ក្រុមមន្រ្តីជាន់ខ្ពស់ចូលរូមពិធីតភ្ជាប់ស្ពានខ្ពស់ជាងគេនៅលើផ្លូវជាតិលេខ១០ជាផ្លូវការហើយ

0

ដោយៈ ម៉ាណា

    កោះកុងៈ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ក​ម្ពុជា លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល និងលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០  និងបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ដល់១៧ ខែមេសា ឆ្នាំ២០២៥។

ពិធីនេះមានការអញ្ជើញចូលរូមពី ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០)  និងស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស .២០២៥ ខាងមុខនេះ។

ស្ពាននេះជាផ្នែកមួយ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានប្រកាសបើកការដ្ឋានសាងសង់ ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានខ្ពស់ជាងគេនេះ ជាស្ពានទី២៨ ក្នុងចំណោមស្ពានសរុបចំនួន៣២ ដែលសាងសង់សម្រេចបាន៩៨% មានប្រវែង៥៣៧ម កម្ពស់៩០ម(ដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹងស្ពានទាំងសងខាងមានប្រវែង១០ម និងចំណុចកណ្តាលសងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍មានទទឹងសរុប១៥ម(ក្នុងប្រវែងសរុប១០ម ពង្រីកម្ខាង ២,៥ម)៕

ម៉ាឡេស៊ីកំពុងសាងសង់គម្រោង​កំពង់ផែ​ស្ងួត​ខ្នាតយក្សដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្លូវដែករវាងតំបន់អាសុី និងអឺរ៉ុប

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីកំពុងសាងសង់កំពង់ផែស្ងួតដ៏ធំមួយក្នុងរដ្ឋ Perlis ស្ថិតនៅភាគខាងជើងនៃប្រទេសរបស់ខ្លួន ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរទិដ្ឋភាពពាណិជ្ជកម្មពិភពលោក។

កំពង់ផែស្ងួត Perlis នឹងក្លាយជាគន្លឹះនៃការតភ្ជាប់ផ្លូវដែកថ្មីរវាងតំបន់អឺរ៉ុប និងតំបន់អាស៊ី ដោយអាចផ្តល់ឱ្យបណ្តាក្រុមហ៊ុននាំចេញនូវជម្រើសផ្លូវវាងដ៏សំខាន់មួយ ដោយពុំចាំបាច់ឆ្លងកាត់ផ្លូវទឹក ដែលរងផលប៉ះពាល់ពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅតំបន់ហ្គាហ្សា។

គម្រោងកំពង់ផែស្ងួតនេះ មានដើមទុនវិនិយោគប្រមាណ១១១លានដុល្លារអាមេរិក ក្នុងគោលបំណងប្រែក្លាយរដ្ឋ Perlis ទៅជាចំណុចសំខាន់មួយនៅក្នុងបណ្តាញផ្លូវដែកតភ្ជាប់រវាងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប អាស៊ាន និងប្រទេសចិន។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ប្រទេសម៉ាឡេស៊ីបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍បណ្តាញផ្លូវដែក Pan-Asian។ គម្រោងនេះជាចក្ខុវិស័យរយៈពេលវែងក្នុងការតភ្ជាប់ប្រទេសសិង្ហបុរីទៅកាន់ទីក្រុងគុនមីងនៃប្រទេសចិន។

គម្រោងបណ្តាញផ្លូវដែក Pan-Asian នេះរត់​ចេញពី​ប្រទេស​សិង្ហបុរី​ឆ្លងកាត់​ម៉ាឡេស៊ី ថៃ និង​ឡាវ មុន​នឹង​ឈានទៅ​ដល់​ប្រទេស​ចិន។ ផ្លូវ​ដែកនេះនឹង​បែកចេញជាខ្នែង​​ឆ្ពោះទៅ​ទិសខាងកើតទៅកាន់ប្រទេស​វៀតណាម និង​កម្ពុជា ហើយ​ឆ្ពោះទៅទិសខាងលិច​ទៅ​កាន់ប្រទេស​មី​យ៉ាន់​ម៉ា និង​ឥណ្ឌា​។

