ដំណឹងល្អៈ ការចុះបញ្ជីរពាណិជ្ជកម្មជាកញ្ចប់បានថយមកនៅត្រឹមរយៈពេល៨ថ្ងៃ និងចំណេញពេល៤០ភាគរយ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការអនុវត្តការចុះបញ្ជីរួមជាកញ្ចប់ បានជួយសម្រួលដល់ធុរជន តាមរយៈការកាត់បន្ថយចំណាយប្រមាណ៤០% និងថេរៈវេលាមកត្រឹម៨ថ្ងៃ នៃថ្ងៃធ្វើការ។

    រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគង់ ម៉ារីបានលើកឡើងក្នុងពិធីនាព្រឹកថ្ងៃទី២៣ មេសាបានមានប្រសាសន៍ឲ្យដឹងបែបនេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៥ ក្នុងពេលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវយុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យនេះ ឱ្យ​កាន់តែរឹងមាំ និង​បង្កើនប្រ​សិទ្ធភាពប្រតិបត្តិការសេវាកម្ម។

លោកបន្តាថា ក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្ម សេវាសា​ធា​រណៈ​ សំដៅបង្ករបរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា​លើឆាកអន្តរជាតិ។

លោកបញ្ជាក់ថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង រៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងបានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(OBR) ដំណាក់កាលទី១ នៅឆ្នាំ២០២០ ដោយផ្ដោតលើការចុះបញ្ជីអាជីវកម្មជាកញ្ចប់ និងគម្រោងវិនិយោគមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់(QIP)។

បន្ទាប់ពីការអនុវត្តនូវដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកវិសាលភាពនៃ ថ្នាលនេះជាបន្តបន្ទាប់ក្នុងដំណាក់កាលទី២ និងទី៣ ដែលបានគ្របដណ្ដប់ដល់ការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងវិញ្ញបនបត្រជំនាញតាមវិស័យ ផ្អែកតាមសកម្មភាពអាជីវកម្មរបស់សហគ្រាស ដែលមានការចូលរួមពីក្រសួងស្ថាប័នចំនួន ២១។

ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា បច្ចេកវិទ្យា ឌីជីថលបានចាក់ស្រេះ គ្រប់សកម្មភាពសង្គមសេដ្ឋកិច្ច ហើយបានក្លាយជាកត្តាលីករ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ច ដែលមិនអាចមើលរំលងបាន។

លោកបញ្ជាក់ថា “សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថលគឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ”។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ចំពោះវិស័យសារធារណៈ បច្ចេកវិទ្យាឌីជីថល ក៏បាននឹងកំពុងដើរតួនាទីជាគន្លឹះយ៉ាងសំខាន់ ក្នុងការជំរុញការកែទម្រង់នានានៅកម្ពុជា ជាពិសេស​ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ច ដើម្បីកាត់បន្ថយភាពស្មុគស្មាញ នៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹង អនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការ សំណូម​ពរ និងបំណងប្រាថ្នារបស់ប្រជាជន និងធុរជន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ការអភិវឌ្ឍន៍វិស័យឌីថលនៅកម្ពុជា ត្រូវបានចាត់ទុកជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ សហគ្រាសចំនួន ៤២ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធOBR ជាមួយដើមទុនវិនិយោគសរុប ១៥,៦ ពាន់លានដុល្លារ។

អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រជំនាញតាមវិស័យសរុបចំនួន២៨ពាន់ ត្រូវបានអនុម័តដោយក្រសួងស្ថាប័ន​ជំនាញ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដែលកំពុងមានប្រតិបត្តិការលើថ្នាលCamDx៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពី​បាន​ធ្លាក់​ថ្លៃចុះ​ដល់កម្រិតទាប​បំផុតមិនធ្លាប់មានក្នុង​រយៈ​ពេល​១សប្តាហ៍​កាលពីថ្ងៃពុធម្សិលមិញ ស្របពេល​មាន​សញ្ញាសុទិដ្ឋិនិយម​ជុំវិញ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេសចិន។

