេះ រាជ​រដ្ឋាភិបាល​ក៏កំពុង បន្ត​នូវការយកចិត្តទុកដាក់​ជំរុញការវិនិយោគ​ខេត្តព្រះសីហនុបន្តទៀត​។ យើង​សង្ឃឹមថា​នឹងមាន​ការវិនិយោគកើនឡើង​​​​។

លោក​បាន​បន្ថែម​ថា ​ជារួម​ក្នុង​ឆ្នាំ ​២០២៥-២០២៦ ខាងមុខនេះ រាជ​រដ្ឋាភិបាល​ក៏នឹងដាក់ចេញ នូវ​កម្មវិធីពិសេស​សម្រាប់ជំរុញការវិនិ​យោគ​ទូទាំងប្រទេស​តែម្តង មានន័យថា នឹង​ផ្តល់នូវការលើកទឹកចិត្ត​បន្ថែម​ទៀត​ទៅ​អ្វី ដែល​មាននៅក្នុងច្បាប់វិនិយោគ​ សម្រាប់កិច្ចការវិនិ​យោគនេះ​។

លោកបញ្ជាក់ថា “​យើង​សង្ឃឹមថានៅក្នុង​ឆ្នាំ ​២០២៥-២០២៦ នឹងមានការវិនិយោគកើនឡើងច្រើន”​។

កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ បាន​ផ្តល់នូវអត្ថប្រយោជន៍ពិសេសៗ​ចំនួន​៣ ទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ​ក្នុង​ការ​ទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ ​រួមមាន ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២ គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង​ទី៣ ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។

ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បានគាំទ្រចំពោះគំនិត​ផ្តួចផ្តើមរបស់​រាជ​រដ្ឋាភិបាល ​ក្នុងការពង្រីកវិសាលភាព​កម្មវិធីពិសេសជំរុញការវិនិយោគ​នៅទូទាំងប្រទេស​​ ព្រោះកម្មវិធីពិសេសជំរុញការវិនិយោគ ដែលកំពុងអនុវត្តន៍ ក្នុង​ខេត្តព្រះសីហនុ​ បាន​និង​កំពុង​ធ្វើ​ឱ្យ​​សកម្មភាព​វិនិយោគ ​ពាក់ព័ន្ធនឹងអគារជាប់គាំង ចាប់​ផ្តើម​មាន​សកម្ម​ភាព​រស់រវើកឡើងវិញជា​បណ្តើរៗ​។

លោក សេងហួ ​និយាយ​​ថា “ពាក់ព័ន្ធនឹងអគារ​ជាប់គាំងជាង១ពាន់អគារ​ កាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវចាប់តាំងអនុវត្តន៍​​កម្មវិធីពិ​សេសជំរុញការវិនិយោគប្រមាណ១ឆ្នាំកន្លងមកនេះ ទទួលបាន​លទ្ធផលល្អប្រសើរ”។ លោកបន្តថា “ប្រសិន​បើ​កម្មវិធីពិសេសជំរុញការវិនិយោគនេះ ត្រូវ​បាន​ពង្រីកទៅតាមបណ្តាខេត្តផ្សេងៗទៀត ខ្ញុំគិតថា វាល្អ​ព្រោះជាគោលនយោបាយមួយ ក្នុងការលើកទឹកចិត្ត​ដល់ម្ចាស់គម្រោង​ និងអ្នកវិនិយោគ​”។

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន២៦៩គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប៦,៦៦៩លានដុល្លារអាមេរិក។

ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់២ រួមមាន ទី១. បន្តតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តគម្រោងទាំង២៦៩ គម្រោង និង ទី២ ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង និង​ដោះស្រាយបញ្ហាប្រឈម និង​សំណូមពររបស់ម្ចាស់គម្រោង ។ នេះបើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប។

លោក​បាន​ឱ្យដឹង​ទៀត​ថា រយៈ​ពេល​កន្លង​មក ក្រុមការងារបាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដូច​ជា ជួយ​សម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស ការផ្តល់អាជ្ញាបណ្ណទេសចរណ៍ ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍​អចលនវត្ថុ ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង ការតបណ្តាញលូកាត់ផ្លូវ ពីទីតាំងគម្រោងឆ្ពោះទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់ ការរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីជំរុញការវិនិយោគ និងការសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះគម្រោងពាក់ព័ន្ធអគារជាប់គាំង៕

