តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក និងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្ម និងនាំឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពកើតមានវិបត្តិសេដ្ឋកិច្ច។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៣ភាគរយដល់២៩៩៥,៤៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម២៩៨២,៥៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃច័ន្ទ។ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង១,២៨ភាគរយដល់៣០១១,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,០១ពិន្ទុនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,២៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៥៦ភាគរយដល់៣០,០៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,២៩ភាគរយដល់៩១៧,៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៨ភាគរយដល់៩០៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

វិស័យទេសចរណ៍ឆ្លងដែនរវាងកម្ពុជា និងបណ្តាប្រទេសជិតខាងនៅតែមានសភាពរឹងមាំ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិស័យទេសចរណ៍ឆ្លងដែននៅតំបន់អាស៊ាននៅតែជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសជិតខាងក្នុងការជំរុញវិស័យទេសចរណ៍។

ជាក់ស្តែង បើទោះបីជាមានការព្រួយបារម្មណ៍អំពីបញ្ហាសន្តិសុខរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះយ៉ាងណាក្តី ប៉ុន្តែក្រុមមន្ត្រីនៃប្រទេសទាំង២ នៅតែបន្តផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ។

លោកស្រី Dee Suvimol Thanasarakij នាយិកាប្រតិបត្តិនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជាមិនរងផលប៉ះពាល់ ដោយសារភាពតានតឹងផ្នែកនយោបាយនោះទេ។

លោកស្រី​បាន​បន្តថា​ “រដ្ឋាភិបាល​នៃប្រទេសទាំង២មិន​មាន​បញ្ហា​អ្វី​ទេ​នៅពេល​និយាយ​ដល់​កិច្ចសហការ​ផ្នែក​ទេសចរណ៍​”។ ក្នុងន័យនេះ លោកស្រីបានគូសបញ្ជាក់​ថា​ ក្រុមអ្នក​ជំនាញ​ទេសចរណ៍​ផ្តោត​តែ​លើ​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​តែ​ប៉ុណ្ណោះ។

ការបង្កើតផ្លូវធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិត ដែលលាតសន្ធឹងលើបណ្តាប្រទេសជាច្រើនជាប់ដងទន្លេមេគង្គជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្ត្រទេសចរណ៍ក្នុងតំបន់។

ផែនការគំនិតផ្តួចផ្តើមទេសចរណ៍ GMS ឆ្នាំ២០៣០ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នឹងបង្កើតផ្លូវទេសចរណ៍ថ្មី ដើម្បីលើកកម្ពស់ការធ្វើដំណើរឆ្លងដែន ដោយផ្តោតលើ វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងសហគមន៍។

ជាមួយគ្នានេះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានអះអាងថា តាមរយៈផ្លូវទស្សនាមេគង្គ (Mekong Discovery Trail) អ្នកធ្វើដំណើរអាចគយគន់សម្រស់ធម្មជាតិ និងស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់ចាប់ពីខេត្តរតនគិរី របស់ប្រទេសកម្ពុជា រហូតដល់ប្រទេសឡាវ និងប្រទេសថៃ។

លោក ជួប រតនា បានបន្ថែមថា “យើងកំពុងធ្វើការលើការផ្សារភ្ជាប់ភ្ញៀវទេសចរណ៍ទៅកាន់សហគមន៍មូលដ្ឋាន តាមរយៈបទពិសោធន៍ដ៏អស្ចារ្យដូចជា ការជិះទូកកៃយ៉ាក់ និងសកម្មភាពទេសចរណ៍ធម្មជាតិ ដើម្បីធានាថា ការអភិវឌ្ឍន៍ទេសចរណ៍មាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជនបទ”៕ប្រភព: The Nation៕

រដ្ឋាភិបាលគ្រោងកែលំអរផ្លូវជាតិលេខ១ប្រវែងជាង៥២គីឡូម៉ែត្រនិងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តី និងអ្នកជំនាញជប៉ុនបានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កន្លងមកមានការចូលរួមពីលោកឈឹម ផល្លាមន្រ្តីបង្គោលគម្រោងបានដឹកនាំ មន្រ្តីគម្រោងចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ផងដែរ។

ក្នុងកិច្ចប្រជុំនេះបានពិភាក្សា លើការសិក្សាការពង្រីកកំណាត់ផ្លូវជាតិលេខ១ ប្រវែង៥២,៨គីឡូម៉ែត្រម៉ែត្រ និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ (សាងសង់ស្ពាន និងផ្លូវតភា្ជប់ស្ពាន)៕

