តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ដោយសារការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន និងខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក ដើម្បីអាចស្វែងយល់អំពីទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៧ភាគរយដល់៣៣០៦,៩១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៣ភាគរយដល់៣៣១៥,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦០,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់ត្រឹម៩៩,៣៤ពិន្ទុនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,២៤ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២៥ភាគរយដល់៣២,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៧៣ភាគរយដល់៩៧៨,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៤ភាគរយដល់៩៣៣,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

រដ្ឋាភិបាលថៃគ្រោងនឹងចាក់បញ្ចូលទំហំទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារអាមេរិកដើម្បីជម្រុញកំណើនសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមកាសែតVNA បានចុះផ្សាយថា ក្រសួងហិរញ្ញវត្ថុថៃ គ្រោងចាក់បញ្ចូលទំហំទឹកប្រាក់ជាង៥០០ពាន់លានបាត(ប្រមាណ១៥ពាន់លានដុល្លារ) ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដើម្បីជំរុញឱ្យអត្រាកំណើនផលទុនជាតិសរុប(GDP) របស់ប្រទេសថៃកើនឡើងលើសពី១,៨ភាគរយ។

ការបោះទុនវិនិយោគ១៥ពាន់លានដុល្លារនេះ នឹងផ្តោតលើការជំរុញតម្រូវការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប។

ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនGDP របស់ប្រទេសថៃសម្រា​ប់ឆ្នាំ២០២៥ ពីអត្រាកំណើន២,៩ភាគរយ មកនៅសល់ត្រឹម១,៨ភាគរយ ដោយសារផលប៉ះពាល់នៃការដំឡើង ពន្ធគយរបស់សហរដ្ឋអាមេរិក។

ប្រទេស​ថៃ ​ជា​ប្រទេស​សមាជិកអាស៊ាន​តែ​មួយ​គត់​ ដែល​ត្រូវបានមូលនិធិ IMF បន្ទាបការ​ព្យាករ​ណ៍អត្រាកំណើនGDP មកនៅ​ក្រោម​២ភាគរយ។ សម្រាប់ឆ្នាំ២០២៦ មូលនិធិIMF រំពឹងថា កំណើនសេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម១,៦ភាគរយ។

លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានចាត់ទុកការព្យាករណ៍របស់ស្ថាប័នIMF ជាការវាយតម្លៃបឋម។

លោកបានទទួលស្គាល់ថា គោលនយោបាយពន្ធរបស់ប្រធា​នាធិបតីអាមេរិក លោកដូណាល់ ត្រាំ ពិតជាអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃកំពុងបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍វិធានការជំរុញសន្ទុះសេដ្ឋកិច្ច។

លោក​Pichai បាន​បន្ថែម​ថា​ “ប្រភព​មូលនិធិ​ចំនួន១៥ពាន់លានដុល្លារនេះ នៅ​តែ​បន្តស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ខណៈ​ជម្រើស​ជា​ច្រើន​ត្រូវ​បាន​ពិចារណា”។លោកបន្ថែមថា “យើងកំពុងបន្តធ្វើការពិ​គ្រោះ​យោបល់ជាមួយភ្នាក់ងារសំខាន់ៗ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងធនាគារកណ្តាលថៃ”៕ប្រភព: VNA៕

គំរោងអភិវឌ្ឍន៍តំបន់តារាសាគរនៅខេត្តកោះកុងសុំកិច្ចសហការពីក្រសួងទេសចរណ៍

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក LI MENG CHEN អគ្គនាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបមិន គ្រុប ឯ.ក ស្នើសុំអនុសាសន៍ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការគាំទ្រផ្សព្វផ្សាយគម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំងសំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រ ឆ្នាំ២០២៥។

សំណើនេះបានធ្វើឡើងក្នុងឱកាស ដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

