តម្រូវការជួលការិយាល័យនៅទីក្រុងតៃបុិនឹងកើនឡើង ខណៈម្ចាស់អគារមានប្រៀបក្នុងការកំណត់តម្លៃជួល

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ នឹងទទួលបានការផ្គត់ផ្គង់ការិយាល័យថ្មីកម្រិត A ចំនួន១១៨.៩៨០ម៉ែត្រការ៉េនៅក្នុងឆ្នាំ២០២៥នេះ។

ការកើនឡើងនៃថ្លៃដើមសំណង់អគារបានជំរុញឱ្យតម្លៃជួលការិយាល័យបន្តមានការកើនឡើង។ ទោះជាយ៉ាងណាក្តី ការប្រកួតប្រជែងទីផ្សារ និងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ចសកលនឹងធ្វើឱ្យកំណើនតម្លៃជួលកើនឡើងក្នុងកម្រិតមធ្យម។

ដោយឡែក បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិត A នៅទីក្រុងតៃបុិបានធ្លាក់ចុះមកនៅត្រឹម៨,៣ភាគរយនៅដើមឆ្នាំ២០២៥ ដោយសារការកើនឡើងនៃតម្រូវការជួលអគារការិយាល័យថ្មីៗពីបណ្តាក្រុមហ៊ុន ឬសហគ្រាសមួយចំនួន។

ការជួលការិយាល័យកម្រិត A នៅទីក្រុងតៃបុិមានតម្លៃជាមធ្យមចំនួនជាង២៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈការជួលការិយាល័យកម្រិត B មានតម្លៃជាមធ្យមចំនួនប្រមាណ១៧,៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ការកើនឡើងនៃការវិនិយោគឯកជន ដែលជំរុញដោយការជឿនលឿនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Al) បានជំរុញកំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ដល់កម្រិត៤,៣ភាគរយក្នុងឆ្នាំ២០២៤។ សេដ្ឋកិច្ចរបស់កោះមួយនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៣,៣ភាគរយបន្ថែមទៀតនៅឆ្នាំ២០២៥ ដោយសារការកើនឡើងជាលំដាប់នៃតម្រូវការក្នុងស្រុក និងការនាំចេញទំនិញទៅកាន់ទីផ្សារបរទេស។

លក្ខខណ្ឌដ៏អំណោយផលផ្នែកសេដ្ឋកិច្ចទាំងនេះនឹងជំរុញឱ្យទំនុកចិត្តរបស់អ្នកវិនិយោគមានភាពប្រសើរឡើង ដោយជំរុញឱ្យបណ្តាក្រុមហ៊ុននានាពិចារណាផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់អគារថ្មី។

អត្រាការិយាល័យទំនេរជាមធ្យមត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងឆ្នាំ២០២៥ ខណៈអគារការិយាល័យថ្មីចំនួន៥ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD)របស់ទីក្រុងតៃប៉ិ គ្រោងនឹងបញ្ចប់រួចរាល់នៅឆ្នាំនេះ។

យ៉ាងណាមិញ ស្របពេលមានការរំពឹងទុកអំពីការកើនឡើងនៃតម្រូវការជួលការិយាល័យ ក្រុមហ៊ុន CBRE រំពឹងថា ម្ចាស់អគារភាគច្រើននឹងបន្តមានប្រៀបក្នុងការចរចាជាងអតិថិជន។ ប៉ុន្តែ ម្ចាស់អគារមួយចំនួនតូចអាចនឹងបត់បែនយុទ្ធសាស្ត្ររបស់ខ្លួនឱ្យសមស្របនឹងបរិបទបច្ចុប្បន្ន៕ប្រភព: Real Estate Asia៕

What happens next after South Korea removes President Yoon

0

South Korea’s Constitutional Court on Friday removed President Yoon Suk Yeol from office over his stunning declaration of martial law in a case that ignited the worst political crisis in decades and rattled markets.

WHAT HAPPENS NEXT?
South Korea will have to hold a fresh presidential election within 60 days. Until then, Prime Minister Han Duck-soo will remain as acting president.

After South Korea’s last impeachment and removal, in 2017, a presidential election was held on May 9 following the Constitutional Court’s decision to remove then-President Park Geun-hye on March 9.
Park’s successor was inaugurated the day after that vote.

Polls show opposition leader Lee Jae-myung, who narrowly lost to Yoon in the 2022 presidential election, is maintaining his lead for the snap election, leaving no major challengers.

A populist outsider and former governor of the most populous province in South Korea, Lee has however been beset by his own legal troubles and scandals that could bar him from an election run. He faces trials in cases from bribery to charges related to a property development scandal.

WHAT WILL BE THE NEW LEADER’s PRIORITIES?
Whoever wins the election, the priority will be to bring stability to domestic politics and take on the daunting task of dealing with U.S. President Donald Trump.

Trump has been pressuring allies with tariffs and demanding that South Korea pay more for American troops stationed there.

