អ្នកជំនាញជើងចាស់លើកឡើងពីដំណើរនិងភាពលេចធ្លោមួយចំនួនក្នុងវិស័យអចលនវត្ថុកម្ពុជា

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យអចលនវត្ថុ បានលើកឡើងនូវភាពលេចធ្លោមួយចំនួន ដែលកំពុងកើតមាននៅក្នុងទីផ្សារអច​លនវត្ថុនាពេលបច្ចុប្បន្ននេះ។

    អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីតៈប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២២ មេសាថា ស្ថានភាពវិស័យនេះ ក្នុងពេលបច្ចុប្បន្ន កំពុងតែមានការវិវត្តបន្តិចម្តងៗ ទោះបីជាទីផ្សារ មិនមានការប្រែប្រួលជាដុំកំភួន តែវាមានចរន្តនៅក្នុងភាពវិជ្ជមានមួយចំនួន។

    លោកបន្តថា “ភាពវិជ្ជមានដែលយើងមើលឃើញ គឺដោយសារប្រភពនៃហិរញ្ញប្បទាន ដែលរាជរដ្ឋាភិបាលបានជួយជម្រុញឲ្យគ្រឹះ​ស្ថា​នហិរញ្ញវត្ថុនានាបញ្ចេញឥណទាន បានជួយអ្នកទិញផ្ទះ ដែលពួកគេអាចខ្ចីរហូតដល់២៥ឆ្នាំ”។ លោកបន្តថា “ជាមួយគ្នានេះ អត្រាការប្រាក់ក៏ធ្លាក់ចុះទាបជាងមុន ប៉ុន្តែដើម្បីឲ្យវិស័យនេះរីកចម្រើនទាមទារឲ្យមានតួអង្គច្រើនចូលរួម”។

    លើសពីនេះរដ្ឋាភិបាលក៏បានលើកលែងពន្ឋប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះចាប់ពី៧ម៉ឺនដុល្លារចុះ និងចាប់ពី២១ម៉ឺនដុល្លារចុះសម្រាប់អ្នកទិញផ្ទះថ្មី ក៏បង្ហាញពីចំណុចវិជ្ជមាន និងជាការលើកទឹកចិត្តពីរដ្ឋាភិបាលបានល្អប្រសើរផងដែរ។ លោកសុខនីមបញ្ជាក់។

    លោកបានបន្តថា ជាមួយគ្នានេះ យើងទាមទារឲ្យមានការចូលរូមពីអ្នកអភិវឌ្ឍន៍ក្នុងស្រុក អន្តរជាតិ ពិសេសវិស័យនេះ មិនមែនផ្តោតតែលើដីធ្លីនោះទេ តែក៏ផ្តោតលើផ្នែកដទៃទៀត ដូចជា ផ្នែកឧស្សាហកម្ម សេវាកម្មជាដើម។

    លោកបន្តថា “ចំណុចទីផ្សារដែលយើងមានសុទិដ្ឋិនិយមច្រើន គឺមានបញ្ហាប្រឈម និងឱកាសរៀងរាល់១០ឆ្នាំម្តង អញ្ចឹងក្នុងអំឡុងពេលនេះ វាមិនទាន់អាចទៅមុខលឿនទេ” លោកបន្តថា “សម្រាប់អ្នកធ្វើអាជីវកម្មក្នុងវិស័យនេះ វាជាពេលដែលអ្នកវិនិយោគ អាចទិញអចលនទ្រព្យមានតម្លៃល្អ និងជ្រើសរើសបានច្រើន”៕

ទីក្រុងសៀមរាបជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមបណ្តាទីក្រុង ដែលអាចដើរបានច្រើនបំផុតចំនួន៩នៅតំបន់អាស៊ី

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
ភ្នំពេញ: ភ្នាក់ងារទេសចរណ៍ Skyscanner បានដាក់បញ្ចូលទីក្រុងសៀមរាបរបស់កម្ពុជាក្នុងចំណោមបណ្តាទីក្រុង ដែលអាចដើរបានច្រើនបំផុតចំនួន៩នៅតំបន់អាស៊ី ហើយជនបរទេសគួរអញ្ជើញទៅទស្សនានៅឆ្នាំ២០២៥។