តួយ៉ាង តម្លៃមាស Spot Gold បានកើនឡើង១,២៥ភាគរយដល់ត្រឹម៣៣២៨,៥២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង១,៣៣ភាគរយដល់៣៣៣៧,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៩,៦៦ពិន្ទុនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៨៤ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦៥ភាគរយដល់៣៣,៣៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៤៨ភាគរយដល់៩៧៤,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤ភាគរយដល់៩៣៩,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

សម្តេចធិបតីបង្ហើបពីគំរោងសាងសង់កំពង់ផែទឹកជ្រៅក្នុងខេត្តកោះកុង

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សូរិយា

កោះកុងៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបពីកផែនការ សាងសង់កំពង់ផែទឹកជ្រៅក្នុងខេត្តកោះ​កុងនាពេលខាងមុខ។

សម្តេចបញ្ជាក់បន្តថា “នេះជាអ្វីដែលយើងកំពុងធ្វើ ដោយមានផែនការច្បាស់លាស់រយៈពេលវែង”។ សម្តេចបន្ថែមថា “យើងមិនអាចធ្វើអ្វីតែមួយភ្លេតៗ តែមួយជ្រុងៗនោះទេ យើងប្រទាក់ក្រឡាគ្នាទាំងអស់”។

លើសពីមនេះ សម្តេចមហាបវរធិបតី បានលើកឡើងពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅខេត្តភូមិភាគពាយ័ព្យ តភ្ជាប់តាមរយៈផ្លូវជាតិលេខ១០ និងមកកាន់ផ្លូវជាតិលេខ៤៨ ដោយមិនចាំបាច់មកកាន់រាជធានីភ្នំពេញ ហើយធ្វើដំណើរទៅតាមផ្លូវជាតិលេខ៤ទៀតនោះទេ។

    សម្តេចបានបញ្ជាក់បែបនេះ ក្នុងពិធីបើកដំំណើរការការពង្រីកទីតាំងផលិតកម្មរោងចក្រដំឡើងរថយន្យ FORD នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ មេសាកន្លងមកនេះ៕

គណៈកម្មការវិនិយោគអន្តរជាតិ នៃសមាគមCVEA បានធ្វើកិច្ចប្រជុំពិសេសមួយ!

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ សូរិយា

ភ្នំពេញៈ គណៈកម្មការវិនិយោគអន្តរជាតិ (International Investor Committee) នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានរៀបចំកិច្ចប្រជុំផ្លូវការជាលើក៥ របស់ខ្លូន ដើម្បីចូលរួមពិភាក្សា និងកំណត់ទិសដៅយុទ្ធសាស្ត្របន្ត។

កិច្ចប្រជុំនេះដឹកនាំដោយលោកឧកញ៉ា សន សៀប – ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការ ដូចជា លោក ស៊ា ឆៃលីន ប្រធានគណៈកម្មការ។ លោក ហូយ រដ្ឋា អនុប្រធានគណៈកម្មការទទួលបន្ទុកបន្ទុកវិនិយោគិន ក្នុងតំបន់អាស៊ាន។ លោក ហាក់ គីមថុង អនុប្រធានគណៈកម្មការទទួលបន្ទុកវិនិយោគិនប្រទេសចិន។ លោក អ៊ូក ឆេងលី ប្រធានទំនាក់ទំនងវិនិយោគិន ជប៉ុន។ លោក សៅ សាខុំ ប្រធានវិនិយោគ និងស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាជាដើម។

កិច្ចប្រជុំនេះបានផ្តោតលើប្រធានបទសំខាន់ធំៗចំនួន២ រួមមានទី

១-ការរៀបចំគោលនយោបាយ៖ ទស្សនៈវិស័យ បេសកកម្ម និងតួនា​ទីស្នូលរបស់គណៈកម្មការ ដើម្បីចូលរួមជាមួយវិស័យសាធារណៈ និងឯកជនក្នុងការចំណាយវិនិយោគក្នុងស្រុក និងអន្តរជាតិ។