ការសិក្សាបច្ចេកទេសស្ពានមិត្តភាពកម្ពុជា កូរ៉េ ស្ទើរបញ្ចប់ទាំងស្រុង ខណៈសម្តេចធិបតីនឹងកំណត់ពីពេលវេលាបើកការដ្ឋានឆាប់ៗ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ ការសិក្សាពីបញ្ហាបច្ចេកទេស លើការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េបានបញ្ចប់ស្ទើរទាំងស្រុងហើយ។

    អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ទីតាំងស្ពាននេះមិនមានការប្រែប្រួលនោះទេ ដោយចេញពីទីតាំងផ្សាររាត្រីដដែល ហើយការបើកការដ្ឋានសាងសង់ស្ពាននេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។

    លោកបន្តថា “ដំណាក់កាលនេះ ជាដំណាក់កាលចុងក្រោយហើ​យ បន្ទាប់មកសម្តេចធិបតីនឹងប្រកាសអំពីថ្ងៃ បើកការដ្ឋានសាងសង់នៅពេលណា”។ លោកបន្តថា “ការងារបច្ចេកទេសចប់ស្ទើរតែអស់ហើយ ដូចថ្ងៃមុន យើងចុះទៅមើលលំហូរចរាចរណ៍ ព្រោះពេលពេលចាប់ផ្តើមបើកការដ្ឋាន គឺឲ្យមានលំហូរចរាចរណ៍ល្អ បញ្ចៀសការកកស្ទះ ដោយធ្វើយ៉ាងណាឲ្យការចេញ ចូលរាជធានីមានសភាពប្រសើរ”។

    លោកផន រឹមបានបន្តថា ជាមួយគ្នានេះ ក្រុមមន្រ្តីបច្ចេកទេសពាក់ព័ន្ឋ ក៏បានសិក្សាលើបណ្តាញខ្សែអគ្គិសនី បណ្តាញខ្សែទូរស័ព្ទ បណ្តាញទឹកស្អាតជាដើម ដើម្បីធ្វើឲ្យប្រាកដថា នៅពេលបើកការដ្ឋាន​សាងសង់ មិនមានផលប៉ះពាល់ឬបញ្ចៀសផលប៉ះពាល់ទុកជាមុន។

    លោកបន្តថា គំរូស្ពានចុងក្រោយបានបញ្ចប់ហើយ ប៉ុន្តែការងារបច្ចេកទេសលំអិតមួយចំនួនកំពុងរៀបចំបន្ថែមទៀត ដូចជាផ្លូវឡើង ផ្លូវចុះ និងខ្នែងរបស់ស្ពានជាដើម៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ គួបផ្សំនឹងភាពជាប់គាំងក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែន និងការព្រួយបារម្ភលើគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដែលបានជំរុញឱ្យតម្រូវការវិនិយោគមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៣ភាគរយដល់២.៨៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩២ភាគរយដល់២៨៧៤,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៧,២៤ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៦១ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,០៩ភាគរយដល់៣១,៨៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,៤៧ភាគរយដល់៩៥១,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,៤៩ភាគរយដល់៩២៥,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥១នាទីព្រឹក៕

តើដីនៅក្រវ៉ាត់ក្រុងទី៣ និងតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោមានតម្លៃប៉ុន្មានក្នុងទីផ្សារបច្ចុប្បន្ន?

0

ដោយៈ គង់ សូរិយា

    កណ្តាលៈ បន្ទាប់ពីហក់ឡើងដល់ចំណុចកំពូល បច្ចុប្បន្នដីនៅតំបន់ជុំវិញព្រលានយន្តហោះ និងតំបន់ក្រវ៉ាត់ក្រុងទី៣កំពុងប្រែប្រួលយ៉ាងណាហើយ?។

    អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តម្លៃដីនៅតំបន់ក្រវ៉ាត់ក្រុងទី៣ វាអាស្រ័យទីតាំង ទំហំផ្លូវ លក្ខខ័ណ្ឌភូមិសាស្រ្ត ប៉ុន្តែដីនៅជិតព្រលានយន្តហោះអន្តរជាតិតេជោ មានតម្លៃប្រមាណ១៩០ដុល្លារ ប៉ុន្តែបើដីទំហំតូចៗមានតម្លៃចន្លោះពី២០០ ទៅ២៥០ដុល្លារអាមេរិក។