Tension on the Korean peninsula is also running high. Yoon took a hard line against North Korea, amid Pyongyang’s advances in military and space capabilities and warming ties with Russia.

South Korea suspended a military pact with the North meant to reduce military tension by curbing live-fire exercises along the border. The North’s constitution has designated South Korea as the principal enemy.

Source: Reuters

បណ្តាវិនិយោគិនធំៗងាកទៅបោះទុនលើទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាវិនិយោគិនធំៗបានបង្ហាញចំណាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន ខណៈប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤របស់ពិភពលោកមួយនេះកំពុងងើបចេញពីអន្ទាក់នៃវិបត្តិបរិត្តផរណា។

តួយ៉ាង ធនាគារវិនិយោគខ្នាតយក្ស Morgan Stanley គ្រោងនឹងកៀរគរដើមទុន១០០ពាន់លានយ៉េន(ប្រហែល៦៨៤លានដុល្លារអាមេរិក) សម្រាប់ផ្តល់មូលនិធិដល់ការវិនិយោគអចលនទ្រព្យនៅប្រទេសជប៉ុន។

ការប្រមូលដើមទុនបញ្ចូលទៅកាន់មូលនិធិនេះនឹងត្រូវបានបិទបញ្ចប់នៅខែមិថុនា ដោយរំពឹងថា នឹងប្រមូលទុនវិនិយោគបានយ៉ាងតិច១០០ពាន់លានយ៉េន ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់វិនិយោគិននាពេលបច្ចុប្បន្ន។នេះបើយោងតាមប្រភពពីបុគ្គលចំនួន២រូប ដែលស្នើសុំមិនបញ្ចេញឈ្មោះ។

ប្រភពខាងលើបញ្ជាក់ទៀតថា មូលនិធិវិនិយោគនេះនឹងផ្តោតលើទីផ្សារការិយាល័យ និងអគារលំនៅដ្ឋាននៅក្នុងទីក្រុងធំៗរបស់ប្រទេសជប៉ុន ក៏ដូចជាការដឹកជញ្ជូន និងសណ្ឋាគារ។

ធនាគារខ្នាតយក្ស Morgan Stanley ជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មសកលថ្មីចុងក្រោយបំផុត ដោយបានកំណត់ចក្ខុវិស័យទៅលើទីផ្សារអចលនទ្រព្យជប៉ុន ខណៈកំណើនសេដ្ឋកិច្ច កំណើនប្រាក់ឈ្នួល និងអត្រាអតិផរណារបស់ប្រទេសនេះបានស្ទុះងើបចេញពីសភាពនៅទ្រឹង។

យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញឱ្យដឹងថា តម្លៃទំនិញប្រើប្រាស់នានា រួមទាំងតម្លៃអចលនទ្រព្យក្នុងប្រទេសជប៉ុនកំពុងកើនឡើងវិញនាពេលបច្ចុប្បន្ន។នេះមានន័យថា ប្រទេសជប៉ុនបានឆ្លងផុតវិបត្តិបរិត្តផរណាហើយ។

តម្លៃដីនៅទូទាំងប្រទេសជប៉ុនបានកើនឡើងចំនួន២,៧ភាគរយកាលពីឆ្នាំ២០២៤ ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩១។ ឆ្នាំ១៩៩១ ជាឆ្នាំដែលកំណើនសេដ្ឋកិច្ចជប៉ុនចាប់ផ្តើមស្ថិតនៅទ្រឹង៕ប្រភព: Reuters៕

អភិបាលខេត្តកោះកុងជួបសំណេះសំណាលជាមួយតារាហូលីវូដដ៏ល្បី ដែលបានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយៈ និស្ស័យ

    កោះកុងៈ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថង បានអញ្ជើញជួបសំណេះសំណាល​ សម្តែងការ​គួរសម​ ជាមួយ​Mr.Gagan Malik​ តារាភាពយន្តហូលីវូដ និងជាទូតសុចឆ្ទៈក្រសួងទេសចរណ៍​ ក្នុង​ឱកាស​លោក​មកបំពេញទស្សនកិច្ច នៅខេត្តកោះកុង។

    តារាបូលីវូដដ៏ល្បីរូបនេះ បានចេញសកម្មភាពផ្សព្វផ្សាយទេស​ចរណ៍ខេត្តកោះកុង តាមរយៈការថតទេសភាពផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ជាមួយទេសភាពដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុរ។

លោកMr.Gagan Malik​ បានដើរតួនាទីជាតួអង្គព្រះពុទ្ឋ ក្នុងខ្សែរឿងនិយាយពីពុទ្ឋប្រវត្តិដ៏ល្បីល្បាញ ដែលធ្លាប់បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នៅក្នុងកម្ពុជានាពេលកន្លងមកផងដែរ៕

ខេត្តព្រះសីហនុពង្រីកផែនការគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ នៅមូលដ្ឋាន