ភ្នាក់ងារ Skyscanner បានធ្វើការវិភាគទិន្នន័យជើងហោះហើរដើម្បីកំណត់គោលដៅទីក្រុងចំនួន៣០ ដោយផ្តោតលើទីតាំងមិនសូវមានគេស្គាល់ច្រើន ដែលមិនត្រឹមតែមានតម្លៃសម្រាប់ការទស្សនាប៉ុណ្ណោះទេ។ ប៉ុន្តែ ទីតាំងទាំងនោះថែមទាំងងាយស្រួលក្នុងការដើរលេងកំសាន្តដោយថ្មើរជើងផងដែរ។

ក្នុងចំណោមនោះ ទីក្រុងសៀមរាបបានឈរនៅលេខរៀងទី៣ ក្នុងចំណោមបណ្តាទីក្រុង ដែលអាចដើរបានច្រើនបំផុត(Walkable City)ចំនួន៩នៅតំបន់អាស៊ី ខណៈទីក្រុង Nagasaki និងទីក្រុង Hiroshima របស់ជប៉ុនបានឈរនៅលេខរៀងទី១ និងទី២រៀងគ្នា។

ទីក្រុងសៀមរាប ជាទីក្រុងដ៏ទាក់ទាញនៅក្នុងប្រទេសកម្ពុជា។ ទីក្រុងនេះមិនត្រឹមតែជាមូលដ្ឋានសម្រាប់ទស្សនាប្រាសាទអង្គរវត្តប៉ុណ្ណោះទេ។ ប៉ុន្តែ ទីក្រុងសៀមរាបមានអ្វីៗជាច្រើនផ្សេងទៀត រួមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល។

គោលដៅទេសចរណ៍សំខាន់ៗនៅទីក្រុងសៀមរាបរួមមាន វិចិត្រសាលធាម សារមន្ទីរជាតិអង្គរ និងផ្សារលក់ផលិតផលដែលផលិតក្នុងប្រទេសកម្ពុជា។

ទីក្រុងដែលអាចដើរបានច្រើនបំផុតផ្សេងទៀត រួមមាន ទីក្រុង Sendai របស់ជប៉ុនឈរនៅលេខរៀងទី៤ ខណៈទីក្រុង Haiphong របស់ប្រទេសវៀតណាមឈរនៅលេខរៀងទី៥ ហើយទីក្រុង Panglao របស់ប្រទេសហ្វីលីពីនឈរនៅលេខរៀងទី៦។

ចំណែក ទីក្រុង Thiruvananthapuram និងទីក្រុង Coimbatore របស់ប្រទេសឥណ្ឌាបានឈរនៅលេខរៀងទី៧ និងទី៨រៀងគ្នា ខណៈទីក្រុង Macau របស់ប្រទេសចិនឈរនៅលេខរៀងទី៩៕ប្រភព: Time Out៕

Recovery takes shape as Philippine property markets adapt in Q1 2025

0

The Philippine residential market showed signs of a moderate recovery in the first quarter of 2025 with a 14 percent increase in condominium demand, said Leechiu Property Consultants (LPC) Inc.

This growth was supported by favorable policy rate cuts and attractive developer promotions.

Cautious optimism

For the rest of the year, the outlook for the Philippine property market remains cautiously optimistic.

The residential market is expected to continue its recovery, although global capital market volatility may introduce short-term uncertainties. Developers are likely to remain focused on selling existing inventory, particularly in the mid-range and luxury segments, where competition is expected to intensify.

“We’ve seen a good start for the year for the residential market. But we need to move with caution for now due to very recent developments in the world capital markets. For developers, they will need to be more aggressive with their marketing: their promos, payment terms. For buyers, this will be a good time to research and take a deeper dive and look the developer offerings.

There might be a short window of opportunity to acquire property at favorable terms while supply is not yet at comfortable levels,” said Roy Golez, director of Research and Consultancy at LPC.

Key highlights for the residential market

Demand growth. Residential condominium demand in Metro Manila grew by 14 percent in Q1 2025, with a total of 6,508 units taken up. This uptick comes as key policy rate cuts over three consecutive quarters, and the anticipation of more, have helped ease buyer concerns and fuel property acquisitions.