ចិនឈរលេខរៀងទី១ដែលបោះទុនវិនិយោគនៅកម្ពុជារយៈពេល៨ឆ្នាំជាប់ៗគ្នា ខណៈភ្ញៀវទេសចរណ៍ចិននឹងមកទស្សនាកម្ពុជាកើនដល់ជាង១លាននាក់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ របាយការណ៍បញ្ជាក់ថា អ្នកធុរកិច្ចចិនបានឈរចំណាត់ថ្នាក់លេខ១ ក្នុងការវិនិតយោគនៅកម្ពុជា រយៈពេល៨ឆ្នាំជាប់ៗគ្នា ជាមួយគ្នានឹងការរំពឹងថា ភ្ញៀវទេសចរណ៍ចិននឹងមកទស្សនាកម្ពុជាឆ្នាំនេះ នឹងកើនដល់ជាង១លាននាក់។

លោក លីវ ស៊ាវគ័ង ប្រធាននិងអនុប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងវេទិកាពិភាក្សាសារព៍ត៌មាន លើប្រធានបទ(ទំនាក់ទំនងកម្ពុជា-ចិន)ក្នុងបរិបទថ្មី នារសៀលថ្ងៃទី០៧មេសានេះ ក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងព័ត៌មានដ៏ល្អនេះ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គូសបញ្ជាក់ច្បាស់ថា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជិនពីង និងមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី១៧ និង ១៨ ខែមេសា ខាងមុខនេះ ក្រោយចូលឆ្នាំខ្មែរខាងមុខនេះ។

បើតាម លោកសយ សុភាពប្រធានសមាគមសារព័ត៌មានកម្ពុជា ចិនបានលើកឡើងថា វត្តមានរបស់លោក ប្រធានាធិបតីចិន នៅកម្ពុជា និងបង្ហាញពីទំនាក់ទំនងជាប្រពៃណី និងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៍ជិតស្និត រឹងម៉ាំយូអង្វែង រវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ ដែលត្រូវបានពូនជ្រុំ ដោយព្រះបរនរតនកោដ្ឋនិងលោកប្រធានម៉ៅ និងបន្តដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំង២ និងបន្តកាន់តែរឹងម៉ាំ និងឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោ​យ និងក្លាយជាទំនាក់ទំនងដែកថែប ក្នុងសម័យតេជោសែន ហើយត្រូវបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

យ៉ាងណា បើតាមលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល ក៏ដូចជា លោកផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកមតិសាធារណ: និងលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សា​ផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាវាគ្មិននៃវេទិកានេះ ក៏បានលើកបង្ហាញដែរថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងគោលគំនិត នៃសហគមន៍វាសនារួមកម្ពុជា-ចិន បាននាំមកនូវសុខមាលភាពពិតប្រាកដ្ឋ របស់ប្រជាជនកម្ពុជា។

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសចិន បានរក្សាតំណែង ជាប្រទេសវិនិយោគធំជាងគេបំផុត ក្នុងរយ:ពេល៨ឆ្នាំជាប់ៗគ្នារបស់កម្ពុជា។

របាយការណ៍បានបង្ហាញថា ត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់ចិន នៅកម្ពុជាឈានដល់២.៨៦ពាន់លានដុល្លារអាមេរិច ដែលស្មើនឹង៤៣% នៃការទាក់ទាញ វិនិយោគបរទេសសរុបរបស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវហ៊ុន ដានីរដ្ឋលេខសធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងនៅអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍ចិនបានកើនឡើងខ្ពស់នាពេលក្រោយមកជាបន្តបន្ទាប់ និងរំពឹងថា ភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជានឹងកើនដល់ជាង១,២លាននាក់នៅឆ្នាំ២០២៥នេះ ខណៈមានការរំពងឹថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ កើនឡើងដល់ជាង៧លាននាក់នៅឆ្នាំនេះ៕

សម្តេចធិបតីៈនៅពេលព្រលានយន្តហោះសាងសង់រួច ខេត្តកណ្តាលនឹងមានតំបន់សេដ្ឋកិច្ចពិសេស តំបន់ភស្តុភារកម្មកើនឡើង

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា នៅពេលព្រលានយន្តហោះអន្តរជាតិតេជោ បើកដំណើរការ ចំនួនប្រជាពលរដ្ឋនៅខេត្តកណ្តាលនឹងកើនឡើង ដែលបច្ចុប្បន្នមួយផ្នែកនៃខេត្តកណ្តាល បានកាត់ចូលរាជធានីភ្នំពេញ។