ទី២-កម្មវិធី ពិភាក្សាលើ ការផ្គូរផ្គងអចលនទ្រព្យនានានៅលើទីផ្សារ ជាពិសេសគឱកាសវិនិយោគលើគម្រោងអលនទ្រព្យក្នុងខេត្តព្រះស៊ីហនុ ដែលធ្វើឡើងនៅថ្ងៃទី៣០ មេសា ២០២៥ ដែលមានសមាជិកអង្គភាពរដ្ឋ ចូលរួមដូចជា និយ័តករបរធនបាលកិច្ច លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះស៊ីហនុ និង អ្នកវិនិយោគជាតិនិងអន្តរជាតិជាច្រើន។

គណៈកម្មការនេះ បង្កើតឡើងដើម្បីធ្វើជាស្ពានតភ្ជាប់ រវាងសមា​ជិកជំនាញផ្នែកអចលនវត្ថុកម្ពុជា និងអ្នកវិនិយោគនៅក្នុងស្រុក និងអន្តរជាតិ។ ការសហការនេះ នឹងជួយបង្កើនភាពជោគជ័យ ក៏ដូចជាអភិវឌ្ឍន៍វិស័យអចលនវត្ថុកម្ពុជា៕

អ្នកជំនាញៈ អ្នកអភិវឌ្ឍន៍បុរីនៅបន្ត ខណៈលំហូរFDIពីបរទេសនៅបន្តស្ងប់ស្ងាត់

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ក្នុងទីផ្សារអចលនទ្រព្យនៅតែបន្តស្ងប់ស្ងាត់ ខណៈអ្នកអភិវឌ្ឍន៍ក្នុងស្រុកបាន និងកំពុងបន្តអភិវឌ្ឍន៍បុរីរបស់ពួកគេ។

    អគ្គនាយិកកាក្រុមហ៊ុនPropNex Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៣ មេសាកន្លងមកថា រហូតមកទល់ពេលនេះ លំហូរFDIមិនទាន់មានសញ្ញាល្អទេ តែអ្នកក្នុងស្រុកនៅតែបន្តអភិវឌ្ឍន៍បុរី លំនៅដ្ឋានរបស់ពួកគេ។

    លោកស្រីបន្តថា “ទោះបីជនបរទេសមិនទាន់ចូលមកក្តី ប៉ុន្តែទីផ្សារនៅតែដំណើរការខ្លះៗ ពិសេសអ្នកមានលុយ នៅតែរង់ចាំទិញអច​លលទ្រព្យ ដែលមានតម្លៃល្អក្រោមទីផ្សារ”។ លោកស្រីបន្តថា “បញ្ហានយោបាយ និងសេដ្ឋកិច្ចពិភពលោក ក៏ធ្វើឲ្យអ្នកវិនិយោគធំៗបាននិងកំពុងពិចារណាផងដែរ”។

    ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនKFA Foundation Appraisal បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា អ្វី ដែលលោកចាប់អារម្មណ៍ខ្លាំង គឺគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលគាំទ្រដល់វិនិយោគិនក្នុងស្រុកផង និងបរទេសផង ពិសេសជាគោលនយោបាយអន្តរជាតិ ទើបបានជម្រុញឲ្យទីផ្សារនៅតែឆ្ពោះទៅមុខ។

    លោកបន្តថា “ទោះបីទីផ្សារអចលនទ្រព្យ មិនដើរលឿនដូចមុនវិបត្តិក្តី តែមានសញ្ញាវិជ្ជមានចាប់តាំងពីដើមឆ្នាំនេះ ពិសេសចាប់ពីដើមខែមេសានេះ”។ លោកបន្តថា “ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីងបានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់កម្ពុជា ពិសេសលើកកំពស់គុណតម្លៃរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ”។

    លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ទោះបីជាមនុស្សមួយចំនួនគិតអវិជ្ជមានក្តី ប៉ុន្តែលោកនៅតែបន្តអភិវឌ្ឍន៍បុរី នៅស្រុកកៀនស្វាយ និងកំពុងពុះដីឡូត៍នៅតំបន់ជាយក្រុង ដែលសកម្មភាពទីផ្សារកំពុងកើនឡើងសន្សឹមៗផងដែរ៕