Decline in new launches. New residential project launches saw a sharp drop of 77 percent, with only 1,347 units launched in Q1 2025 compared to 5,928 in the previous quarter. Developers are focusing on marketing existing inventory, particularly within the mid-range segment, before rolling out new projects.

Buyer sentiment and developer strategy. While developer promotions and competitive payment terms have spurred buyer interest, the recent volatility in global capital markets may temper this enthusiasm. Buyers are advised to conduct thorough research to capitalize on favorable terms while supply remains tight.

Luxury market outlook. The luxury residential segment experienced a 39 percent decline in sales this quarter.

However, this sector remains attractive for long-term investors, as several developers plan to launch new luxury projects in the coming years, making the market increasingly competitive.

Source: Inquirer.Net

កម្ពុជា ថៃកាន់តែពង្រឹងកិច្ចសហប្រតិបត្តិការដោយឯកសារចំនួន៧ត្រូវបានចុះហត្ថលេខា

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ សហសេវិក

    ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា ថៃបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧។

ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងពេលលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដែលបាននិងកំពុងធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៣ ដល់២៤ មេសានេះ។

ឯកសារទាំង៧នេះ ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីថៃមកកាន់កម្ពុជា ក្នុងនោះរួមមាន ទី១ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។ ទី២ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ។

ទី៣ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។ ទី៤ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។ ទី៥ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃស្តីពី ការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។

ទី៦ កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធិលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ និងទី៧ ការចុះលិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជា ប្រពៃ​ណីរវាងប្រជាជនទាំងពីរ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អះអាងថា លោកគ្មានគោលបំណងដកហូតតំណែងជាប្រធានធនាគារកណ្តាលអាមេរិករបស់លោក Jerome Powell នោះទេ និងបានសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,២២ភាគរយដល់ត្រឹម៣៣៤០,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,៩៦ភាគរយដល់៣៣៥២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៨,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងវិញដល់៩៩,២៨ពិន្ទុនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៩២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦២យភាគរយដល់៣២,៧ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០៩ភាគរយដល់៩៦១,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៥ភាគរយដល់៩៣២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

បណ្តាអ្នកវិនិយោគចិនកំពុងទិញអចលនទ្រព្យដោយស្ងាត់ៗនៅក្នុងបណ្តាប្រទេសចំនួន៥

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត DM News បានទម្លាយឱ្យដឹងថា បណ្តាវិនិយោគិនចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបាននិងកំពុងទិញអចលនទ្រព្យដោយស្ងាត់ៗនៅក្នុងបណ្តាប្រទេសចំនួន៥ ដើម្បីធ្វើពិពិធកម្មទ្រព្យសម្បត្តិ និងការពារហានិភ័យនាពេលអនាគត។

ទី១: ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

បណ្តាវិនិយោគិនចិនបានក្លាយជាតួអង្គសំខាន់នៅក្នុងវិស័យអចលនទ្រព្យរបស់ទីក្រុងឌូបៃ។ យោងតាមវេបសាយ Dao Insights បានឱ្យដឹងថា បច្ចុប្បន្ននេះ ជនជាតិចិនជាប្រភពវិនិយោគិនបរទេសធំជាងគេទី៤ នៅក្នុងទីក្រុងឌូបៃ ដោយគ្របដណ្តប់ចំណែក៨ភាគរយនៃការទិញអចលនទ្រព្យសរុបដោយជនបរទេសក្នុងឆ្នាំមុន។

ទីក្រុងឌូបៃបានដាក់ចេញគោលនយោបាយផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែង ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈចម្រុះកាន់តែខ្លាំងឡើង និងប្រកាន់ជំហរអព្យាក្រឹត ស្របពេលមានភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។

ទី២: ប្រទេសអង់គ្លេស

ប្រទេសអង់គ្លេសនៅតែមានចំណុចពិសេស ដែលបណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនមិនអាចមាន ដូចជា ភាពប្រាកដប្រជាផ្នែកច្បាប់ ប្រព័ន្ធអប់រំដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងកិត្យានុភាពសកល។