    ជាមួយគ្នានេះ ដីនៅទីតាំងមួយចំនួនដែលស្ថិតនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏មានតម្លៃចន្លោះពី៥០ ទៅជាង១០០ដុល្លារផងដែរ ប៉ុន្តែបើចុះពីផ្លូវក្រវ៉ាត់ក្រុងទី៣ ទៅកាន់ផ្លូវតូចៗក៏មានតម្លៃចន្លោះ៣០ ទៅ៥០ដុល្លារអាមេរិកផងដែរ៕

លំហូរ FDI នឹងជំរុញឱ្យទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមសម្រេចបានកំណើនយ៉ាងរឹងមាំនៅឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនយ៉ាងរឹងមាំនៅឆ្នាំ២០២៥នេះ ដោយសារការបង្កើតក្របខណ្ឌច្បាប់ថ្មីៗ កំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគអំណោយផល។

ក្រុមអ្នកជំនាញអចលនទ្រព្យជឿជាក់ថា “កត្តាទាំងនេះនឹងជំរុញឱ្យទិដ្ឋភាពទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមកាន់តែមានភាពទាក់ទាញចំពោះបណ្តាវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

ការដាក់ក្តីរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមនេះបានកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលវៀតណាមបានដាក់ចេញកំណែទម្រង់ជាច្រើន ក្នុងគោលបំណងសម្រួលប្រតិបត្តិការអចលនទ្រព្យ និងបង្កើនតម្លាភាពក្នុងវិស័យអចលនទ្រព្យ។

ជាក់ស្តែង វៀតណាមបានអនុម័តក្របខណ្ឌច្បាប់ថ្មីកាលពីដើមឆ្នាំ២០២៥នេះ ក្នុងគោលដៅដោះស្រាយបញ្ហាទាក់ទងនឹងសិទ្ធិប្រើប្រាស់ដីធ្លី និងបទប្បញ្ញត្តិកម្មសិទ្ធិ។ ក្របខណ្ឌច្បាប់នេះអនុញ្ញាតឱ្យមានភាពច្បាស់លាស់ និងសុវត្ថិភាពកាន់តែច្រើនសម្រាប់វិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ។

ចំណែក ច្បាប់សំខាន់ៗចំនួន៣ ដែលមានគោលបំណងសម្រួល និងធ្វើទំនើបកម្មវិស័យអចលនទ្រព្យ ដូចជាច្បាប់ភូមិបាលឆ្នាំ២០២៤ ច្បាប់លំនៅដ្ឋាន និងច្បាប់អាជីវកម្មអចលនទ្រព្យឆ្នាំ២០២៣ បានចូលជាធរមាន ចាប់តាំងពីខែសីហា ឆ្នាំ២០២៤។

លោក Võ Hồng Thắng អគ្គនាយករងនៃក្រុមហ៊ុន DKRA Group បានអះអាងថា “យើងនឹងចាប់ផ្តើមសង្កេតមើលឥទ្ធិពលពិតប្រាកដរបស់ច្បាប់ទាំងនេះនៅឆ្នាំ២០២៥”។

ដោយឡែក ក្រុមអ្នកជំនាញផ្សេងទៀតបានអះអាងឱ្យដឹងថា “ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាសំខាន់ដែលរួមចំណែកដល់ការសម្រេចបានកំណើនក្នុងវិស័យអចលនទ្រព្យរបស់វៀតណាមនៅឆ្នាំនេះ”។

កាលពីឆ្នាំ២០២៤ វិស័យអចលនទ្រព្យវៀតណាមបានទាក់ទាញលំហូរ FDI ចំនួន៦,៣ពាន់លានដុល្លារអាមេរិក ហក់ឡើងជាង៣៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣។ តួលេខនេះមានចំណែកស្មើនឹងចំនួន១៦,៥ភាគរយនៃលំហូរ FDI សរុប៕ប្រភព: Vietnam News៕