ចំពោះបណ្តាប្រទេសនានានៅក្នុងតំបន់អាសុី ដែលពឹងផ្អែកទៅលើការនាំចេញទំនិញទៅក្រៅប្រទេស បណ្តាញផ្លូវដែកជាមធ្យោបាយដឹកជញ្ជូនដ៏លឿន និងគួរឱ្យទុកចិត្តជាងផ្លូវទឹក៕ប្រភព: SCMP៕

Unpacking demand for Singapore’s new condo launches

0

Despite the gathering clouds from escalating geopolitical trade tensions, Singapore’s private new sale market continues to thrive. The Ministry of Trade and Industry has projected gross domestic product growth of 1 to 3 per cent in 2025, following a 4.4 per cent expansion in 2024, and may further downgrade forecasts after US President Donald Trump’s sweeping tariffs landed on Apr 3.

While the outlook for economic growth has moderated, demand for new private properties is showing strength, with sales performance exceeding expectations since October 2024.

Several high-profile condominium launches over the last several months demonstrated the resilience of the market. Chuan Park sold 76 per cent of its units at an average price of S$2,579 per square foot (psf), only to be surpassed by Emerald of Katong, which sold nearly 99 per cent at S$2,621 psf. The momentum carried into 2025, with Parktown Residence recording sales of more than 1,000 units during its launch weekend, a feat last achieved by High Park Residences in 2015.

These numbers reflect renewed buyer confidence, driven by shifts in affordability, evolving buyer demographics and project-specific appeal. What is driving this renewed interest, and what will it mean for the market’s trajectory ahead?

With the latest cooling measures in place, demand from investors purchasing second homes or foreign buyers without permanent residence has been muted, due to the high Additional Buyers’ Stamp Duties (ABSD) payable. As a result, most home purchases are for owner occupation.

While the initial strong sales could be attributed to the balancing of demand and supply in 2024, sustained sales momentum suggests that more buyers are triggered to seek new properties.

Source: The Business Times

ទីផ្សារខុនដូនៅទីក្រុងសិង្ហបុរីនៅតែបន្តមានភាពរឹងមាំ ទោះស្ថិតក្នុងកាលៈទេសៈលំបាកផ្នែកសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទោះបីជាមានភាពមិនច្បាស់លាស់កើតចេញពីការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយនៅលើពិភពលោកយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យខុនដូក្នុងទីក្រុងសិង្ហបុរីនៅតែបន្តមានភាពរីកចម្រើនទៅមុខជាលំដាប់។

ស្របពេលដែលកំណើនសេដ្ឋកិច្ចសិង្ហបុរីប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារសង្គ្រាមពាណិជ្ជកម្មសកល តម្រូវការអគារខុនដូថ្មីកំពុងបង្ហាញពីភាពរឹងមាំ ខណៈការលក់ខុនដូបានសម្រេចទំហំលើសពីការរំពឹងទុកចាប់តាំងពីខែតុលា ឆ្នាំមុន។

គម្រោងអគារខុនដូល្បីៗជាច្រើនបានប្រកាសបើកដំណើរការលក់ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ការណ៍នេះបានបង្ហាញពីភាពធន់នៃទីផ្សារ។

តួយ៉ាង ចំណែក៧៦ភាគរយនៃចំនួនយូនីតខុនដូសរុបរបស់គម្រោងអគារខុនដូ Chuan Park បានលក់ចេញដាច់ក្នុងតម្លៃជាមធ្យមចំនួន២.៥៧៩ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ។គម្រោងនេះត្រូវបានបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Kingsford Group និងក្រុមហ៊ុន MCC Singapore។

ជាមួយគ្នានេះ ចំណែកជិត៩៩ភាគរយនៃចំនួនយូនីតខុនដូសរុបនៅក្នុងគម្រោងអគារ Emerald of Katong របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sim Lian Group បានលក់ចេញដាច់ក្នុងតម្លៃជាមធ្យមចំនួន២.៦២១ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ។

គម្រោងអគារ Parktown Residence បានលក់ដាច់ខុនដូចំនួនជាង១.០០០យូនីតក្នុងអំឡុងពេលនៃការបើកដំណើរការលក់កាលពីចុងសប្តាហ៍មុន។គម្រោងអគារខុនដូនេះត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន UOL Group Limited ក្រុមហ៊ុន CapitaLand និងក្រុមហ៊ុន Singapore Land Group។