ការទិញអចលនទ្រព្យនៅអង់គ្លេសនៅតែជាជម្រើសសម្រាប់គ្រួសារអ្នកមានជនជាតិចិន ដែលមានគោលបំណងបញ្ជូនកូនរបស់ពួកគេឱ្យទៅរៀននៅសាកលវិទ្យាល័យលំដាប់កំពូល ឬទិញដើម្បីការពារទ្រព្យសម្បត្តិ ក្នុងអំឡុងពេលមានអស្ថិរភាពក្នុងតំបន់។

ទី៣: ប្រទេសតួកគី

ប្រទេសតួកគីបានដាក់ចេញគោលនយោបាយផ្តល់សញ្ជាតិដល់ជនបរទេសដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ទឹកដីរបស់ប្រទេសនេះលាតសន្ធឹងលើទ្វីបចំនួន៣ រួមមាន អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យប្រទេសតួកគីក្លាយជាគន្លឹះភូមិសាស្ត្រនយោបាយ។

ប្រទេសតួកគីជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចិនក្នុងការវិនិយោគនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ ការទិញអចលនទ្រព្យនៅប្រទេសនេះប្រៀបដូចជាការភ្នាល់លើអនាគត ជាជាងផែនការសន្សំ។

ទី៤: ប្រទេសម៉ាឡេសុី

គម្រោងអចលនទ្រព្យធំៗនៅម៉ាឡេសុី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិនដូចជា គម្រោងទីក្រុង Forest City បានជាប់គាំង។ ប៉ុន្តែ​ អតិថិជនជនជាតិចិន​ជាលក្ខណៈបុគ្គលម្នាក់ៗ​នៅតែបន្តឈានជើងចូលមកកាន់ម៉ាឡេសុី ជាពិសេសតាមរយៈគម្រោងទិដ្ឋាការ Malaysia My Second Home (MM2H) ដែលផ្តល់សិទ្ធិស្នាក់នៅរយៈពេលវែងដល់ជនបរទេស។

ទី៥: ប្រទេសឥណ្ឌូនេសុី

បណ្តាវិនិយោគ​ចិន​កំពុង​បង្ហាញ​វត្តមានលើការវិនិយោគនៅរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី​​។ឥណ្ឌូនេស៊ីមានសន្ទុះកំណើនប្រជាសាស្ត្រ ធនធានធម្មជាតិ ដូចជា រ៉ែនីកែល និងការបើកចំហចំពោះភាពជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសចិន៕ប្រភព: DM News៕

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យថៃកំពុងប្រជែងគ្នាដើម្បីសាងសង់ផ្ទះតម្លៃខ្ពស់កប់ពពក

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​កំពុង​ប្រជែង​គ្នា​ក្នុង​ការសាងសង់​ផ្ទះ​ថ្មីៗតម្លៃខ្ពស់កប់ពពក ដោយ​ងាកទៅចាប់យក​ជនបរទេសលំដាប់អ្នកមានជាអតិថិជនគោលដៅ ខណៈទីផ្សារអចលនទ្រព្យជារួមកំពុងធ្លាក់ចុះ។

ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ Raimon Land កំពុងសាងសង់គម្រោងលំនៅដ្ឋានប្រណីត ដែលមានឈ្មោះថា The 528 Estate នៅជិតស្ថានីយ៍ Phom Phong របស់ប្រព័ន្ធរថភ្លើងលើអាកាស “BTS SkyTrain” ក្នុងទីក្រុងបាងកក ។

គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ។ ផ្ទះនីមួយៗនឹងមានផ្ទៃដីទំហំ៧៨០ម៉ែត្រការ៉េ ឬធំជាងនេះ ហើយនឹងមានតម្លៃចាប់ពី៨៨០លានបាត (ប្រហែល២៦លានដុល្លារអាមេរិក)ក្នុងមួយយូនីត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអចលនទ្រព្យយក្ស Sansiri គ្រោងនឹងដាក់លក់គម្រោងលំនៅដ្ឋាន ដែលមានតម្លៃសរុបចំនួន១៩ពាន់លានបាតនៅដំណាច់ឆ្នាំ២០២៥ កើនឡើងជាង២ដងបើធៀបនឹងតួលេខកាលពីចុងឆ្នាំ២០២៤។