ប្រទេសហ្វីលីពីនអាចប្រឈមមុខនឹងការគំរាមកំហែងដ៏ធំពីផែនការបើកកាសុីណូស្របច្បាប់របស់ប្រទេសថៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការរបស់ប្រទេសថៃក្នុងការធ្វើឱ្យកាស៊ីណូក្លាយទៅជាអាជីវកម្មស្របច្បាប់ក្នុងស្រុក ជាការគំរាមកំហែងដ៏ធំមួយដល់ប្រទេសហ្វីលីពីន ខណៈប្រទេសនេះកំពុងព្យាយាមសម្រេចមហិច្ឆិតាក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលល្បែងសុីសងធំជាងគេទី២របស់តំបន់អាស៊ី។

លោក Alejandro Teng ប្រធានក្រុមហ៊ុន Philippine Amusement & Gaming Corp បានអះអាងថា ប្រាក់ចំណូលសរុបពីការលេងល្បែងសុីសងរបស់ប្រទេសហ្វីលីពីនអាចកើនឡើងដល់ទំហំទឹកប្រាក់ចន្លោះពី៧,៨ពាន់លានដុល្លារទៅ៨,៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥នេះ ។

លោក Tengco បានមានប្រសាសន៍ឱ្យដឹងបន្តថា បើគិតពីទំហំប្រាក់ចំណូលខាងលើ នោះប្រទេសហ្វីលីពីននឹងក្លាយជាគោលដៅលេងហ្គេមធំជាងគេលេខ២នៅក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៥ បន្ទាប់ពីតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ប្រទេសចិន។

ប៉ុន្តែ​ លោក​បាន​ព្រមាន​ថា “ការ​ប្រកួត​ប្រជែង​កាសុីណូនៅក្នុង​តំបន់​កំពុង​កើន​ឡើង ហើយ​ប្រទេសហ្វីលីពីន​​នឹង​អាចប្រឈមមុខនឹងហានិភ័យ ប្រសិនបើប្រទេសថៃអាចបើកដំណើរការកាសុីណូក្នុងស្រុកដោយស្របច្បាប់”។

លោក Tengco បានគូសបញ្ជាក់ទៀតថា “នេះជាការគំរាមកំហែងដ៏ធំមួយ ខណៈប្រទេសជប៉ុនក៏គ្រោងបើករមណីយដ្ឋានកាស៊ីណូនៅទីក្រុង Osaka ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយផ្សេងទៀតផងដែរ”៕ប្រភព: Bloomberg៕

India to build world’s longest liquefied petroleum gas pipeline to cut costs, mishaps

0

India’s state-run refiners will fully commission the world’s longest liquefied petroleum gas (LPG) pipeline by June, a key development that will sharply cut fuel transportation costs, and help prevent deadly road accidents.

“This will be a game changer in the LPG supply chain,” N Senthil Kumar, the director of pipelines at Indian Oil Corp, said in an interview. “It’s like putting LPG on a conveyor belt.”

The US$1.3 billion (RM5.8 billion) project will likely replace hundreds of trucks that travel across the length and breadth of the country to move the fuel from refineries to bottling plants, raising the risk of accidents.

A tanker overturned in Coimbatore last month, bringing the southern city to a partial halt. In December, 20 people were killed, 45 injured, and three dozen vehicles damaged, after a truck hit Indian Oil’s vehicle in the northwestern city of Jaipur.

Indian Oil, Bharat Petroleum Corp and Hindustan Petroleum Corp have jointly formed IHB to lay the 2,800km-long pipeline from Kandla on the west coast to the northern city of Gorakhpur. The first phase will be commissioned in March, and will be fully operational from the middle of this year, said Kumar, who is also the chairman of the joint venture.

The network will be capable of annually transporting about 8.3 million tons of LPG, or about 25% of India’s total demand. It’s likely to significantly reduce transportation costs in the world’s third-largest consumer, as about 70% of bottling plants still get it by trucks. The country’s Petroleum and Natural Gas Regulatory Board has been pushing refiners to build more pipelines to tackle increased volumes, and avoid any major road disasters.

Local use of the fuel, mainly
needed for home cooking, has surged four-fifths over the past decade to 29.6 million tons in the fiscal year ended in March 2024, outpacing a 47% expansion in demand for refined oil products. The spurt in sales has been helped by discounts by Prime Minister Narendra Modi’s government to wean off low-income households from burning polluting biomass for cooking.

The project has been marred by several delays since it was unveiled in 2019, including pandemic-related lockdowns and challenges in sourcing materials for the project due to Russia’s war in Ukraine. India currently has an LPG pipeline network of almost 5,000km.

Source: Bloomberg