សម្តេចធិបតីៈ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់លែងជាខេត្តទៅហួស មកហួសទៀតហើយ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានលើកពីផែន​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជាច្រើន និងបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ លែងជាខេត្តគេទៅហួស មកហួសទៀតហើយ។

    សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាល នឹងជម្រុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម និងតំបន់ទេសចរណ៍នៅខេត្តទាំងនេះ និងជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋធ្វើការងាររាប់ម៉ឺន រាប់សែននាក់នៅពេលអនាគត។ នេះជាអ្វីដែលយើងធ្វើ។

    សម្តេចបានបញ្ជាក់បែបនេះ ក្នុងពិធីបើកដំំណើរការការដំឡើងរោងចក្រដំឡើងរថយន្យFORD នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ មេសាកន្លងមកនេះ។

    សម្តេចមហាបវរធិបតីបានបន្តថា “នេះជាអ្វីដែលយើងកំពុងធ្វើ ដោយមានផែនការច្បាស់លាស់រយៈពេលវែង”។ សម្តេចបន្ថែមថា “យើងមិនអាចធ្វើអ្វីតែមួយភ្លេតៗ តែមួយជ្រុងៗនោះទេ យើងប្រទាក់ក្រឡាគ្នាទាំងអស់”។

    សម្តេចធិបតីហ៊ុន ម៉ាណែតបានជម្រុញណែនាំឲ្យ លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សិក្សាពីការតខ្នែងរថភ្លើងពីខ្សែរថភ្លើង ឆ្លងកាត់ទៅកាន់ខេត្តព្រះសីហនុ ពីរាជធានីភ្នំពេញ មកកាន់ខេត្តពោធិសាត់ ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែ ខេត្តព្រះសីហនុនាពេលខាងមុខផងដែរ។

    លើសពីមនេះ សម្តេចមហាបវរធិបតី បានលើកឡើងពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅខេត្តភូមិភាគពាយ័ព្យ តភ្ជាប់តាមរយៈផ្លូវជាតិលេខ១០ និងមកកាន់ផ្លូវជាតិលេខ៤៨ ដោយមិនចាំបាច់មកកាន់រាជធានីភ្នំពេញ ហើយធ្វើដំណើរទៅតាមផ្លូវជាតិលេខ៤ទៀតនោះទេ។

    ជាមួយគ្នានេះ សម្តេចធិបតី ក៏បង្ហើបពីគំរោងសាងសង់កំពង់ផែទឹកជ្រៅ ក្នុងខេត្តកោះកុង ការពង្រីកនិងបើកដំណើរការនូវច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន និងច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀនជាមួយប្រទេសថៃនាពេលខាងមុខផងដែរ៕

សម្តេចតេជោប្រាប់ជំទាវនាយករដ្ឋមន្រ្តីថៃ ឲ្យរដ្ឋាភិបាលប្រទេសទាំងពីរបន្ថែមពាក្យភាពជាដៃគូ “យុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ”

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភា បានណែនាំឲ្យនាយករដ្ឋមន្រ្តីនៃ លោកជំទាវPaetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃថៃ ឲ្យបន្ថែមពាក្យលើកម្រិតទំនាក់ទំនង រវាងប្រទេ​សទាំងពីរទៅជា ភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ​។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពេលទទួលស្វាគមន៍លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវនាយករដ្ឋមន្រ្តី និងគណៈប្រតិភូថៃ ដែលបានអញ្ជើ​ញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ឆ្លៀតឱកាសនេះ សម្តេច ក៏បានចូលរួមរំលែកទុក្ខសាជាថ្មី ចំពោះសោកនាដកម្មនៃគ្រោះរញ្ជួយដីនៅប្រទេសថៃ នាពេលកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តី ដែលនឹងនាំមកនូវការពង្រឹងបន្ថែម នូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសកម្មភាពព្រមៗគ្នា។

លោកជំទាវនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណ សម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍ប្រកប ដោយកិត្តិយស និងបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះទំនាក់ទំនងភូមិផងរបងជាមួយគ្នាដ៏ល្អ។

ឆ្លៀតឱកាសនោះដែរ លោកជំទាវនាយករដ្ឋមន្រ្តី បានចូលរួមរំលែកទុក្ខ ចំពោះមរណៈភាពរបស់បងប្រុស ជាទីគោរពស្រឡាញ់របស់សម្តេច។

លោកជំទាវនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចពិភាក្សា ជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តខិតខំធ្វើការជាមួយគ្នា ក្នុងការលើកស្ទួ យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

លោកជំទាវនាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែមផងដែរថា លោ កជំទាវ និងសម្តេចធិបតី មិនត្រឹមតែមានឪពុកជានាយករដ្ឋមន្រ្តី ដែលជាអ្នកពូកែ និងផ្តល់បទពិសោធន៍ល្អៗប៉ុណ្ណោះទេ ថែមទាំងរាប់អានគ្នាជាបងប្អូនល្អទៀត ដែលការណ៍នេះបានញុំាង ឱ្យកិច្ចពិភាក្សាគ្នាកាន់ តែមានលក្ខណៈងាយស្រួល។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្ត និងកាយវិការនៃការចូលរួមរំលែកទុក្ខ ក្នុងគ្រាលំបាករបស់សម្តេច រួមទាំងក្នុងនាមជាបងប្អូន។ សម្តេចតេជោ ក៏បានរំលឹកអំពីការរាប់អានគ្នា ការប្រាស្រ័យទាក់ទងគ្នា ជាមួយឪពុកលោកជំទាវនាយករដ្ឋមន្រ្តី និងការជួយគ្នាទៅវិញទៅមក។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទ នៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។

បន្ថែមពីលើនេះ សម្តេចតេជោ បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត សម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ “គ្រប់ជ្រុងជ្រោយ” បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នាពេលអនាគត។

សម្តេចតេជោ ក៏សម្តែងនូវភាពរីករាយ ដោយបានកត់សម្គាល់ឃើញប្រទេសទាំងពីរ មានការផ្សាភ្ជាប់គ្នាល្អ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។

សម្តេចតេជោ បានជម្រាបជូនអំពីមូលដ្ឋាន នៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលជាគិតគូរវែងឆ្ងាយអំពីការអភិវឌ្ឍ និងអនាគតរបស់កម្ពុជា ដោយធៀបទៅនឹងប្រទេសផ្សេងៗ ដែលតែងសង្កេតឃើញមានអស្ថិរភាព និងជម្លោះនៅពេលមានការផ្លាស់ប្តូរអំណាច៕

ប៉េង ហួត គ្រុប គាំទ្រការអប់រំដោយរៀបចំកម្មវិធីសប្បុរសធម៌ អាហារខ្ញុំ ការអប់រំខ្ញុំ អនាគតខ្ញុំ ដល់សាលារៀននៅតំបន់ដាចស្រយាល

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយសម្របជាមួយក្របខណ្ឌយុទ្ធសាស្រ្ដការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ <<ការអប់រំ បរិស្ថាន សង្គម>> ប៉េង​ ហួត គ្រុប បានរៀបចំកម្មវិធីសប្បុរសធម៌ “អាហារខ្ញុំ ការអប់រំខ្ញុំ អនាគតខ្ញុំ I My Food My Education My Future” ដល់សាលាបឋមសិក្សាភូមិកោះ ដែលមានសិស្សសរុបចំនួន ៥២នាក់ រួមទាំងលោគ្រូអ្នកគ្រូ ៣នាក់ ស្ថិតនៅក្នុងភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