លើសពីនេះ បណ្តាក្រុមហ៊ុនអចលនទ្រព្យជប៉ុនក៏កំពុងឈានជើងចូលទីផ្សារថៃផងដែរ។ តួយ៉ាង ក្រុមហ៊ុនជប៉ុន Mitsui Fudosan បានចាប់ដៃគូជាមួយក្រុមហ៊ុន Sansiri នៅចុងឆ្នាំមុន ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋាន។

ជាមួយគ្នានេះ ក្រុមហ៊ុន Mitsubishi Estate បានសហការជាមួយក្រុមហ៊ុន AP Thailand ដើម្បីសាងសង់ខុនដូលំដាប់ខ្ពស់ ខណៈក្រុមហ៊ុន Nomura Real Estate Development បានសហការជាមួយនឹងក្រុមហ៊ុន Origin Property ។

គម្រោងអចលនទ្រព្យទាំងនេះ ភាគច្រើនផ្តោតលើអតិថិជនជាជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ជនបរទេសបានទិញខុនដូចំនួន១៤.៧៥៣យូនីតនៅក្នុងប្រទេសថៃក្នុងឆ្នាំ២០២៤។តួលេខស្ថិតនៅទ្រឹងបើធៀបនឹងឆ្នាំ២០២៣។ ប៉ុន្តែ តួលេខនេះមានការហក់ឡើង២៦ភាគរយបើធៀបនឹងឆ្នាំ២០២២៕ប្រភព: Nikkei Asia៕

អ្នកអភិវឌ្ឍន័៍អន្តរជាតិលើកឡើងពីដំណើរវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ សហសេវិក

    ភ្នំពេញៈ ផ្តើមចេញពីជ្រុងអវិជ្ជមាន ដែលមនុស្សភាគច្រើនមើលឃើញ អ្នកជំនាញនិងអភិវឌ្ឍន៍គំរោងមួយនៅកម្ពុជា បានបង្ហាញនូវទស្សនវិស័យ និងភាពសុទិដ្ឋិនិយម សម្រាប់ទីផ្សារអចលនវត្ថុនៅកម្ពុជា។

លោកJasper Chuangនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ComboWit Properties ដែលមាន​បទពិសោធ​ក្នុង​វិស័យ​អចលនទ្រព្យ​អាស៊ីរយៈពេល១០​ឆ្នាំ ហើយ​លោក​បាន​មក​កាន់​​​​ប្រទេស​កម្ពុ​ជា មួយ​ទសវត្សរ៍ដែរ​នោះ បាន​ថ្លែង​ថា ​​បទពិសោធន៍​របស់​យើង​នៅ​ទូទាំង​ទីផ្សារ​អាស៊ី ​បានធ្វើ​យើង​យល់ដឹងពី​ការ​ខ្វះ​ចន្លោះ​ របស់​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​លោកខាងលិច”​។​

លោក​បាន​កត់សម្គាល់ថា ​យើង​បាន​​ធ្វើ​​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ប្រែ​ក្លាយ​​អចលនទ្រព្យ​កាន់តែ​មាន​តម្លៃ ​​នៅក្នុង​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​”។ លោកបន្តថា “យើង​បាន​មើលឃើញ​ពីការ​​វិវត្តន៍នៃ​​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​។ សំខាន់បំផុត យើង​បាន​រៀន​ពី​របៀប​ចូល​ទីផ្សារ​ពេលវេលា”។​

នៅពេលដែលក្រុមហ៊ុន​ ComboWit ឈាន​ជើង​ចូល​ទីផ្សារ​​ប្រទេស​កម្ពុជា ​ជា​លើកដំបូង​ក្នុង​ឆ្នាំ២០១០​ វា​មិនមែនជា​ការសម្រេចចិត្តប្រថុយ​ប្រថាន​​នោះទេ​។

លោក​ Jasperពន្យល់ថា “​​យើង​បានធ្វើ​ការវិភាគ​ទីផ្សារ​ដ៏ហ្មត់ចត់​​រយៈពេល៧ឆ្នាំមុន ​ពេលធ្វើ​ការវិនិយោគ​ដំបូង​របស់​យើង”។​ លោក​បាន​បន្ថែមថា​ “ការសម្រេចចិត្ត​នេះ ​ត្រូវបាន​ជំរុញ​ដោយ​សូចនាករ​ព្យាករណ៍​ពី​សក្តានុពល ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​យុទ្ធសាស្ត្រ និន្នាការ​ប្រជាសាស្ត្រ​អំណោយផល និង​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​បាន​បង្កើត​ឡើង ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​ ប្រកប​ដោយ​គុណភាព”​។​