តបតាមការស្នើសុំរបស់ក្រុមហ៊ុន ក្រសួងនឹងសហការជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក រួមទាំង Influencer ជួយផ្សព្វផ្សាយពីគម្រោងរបស់ក្រុមហ៊ុន ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឲ្យបានច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនចំពោះសំណើចូលរួម ក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ខាងមុខនេះ និងកិច្ចសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាពលរដ្ឋចិន ជាពិសេសពីកត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សង្គម និងសណ្តាប់ធ្នាប់សាធារណៈល្អ។

ក្នុងជំនួបប្រកបដោយផ្លែផ្កា លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពលើ ការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនកន្លងមក ដើម្បីទាក់ទាញអ្នកទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិនមកទស្សនាកម្ពុជា ពោលគឺតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។

លើសពីនេះ ការអភិវឌ្ឍលើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកឲ្យកាន់តែសំបូរបែប និងងាយស្រួល ព្រមទាំងផលិតផលទេសចរណ៍ថ្មី និងមានតម្លៃជាច្រើន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍៕

បើកចំហរជើងមេឃ! ក្រុមហ៊ុនAir Cambodiaគ្រោងនឹងធ្វើការហោះហើរត្រង់ទៅកាន់ប្រទេសជប៉ុន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) គ្រោងបើកប្រតិបត្តិការ​ហោះហើរ​រវាង​​​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ជា​មួយ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​កាន់សៃ(Kansai) នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន​ នាអំឡុង​​ត្រីមាស​ទី​៤ ឆ្នាំ​នេះ។

    ការប្រកាសនេះ ធ្វើឡើងបន្ទាប់​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ ​ផ្នែក​​អាកាសចរណ៍​​នៃប្រទេសទាំងពីរ​ បានឯកភាពតាម​ការស្នើសុំរបស់ក្រុមហ៊ុនរួចមក​​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៩ មេសាថា បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ពី​ស្ថាប័នមានសមត្ថកិច្ច​ផ្លូវ​អាកាស ​នៃប្រទេស​ទាំង២ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​កន្លងមក ​ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាAir Cambodia គ្រោ​ង​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ហោះហើរ​របស់​ខ្លួន​ ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​តេជោ ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កាន់សៃ​(Kansai)​ នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។

ការហោះហើរនេះនឹងមានការ ​ឆ្លងកាត់ទី​ក្រុង​ហ្វូចូវ(Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH – ហ្វូចូវ/FOC – កាន់សៃ/KIX)។

តាម​គម្រោង​ គឺ​ប្រតិបត្តិការនេះ​នឹងធ្វើ​ឡើង​ចំនួន៤ជើងក្នុង ១​សប្តាហ៍ គឺថ្ងៃច័ន្ទ ពុធ សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។

លោកវុត្ថាបានបន្តថា “ប្រសិនបើគ្មានអ្វីប្រែប្រួល​ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា​​ អាចនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ​របស់ខ្លួន នៅអំឡុង​ខែ​តុលា ឆ្នាំ២០២៥ ​ខាងមុខ”។

របាយការណ៍របស់ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាទទួល​បាន​ភ្ញៀវ​បរទេស​សរុប៦,៧​លាន​នាក់ កើន​ឡើង ២២,៩​ ភាគរយ​បើធៀប​ឆ្នាំ​២០២៣ ក្នុង​នោះ​ជន​ជាតិ​ជប៉ុនមាន​ចំនួន​ ១១២,៧១៨​នាក់ កើន​ឡើង៣០,៤​ភាគ​រយ។

​លោក ស៊ីន ចាន់សិរីវុត្ថាបានឲ្យដឹងទៀតថា នៅ​ខែឧសភាខាង​មុខ ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) នឹង​ទទួល​បាន​យន្តហោះ​ថ្មី ប្រភេទ ATR 72-600 MSN 1716 ដែលបាន​​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​​បារាំង សម្រាប់មក​​បន្ថែម​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​​។