កម្មវិធីនេះមានគោលបំណងដើម្បីលើកកម្ពស់ការអប់រំតាមរយៈការគាំទ្រជាជំនួយឧបត្ថម្ភនូវសម្ភារសិក្សា និងអាហារ សម្រាប់សិស្សដែលជួបប្រទះការលំបាក ខណៈទាំងនេះគឺជាតម្រូវការចំបងបំផុតទីមួយសម្រាប់ការរស់រាន។ ជាមួយគ្នាសការីក៏បានដឹកនាំនូវសកម្មភាពមួយចំនួនដើម្បីបំផុសការគិតលើសារះសំខាន់នៃការអប់រំដល់ពួកគេដូចជា ១)សារលើកទឹកចិត្តឱ្យពួកគេបន្តការខិតខំប្រឹងប្រែងរៀនសូត្រ ២)ការបំផុសគំនិតឱ្យស្វែងរកនូវទេពកោសល្យដែលពួកគេមាន ព្រោះនឹងជួយពួកគេទៅសម្រេចក្ដីសុបិន្ត ៣)សកម្មភាពរីករាយគូររូប និងផាត់ពណ៌ ដែលជាជំនួយដល់ការលូតលាស់បញ្ញាស្មារតី។

សកម្មភាពទាំងអស់នេះគឺជាការទំនុកបម្រុងដោះស្រាយការលំបាក និងជាក្ដីសង្ឃឹមផ្ដល់ឱ្យពួកគេបន្តបាននូវការអប់រំដ៏ល្អ ព្រោះមានតែការអប់រំតែប៉ុណ្ណោះដែលអាចកែប្រែវាសនាជីវិតរបស់ពួកគេនាពេលបច្ចុប្បន្ននិងអនាគត ហើយពួកគេនឹងក្លាយជាធនធានកសាងប្រទេសជាតិ និងពិភពលោកដ៏អស្ចារ្យ៕

English Version:

Press Release

PENG HUOT GROUP ORGANIZES CHARITY EVENT “MY FOOD, MY EDUCATION, MY FUTURE” FOR KOH VILLAGE PRIMARY SCHOOL

Koh Kong, Cambodia – April 22, 2025 – In alignment with Peng Huot Group’s social work strategy framework, focusing on Education, Environment, and Society, Peng Huot Group has organized a charity event titled “My Food, My Education, My Future” for Koh Village Primary School. The school, located in Koh Village, Thma Donpov Commune, Thma Bang District, Koh Kong Province, has a total of 52 students and 3 teachers.

The event aims to promote education by providing essential study materials and food support to students facing hardships, addressing their most immediate needs for survival. Additionally, the event included various activities to emphasize the importance of education, such as:

  1. Encouragement Messages: Motivating students to continue their efforts in learning.
  2. Talent Exploration: Inspiring students to discover and develop their talents, helping them achieve their dreams.
  3. Fun Activities: Engaging in drawing and coloring activities to support mental and intellectual growth.

These activities are designed to alleviate difficulties and provide hope for a better education, as education is the key to transforming their lives now and in the future. A solid education will make these students valuable resources for building a better nation and world.

For more information, please contact:

Thai developers target rich foreign buyers with luxury homes

0

Thailand’s property developers are racing to build new luxury homes, tapping into an influx of wealthy foreign buyers to ease the blow from the slowdown in the Southeast Asian nation’s overall real estate market.

About a 10-minute walk from the BTS SkyTrain system’s Phrom Phong station in Bangkok, Raimon Land is building a new four-unit luxury development called The 528 Estate.

The project is slated for completion as early as 2027. Each unit will come with a plot of 780 sq. meters or more and will start at 880 million baht ($26 million).

Luxury housing is being built at an unprecedented pace in Thailand, according to Raimon Land Chairman Korn Narongdej.

With an eye on growing demand, the developer is investing 11 billion baht over the three years through 2027 in Bangkok and elsewhere. It plans to set up joint ventures with landowners to secure more building sites at cheaper prices.

Meanwhile, Sansiri plans to have 19 billion baht of luxury housing available for sale at the end of 2025, more than double the figure from the end of 2024. It has begun sales at four developments, including through its Narasiri premium brand.