    សម្តេចបានថ្លែងក្នុងពិធី បើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅស្ពានអាកាសមរតកតេជោ កាលពីព្រឹកថ្ងៃទី៧ មេសាថា សម្តេចរំពឹងខេត្តកណ្តាល នឹងមានប្រជាពលរដ្ឋកើនឡើងបន្ថែមទៀត នៅពេលព្រលានយន្តហោះធ្វើរួច ហើយនៅពេលធ្វើរួច នឹងមានតំបន់សេដ្ឋកិច្ច ពិសេស តំបន់ឧស្សាហកម្ម និងតំបន់ភស្តុរភារកម្មកើនឡើងថែមទៀត។

    សម្តេចបញ្ជាក់ថា “ហេតុនេះចំនួនមនុស្សកាន់តែច្រើន នឹងមកធ្វើការកាន់តែច្រើន អញ្ចឹងចំនួនប្រជាជននៅខេត្តកណ្តាល នឹងកើនឡើង”។

    ជាមួយគ្នានេះ សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងថា រាជរដ្ឋាភិបាលមិនមានគោលនយោបាយណាមួយ ពោលគឺមិនកំណត់មិនឲ្យប្រជាជនទិញឡានជិះនោះទេ ឲ្យតែគាត់មានថវិកាគាត់ទិញហើយ។ សម្តេចបន្ថែមថា បើជិះកង់១០០គ្រឿងមិនស្ទះទេ តែបើមានឡាន៥០គ្រឿនគឺស្ទះហើយ៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវសម្រាប់ធ្វើសួនសាធារណៈ (Video inside)

0

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដីប្រមាណ៧០ហិកតា ដែលបានត្រៀមនៅតំបន់ទំនប់កប់ស្រូវ ដើម្បីធ្វើសួនសាធារណៈជូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ និងសម្រាកលំហែនៅថ្ងៃខាងមុខ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះនៅរាជធានីភ្នំពេញ ខ្ញុំឲ្យរៀបចំផ្លូវទំនប់កប់ស្រូវត្រៀមប្រហែល៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកភ្នំពេញតែម្ដង។ កន្លែងនេះយើងទុក៧០ហិកតា យកធ្វើសួនសាធារណៈ ទុកឲ្យអ្នករាជធានីភ្នំពេញទៅលេង យើងរៀបចំកន្លែងពិកនិក ខន់សើតជាដើម»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ដើម្បីឆ្លើយតបជាមួយផែនការអភិវឌ្ឍសួនសាធារណៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងបណ្ដុះកូនឈើរាប់ពាន់ដើម ដើម្បីត្រៀមដាំនៅសួនសាធារណៈដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ព្រោះថ្ងៃខាងមុខកណ្ដាលក្រុងធំៗ ត្រូវតែមានទីធ្លាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រៅពីរាជធានីភ្នំពេញ ដែលបានត្រៀមដីសម្រាប់ធ្វើសួនសាធារណៈបម្រើឲ្យផលប្រយោជន៍រួមនោះ តាមបណ្ដាខេត្តផ្សេងៗ ក៏ត្រូវអនុវត្តបែបនេះដូចគ្នាដែរ ពោលបច្ចុប្បន្ននេះខេត្តកែប កំពុងអភិវឌ្ឍន៍ចាក់ខ្សាច់បំពេញនៅតាមតំបន់ឆ្នេរ ដើម្បីកែលម្អសោភ័ណភាពឲ្យកាន់តែស្អាត សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី-ខេត្ត រៀបចំសួនសាធារណៈកាន់តែច្រើនដើម្បីការលំហែកាយរបស់ប្រជាពលរដ្ឋ។ សម្ដេចបានជំរុញឲ្យបណ្ដារាជធានី-ខេត្តទាំងអស់ ត្រូវបន្ដការប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្រៅពីបញ្ហាសួនសាធារណៈសម្រាប់ពលរដ្ឋសម្រាកលំហែកាយហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំប្រព័ន្ធផ្លូវសាធារណៈ ដើម្បីកែសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការកកស្ទះចរាចរណ៍៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថាថ្ងៃអនាគតរាជធានីភ្នំពេញនឹងអាចមានផ្លូវក្រោមទឹក (Video inside)

0

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃអនាគតរាជធានីភ្នំពេញនឹងមានផ្លូវក្រោមទឹក។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។

ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំមិនអាចហាមប្រជាពលរដ្ឋមិនឱ្យទិញរថយន្ត ទិញម៉ូតូសម្រាប់ធ្វើដំណើរនោះទេ អ្វីដែលអាចធ្វើបាន គឺប្រឹងប្រែងសាងសង់ផ្លូវ ពង្រីកផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​ស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុង រាជធានីភ្នំពេញ​នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ «ឥឡូវកំពុងតែគិតគូរសិក្សា ថ្ងៃក្រោយខ្ញុំសង្ឈឹមថាយើងមានអាក្រោមទឹក (ផ្លូវក្រោមទឹក) ឆ្លងទន្លេបន្ថែមទៀត វាទៅអ៊ឹចឹង»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ននេះ ការធ្វើដំណើរពីអរិក្សត្រ មករាជធានីភ្នំពេញ ប្រជាពលរដ្ឋ ត្រូវធ្វើដំណើរដោយឆ្លងសាឡង។ រាជរដ្ឋាភិបាលកម្ពុជា មិនដើរថយក្រោយជាដាច់ខាត ប៉ុន្តែ រាជរដ្ឋាភិបាល ត្រូវធ្វើការដោយបុរេសកម្ម ហើយតំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត ខណៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបឱ្យដឹងថា ស្ពានឆ្លងទន្លេប្រមាណ២ ឬ ៣ នឹងត្រូវបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាដើម។ ដូច្នេះ នៅពេលដែលប្រទេសជាតិ មានការរីកចម្រើន គឺទាមទារឱ្យរាជរដ្ឋាភិបាល បន្តកិច្ចខិតខំប្រឹងប្រែង កសាងហេដ្ឋារវចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីមោទនភាពក្នុងរយៈពេលមុន និងក្រោយបោះឆ្នោត សម្តេចបានអញ្ជើញសម្ពោធ និងបើកការដ្ឋានសាងសង់សមិទ្ធផលចំនួន៥លើក ហើយរួមមាន៖ បើកការដ្ឋានសង់ផ្លូវ៥០ម៉ែត្រ ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅដង្កោ, សាងសង់ស្ពានចាក់អង្រែក្រោម ទៅព្រែកប្រា, បើកការដ្ឋានស្ពានអាកាសភ្លោះ, សម្ពោធអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសម្ពោធស្ពានអាកាសមរតកតេជោ។

គួរឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានស្ពានអាកាសចំនួន៨ ហើយដែលបានដាក់ឱ្យប្រើប្រាស់ ដោយក្នុងនោះរួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧មករា ឬហៅក្រៅថា ស្ពានអាកាសពេទ្យលោកសង្ឃ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសទិចណូ, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសរង្វង់មូលចោមចៅ, ស្ពានអាកាសឫស្សីកែវ។​ ដោយឡែក «ស្ពានអាកាសមរតកតេជោ» ដែលជាស្ពានអាកាសទី៨ មានកម្ពស់៣ជាន់ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋាន ខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០២៥នេះ៕

Cross-border tourism in the Mekong region strong, despite regional challenges

0

In a time of geopolitical tensions, cross-border tourism in Southeast Asia remains a testament to the strength of regional cooperation and the commitment of neighbouring countries to bolster their tourism sectors.

Despite recent security concerns between Cambodia and Thailand, tourism officials in both countries remain focused on strengthening the people-to-people connections that have long been a cornerstone of their collaboration.

Dee Suvimol Thanasarakij, executive director of the Mekong Tourism Coordinating Office (MTCO), responded to questions regarding the impact of military confrontations at the Ta Moan Temple on tourism, noting that cooperation continues largely unaffected by broader political tensions.

“The governments do not have any issues when it comes to tourism collaboration,” she said, underscoring that tourism professionals are solely focused on facilitating cross-border travel.
“Tourism is about bringing people together, and that’s what we’re doing—connecting tourists from Thailand to Cambodia and vice versa,” she added.

Thanasarakij addressed a regional workshop in Siem Reap province, hosted by the International Organisation of La Francophonie (OIF), Cambodia, to launch a flagship initiative aimed at promoting sustainable tourism, Destination Eco-Talents, from March 26to 28.

According to the workshop attendees, tourism professionals remain focused on the mutual benefits that tourism brings to local communities in both countries, providing jobs and creating revenue streams that improve the livelihoods of countless families.

A major part of the regional tourism strategy is the creation of innovative travel routes that span multiple countries in the Mekong region.