ក្រុមហ៊ុន​បានបោះជំហានទៅមុខ​យ៉ាង​​ប្រុងប្រយ័ត្ន ដោយបាន​បង្កើត​កន្លែង​ជួល​រោងចក្រ​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​សាកល្បង​សមត្ថភាព​ប្រតិបត្តិការ មុនពេល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ ComboWit Properties Cambodia នៅ​ឆ្នាំ ២០១៩​​។​

ត្បូង​លាក់​ខ្លួន​នៃ​អចលនទ្រព្យ​អាស៊ីអាគ្នេយ៍​

លោក Jasper បាន​ថ្លែង​ថា​ ​អ្វីដែលលោក​​អ្នក​កំពុងជួប​ប្រទះ​នេះ ​គឺជា​របត់​​ទីផ្សារ​ស្រដៀង​នឹង បទពិសោធ​នៅ​​តៃវ៉ាន់កាលពី​​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០ និង​ប្រទេស​វៀតណាម​ កាលពី​មួយ​ទសវត្សរ៍​មុន​។​

លោក​ពន្យល់ថា ​​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​គួរឱ្យ​ទាក់ទាញ ជា​ការ​ព្យាករណ៍​ ពី​កំណើនផលិតផល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស) ពី ៥-៦,៦ភាគរយ​ ផ្ដល់​អត្ថប្រយោជន៍​ប្រជាសាស្ត្រ​វ័យក្មេង ​ដែលមានចំនួន៦៥​ភាគរយ​អាយុ​ក្រោម៣៥ឆ្នាំ និង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ លើសពី៨ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ។​

លោក​បាន​បន្ដថា “​​​កម្ពុជា​គឺជា​ប្រទេស​ ដ៏​មាន​អំណោយ​ផល​​​សម្រាប់​អ្នកវិនិយោគ​ ដែល​បាន​មើល​ទីផ្សារ​ប្រទេសជិតខាង​មាន​ភាពជឿន​លឿនហួស​ទៅមុខ​រួចហើយ”។ លោកបន្ថែមថា “នេះ​ជា​​ឱកាសចំពោះ​ការ​វិនិយោគ​​ ក្នុង​ដំណាក់កាល​ដំបូង​​ ដែលមាន​សក្ដានុពល​ខ្ពស់”។​

ហេតុអ្វី​លោកមើលឃើញឱកាសនៅកម្ពុជា?

ឱកាស​នៃការ​​វិនិយោគ ​ត្រូវបានកំណត់​​ដោយ​រង្វាស់​បរិមាណ​។ លោក Jasper បាន​កត់សម្គាល់​ថា ​តម្លៃ​អចលនទ្រព្យ​បច្ចុប្បន្ន​នៅទីនេះ​ផ្តល់​ការកើនឡើង ៣០-៤០​ភាគរយ​ បើ​ប្រៀបធៀប​ទៅនឹង​ទីតាំង​ប្រហាក់​ប្រហែល ដូចជា នៅ​ទីក្រុង​បាងកក ឬ​ទីក្រុង​ហូជីមិញ​។​

លោក​បានបញ្ជាក់ថា “​​វិនិយោគិន​បរទេស​ទ​ទួលបាន​អត្ថប្រយោ​ជន៍​ពី​គុណសម្បត្តិ​សំខាន់ៗ​ចំនួន​បី​នៅទីនេះ ដែល​លែងមាន​នៅក្នុង​ទីផ្សារ​កំណើន​អាស៊ី​ភាគច្រើន​។

ទី១ ការ​ទទួល​បាន​កម្មសិទ្ធិ​បរទេស១០០​ភាគរយ​ ទី២ សេដ្ឋកិច្ច​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក​ ដែល​លុបបំបាត់​ហានិភ័យ​រូបិយប័ណ្ណ និង​ទី៣ ចំណុច​ចូល​ទីផ្សារ​ក្នុង​កម្រិត​ត្រឹមតែ ១៥-២០ភាគរយ​ នៃ​សក្ដានុពល​នៃ​ភាពចាស់ទុំ​របស់​វា​។