លោក​បាន​ប្រាប់​ទៀត​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) លោក ម៉ៅ ហាវណ្ណាល់ ក៏​នឹងត្រូវ​​ធ្វើ​​ដំណើរ​ទៅ​ប្រទេស​បារាំង នៅ​ខែ​ឧសភា ខាង​មុខផងដែរ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុនATR លើ​ការ​ងារ​​ពង្រឹង​សុវត្ថិភាព ​នៃ​ការ​ប្រើ​ប្រាស់​អាកាសយាន​ប្រភេទ ATR និង​ចូល​រួម​កម្ម​វិធី​ប្រគល់ និង​ទទួល​យក​អាកាស​យាន​ប្រភេទ ATR 72-600 MSN 1716 នៅ​ទីក្រុង​ទូលូ(Toulouse) ប្រទេស​បារាំង​។​

ក្នុង​ឆ្នាំ​២០២៤ កន្លងមក​ប្រតិបត្តិការ​របស់Air Cambodia បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​នោះ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន បាន​កើន​ឡើងប្រមាណ២៩ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២៣។ សម្រាប់​ចំនួន​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ បានកើន​ឡើង​១៩​ភាគរយ និង​ការ​ដឹក​ជញ្ជូន​ទំនិញ កើន៤៩​ភាគរយ​។​

សម្រាប់​ឆ្នាំ​២០២៥នេះ ក្រុមហ៊ុន​បានព្យាករណ៍ថា ប្រាក់​ចំណូល​នឹង​អាច​កើនឡើង៤៣,៤​ភាគរយ ក្នុង​នោះ​អ្នក​ដំណើរ​​អាច​កើន​ឡើង ៤៩​ភាគរយ និង​ចំនួន​ជើងហោះហើរអាច​កើន២៩,៥​ភាគរយ​។

យោងតាមក្រុមហ៊ុន Air Cambodia បច្ចុប្បន្ន​ក្រៅ​ពី​គោលដៅ​ក្នុង​ស្រុក ក្រុមហ៊ុនកំពុង​មាន​ប្រតិបត្តិការ​ហោះហើរ ​ទៅ​កាន់​​ប្រទេស​ចំនួន៤ រួម​មាន ប្រទេសចិន(គ័ងចូវ, ស៊ិនចូវ, ណាននីង, ហុងកុង) ប្រទេស​វៀតណាម (ទីក្រុង​ហូជីមិញ, ដាណាង, ហាណូយ, ភូគុក) ថៃ(បាងកក) និង​ប្រទេស​ឥណ្ឌា(ញ៉ូដេលី)។

យោងតាមរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ទទួលបានជើងហោះហើរចំនួន១៧,៤៣៤ជើង កើន១៩ភាគរយ ក្នុងនោះអ្នក​ដំណើរ​ចំនួន១,៩៦០,៦៣៥នាក់ កើន១៩ភាគរយ និងទំនិញចេញ-ចូលជិត២ម៉ឺនតោន កើនឡើង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន។

ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ជប៉ុន ក្នុង​ឆ្នាំ​២០២៤ មាន​ទឹក​ប្រាក់​សរុប​​២,១៦ ពាន់​លាន​ដុល្លារ កើន​ឡើង២០,១​ភាគរយបើ​​ធៀប​ឆ្នាំ​២០២៣ ​ក្នុង​នោះកម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន១,៤១ ពាន់​លាន​ដុល្លារ កើន​ឡើង១៩,៨​ភាគរយ។ ចំណែក​​ជប៉ុន​នាំ​ចូល ៧៥២ លាន​ដុល្លារ កើន​ឡើង ២០,៧​ភាគរយ​។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)៕

តម្លៃដីលើផ្លូវ៦០ម៉ែត្រធ្លាក់ចុះប្រមាណ២០ភាគរយ តើបច្ចុប្បន្នមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមអ្នកជំនាញបានលើកឡើងថា តម្លៃដីធ្លីនៅប្របនឹងផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោ បានធ្លាក់ចុះប្រមាណ២០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