One of the most notable initiatives is the GMS Tourism Plan 2030, a collaborative effort between Cambodia, Laos, Thailand and Vietnam.
Under the plan, new tourism trails have been developed to promote seamless travel across borders, with a focus on sustainable and community-based tourism.

“Through the Mekong Discovery Trail, travellers can explore the natural beauty and cultural richness of the region, from Cambodia’s Rattanakiri province to the serene landscapes of Laos and Thailand,” said Chuob Ratana, director of tourism development and planning.

“We are working on connecting tourists to local communities through immersive experiences like kayaking, trekking and eco-tourism activities, ensuring that tourism development is both sustainable and beneficial to rural communities,” he added.

Source: The Nation

វិស័យទេសចរណ៍ឆ្លងដែនរវាងកម្ពុជា និងបណ្តាប្រទេសជិតខាងនៅតែមានសភាពរឹងមាំ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិស័យទេសចរណ៍ឆ្លងដែននៅតំបន់អាស៊ាននៅតែជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសជិតខាងក្នុងការជំរុញវិស័យទេសចរណ៍។

ជាក់ស្តែង បើទោះបីជាមានការព្រួយបារម្មណ៍អំពីបញ្ហាសន្តិសុខរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះយ៉ាងណាក្តី ប៉ុន្តែក្រុមមន្ត្រីនៃប្រទេសទាំង២ នៅតែបន្តផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ។

លោកស្រី Dee Suvimol Thanasarakij នាយិកាប្រតិបត្តិនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជាមិនរងផលប៉ះពាល់ ដោយសារភាពតានតឹងផ្នែកនយោបាយនោះទេ។

លោកស្រី​បាន​បន្តថា​ “រដ្ឋាភិបាល​នៃប្រទេសទាំង២មិន​មាន​បញ្ហា​អ្វី​ទេ​នៅពេល​និយាយ​ដល់​កិច្ចសហការ​ផ្នែក​ទេសចរណ៍​”។ ក្នុងន័យនេះ លោកស្រីបានគូសបញ្ជាក់​ថា​ ក្រុមអ្នក​ជំនាញ​ទេសចរណ៍​ផ្តោត​តែ​លើ​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​តែ​ប៉ុណ្ណោះ។

ការបង្កើតផ្លូវធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិត ដែលលាតសន្ធឹងលើបណ្តាប្រទេសជាច្រើនជាប់ដងទន្លេមេគង្គជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្ត្រទេសចរណ៍ក្នុងតំបន់។

ផែនការគំនិតផ្តួចផ្តើមទេសចរណ៍ GMS ឆ្នាំ២០៣០ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នឹងបង្កើតផ្លូវទេសចរណ៍ថ្មី ដើម្បីលើកកម្ពស់ការធ្វើដំណើរឆ្លងដែន ដោយផ្តោតលើ វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងសហគមន៍។

ជាមួយគ្នានេះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានអះអាងថា តាមរយៈផ្លូវទស្សនាមេគង្គ (Mekong Discovery Trail) អ្នកធ្វើដំណើរអាចគយគន់សម្រស់ធម្មជាតិ និងស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់ចាប់ពីខេត្តរតនគិរី របស់ប្រទេសកម្ពុជា រហូតដល់ប្រទេសឡាវ និងប្រទេសថៃ។

លោក ជួប រតនា បានបន្ថែមថា “យើងកំពុងធ្វើការលើការផ្សារភ្ជាប់ភ្ញៀវទេសចរណ៍ទៅកាន់សហគមន៍មូលដ្ឋាន តាមរយៈបទពិសោធន៍ដ៏អស្ចារ្យដូចជា ការជិះទូកកៃយ៉ាក់ និងសកម្មភាពទេសចរណ៍ធម្មជាតិ ដើម្បីធានាថា ការអភិវឌ្ឍន៍ទេសចរណ៍មាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជនបទ”៕ប្រភព: The Nation៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈធនាគារកណ្តាលអាមេរិកអាចប្រឈមមុខនឹងការលំបាកក្នុងការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ខ្លួន ដោយសារការកើនឡើងនៃហានិភ័យអតិផរណា ដែលបណ្តាលមកពីការដំឡើងពន្ធគយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦១ភាគរយដល់៣០១៨,៧០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៤ភាគរយដល់៣០៤៥,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥១,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៩៤ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,០២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង២,៦២ភាគរយដល់៣០ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៩៥ភាគរយដល់៩២៣,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២១ភាគរយដល់៩០៩,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