ដោយៈ គង់ សូរិយា
កណ្តាលៈ បន្ទាប់ពីហក់ឡើងដល់ចំណុចកំពូល បច្ចុប្បន្នដីនៅតំបន់ជុំវិញព្រលានយន្តហោះ និងតំបន់ក្រវ៉ាត់ក្រុងទី៣កំពុងប្រែប្រួលយ៉ាងណាហើយ?។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តម្លៃដីនៅតំបន់ក្រវ៉ាត់ក្រុងទី៣ វាអាស្រ័យទីតាំង ទំហំផ្លូវ លក្ខខ័ណ្ឌភូមិសាស្រ្ត ប៉ុន្តែដីនៅជិតព្រលានយន្តហោះអន្តរជាតិតេជោ មានតម្លៃប្រមាណ១៩០ដុល្លារ ប៉ុន្តែបើដីទំហំតូចៗមានតម្លៃចន្លោះពី២០០ ទៅ២៥០ដុល្លារអាមេរិក។
ជាមួយគ្នានេះ ដីនៅទីតាំងមួយចំនួនដែលស្ថិតនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏មានតម្លៃចន្លោះពី៥០ ទៅជាង១០០ដុល្លារផងដែរ ប៉ុន្តែបើចុះពីផ្លូវក្រវ៉ាត់ក្រុងទី៣ ទៅកាន់ផ្លូវតូចៗក៏មានតម្លៃចន្លោះ៣០ ទៅ៥០ដុល្លារអាមេរិកផងដែរ៕