Cross-border tourism in the Mekong region strong, despite regional challenges

0

In a time of geopolitical tensions, cross-border tourism in Southeast Asia remains a testament to the strength of regional cooperation and the commitment of neighbouring countries to bolster their tourism sectors.

Despite recent security concerns between Cambodia and Thailand, tourism officials in both countries remain focused on strengthening the people-to-people connections that have long been a cornerstone of their collaboration.

Dee Suvimol Thanasarakij, executive director of the Mekong Tourism Coordinating Office (MTCO), responded to questions regarding the impact of military confrontations at the Ta Moan Temple on tourism, noting that cooperation continues largely unaffected by broader political tensions.

“The governments do not have any issues when it comes to tourism collaboration,” she said, underscoring that tourism professionals are solely focused on facilitating cross-border travel.
“Tourism is about bringing people together, and that’s what we’re doing—connecting tourists from Thailand to Cambodia and vice versa,” she added.

Thanasarakij addressed a regional workshop in Siem Reap province, hosted by the International Organisation of La Francophonie (OIF), Cambodia, to launch a flagship initiative aimed at promoting sustainable tourism, Destination Eco-Talents, from March 26to 28.

According to the workshop attendees, tourism professionals remain focused on the mutual benefits that tourism brings to local communities in both countries, providing jobs and creating revenue streams that improve the livelihoods of countless families.

A major part of the regional tourism strategy is the creation of innovative travel routes that span multiple countries in the Mekong region.

One of the most notable initiatives is the GMS Tourism Plan 2030, a collaborative effort between Cambodia, Laos, Thailand and Vietnam.
Under the plan, new tourism trails have been developed to promote seamless travel across borders, with a focus on sustainable and community-based tourism.

“Through the Mekong Discovery Trail, travellers can explore the natural beauty and cultural richness of the region, from Cambodia’s Rattanakiri province to the serene landscapes of Laos and Thailand,” said Chuob Ratana, director of tourism development and planning.

“We are working on connecting tourists to local communities through immersive experiences like kayaking, trekking and eco-tourism activities, ensuring that tourism development is both sustainable and beneficial to rural communities,” he added.

Source: The Nation

វិស័យទេសចរណ៍ឆ្លងដែនរវាងកម្ពុជា និងបណ្តាប្រទេសជិតខាងនៅតែមានសភាពរឹងមាំ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិស័យទេសចរណ៍ឆ្លងដែននៅតំបន់អាស៊ាននៅតែជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសជិតខាងក្នុងការជំរុញវិស័យទេសចរណ៍។

ជាក់ស្តែង បើទោះបីជាមានការព្រួយបារម្មណ៍អំពីបញ្ហាសន្តិសុខរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះយ៉ាងណាក្តី ប៉ុន្តែក្រុមមន្ត្រីនៃប្រទេសទាំង២ នៅតែបន្តផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ។

លោកស្រី Dee Suvimol Thanasarakij នាយិកាប្រតិបត្តិនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជាមិនរងផលប៉ះពាល់ ដោយសារភាពតានតឹងផ្នែកនយោបាយនោះទេ។

លោកស្រី​បាន​បន្តថា​ “រដ្ឋាភិបាល​នៃប្រទេសទាំង២មិន​មាន​បញ្ហា​អ្វី​ទេ​នៅពេល​និយាយ​ដល់​កិច្ចសហការ​ផ្នែក​ទេសចរណ៍​”។ ក្នុងន័យនេះ លោកស្រីបានគូសបញ្ជាក់​ថា​ ក្រុមអ្នក​ជំនាញ​ទេសចរណ៍​ផ្តោត​តែ​លើ​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​តែ​ប៉ុណ្ណោះ។

ការបង្កើតផ្លូវធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិត ដែលលាតសន្ធឹងលើបណ្តាប្រទេសជាច្រើនជាប់ដងទន្លេមេគង្គជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្ត្រទេសចរណ៍ក្នុងតំបន់។

ផែនការគំនិតផ្តួចផ្តើមទេសចរណ៍ GMS ឆ្នាំ២០៣០ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នឹងបង្កើតផ្លូវទេសចរណ៍ថ្មី ដើម្បីលើកកម្ពស់ការធ្វើដំណើរឆ្លងដែន ដោយផ្តោតលើ វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងសហគមន៍។