តួលេខទាំងអស់ខាងលើនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តជាថ្មីរបស់អ្នកទិញ ដែលជំរុញដោយការប្រែប្រួលនៃកត្តាប្រជាសាស្រ្តរបស់អ្នកទិញ និងភាពទាក់ទាញនៃគម្រោងអគារខុនដូ ដែលទើបនឹងបើកដំណើរការថ្មី៕ប្រភព: The Business Times៕

Prabowo’s enthusiasm for 3 million housing program seems waning

0

According to him, the President is now prioritizing other initiatives, such as free nutritious meals (MBG), industrial downstreaming, and the Danantara project, along with the recent establishment of the Merah Putih Village Cooperative. Therefore, there are fears that developers’ contributions to the 3 million housing program may be in vain.

However, Joko believed that the housing sector could provide job opportunities for up to 9 million people and foster at least 400,000 new industry players across Indonesia. “We observe and are concerned, which is why we are here today,” he explained.

In addition to the perceived decline in presidential enthusiasm, Joko also raised several other issues affecting the housing developer association. He asserted that the government is not providing adequate protection and guidance, leading to concerns about business certainty among developers.

Moreover, subsidized housing developers are reportedly uneasy due to perceived accusations of misconduct from the Ministry of Housing and Settlement (PKP).

Furthermore, Joko pointed to a series of controversial statements by PKP Minister Maruarar Sirait, also known as Ara, which have caused unease among housing developers.

These include discussions regarding increasing the quota of housing financing liquidity facilities (FLPP) to 800,000 housing units, proposals to reduce house prices amid rising land costs, the use of confiscated corrupt land, and plans for audits of subsidized housing developers by the Supreme Audit Agency.

Previously, the housing developer association had also criticized Minister Ara’s performance, citing the absence of a clear roadmap for the 3 million housing program.

Source: Tempo

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក និងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្ម និងនាំឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពកើតមានវិបត្តិសេដ្ឋកិច្ច។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៣ភាគរយដល់២៩៩៥,៤៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម២៩៨២,៥៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃច័ន្ទ។ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង១,២៨ភាគរយដល់៣០១១,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,០១ពិន្ទុនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,២៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៥៦ភាគរយដល់៣០,០៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,២៩ភាគរយដល់៩១៧,៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៨ភាគរយដល់៩០៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

វិស័យទេសចរណ៍ឆ្លងដែនរវាងកម្ពុជា និងបណ្តាប្រទេសជិតខាងនៅតែមានសភាពរឹងមាំ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិស័យទេសចរណ៍ឆ្លងដែននៅតំបន់អាស៊ាននៅតែជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសជិតខាងក្នុងការជំរុញវិស័យទេសចរណ៍។

ជាក់ស្តែង បើទោះបីជាមានការព្រួយបារម្មណ៍អំពីបញ្ហាសន្តិសុខរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះយ៉ាងណាក្តី ប៉ុន្តែក្រុមមន្ត្រីនៃប្រទេសទាំង២ នៅតែបន្តផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ។

លោកស្រី Dee Suvimol Thanasarakij នាយិកាប្រតិបត្តិនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជាមិនរងផលប៉ះពាល់ ដោយសារភាពតានតឹងផ្នែកនយោបាយនោះទេ។

លោកស្រី​បាន​បន្តថា​ “រដ្ឋាភិបាល​នៃប្រទេសទាំង២មិន​មាន​បញ្ហា​អ្វី​ទេ​នៅពេល​និយាយ​ដល់​កិច្ចសហការ​ផ្នែក​ទេសចរណ៍​”។ ក្នុងន័យនេះ លោកស្រីបានគូសបញ្ជាក់​ថា​ ក្រុមអ្នក​ជំនាញ​ទេសចរណ៍​ផ្តោត​តែ​លើ​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​តែ​ប៉ុណ្ណោះ។

ការបង្កើតផ្លូវធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិត ដែលលាតសន្ធឹងលើបណ្តាប្រទេសជាច្រើនជាប់ដងទន្លេមេគង្គជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្ត្រទេសចរណ៍ក្នុងតំបន់។

