សមាគមវិនិយោគិនខ្មែរអន្តរជាតិចហូMOUជាមួយសមាគមសហគ្រាសម្ហូបអាហារ និងចំណីអាហារនៃទីក្រុងGaun Zhou

0

ដោយៈ គង់ សួរិយា

    ភ្នំពេញៈ រវាងសមាគមវិនិយោគិនខ្មែរ-អន្តរជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយសមាគមសហគ្រាសម្ហូបអាហារ និងចំណីអាហារនៃទីក្រុងGaun Zhou លើកិច្ចបសហប្រត្តិបត្តការវិនិយោគគ្រប់ជ្រុងជ្រោយ។

សមាគម Gaun Zhou ជាសមាគមធំមួយ ដែលមានសមាជិក សមាជិកាសរុប1603 ដែលជាក្រុមហ៊ុនរដ្ធ និងឯកជន។

សមាគមទាំងពីរនេះក៏បានសន្យារួមគ្នាថា នឹងសហប្រត្រិបតការជាមួយគ្នាអោយចេញផ្លែផ្កា និងពិនិត្យលទ្ធផលជាមួយគ្នា និងជួបប្រជុំគ្នា១ឆ្នាំម្តង។

លោកឧកញ៉ាប៊ី សុខបណ្ឌិតប្រធានសមាគមវិនិយោគិនខ្មែរ-អន្តរជាតិបានថ្លែងបបន្ទាប់ពីចុះអនុស្សរណៈនៃការយោកួល់គ្នាកាលពីដើមសប្តាហ៍នេះថា តាមរយៈការចុះអនុស្សរណៈនជ សមាជិក-សមា​ជិការសមាគមវិនិយោគិនខ្មែរ-អន្តរជាតិ មេត្តាពង្រឹងខ្លួន និងត្រៀមខ្លួនសហប្រត្តិការជាដៃគូរ ក៏ជូនជាស្វែងរកឳកាសវិនិយោគ ជាមួយដៃគូរសមា​គមនានាអោយមានប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលខាងមុខ៕

តម្រូវការជួលអគារការិយាល័យនៅប្រទេសហ្វីលីពីនបង្ហាញសន្ទុះងើបឡើងវិញសន្សឹមៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants អះអាងថា ទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីនកំពុងឈានចូលដល់ដំណាក់កាលមានស្ថេរភាព បន្ទាប់ពីបានឆ្លងកាត់អស្ថិរភាពជាច្រើនឆ្នាំ។

គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៥ ការិយាល័យទំនេរសរុបនៅប្រទេសហ្វីលីពីនមានទំហំ៣,២លានម៉ែត្រការ៉េ។តួលេខនេះបង្ហាញពីការធ្លាក់ចុះបើធៀបនឹងការិយាល័យទំនេរសរុបចំនួន៣,៣លានម៉ែត្រការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

ក្រុមហ៊ុន Leechiu Property Consultants បានបញ្ជាក់ថា “នេះជាសញ្ញាបង្ហាញពីការងើបឡើងវិញយ៉ាងសន្សឹមៗសម្រាប់ទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីន”។ ឥទ្ធិពលទីផ្សារបានបន្តស្រូបទាញយកការិយាល័យ ដែលផ្គត់ផ្គង់លើសតម្រូវការ បណ្តាលមកពីជំងឺរាតត្បាត និងការចាកចេញរបស់ក្រុមហ៊ុនហ្គេមអនឡាញបរទេស (POGOs)។

តម្រូវការការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងរដ្ឋធានីម៉ានីល ដូចជាតំបន់ Makati និងតំបន់ Bonifacio Global City (BGC) នៅតែបន្តមានភាពទាក់ទាញក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៥ តាមពីក្រោយដោយតំបន់ Ortiga តំបន់ Mandaluyong និងតំបន់ San Juan។

ទំហំការិយាល័យសរុបចំនួន
៣៥៥.០០០ម៉ែត្រការ៉េត្រូវបានគេជួលនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយកើនឡើង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ បណ្តាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ជាកត្តាចម្បងក្នុងការជំរុញតម្រូវការការិយាល័យ។