លោក​ Jasper បាន​លើកឡើងថា​ “​​នៅពេលដែល​ខ្ញុំ​បាន​ចូលរួម​ក្នុង​ភាពជា​អ្នកដឹកនាំ​របស់ComboWit នៅ​​ឆ្នាំ ២០១៩​ យើង​បានឃើញថា ​ប្រទេស​កម្ពុជា​​​ផ្តល់ជូន​នូវ​​ភាពងាយស្រួល មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​ឱកាស​ដ៏មាន​សក្តានុពល​​សម្រាប់​​អ្នកវិនិយោគ​។​

ការយល់ដឹង​របស់លោក​ Jasper កើតចេញពី​ប្រវត្តិ​ពហុ​ជំនាញ​របស់លោក ដោយ​លោក​ទទួល​បាន​សញ្ញាបត្រ​វិស្វកម្ម ​ពី​សកល​វិទ្យាល័យ National Tsing Hua ថ្នាក់អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហរដ្ឋអាមេរិក និង​បទពិសោធន៍​ពី​អាជីវកម្ម​ អចលនទ្រព្យ​របស់​គ្រួសារលោក​ ដែល​អនុញ្ញាតឱ្យ​​លោក ​​វាយតម្លៃ​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ តាមរយៈ​​​ការវិភាគ និងបទពិសោធ​​ជាក់ស្តែង​៕

អ្នកជំនាញៈ សេវាកម្មវាយតម្លៃអចលនទ្រព្យនៅកម្ពុជាកាន់តែ មានសុក្រិតភាពនិងស្តង់ដា

0

ដោយៈ សូរិយា

    ភ្នំពេញៈ អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ បានបង្ហាញសុទិដ្ឋិ​និយមថា ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ​នឹង​កាន់​តែ​មាន​សង្គតិភាព ព្រម​ទាំង​ផ្តល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង ​ដល់​អ្នក​វិនិយោគ​​ដែល​ចង់​​មក​បណ្តាក់​ទុន​​​នៅ​កម្ពុជា។

នៅ​ក្នុង​ជំនួប​​ជាមួយ​​ថ្នាក់ដឹកនាំ​​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនទ្រព្យកម្ពុជា(CVEA) កាល​ពី​​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយល់ព្រម​ឱ្យCVEA អាច​ចូល​​មើល​ព័ត៌មាន​ និង​ទាញ​យក​ទិន្នន័យ​មួយ​ចំនួន​ស្តី​ពី​ប្លង់ក្បាលដី ​​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​រួចហើយ ​មក​​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​​វាយតម្លៃ​​អចលនទ្រព្យ​ ឬ​ពិនិត្យ​មើល​សកម្ម​ភាព​នៃ​ការ​ទិញ លក់មួយ​ចំនួន​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​ប្រព័ន្ធ​​​របស់​ខ្លួន​។​

សមាគមCVEA បានសរសេរ​​​នៅ​លើ​បណ្តាញសង្គម​ផ្លូវ​ការ​របស់​ខ្លួន​ថា ការ​វាយតម្លៃ​អចលនទ្រព្យ ដែល​មាន​ភាព​ច្បាស់​លាស់ នឹង​ជួយ​ឱ្យមានសង្គតិភាព ដើម្បី​ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និង​ភ្នាក់ងារអចលនវត្ថុ​កម្ពុជា លោក សន សៀ​ប បានមានប្រសាសន៍ថា ការ​មាន​មូលដ្ឋាន​ព័ត៌មាន និង​ទិន្ន​ន័យ​នឹងជួយ​ឱ្យ​ការ​ធ្វើ​ការ​វិភាគ និង​ការ​វាយតម្លៃអចលនវត្ថុ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ និង​ផ្តល់​ទំនុក​ចិត្ត​​កាន់​តែខ្លាំង​ទៅ​ដល់​អតិថិជិន ព្រម​ទាំង​​អាចជួយ​​ទាក់​ទាញ​វិនិយោគិន​​បរទេស​ ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។