ជាមួយគ្នានេះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានអះអាងថា តាមរយៈផ្លូវទស្សនាមេគង្គ (Mekong Discovery Trail) អ្នកធ្វើដំណើរអាចគយគន់សម្រស់ធម្មជាតិ និងស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់ចាប់ពីខេត្តរតនគិរី របស់ប្រទេសកម្ពុជា រហូតដល់ប្រទេសឡាវ និងប្រទេសថៃ។

លោក ជួប រតនា បានបន្ថែមថា “យើងកំពុងធ្វើការលើការផ្សារភ្ជាប់ភ្ញៀវទេសចរណ៍ទៅកាន់សហគមន៍មូលដ្ឋាន តាមរយៈបទពិសោធន៍ដ៏អស្ចារ្យដូចជា ការជិះទូកកៃយ៉ាក់ និងសកម្មភាពទេសចរណ៍ធម្មជាតិ ដើម្បីធានាថា ការអភិវឌ្ឍន៍ទេសចរណ៍មាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជនបទ”៕ប្រភព: The Nation៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈធនាគារកណ្តាលអាមេរិកអាចប្រឈមមុខនឹងការលំបាកក្នុងការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ខ្លួន ដោយសារការកើនឡើងនៃហានិភ័យអតិផរណា ដែលបណ្តាលមកពីការដំឡើងពន្ធគយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦១ភាគរយដល់៣០១៨,៧០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៤ភាគរយដល់៣០៤៥,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥១,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៩៤ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,០២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង២,៦២ភាគរយដល់៣០ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៩៥ភាគរយដល់៩២៣,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២១ភាគរយដល់៩០៩,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

តើផ្លូវជាតិលេខ៣៣ផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមយ៉ាងដូចម្ដេច នឹងតភ្ជាប់ពីតំបន់ដល់តំបន់ណា?

0

ផ្លូវជាតិលេខ៣៣ មានសម្រស់ដ៏ល្អត្រកាល និងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ កសិផលគ្រប់ប្រភេទ។

សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រវែងប្រមាណ ៥២,៥៧៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕

បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងពីការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការពន្ធថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបង្កផលប៉ះពាល់ដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Nvidia ដែលពឹងផ្អែកខ្លាំងលើការផលិតនៅប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។

សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ គ្រោងដាក់ឱ្យចូលធរមាននូវកាតព្វកិច្ចពន្ធទូទៅ១០ភាគរយលើគ្រប់ប្រទេសទាំងអស់ និងបានប្រកាសដំឡើងពន្ធថ្មីបន្ថែមលើបណ្តាប្រទេសធំៗនៅក្នុងតំបន់អាសុី ដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់ក្រុមហ៊ុនសាជីវកម្មអាមេរិក។

ជាក់ស្តែង ប្រទេសចិនត្រូវប្រឈមមុខនឹងការបង់ពន្ធថ្មីចំនួន៣៤ភាគរយ បន្ថែមពីលើពន្ធ២០ភាគរយ ដែលបានចូលជាធរមានរួចហើយ។ ចំណែក កោះតៃវ៉ាន់​នឹង​ត្រូវ​បង់​ពន្ធ​លើការនាំ​ចូល​ទំនិញទៅកាន់សហរដ្ឋអាមេរិកចំនួន៣២ភាគរយ លើកលែងតែបន្ទះឈីប។

លោក Daniel Ives អ្នកវិភាគនៅក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Wedbush Securities បានអះអាងថា “ច្បាស់ណាស់! វិស័យបច្ចេកវិទ្យានឹងស្ថិតក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ បណ្តាលមកពីការប្រកាសពន្ធរបស់លោក ត្រាំ ដែលអាចធ្វើឱ្យតម្រូវការធ្លាក់ចុះ និងបង្កការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់”។

ក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone របស់ខ្លួនភាគច្រើននៅក្នុងប្រទេសចិន។រីឯ ក្រុមហ៊ុនបន្ទះឈីប Nvidia និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន និងកោះតៃវ៉ាន់។

ក្រុមហ៊ុន Apple បាននាំចេញទូរសព្ទ iPhone ផលិតនៅចិនប្រមាណ៥០លានគ្រឿងទៅកាន់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។