ជាមួយគ្នានេះ ទំហំការិយាល័យសរុបចំនួន៨៥.០០០ម៉ែត្រការ៉េផ្សេងទៀតកំពុងស្ថិតក្នុងការចរចាររវាងម្ចាស់អគារ និងអតិថិជន។ នេះជាសូចនាករបង្ហាញពីការពង្រីក និងការផ្លាស់ប្តូរទីតាំងការិយាល័យ ជាពិសេសក្នុងចំណោមក្រុមហ៊ុននានា ដូចជាក្រុមហ៊ុនថែទាំសុខភាព ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៕ប្រភព: Inquirer.Net៕

Office vacancy rates in Philippine show modest improvement

0

Office vacancy rates in Philippine show modest improvement

After years of navigating a highly volatile real estate environment, we at Leechiu Property Consultants are beginning to see early indicators that the Philippine office property market may be entering a more stable phase.

From our position working closely with occupiers and developers across the country, we can confidently say that while the recovery is still in its early stages, the signs are encouraging.

Vacancy levels ease slightly
Total office vacancy reached 3.2 million sqm by the end of Q1 2025, representing around 17 percent of total inventory.
While this reflects only a slight decline from the 3.3 million sqm recorded in Q4 2024, it marks a meaningful shift.

For those monitoring the market closely, it signals gradual recovery. The sector continues to absorb the lingering oversupply brought on by the pandemic and the exit of Philippine offshore gaming operators (POGOs), indicating a slow but steady path toward rebalancing.

District-level data reinforces this trend. Demand for office spaces in Makati and Bonifacio Global City (BGC) continues to be attractive, followed by the Ortigas/Mandaluyong/San Juan area, which also saw notable take-up during the first three months of the year.
These are welcome developments as we continue to work through the available inventory.

Leasing activity picks up
Approximately 355,000 sqm of office space was transacted in Q1 2025—a 7 percent increase year-on-year.

The IT and business process management (IT-BPM) sector remains the dominant driver, with global in-house centers (GICs) accounting for much of the growth.

Our leasing pipeline remains active, with 462,000 sqm of requirements in progress and 85,000 sqm already under negotiation. This suggests a healthy appetite for expansion and relocation, particularly among high-growth industries in the outsourcing sector such as healthcare, finance, and technology.

This trend is also prevalent in the countryside, with provincial cities like Cebu and Davao as key source markets for IT-BPM firms expanding their operations. The growing interest in these regional hubs reflects their continued confidence in these locations as part of their overall growth strategy.

Less space being vacated

Another sign that the market is beginning to turn is the declining volume of contractions. Approximately 277,000 sqm was returned in Q1 2025—an 11 percent improvement over the previous quarter.

We’re seeing fewer companies downsizing, and more looking to consolidate or optimize their footprints. This tells us that tenants are now thinking longer term.

We also expect contractions to continue slowing in the coming quarters, as most POGO spaces have already been vacated following President Ferdinand R. Marcos Jr.’s announcement last year.

Source: Inquirer.Net

សម្ដេចធិបតីលើកឡើងពីមូលដ្ឋានសំខាន់ៗចំនួន៣នៃសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ

0

ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖​​ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើប​រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែល​តភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ,​ កំពត, កណ្តាល, កំពង់ស្ពឺ និង​ កែប និងជាហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ឆ្ពោះ​ទៅកាន់បណ្តាគោលដៅផ្សេងៗ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ថា៖ ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់ គឺសុខភាព, ចំណេះដឹង និងជីវភាព​រស់នៅប្រចាំថ្ងៃ ដូចនេះទើប​រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់​តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។ រាជរដ្ឋាភិបាលក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តា​ប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការ​អភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។