ផែនការគំនិតផ្តួចផ្តើមទេសចរណ៍ GMS ឆ្នាំ២០៣០ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នឹងបង្កើតផ្លូវទេសចរណ៍ថ្មី ដើម្បីលើកកម្ពស់ការធ្វើដំណើរឆ្លងដែន ដោយផ្តោតលើ វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងសហគមន៍។

ជាមួយគ្នានេះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានអះអាងថា តាមរយៈផ្លូវទស្សនាមេគង្គ (Mekong Discovery Trail) អ្នកធ្វើដំណើរអាចគយគន់សម្រស់ធម្មជាតិ និងស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់ចាប់ពីខេត្តរតនគិរី របស់ប្រទេសកម្ពុជា រហូតដល់ប្រទេសឡាវ និងប្រទេសថៃ។

លោក ជួប រតនា បានបន្ថែមថា “យើងកំពុងធ្វើការលើការផ្សារភ្ជាប់ភ្ញៀវទេសចរណ៍ទៅកាន់សហគមន៍មូលដ្ឋាន តាមរយៈបទពិសោធន៍ដ៏អស្ចារ្យដូចជា ការជិះទូកកៃយ៉ាក់ និងសកម្មភាពទេសចរណ៍ធម្មជាតិ ដើម្បីធានាថា ការអភិវឌ្ឍន៍ទេសចរណ៍មាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជនបទ”៕ប្រភព: The Nation៕

រដ្ឋាភិបាលគ្រោងកែលំអរផ្លូវជាតិលេខ១ប្រវែងជាង៥២គីឡូម៉ែត្រនិងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តី និងអ្នកជំនាញជប៉ុនបានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កន្លងមកមានការចូលរួមពីលោកឈឹម ផល្លាមន្រ្តីបង្គោលគម្រោងបានដឹកនាំ មន្រ្តីគម្រោងចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ផងដែរ។

ក្នុងកិច្ចប្រជុំនេះបានពិភាក្សា លើការសិក្សាការពង្រីកកំណាត់ផ្លូវជាតិលេខ១ ប្រវែង៥២,៨គីឡូម៉ែត្រម៉ែត្រ និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ (សាងសង់ស្ពាន និងផ្លូវតភា្ជប់ស្ពាន)៕

ចិនឈរលេខរៀងទី១ដែលបោះទុនវិនិយោគនៅកម្ពុជារយៈពេល៨ឆ្នាំជាប់ៗគ្នា ខណៈភ្ញៀវទេសចរណ៍ចិននឹងមកទស្សនាកម្ពុជាកើនដល់ជាង១លាននាក់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ របាយការណ៍បញ្ជាក់ថា អ្នកធុរកិច្ចចិនបានឈរចំណាត់ថ្នាក់លេខ១ ក្នុងការវិនិតយោគនៅកម្ពុជា រយៈពេល៨ឆ្នាំជាប់ៗគ្នា ជាមួយគ្នានឹងការរំពឹងថា ភ្ញៀវទេសចរណ៍ចិននឹងមកទស្សនាកម្ពុជាឆ្នាំនេះ នឹងកើនដល់ជាង១លាននាក់។

លោក លីវ ស៊ាវគ័ង ប្រធាននិងអនុប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងវេទិកាពិភាក្សាសារព៍ត៌មាន លើប្រធានបទ(ទំនាក់ទំនងកម្ពុជា-ចិន)ក្នុងបរិបទថ្មី នារសៀលថ្ងៃទី០៧មេសានេះ ក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងព័ត៌មានដ៏ល្អនេះ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គូសបញ្ជាក់ច្បាស់ថា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជិនពីង និងមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី១៧ និង ១៨ ខែមេសា ខាងមុខនេះ ក្រោយចូលឆ្នាំខ្មែរខាងមុខនេះ។