ទំហំប្រាក់ចំណូលពីការលក់ទូរសព្ទ iPhone ដែលគ្របដណ្តប់ចំណែក៥០ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Apple ជាមូលហេតុធ្វើឱ្យទូរសព្ទ iPhone បន្តរក្សាតំណែងជាផលិតផលស្នូលរបស់ក្រុមហ៊ុននេះ៕ប្រភព: Vnexpress៕

ប្រទេសវៀតណាមបង្ហាញមហិច្ឆិតាក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសវៀតណាមគ្រោងប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដ៏សំខាន់មួយនៅតំបន់អាស៊ានក្នុងឆ្នាំ២០៣០ខាងមុខ។

លោក Chinh បានថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយបណ្តាក្រុមហ៊ុនសាជីវកម្ម និងសហគ្រាសអឺរ៉ុបធំៗចំនួន១៦ ថា “វៀតណាមគ្រោងកសាង និងធ្វើការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ានចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០”។

កិច្ចសន្ទនានេះបានធ្វើឡើង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ ក្នុងគោលបំណងសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចវៀតណាមយ៉ាងតិចចំនួន៨ភាគរយនៅឆ្នាំ២០២៥នេះ ដើម្បីឈានទៅសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចចាប់ពី១០ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ការវិនិយោគរបស់សហភាពអឺរ៉ុប (EU) នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្នមានទំហំទឹកប្រាក់លើសពី៣០,៤ពាន់លានដុល្លារអាមេរិក និងជាប់ចំណាត់ថ្នាក់ជាប្រភពវិនិយោគិនបរទេសធំជាងគេទី៦នៅប្រទេសវៀតណាម។

ជាមួយគ្នានេះ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាមសម្រេចបានទំហំទឹកប្រាក់ចំនួន៦៨,៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vnexpress។

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា ចំនួន៧៥ភាគរយនៃបណ្តាសហគ្រាសអឺរ៉ុបបានចាត់ទុកប្រទេសវៀតណាមជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់។ ការណ៍នេះឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងរបស់សហគ្រាសអឺរ៉ុបចំពោះសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ៕ប្រភព: Vnexpress៕

ក្រុមអ្នកវិភាគ: កម្ពុជាអាចធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យពន្ធពីសហរដ្ឋអាមេរិក

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគ និងអ្នកជំនាញបានឱ្យដឹងថា កម្ពុជាមិនគួរព្រួយបារម្ភខ្លាំងពេកអំពីសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការយកពន្ធចំនួន៤៩ភាគរយលើការនាំចូលទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកឡើយ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា​អាចនឹង​ចូល​រួម​ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សំដៅដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​កាតព្វកិច្ច​ពន្ធថ្មីខាងលើ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា “ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជាមានលក្ខណៈធម្មតា ដោយសារសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយ ដែលមានតម្រូវការច្រើនសម្រាប់ទំនិញដែលផលិតនៅកម្ពុជា”។

លោកបន្តថា អតុល្យភាពពាណិជ្ជកម្មនេះក៏ជះផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើនទៀតផងដែរ ដូចជាប្រទេសកាណាដា និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន។

លោកបានមានប្រសាសន៍ឱ្យដឹងថា “រដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មនឹងខិតខំប្រឹងប្រែងដើម្បីការពារផលប្រយោជន៍សម្រាប់ឧស្សាហកម្មនាំចេញ ក៏ដូចជាផលប្រយោជន៍របស់កម្មករនៅក្នុងប្រទេសកម្ពុជា”។

មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែម​ថា “ក្រសួង​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​ការ​សិក្សា និង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​មក​លើ​ឧស្សាហកម្ម​នាំ​ចេញ​របស់​កម្ពុជា។ ការសិក្សានេះនឹងផ្តល់ទិន្នន័យជាក់ស្តែងសម្រាប់ការពិភាក្សា និងការចរចាទ្វេរភាគី ដោយសារកម្ពុជាជាសមាជិកអាស៊ាន ហើយសហរដ្ឋអាមេរិកធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន”។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធាន​សហព័ន្ធ​សមាគម​អ្នក​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជាបានលើកឡើងថា បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើង និងការពិភាក្សាយ៉ាងផុសផុលអំពីការដំឡើងពន្ធយ៉ាងណាក្តី ក៏លោកមិនមានការព្រួយបារម្ភខ្លាំងពេកនោះទេ។