បន្ថែមពីនេះ, សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីសារសំខាន់នៃការអភិវឌ្ឍលើផ្លូវ-ថ្នល់ ដែលជាអាទិភាពទី២ ក្នុងចំណោមអាទិភាពទាំង ៥ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងជំរុញការវិនិយោគ។ ផ្លូវ-ថ្នល់ ជាសរសៃឈាមយ៉ាងសំខាន់ ប្រៀបបានទៅនឹង​សរសៃ​ឈាមក្នុងខ្លួនមនុស្ស ដែលធានាដល់ភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះ, ការវិនិយោគលើការកសាងផ្លូវ-ថ្នល់, ស្ពាន ជាជម្រើស​ដ៏​ត្រឹមត្រូវបំផុតក្នុងការចែករំលែកភាគលាភនៃការរីកចំរើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើ​ភាព។ បច្ចុប្បន្ននេះ,​យើងទទួលបានមនុញ្ញផល ជាផ្លែផ្កានៃផ្ការីកនៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ។ សម្តេចបវរធិបតី បានបញ្ជាក់ផងដែរថា អ្នកដែលបានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត, អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផល មកជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន ពោលគឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែល​ប្រើ​ប្រាស់ផ្លូវ-ថ្នល់ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរ​ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះ​ថ្នាក់ចរាចរណ៍នានា ជាយថាហេតុ។​ ផលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករដែលសម្លាប់ប្រជាពលរដ្ឋ​លាក់មុខយ៉ាងសកម្ម បន្ទាប់ពីសង្គ្រាមដែលយើងបានឆ្លងកាត់ ហើយផ្តល់ការខាតបង់យ៉ាងច្រើនលើ​ការខូចខាតទាំងការចំណាយលើការព្យាបាល ការជួសជុលមធ្យោបាយដែលខូចខាត ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅដល់​រដ្ឋបាលខេត្តដែលពាក់ព័ន្ធ ក្រោយទទួលបានសមិទ្ធផលថ្ងៃនេះ ត្រូវខិតខំបង្កលក្ខណៈ ជំរុញ និង​សម្របសម្រួលដល់ការអភិវឌ្ឍ ការវិនិយោគឱ្យកាន់តែខ្ពស់បន្ថែមទៀត ដោយប្តូរពីទស្សនៈ ” គេមកវិនិយោគក្នុងខេត្តខ្ញុំបានអ្វី” មកជា “ប្រជាពលរដ្ឋយើងនឹងទទួលបានអ្វីពីការអភិវឌ្ឍ និងការ​វិនិយោគ” ហើយកត្តាអាទិភាពបំផុតនោះ គឺការជំរុញ “ការផ្តល់សេវាឱ្យល្អបំផុត រហ័ស និង​ជឿ​ទុកចិត្ត”។

🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329)
🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia)
🌐 X(Twitter) (https://twitter.com/dr_hunmanet_pm)
🌐 YouTube (https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 Tiktok (https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)

#ហនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈកម្តៅសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានថមថយចុះ បន្ទាប់ពីមានការបន្ទន់ជំហរពន្ធគយពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨៩ភាគរយដល់៣៣១១,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៣ភាគរយដល់៣៣២៦,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៤,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់ត្រឹម៩៩,២ពិន្ទុនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,០១ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៧ភាគរយដល់៣២,៩៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៥ភាគរយដល់៩៩៣,៧ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៩ភាគរយដល់៩៤៧,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

ទីផ្សារអាផាតមុិននៅទីក្រុងញូវយ៉កជួបប្រទះស្ថានភាពល្អប្រសើរនៅត្រីមាសទី១

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មាន CNBC បានរាយការណ៍ថា ការលក់អាផាតមុិននៅសង្កាត់ហិរញ្ញវត្ថុ Manhattan ដ៏ល្បីល្បាញក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានហក់ឡើង២៩ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការហក់ឡើងនេះបានកើតមាន ខណៈក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភបានងាកទៅទិញអចលនទ្រព្យក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មផលបត្រវិនិយោគរបស់ខ្លួន ស្របពេលទីផ្សារភាគហ៊ុនអាមេរិកកំពុងច្របូកច្របល់។

អាផាតមុិននៅក្នុងសង្កាត់ Manhattan ចំនួន២.៥៦០យូនីតត្រូវបានលក់ចេញក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើងពីចំនួន១.៩៨៨យូនីត កាលពីត្រីមាសទី១ ឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញកណ្តាល Douglas Elliman ។