បើតាម លោកសយ សុភាពប្រធានសមាគមសារព័ត៌មានកម្ពុជា ចិនបានលើកឡើងថា វត្តមានរបស់លោក ប្រធានាធិបតីចិន នៅកម្ពុជា និងបង្ហាញពីទំនាក់ទំនងជាប្រពៃណី និងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៍ជិតស្និត រឹងម៉ាំយូអង្វែង រវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ ដែលត្រូវបានពូនជ្រុំ ដោយព្រះបរនរតនកោដ្ឋនិងលោកប្រធានម៉ៅ និងបន្តដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំង២ និងបន្តកាន់តែរឹងម៉ាំ និងឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោ​យ និងក្លាយជាទំនាក់ទំនងដែកថែប ក្នុងសម័យតេជោសែន ហើយត្រូវបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

យ៉ាងណា បើតាមលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល ក៏ដូចជា លោកផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកមតិសាធារណ: និងលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សា​ផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាវាគ្មិននៃវេទិកានេះ ក៏បានលើកបង្ហាញដែរថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងគោលគំនិត នៃសហគមន៍វាសនារួមកម្ពុជា-ចិន បាននាំមកនូវសុខមាលភាពពិតប្រាកដ្ឋ របស់ប្រជាជនកម្ពុជា។

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសចិន បានរក្សាតំណែង ជាប្រទេសវិនិយោគធំជាងគេបំផុត ក្នុងរយ:ពេល៨ឆ្នាំជាប់ៗគ្នារបស់កម្ពុជា។

របាយការណ៍បានបង្ហាញថា ត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់ចិន នៅកម្ពុជាឈានដល់២.៨៦ពាន់លានដុល្លារអាមេរិច ដែលស្មើនឹង៤៣% នៃការទាក់ទាញ វិនិយោគបរទេសសរុបរបស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវហ៊ុន ដានីរដ្ឋលេខសធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងនៅអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍ចិនបានកើនឡើងខ្ពស់នាពេលក្រោយមកជាបន្តបន្ទាប់ និងរំពឹងថា ភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជានឹងកើនដល់ជាង១,២លាននាក់នៅឆ្នាំ២០២៥នេះ ខណៈមានការរំពងឹថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ កើនឡើងដល់ជាង៧លាននាក់នៅឆ្នាំនេះ៕

សម្តេចធិបតីៈនៅពេលព្រលានយន្តហោះសាងសង់រួច ខេត្តកណ្តាលនឹងមានតំបន់សេដ្ឋកិច្ចពិសេស តំបន់ភស្តុភារកម្មកើនឡើង

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា នៅពេលព្រលានយន្តហោះអន្តរជាតិតេជោ បើកដំណើរការ ចំនួនប្រជាពលរដ្ឋនៅខេត្តកណ្តាលនឹងកើនឡើង ដែលបច្ចុប្បន្នមួយផ្នែកនៃខេត្តកណ្តាល បានកាត់ចូលរាជធានីភ្នំពេញ។

    សម្តេចបានថ្លែងក្នុងពិធី បើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅស្ពានអាកាសមរតកតេជោ កាលពីព្រឹកថ្ងៃទី៧ មេសាថា សម្តេចរំពឹងខេត្តកណ្តាល នឹងមានប្រជាពលរដ្ឋកើនឡើងបន្ថែមទៀត នៅពេលព្រលានយន្តហោះធ្វើរួច ហើយនៅពេលធ្វើរួច នឹងមានតំបន់សេដ្ឋកិច្ច ពិសេស តំបន់ឧស្សាហកម្ម និងតំបន់ភស្តុរភារកម្មកើនឡើងថែមទៀត។

    សម្តេចបញ្ជាក់ថា “ហេតុនេះចំនួនមនុស្សកាន់តែច្រើន នឹងមកធ្វើការកាន់តែច្រើន អញ្ចឹងចំនួនប្រជាជននៅខេត្តកណ្តាល នឹងកើនឡើង”។

    ជាមួយគ្នានេះ សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងថា រាជរដ្ឋាភិបាលមិនមានគោលនយោបាយណាមួយ ពោលគឺមិនកំណត់មិនឲ្យប្រជាជនទិញឡានជិះនោះទេ ឲ្យតែគាត់មានថវិកាគាត់ទិញហើយ។ សម្តេចបន្ថែមថា បើជិះកង់១០០គ្រឿងមិនស្ទះទេ តែបើមានឡាន៥០គ្រឿនគឺស្ទះហើយ៕