អ្នកជំនាញរូបនេះជឿជាក់​ថា បញ្ហា​នេះ​នឹង​ត្រូវ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាមេរិក ហើយបច្ចុប្បន្ន កម្ពុជាកំពុងព្យាយាមជំរុញការនាំចេញផលិតផលកាត់ដេររបស់ខ្លួនទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប កាណាដា អង់គ្លេស និងតំបន់អាស៊ាន។

ដោយឡែក លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា “ក្រុមការងាររបស់ក្រសួងបានពិនិត្យលើផលប៉ះពាល់នៃការដំឡើងពន្ធនេះ។ យើងនឹងចាត់វិធានការជាក់ស្តែង និងហ្មត់ចត់ ដើម្បីធានាថា សេដ្ឋកិច្ចរបស់យើងនៅតែមានការប្រកួតប្រជែង និងបន្តរីកចម្រើន ដើម្បីផ្តល់ផលប្រយោជន៍ និងឱកាសការងាររបស់ប្រជាពលរដ្ឋ”៕ប្រភព: The Nation៕

Analysts confident Cambodia can diversify markets, will not be affected by US tariffs

0

Several government officials – and private sector representatives – have shared their belief that Cambodians should not be overly concerned about US President Donald Trump’s announcement that the Kingdom will be subject to 49% “Reciprocal Tariffs”.

It has also been suggested that the Cambodian government will engage in negotiations with the US government to lessen the
impact of the new duties.

On April 3, (Cambodian time), Trump announced new customs tariffs on imported goods from most of its trading partners, including Cambodia. He displayed a graph which suggested that the Kingdom currently imposes tariffs of 97% on US imports, and then said he will half the figure in return.

Pan Sovicheat, spokesperson for the Ministry of Commerce, told The Post that the 97% tariff figure announced by the US lacks any clear foundation. In reality, the tariffs Cambodia imposes on US goods average just 29.4%.

“The government and the commerce ministry are not alarmed by this issue. We will make every effort to protect the interests of the export industry, as well as the interests of workers in Cambodia,” he said.

He added that the ministry is working with all relevant institutions to conduct a study and assess the impact on Cambodia’s export industry. This study will provide concrete data for bilateral discussions and negotiations, as Cambodia is an ASEAN member, and the US engages in trade with ASEAN countries.

“We can conduct negotiations under the regional framework as partners with the US, as well as bilateral discussions, or within the framework of the World Trade Organization. It is clear that many member nations of the World Trade Organization are also affected by the US tariff increase,” he acknowledged.

Ly Kunthai, president of the Confederation of Cambodia Investors Association (CCIA) and president of the Cambodia Footwear Association, told The Post that despite growing concerns and widespread discussions about the tariff increases, he is not particularly worried.

“I think we don’t have much to worry about because I believe the Cambodian government will have negotiations with the US side. I am confident it will not have a significant impact,” he said.

Kunthai also noted that the Kingdom is currently promoting its garment products to European countries, Canada, the UK and the ASEAN region.
Meas Sok Sensan, spokesperson for the Ministry of Economy and Finance, spoke with local media outlet Fresh News.

“A ministry task force has reviewed the implications of the tariff increase, and we will take concrete and thorough measures to ensure that our economy remains competitive and continues to grow, benefiting citizens’ employment opportunities,” he said.

Source: The Nation

Morgan Stanley raising about $680 million for Japan real estate fund, sources say

0

Morgan Stanley is raising about 100 billion yen ($684 million) for a Japan-focused real estate fund, two people familiar with the matter said, highlighting investor interest in property as the world’s fourth-largest economy emerges from years of deflation and standstill prices.

The Morgan Stanley-managed fund is due to close in June and expected to raise at least 100 billion yen based on current investor commitments, according to the people, both of whom declined to be identified because the information hasn’t been made public. The final size of the fund could change by the closing, the people said.

Investment will centre on offices and multi-family residential buildings in major cities, as well as logistics and hotels, one of the people said.

Morgan Stanley declined to comment. Details of the fund are reported here for the first time.

The U.S. firm is the latest global asset manager to set its sights on Japanese real estate, an asset class that has come back into favour after years of stop-start economic growth, flat wages and zero inflation.