ចំណែក ទំហំទឹកប្រាក់សរុប ដែលទទួលបានពីការលក់អាផាតមុិនបានហក់ឡើង៥៦ភាគរយដល់ចំនួន៥,៧ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងត្រីមាសទី១ ដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ការ​លក់​អាផាតមុិន​ដែល​មាន​តម្លៃ​ជាង​៥​លាន​ដុល្លារ​អាមេរិកក្នុងមួយយូនីតបានហក់ឡើង​៤៩ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន។ រីឯ អាផាតមុិន​ដែល​មាន​តម្លៃ​ចាប់ពី២០លាន​ដុល្លារ​សម្រេចបានសន្ទុះនៃការលក់ដាច់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩។

កំណើននៃការលក់អាផាតមុិនត្រូវបានជំរុញដោយការប្រែប្រួលនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងយុទ្ធសាស្រ្តធ្វើពិពិធកម្មផលបត្រ។ កត្តានេះបានសរបង្ហាញឱ្យឃើញពីទំនុកចិត្តជាថ្មីក្នុងចំណោមអ្នកទិញ និងអ្នកមាន។

ជាធម្មតា បណ្តាអតិថិជនលំដាប់អ្នកមានចូលចិត្តទិញយកអាផាតមុិន គិតជាសាច់ប្រាក់សុទ្ធ។ជាក់ស្តែង ចំនួន៥៨ភាគរយនៃការលក់អាផាតមុិនសរុបទាំង២.៥៦០យូនីតនៅសង្កាត់ Manhattan ក្នុងត្រីមាសទី១ ត្រូវបានទូទាត់ជាសាច់ប្រាក់ទាំងអស់៕ប្រភព: CNBC៕

ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃនាំមុខគេលើពិភពលោកក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ 

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីក្រុមហ៊ុន ​​CBRE បានឱ្យដឹងថា ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃរបស់ប្រទេសចិន កំពុងបោះជំហានឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ ខណៈអគារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ទំហំជិត១៤លានហ្វីតការ៉េកំពុងស្ថិតក្រោមការសាងសង់ក្នុងទីក្រុងទាំង២។

កាលពីឆ្នាំមុន ការសាងសង់អគារស្រាវជ្រាវ R&D នៅទូទាំងពិភពលោកបានកើនឡើងដល់ទំហំ៣៥លានហ្វីតការ៉េ ដែលក្នុងនោះអគារទំហំ៧,៤លានហ្វីតការ៉េត្រូវបានសាងសង់នៅទីក្រុងប៉េកាំង និងអគារទំហំ៦,៤លានហ្វីតការ៉េត្រូវបានសាងសង់នៅទីក្រុងសៀងហៃ។

បច្ចុប្បន្ន បណ្តាទីក្រុងនានារបស់ប្រទេសចិនកំពុងបង្កើនការសាងសង់អគារទាំងនេះ ស្របពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសុខភាព និងកំណើនចំនួនប្រជាជនមានវ័យចំណាស់ក្នុងប្រទេសចិន។

លោក Paul Peeters នាយកជាន់ខ្ពស់ របស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាសុីប៉ាសុីហ្វិក បានលើកឡើងថា “ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងសិង្ហបុរី និងទីក្រុងតូក្យូ ជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

លោកបានបន្ថែមថា ខណៈពេលដែលប្រទេសចិនបោះជំហាននាំមុខគេនៅលើពិភពលោកក្នុងការសាងសង់អគារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ។ការណ៍នេះជំរុញឱ្យមានសន្ទុះរីកចម្រើនខ្លាំងនៃឧស្សាហកម្មវិទ្យាសាស្ត្រនៅក្នុងតំបន់។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបានបោះជំហានឈានមុខគេ បើគិតពីចំនួនអគារ R&D ដែលមានស្រាប់ ខណៈនៅទីក្រុងធំៗដូចជា ទីក្រុង Boston ទីក្រុង San Francisco និងទីក្រុង San Diego មានផ្ទៃក្រឡាអគារ R&D ចំនួន៥៦លានហ្វីតការ៉េ ៤៣,៦លានហ្វីតការ៉េនិង២៧,៣លានហ្វីតការ៉េរៀងគ្នា៕ប្រភព: SCMP៕