    ទោះជាយ៉ាងណាអ្នកជំនាញយល់ថា ស្ថានភាពនៃការទិញ លក់ដីនៅតាមបណ្តោយផ្លួវនេះ មានភាពសកម្មនាពេលថ្មីៗនេះ នឹងជម្រុញតម្លៃដីនៅស្របតាមផ្លូវនេះ កើនឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៦ខាងមុខ។

    អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ មេសាកន្លងមកថា បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ពិសេសជនជាតិចិន បានស្វែងរកទិញដីនៅចន្លោះពីចំណុចក្បាលថ្នល់ ដល់ផ្លូវជាតិលេខ២ច្រើនជាងមុន ប៉ុន្តែយ៉ាងណាតម្លៃមិនទាន់កើនឡើងនៅឡើយទេ។

    លោកបន្តថា “តំបន់នៅស្របនឹងផ្លូវ៦០ម៉ែត្រ មិនទាន់មានសញ្ញាប្រែប្រួលជាដុំកំភួនទេ ប៉ុន្តែអាចមានសញ្ញាល្អច្រើននៅចុងឆ្នាំនេះ ដែ​លតម្លៃនឹងអាចកើនឡើងនៅចុងឆ្នាំ ឬដើមឆ្នាំ២០២៦”។

    លោកឌិត ចណ្ណាបានបន្តថា ព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ នឹងបើកដំណើរការជាផ្លូវការ នៅខែកក្កដា ឆ្នាំនេះ នឹងជួយលើកកំពស់សកម្មភាពសេដ្ឋកិច្ច សង្គម នៅតាមបណ្តោយផ្លូវដ៏ធំនេះ ពិសេសទឹកដីខេត្តកណ្តាល ក្នុងស្រុកបាទី និងស្រុកកណ្តាលស្ទឹងជាដើម។

    ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance realtyបាមានប្រសាសន៍ឲ្យដឹងផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដីនៅលើមហាវិថីតេជោ បានធ្លាក់ចុះចន្លោះពី១០ទៅ២០ភាគរយ អាស្រ័យលើទំហំ ទីតាំង និងលក្ខខ័ណ្ឌរបស់ដីនិមួយៗ។

    លោកបន្តថា “ការថមថយតម្លៃ ដោយសារវាទាក់ទងនឹងតម្រូវការ និងការផ្គង់ផ្គង់ ដែលភាពស្ងប់ស្ងាត់ប៉ុន្មានឆ្នាំមកនេះ បានទាញតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារ”។

តើដីនៅលើបណ្តោយផ្លូវនេះ មានតម្លៃប៉ុន្មាននាពេលបច្ចប្បន្ន? លោកប៉ួ អ់ាវគថ់បានវាយតម្លៃថា តម្លៃដីនៅតំបន់នេះគិតពីផ្លូវជាតិលេខ២ទៅកាន់ព្រលានថ្មី មានតម្លៃចន្លោះពី១៥០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកផ្លូវ៦០ម៉ែត្រ គិតពីតំបន់ក្បាលថ្នល់ ដល់ផ្សារទំនើបអ៊ីអន៣ មានតម្លៃចន្លោះពី៨០០ ទៅ១២០០ក្នុងមួយម៉ែត្រការ៉េ និងពីអ៊ីអនដល់ផ្លូវ៥០ម៉ែត្រ មានតម្លៃចន្លោះពី៧០០ ទៅ៩០០ដុល្លារ និងពីចន្លោះផ្លូវ៥០ម៉ែត្រ ដល់ផ្លូវជាតិលេខ២ មានតម្លៃចន្លោះពី៥០០ដល់ ៦០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

    លោកប៉ូ អ៊ាវគង់បានពន្យល់ថា តម្លៃដីអាចប្រែប្រួលខុសគ្នា អាស្រ័យលើទំហំ រូបរាង ទីតាំង និងភាពអំណោយផលនៃទីតាំងនិមួយៗផងដែរ។ លោកបន្តថា ដីនៅតាមបណ្តោយផ្លូវនេះ ជាប្រភេទដីធំៗ ងាយស្រួលអភិវឌ្ឍន៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា។

    ភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានសិក្សាដោយសាលាបារាំងចុងបូព៌ា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីប៉ុន្មានឆ្នាំកន្ល​ងមកនេះ ដែលការសិក្សានេះ មានគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលអនាគត និងរៀបចំផែនការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីជាតំបន់បៃតង៕

 

 

 

 

 

 

A Bali Tourism Project with $70 Million Investment Opportunities

0

Nuanu Creative City, a 44-hectare tourism project in Bali, is offering investment opportunities worth approximately $70 million, and its potential appears to have caught the attention of many foreign investors.

Indonesia’s holiday island Bali has gained a global reputation as a tourist hotspot thanks to its natural beauty and cultural heritage. The Central Statistics Agency (BPS) data showed that Bali had attracted over 6.3 million foreign visitors from all over the world throughout 2024, already beating pre-pandemic levels and up by 20.1 percent compared to the previous year.

New attractions continue to emerge in the Island of Gods, offering experiences for international travelers and opportunities for business people. Nuanu, a “creative city” that sits along the coastline of Tabanan, is opening its doors to investors both from home and abroad.

The Jakarta Globe recently spoke with Nuanu’s chief executive officer Lev Kroll, regarding this project’s investment potential. Kroll called Nuanu a “theme park for adults, especially those who wish to train their creative muscle”. At present, Nuanu — which claims to be a “hub for innovation, art, and conscious living” is under development with the official launch slated for August.

Some parts of Nuanu, however, are already open to the public, such as the outdoor multimedia park Aurora, a glass-blowing workshop, to name a few. Kroll claimed that the existing activities had already attracted 80,000 visitors a month, with foreigners making up the lion’s share of the demographics. It aims to record up to 3.2 million visitors between July 2025-2026.

Kroll said Nuanu had spent over $30 million on infrastructure works (e.g., roads, electricity, drainage systems) alone, and these costs did not include the art-related investments. With the infrastructure now in place, Nuanu is looking for investors who are interested in building the creative city’s residential and commercial projects that range from culinary, entertainment, wellness centers, to even co-working spaces.

Source: Jakarta Globe

សម្តេចធិបតីៈ ក្រុងមួយក្នុងខេត្តតាកែវ នឹងកាន់តែខិតទៅកៀកនឹងរាជធានីភ្នំពេញដោយសារកត្តាពីរនេះ

0

ដោយៈ ម៉ាណា

    តាកែវៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅពេលខាងមុខក្រុងដូនកែវ នៃខេត្ដតាកែវ អាចនឹងរីកចម្រើនខ្លាំង និងរីកកាន់តែទៅកៀករាជធានីភ្នំពេញ បន្ទាប់ពីវត្ដមានគម្រោងព្រែកជីកហ្វូណនតេជោ និងព្រលានយន្ដហោះអន្ដរជាតិតេជោ លេចរូបរាងឡើង។

វត្តមានហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងពីរនេះ នឹងធ្វើឲ្យមនុស្សមានការកើនឡើង ហើយអាចនឹងនាំគ្នាស្វែងរកទិញផ្ទះ នៅតំបន់ក្រុងដូនកែវសម្រាប់រស់នៅ និងងាយស្រួលធ្វើដំណើរ ទៅធ្វើការនៅតំបន់ព្រលានយន្ដហោះវិញ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវការផ្លូវជាតិលេខ៣១ ៣៣ និង៤១ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្ដតាកែវ។