The investment case has changed sharply over the last year, most notably after the central bank raised interest rates for the first time in 17 years last March.

Prices, including of real estate, are now going up: land prices across Japan grew 2.7 per cent in 2024, the fastest pace since 1991, after which the country’s “lost decades” began, a land ministry survey showed.

“We see great potential in real estate investment in an inflationary environment,” said Ikushin Tsuchida, managing director at Brookfield Asset Management. “Market dynamics are changing,” he said.

At the same time, in a corporate governance push, Japan’s listed companies are looking to improve their use of capital and sell off some property holdings.

Source: Reuters

តម្រូវការជួលការិយាល័យនៅទីក្រុងតៃបុិនឹងកើនឡើង ខណៈម្ចាស់អគារមានប្រៀបក្នុងការកំណត់តម្លៃជួល

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ នឹងទទួលបានការផ្គត់ផ្គង់ការិយាល័យថ្មីកម្រិត A ចំនួន១១៨.៩៨០ម៉ែត្រការ៉េនៅក្នុងឆ្នាំ២០២៥នេះ។

ការកើនឡើងនៃថ្លៃដើមសំណង់អគារបានជំរុញឱ្យតម្លៃជួលការិយាល័យបន្តមានការកើនឡើង។ ទោះជាយ៉ាងណាក្តី ការប្រកួតប្រជែងទីផ្សារ និងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ចសកលនឹងធ្វើឱ្យកំណើនតម្លៃជួលកើនឡើងក្នុងកម្រិតមធ្យម។

ដោយឡែក បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិត A នៅទីក្រុងតៃបុិបានធ្លាក់ចុះមកនៅត្រឹម៨,៣ភាគរយនៅដើមឆ្នាំ២០២៥ ដោយសារការកើនឡើងនៃតម្រូវការជួលអគារការិយាល័យថ្មីៗពីបណ្តាក្រុមហ៊ុន ឬសហគ្រាសមួយចំនួន។

ការជួលការិយាល័យកម្រិត A នៅទីក្រុងតៃបុិមានតម្លៃជាមធ្យមចំនួនជាង២៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈការជួលការិយាល័យកម្រិត B មានតម្លៃជាមធ្យមចំនួនប្រមាណ១៧,៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ការកើនឡើងនៃការវិនិយោគឯកជន ដែលជំរុញដោយការជឿនលឿនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Al) បានជំរុញកំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ដល់កម្រិត៤,៣ភាគរយក្នុងឆ្នាំ២០២៤។ សេដ្ឋកិច្ចរបស់កោះមួយនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៣,៣ភាគរយបន្ថែមទៀតនៅឆ្នាំ២០២៥ ដោយសារការកើនឡើងជាលំដាប់នៃតម្រូវការក្នុងស្រុក និងការនាំចេញទំនិញទៅកាន់ទីផ្សារបរទេស។

លក្ខខណ្ឌដ៏អំណោយផលផ្នែកសេដ្ឋកិច្ចទាំងនេះនឹងជំរុញឱ្យទំនុកចិត្តរបស់អ្នកវិនិយោគមានភាពប្រសើរឡើង ដោយជំរុញឱ្យបណ្តាក្រុមហ៊ុននានាពិចារណាផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់អគារថ្មី។

អត្រាការិយាល័យទំនេរជាមធ្យមត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងឆ្នាំ២០២៥ ខណៈអគារការិយាល័យថ្មីចំនួន៥ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD)របស់ទីក្រុងតៃប៉ិ គ្រោងនឹងបញ្ចប់រួចរាល់នៅឆ្នាំនេះ។

យ៉ាងណាមិញ ស្របពេលមានការរំពឹងទុកអំពីការកើនឡើងនៃតម្រូវការជួលការិយាល័យ ក្រុមហ៊ុន CBRE រំពឹងថា ម្ចាស់អគារភាគច្រើននឹងបន្តមានប្រៀបក្នុងការចរចាជាងអតិថិជន។ ប៉ុន្តែ ម្ចាស់អគារមួយចំនួនតូចអាចនឹងបត់បែនយុទ្ធសាស្ត្ររបស់ខ្លួនឱ្យសមស្របនឹងបរិបទបច្ចុប្បន្ន៕ប្រភព: Real Estate Asia៕