ធនាគារ ហត្ថា រក្សាចំណាត់ថ្នាក់ BBB+ ពីក្រុមហ៊ុន TRIS Rating រយៈពេល ៧ឆ្នាំជាប់គ្នា បង្ហាញពីស្ថិរភាព និងយុទ្ធសាស្ត្រដ៏រឹងមាំ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទនភាពដែលទទួលបានចំណាត់ថ្នាក់ឥណទាន BBB+ ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយ ”ស្ថិរភាព” រយៈពេល ៧ ឆ្នាំជាប់គ្នា ដែលបង្ហាញពីស្ថិរភាពហិរញ្ញវត្ថុរឹងមាំ និងប្រតិបត្ដិការប្រកបដោយគុណភាពខ្ពស់ ពីក្រុមហ៊ុន TRIS Rating Co., Ltd. ដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ។

ការរក្សាបាននូវចំណាត់ថ្នាក់ បង្ហាញថា ធនាគារ ហត្ថា មិនត្រឹមតែមានស្ថិរភាពនឹងសក្ដានុពលនោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងដំណើរការនូវហិរញ្ញវត្ថុដ៏រឹងមាំ និងសមត្ថភាពគ្រប់គ្រងអាជីវកម្មបានយ៉ាងល្អ។ សូចនាករសំខាន់ៗ ក្នុងការវាយតម្លៃនេះរួមមាន៖ បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបានចំណាត់ថ្នាក់​(BBB+) នេះ គឺជាការបញ្ជាក់នៃភាពទុកចិត្តទៅកាន់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងជាសញ្ញាបង្ហាញថា ធនាគារ កំពុងជំរុញអាជីវកម្មទៅមុខដោយទស្សនវិស័យច្បាស់លាស់ ការគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពរឹងមាំជាមួយនឹងទស្សនវិស័យអាជីវកម្មច្បាស់លាស់ ការគ្រប់គ្រងមានប្រសិទ្ធភាព និងធនធានរឹងមាំ។ យើងនឹងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុ និងលើកស្ទួយសេវាកម្មផ្នែកហិរញ្ញវត្ថុឲ្យកាន់តែមានគុណភាព និងទំនុកចិត្តខ្ពស់បំផុត។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

គណ:ប្រតិភូពាណិជ្ជកម្ម និងវិនិយោគខេត្តហៃណានពិភាក្សាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

(ភ្នំពេញ)៖ នាព្រឹកថ្ងៃថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មខេត្តហៃណាន ដែលដឹកនាំដោយ លោក Hu YuSong ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មនៃពាណិជ្ជកម្មឆ្លងដែនតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន និងសមាជិកសភាពាណិជ្ជកម្មចំនួន១៤ក្រុមហ៊ុន។

ក្នុងឱកាសនោះ លោកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ជូនគណៈប្រតិភូ អំពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ ភាគីទាំងពីរក៏បានពិភាក្សាដោយផ្តោតសំខាន់កាលានុវត្តភាពនៃការវិនិយោគ, យន្តការនៃកិច្ចសម្រួលពាណិជ្ជកម្ម, ការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់តំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ចិន ជាពិសេសតាមរយៈការជំរុញនាំចេញកសិផលរបស់កម្ពុជា និងបានពិភាក្សាអំពីលទ្ធភាពលើកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយូរអង្វែង ដែលនឹងចូលរួមចំណែកដល់ការរីកចំរើនទៅវិញទៅមកដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្រុមហ៊ុនធំៗចំនួន២របស់ចិនបង្ហាញបំណងវិនិយោគលើវិស័យធំៗចំនួនបីនៅកម្ពុជា

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP)។ ក្រុមហ៊ុន ICAP ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរ ក៏ដូចជា គោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗ។ បន្ថែមលើនេះ លោកក៏បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។ ចំពោះវិស័យឧស្សាហកម្មស្វាយចន្ទី លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ លោកក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

ក្នុងន័យដូចបានជម្រាបជូនខាងលើ លោកបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោក ចាង ឆាវមីន បានថ្លែងអំណរគុណដល់លោក ជា វុទ្ធី ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានស្តីពីឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ដោយទទួលបានព័ត៌មានពិស្តារពាក់ព័ន្ធនឹងវិស័យទាំងពីរនេះ ក្រុមហ៊ុនបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យទាំងពីរនៅកម្ពុជា។