លោកបន្តថា “អ្នក​វិនិយោគ​​តែងត្រូវ​ការ​ទីតាំង(អចលនទ្រព្យ​)​សម្រាប់​ធ្វើ​​ការិយាល័យ ឬទីតាំង​សម្រាប់​សាងសង់​រោងចក្រ”។​

លោក​បានថ្លែង​​​ថា ​នៅ​ពេល​ភ្នាក់ងារ/ក្រុមហ៊ុន​​វាយតម្លៃមាន​ព័ត៌មាន​ពិតប្រាកដ ពី​អចលនទ្រព្យ​កាន់តែច្រើន វា​នឹង​ធ្វើ​ឱ្យ​ការ​វាយ​តម្លៃ​​កាន់​តែ​មាន​ភាព​សុក្រិត​​ ឆាប់​រហ័ស និង​បង្កើន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​ទៅ​ដល់​អតិថិជន និង​អ្នក​វិនិយោគ​។ ការវាយតម្លៃបានលឿន និង​ត្រឹមត្រូវ​ក៏​ជួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ។

លោក​បាន​លើក​ឧទាហរណ៍ថា នៅ​ពេល​បុគ្គល​ម្នាក់​ត្រូវ​ការ​ស្នើសុំ​ឥណទាន​ពី​ធនាគារ គឺ​ធនាគារ​តែង​ទាមទារ​​របាយការណ៍ វាយតម្លៃ​ទៅ​លើទ្រព្យ​​បញ្ចាំ ​ដូចជា ប្លង់​អចលនទ្រព្យជាដើម ដូច្នេះ​បើ​របាយការណ៍​មាន​ភាព​ច្បាស់​លាស់ គាត់​ក៏​ឆាប់​ទទួល​បាន​ឥណទាន​ដែរ។ ការ​ទទួល​បាន​​ឥណទានលឿន ក៏​អាច​ជួយ​ឱ្យ​អាជីវកម្មនានា ​ឆាប់​មានលំនឹងល្អ​ផងដែរ​​៕

Here are the 9 most walkable cities in Asia to visit in 2025 including siem reap

0

If you’re looking for a refreshing way to get your steps in, here’s an idea: go on holiday to a city made for walking. Because what’s better than staying fit and getting your heart rate up, all while exploring a new city with a front-row seat to local life, hidden corners, and moments you’d probably miss in a taxi? And if you need help picking the right spot, Skyscanner’s got you covered – the travel platform recently crunched the numbers to reveal the top nine most walkable cities in Asia, perfect for your next adventure on foot.

To put the list together, Skyscanner started by analysing flight data to identify 30 up-and-coming city break destinations outside of America, with a focus on lesser-known spots that are not only worth visiting but also easy to explore on foot. From there, they evaluated 14 different factors to determine just how walkable each city really is.

These included the walking distance between major attractions, the total steps and time it would take to explore them, and the number of walking trails available in and around the city.

They also considered average elevation, as well as population density, crime and safety levels, air quality, and pollution. Finally, they looked at how many attractions you could realistically fit into your itinerary without having to rely on transport.

Leading the list are two beautiful cities in Japan – Nagasaki, a scenic city with its harbour surrounded by terraced buildings on rolling hills, and Hiroshima, a dynamic urban hub located by a river.

Must-see attractions include the Nagasaki Atomic Bomb Museum and Hiroshima Peace Memorial Park respectively.

In third place is one that Skyscanner raves about: Siem Reap, a charming city in Cambodia that’s not just a base for visiting Angkor Wat, but also has a lot to offer on its own, with plenty of sights to explore within the city.

Highlights include Theam’s Gallery, the Angkor National Museum, and the Made in Cambodia Market. Siem Reap also scored well on the walkability index, with a low population density of just 98 people per square kilometre.

Here are the top 9 most walkable cities in Asia in 2025, according to Skyscanner:

1. Nagasaki, Japan

2. Hiroshima, Japan

3. Siem Reap, Cambodia

4. Sendai, Japan

5. Haiphong, Vietnam

6. Panglao, Bohol, Philippines

7. Thiruvananthapuram, India

8. Coimbatore, India

9. Macau, China

Source: Time Out