សម្ដេចបានបញ្ជាក់ថា “ខេត្ដតាកែវ ក្រុងដូនកែវ រីកតភ្ជាប់ មិនយូរមិនឆាប់អាចកៀកទៅដល់ភ្នំពេញ។ ព្រោះឥឡូវផ្លូវជាតិលេខ២ ព្រែកជីកហ្វូណន តេជោធ្វើនៅតាមហ្នឹង បន្ដិចទៀតតំបន់សេដ្ឋកិច្ចពិសេសកាន់តែកើន”។ សម្តេចបន្ថែមថា “ព្រលានយន្ដហោះធំនៅខេត្ដកណ្ដាល ជាប់ខេត្ដតាកែវ អ៊ីចឹងបន្ដិចទៀត មនុស្សនៅហ្នឹងកាន់តែច្រើន តម្លៃផ្ទះកាន់តែថ្លៃ មនុស្សទៅទិញផ្ទះនៅដូនកែវមិនថោកជាង ធ្វើដំណើរតែកន្លះម៉ោងទៅធ្វើការ។ អ៊ីចឹងបន្ដិចទៀត ដូនកែវក៏អាចមានផ្ទះច្រើនជាន់តទៅទៀតដែរ

សម្ដេចមហាបរធិបតីបានបន្ដថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញក៏កាន់តែរីកទៅទិសខាងកើតដែរ។ ហើយបើប្រៀបធៀបក្នុងការធ្វើដំណើរ ពីក្រុងដូនកែវទៅព្រលានយន្ដហោះថ្មី អាចនឹងប្រើពេលវេលាតិចជាងពីភ្នំពេញមកផង។

សម្ដេចលើកឧទាហរណ៍ថា “ជូនកាលធ្វើដំណើរពីតំបន់ច្បារអំពៅទៅព្រលានយន្ដហោះ អាចនឹងប្រើពេលលើស១ម៉ោង ប្រសិនបើស្ទះចរាចរណ៍”។ សម្តេចបន្តថា “ខ្ញុំធ្លាប់ហើយ ជិះពីកំពង់សោមទៅដល់ចោមដៅ២ម៉ោងកន្លះ ជិះពីចោមចៅទៅទួលគោក៣ម៉ោង”។

គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលជាគម្រោងព្រលានយន្ដធំជាងគេនៅកម្ពុជា ​គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងកក្កដាខាងមុខ។ ខណៈព្រលានយន្ដហោះនេះ ត្រូវបានសាងសង់លើផ្ទះដី២៦០០ហិកតា ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដ​កណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្ដតាកែវផងដែរ។

ដោយឡែក ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយរំពឹងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ៕

 

ខេត្តកំពតនឹងលេចឡើងនូវតំបន់សេដ្ឋកិច្ចពិសេសពីរទៅ៣ ស្របពេលសម្តេចធិបតីចុះហត្ថលេខារួចហើយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ សម្តេចបានចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេស២ ឬ៣គម្រោងរួចហើយ ដើម្បីបង្កើតរោងចក្រនៅលើទឹកដីខេត្តកំពត ដោយមានក្រុមហ៊ុនដ៏ធំមួយបានដាក់ទុនវិនិយោគ។

ខណៈក្រុមហ៊ុននេះ គឺបានបណ្តាក់ទុនវិនិយោគ បើករោងចក្រនៅកម្ពុជាចំនួន២រួចទៅហើយនៅលើទឹកដីកម្ពុជា។

ការលើកឡើងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង វិនពិន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ គឺផ្លូវលេខ៣១,៣៣,៤១ ដែលមានតម្លៃ១៨៨លានដុល្លារ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា “ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តភាគនិរតី មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងជំរុញខេត្ត ដែលមានសក្តានុពលសេដ្ឋកិច្ច ឱ្យកាន់តែសខ្លាំងក្លា និងទាញឱ្យឃើញនូវលទ្ធភាពជាក់ស្តែងនៅលើដី”។ សម្តេចបន្ថែមថា “ការវិនិយោគកន្លងទៅ និងទៅមុខទៀតក្នុងការពង្រឹងខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដែលមានផែនការមេយើងបានអនុវត្តន៍ ហើយឆ្នាំនេះ យើងបានអនុវត្តន៍ជំហានដំបូង យកខេត្តព្រះសីហនុ ជាគោលដើម្បីជំរុញការធ្វើឧស្សាហកម្ម ភស្តុភារកម្មនៅទីនោះ ព្រមទាំងបង្កើតការងារឱ្យបានច្រើនកន្លែង”។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ទៀតថា ប៉ុន្តែមិនមែនត្រឹមតែខេត្តព្រះសីហនុនោះទេ ឥឡូវខេត្តកំពត ខ្ញុំស៊ីញ៉េ (ចុះហត្ថលេខា) ១ឆ្នាំជាងនេះ តំបន់សេដ្ឋកិច្ចពិសេស២ ឬ ៣កន្លែង រួចទៅហើយនៅខេត្តកំពត បានន័យថាសញ្ញានៃការរីកលូតលាស់ នៃខេត្តកំពត មិនត្រឹមតែជាតំបន់ទេសចរណ៍នោះទេ ប៉ុន្តែជាឧស្សាហកម្ម ឥឡូវកំពុងសិក្សាធ្វើផែទឹកជ្រៅ និងការវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីបង្កើតអេកូស៊ីសស្ទើម នៃការបង្កើតរោងចក្រមួយ តែខ្ញុំមិនទាន់បញ្ចេញទេ តែកំពុងចរចា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការចរចាជាមួយភាគីអ្នកវិនិយោគ ដើម្បីបង្កើតរោងចក្រនៅខេត្តកំពត គឺដើម្បីផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់កំពង់ផែទឹកជ្រៅ នៅខេត្តកំពត ក្នុងការផលិត ផលិតផលនៅកម្ពុជា ខណៈមានរោងចក្រ២ឬ៣ រួចទៅហើយ បានដាក់ទុនវិនិយោគរួចហើយ ដែលមានទុនវិនិយោគជិត ១ពាន់លានដុល្លារ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ជាមួយគ្នានឹងការដាក់ទុនវិយោគនៅកម្ពុជា អ្នកវិនិយោគិន មានបំណ​ងដាក់ទុនវិនិយោគ ពង្រីករោងចក្រឱ្យកាន់តែធំបន្ថែមទៀត លើទឹកដីខេត្តកំពត ដើម្បីធ្វើយ៉ាងណាទាញសក្តានុពល ដែលមានស្រាប់នៅកម្ពុជា”។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈស្ថាបនាផ្លូវជាតិប្រទាក់ក្រឡាគ្នាភ្ជាប់ទៅទិសនិរតី ព្រមទាំងការអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ហើយការតភ្ជាប់ព្រែកជីកហ្វូណន-តេជោ នឹងធ្វើឱ្យខេត្តតាកែវ ទៅថ្ងៃមុខខេត្តតាកែវ មិនមែនមានតែបង្កង និងពងទាកូនទៀតនោះទេ ប៉ុន្តែអាចក្លាយជាខេត្តដែលនាំចេញ នូវផលិតផលឧស្សាហកម្ម និងកម្មន្តសាលកាន់តែច្រើនជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រដូចការរៀបចំបណ្តាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស គឺត្រូវតែរត់ទៅគ្រប់កោសិកា ទើបរាងកាយរឹងមាំល្អ។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនអភិវឌ្ឍតែនៅភ្នំពេញនោះទេ គឺត្រូវតែអភិវឌ្ឍនៅគ្រប់ខេត្ត។

ទន្ទឹមនឹងនេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញកំណើនវិនិយោគជាច្រើន មកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន៕

ប្រទេសម៉ាឡេសុីគ្រោងបញ្ជាទិញយន្តហោះថ្មីរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក Boeing