Japanese players are eyeing the Thai market as well. Mitsui Fudosan partnered with Sansiri in late 2024 to develop luxury housing. Mitsubishi Estate has joined forces with AP (Thailand) to build high-end condominiums, as has Nomura Real Estate Development with Origin Property.

These luxury projects are largely geared toward wealthy foreigners. Foreign nationals purchased 14,753 condo units in Thailand in 2024 — roughly flat from 2023 but up 26% from 2022.

Source: Nikkei Asia

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសហ្វីលីពីនកំពុងបង្ហាញសញ្ញាងើបឡើងវិញសន្សឹមៗ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Leechiu Property Consultants (LPC) Inc បានអះអាងថា ទីផ្សារលំនៅដ្ឋានរបស់ប្រទេសហ្វីលីពីនបានបង្ហាញពីសញ្ញានៃការងើបឡើងវិញសន្សឹមៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈតម្រូវការខុនដូនៅរដ្ឋធានីម៉ានីលបានហក់ឡើងខ្ពស់។

សញ្ញាវិជ្ជមាននេះត្រូវបានជំរុញគាំទ្រដោយសារការកាត់បន្ថយគោលនយោបាយអត្រាការប្រាក់ និងយុទ្ធសាស្ត្រប្រកបដោយភាពទាក់ទាញរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដូចជាការធ្វើផែនការទីផ្សារ និងការសម្រួលលក្ខខណ្ឌទូទាត់។

តម្រូវការខុនដូនៅទីក្រុងម៉ានីល (Metro Manila) បានហក់ឡើង១៤ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយការលក់ខុនដូមានសរុបចំនួន៦.៥០៨យូនីត។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Leechiu Property Consultants។

កំណើននេះសម្រេចបាន ស្របពេលដែលធនាគារកណ្តាលហ្វីលីពីនបានកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា ដោយបានជួយបន្ធូរបន្ថយក្តីកង្វល់របស់អ្នកទិញ និងជំរុញឱ្យការទិញអចលនទ្រព្យកើនឡើង។

ការបើកដំណើរការគម្រោងលំនៅដ្ឋានថ្មីបានដាំក្បាលចុះ៧៧ភាគរយ ដោយគេបានសង្កេតឃើញមានតែលំនៅដ្ឋានចំនួន១.៣៤៧យូនីតប៉ុណ្ណោះ ដែលបានបើកដំណើរការលក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងចំនួន៥.៩២៨យូនីតនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

បច្ចុប្បន្ន បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសហ្វីលីពីនកំពុងផ្តោតលើការលក់បង្ហើយលំនៅដ្ឋានដែលនៅសេសសល់ ជាពិសេសការលក់ខុនដូតម្លៃមធ្យម មុនពេលចាប់ផ្តើមបើកដំណើរការគម្រោងថ្មីៗ។

ប្រាក់កម្ចីមិនដំណើរការ (Non-performing Loan) នៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋានបានបន្តធ្លាក់ចុះមកនៅត្រឹម៦,៣ភាគរយនៅចុងឆ្នាំមុន បើធៀបនឹងកម្រិតខ្ពស់បំផុតចំនួន៩,៦ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

ចំណែកឯ ការលក់លំនៅដ្ឋានប្រណីតនៅទីក្រុងម៉ានីលបានដាំក្បាលចុះ៣៩ភាគរយនៅត្រីមាសទី១ ឆ្នាំនេះ។

ទោះជាយ៉ាងណា ផ្នែកលំនៅដ្ឋានប្រណីតនៅតែមានភាពទាក់ទាញសម្រាប់បណ្តាអ្នកវិនិយោគរយៈពេលវែង ខណៈអ្នកអភិវឌ្ឍន៍ជាច្រើនគ្រោងចាប់ផ្តើមបើកសម្ពោធគម្រោងលំនៅដ្ឋានប្រណីតថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលនឹងធ្វើឱ្យទីផ្សារមានការប្រកួតប្រជែងកាន់តែខ្លាំង៕ប្រភព: Inquirer.Net៕