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន ​Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុន​មេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះសហរដ្ឋអាមេរិក​ Boeing អំពីការទិញយន្តហោះថ្មី ប្រសិនបើ​ចិន​សម្រេចលុបចោលការបញ្ជាទិញដែលខ្លួន​មាន​​ ដោយសារតែបញ្ហា​ពន្ធគយជាមួយ​សហរដ្ឋអាមេរិក​។

កាសែត​រដ្ឋម៉ាឡេស៊ី Bernama បាន​រាយការណ៍ ដោយ​ដកស្រង់សម្ដីនាយកគ្រប់គ្រងក្រុមហ៊ុន MAG លោក Izham Ismail ដែល​បាន​មានបង្ហើបថា ប្រសិនបើសង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ធ្វើឱ្យមានយន្តហោះ Boeing នៅទំនេរ នោះ ក្រុមហ៊ុន MAG មើលឃើញថា វាជាឱកាសដើម្បីទទួលបានយន្តហោះពី​ក្រុមហ៊ុន​ Boeing លឿនជាងការរំពឹងទុក។

លោក ​Ismail បានបញ្ជាក់ប្រាប់កាសែត Bernama ថា ក្រុមហ៊ុន MAG កំពុងចរចារជាមួយក្រុមហ៊ុនអាមេរិក Boeing អំពីលទ្ធភាពថា តើយើងអាច​ទទួលទិញជំនួសយន្តហោះ ដែលចិនលុបចោលការបញ្ជាទិញទាំងនោះបានដែរឬទេ?។

ចំណាត់ការនេះធ្វើឡើង ក្រោយ​ពីមាន​សេចក្ដីរាយការណ៍ថា ក្រុមហ៊ុន ​Boeing កំពុង​ដឹកជញ្ជូនយន្តហោះ 737 MAX មួយចំនួនរបស់ខ្លួន ត្រឡប់ពីប្រទេសចិន​ទៅកាន់សហរដ្ឋអាមេរិក​វិញ​ ដែល​បង្កឱ្យមានការគិតថា ចិន​លុបចោលការបញ្ជាទិញ​ក្នុងបរិបទជម្លោះពន្ធជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ យ៉ាងណាមិញ ក្រុមហ៊ុន Boeing និងភាគីចិន មិនបានធ្វើអត្ថាធិប្បាយ​​យ៉ាងណានោះទេ។

ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក រួមទាំង​ម៉ាឡេស៊ី បាន​បញ្ជាទិញ​យន្តហោះថ្មី។ ប៉ុន្តែ ពួកគេប្រឈមមុខនឹងការពន្យារពេល​​ទទួល​បាន​ ដោយសារការរាំងស្ទះខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ ក្រោយ​វិបត្តិជំងឺកូវីដ-១៩​ និងការធ្លាក់ចុះនៃផលិតកម្មរបស់ក្រុមហ៊ុន Boeing ដោយសារការត្រួតពិនិត្យបទប្បញ្ញត្តិ​ផ្សេងៗ៕ប្រភព:Reuters៕

Malaysia Airlines eyes new Boeing jets should China reject them

0

Malaysia Airlines’ parent company, Malaysia Aviation Group, is talking to Boeing (BA.N), opens new tab about acquiring new jets that become available if Chinese airlines stop taking deliveries, its managing director told Malaysian state news outlet Bernama.

Boeing appears to be returning some of its 737 MAX jets to the U.S. from China, where it had placed them ahead of delivery to Chinese customers.

Neither Boeing nor China has commented on why the jets are returning, and it is not clear which party made the decision.

Malaysia Airlines did not immediately respond to a Reuters request for comment.

If Boeing delivery slots become available as a result of the tariff war between the United States and China, MAG views this as a window to secure earlier-than-expected deliveries, Bernama reported MAG’s Izham Ismail as saying.
“MAG is in conversation with Boeing about whether we can take over those slots,” Ismail told Bernama.

Airlines globally are hungry for new planes but face extended delivery times because of post-pandemic supply chain bottlenecks, and a production slowdown at Boeing due to enhanced regulatory scrutiny and a labour strike.

Source: Reuters