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយៈ និស្ស័យ

    ព្រះសីហនុៈ លោក សល់ឡេះ យូសុះ អភិបាលរងស្រុក លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ គឺឃុំវាលរេញ ឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី។

គំរោងនេះបានធ្វើដេញថ្លៃរួមគ្នា នៅសាលប្រជុំសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសគាំទ្រឃុំសង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៤ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

កិច្ចប្រជុំបើកសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម ទី ១.ឃុំវាលរេញ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៥៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន៧បានចូលរួមដេញថ្លៃ។

ទី២ ឃុំទឹកថ្លា គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន៤បានចូលរួមដេញថ្លៃ។

ទី៣ ឃុំទឹកល្អក់ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៤០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន៧ បានចូលរួមដេញថ្លៃ។

ទី៤ ឃុំសាមគ្គី គម្រោងសាងសង់ផ្លូវបេតុង ប្រវែង៤៤០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉្រែត មានក្រុមហ៊ុនចំនួន៦បានចូលរួមដេញថ្លៃ។

លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្តក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោង ដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។

លោកបញ្ជាក់បន្ថែមថា សូមឱ្យគណៈកម្មការ ក៏ដូចជាក្រុមប្រឹក្សាឃុំ ត្រូវពង្រឹងការតាមដានការអនុវត្ត គម្រោងរបស់ក្រុមហ៊ុនទទួលការ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋាន ការអនុវត្តគម្រោង រហូតដល់បញ្ចប់ការអនុវត្តគម្រោង”។

ក្នុងនោះលោកនាយកទីចាត់ការ ក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំ ធ្វើការបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមការដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព ភាពបៃតង នៅក្នុងមូលដ្ឋានភូមិរបស់គាត់ ជាពិសេសចូលរួមថែរក្សាថែរទាំសមិទ្ធផល ផ្លូវបេតុង ក៏ដូចជា ប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះ និងស្ថាបនានៅពេលខាងមុខឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែងផងដែរ៕

ភ្ញៀវទេសចរជាតិ អន្តរជាតិនឹងទទួលបានបទពិសោធន៍ថ្មីនៅពេលឆ្លងកាត់ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

0

ភ្ជាប់ទំនាក់ទំនងដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ ៖ @propertyarea_asia

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ ក៏ដូចជា ទស្សនីយភាពថ្មី ប្លែក នៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការ កាលពីពេលថ្មីៗនេះ។

ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គិមលីន បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការផ្លូវទស្សនាថ្មី នៅខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ហើយបានទាក់ទាញទេសចរជាច្រើន។

លោកបន្តថា “ច្រកទស្សនាថ្មីនេះ មានផាសុកភាព ផ្តល់ម្លប់ឈើត្រជាក់ ពិសេសនោះទេសចរអាចផ្តិតរូបភាព កំពូលប្រាសាទអង្គរវត្ត នៅចំអ័ក្សកណ្ដាល នៃខ្លោងទ្វារខាងកើតបានយ៉ាងស្រស់ស្អាត”។លោកបន្ថែមថា “ក្រៅពីនេះ ទេសចរក៏អាចដើរទស្សនាលើស្ពានឈើ នៅជាប់មាត់ទឹកកសិន្ធុអង្គរវត្តដ៏ស្រស់ស្អាតផងដែរ”។

មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស លោក សួស រ៉ាម៉ន បានសាទរចំពោះការរៀបចំផ្លូវថ្មីនេះ។

លោក រ៉ាម៉ន បានកោតសរសើរចំពោះកិច្ចការអភិរក្ស ជួសជុល និងលើកតម្លៃឡើងវិញ នូវខ្លោងទ្វារខាងកើត និងបានបើកឱ្យទេសចរឆ្លងកាត់ឡើងវិញ។ មគ្គុទ្ទេសក៍រូបនេះ ក៏បានលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ផ្សេងទៀត គួរនាំទេសចរដែលមានលទ្ធភាព ដើរតាមផ្លូវទស្សនាថ្មីនេះឱ្យបានច្រើន ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្តឡើងវិញ៕

តើវិស័យអចលនទ្រព្យនឹងរងផលប៉ះពាល់ដូចម្តេចពីសង្រ្គាមពាណិជ្ជកម្មដ៏អាក្រក់របស់លោកត្រាំ?

0

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោក កំពុងរងផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើម ដោយលោក Donald Trump ទោះបីជាផលប៉ះពាល់ប្រែប្រួលតាមផ្នែកផ្សេងៗគ្នាក៏ដោយ។

ចំណុចទាំងអស់នេះ ជាផលប៉ះពាល់សំខាន់ៗមួយចំនួន ដែលអ្នកនៅក្នុងវិស័យនេះគួរសិក្សាស្វែងយល់។

តម្លៃសំណង់ខ្ពស់ជាងមុន

ការដាក់ពន្ឋលើលើដែក អាលុយមីញ៉ូម និងសម្ភារៈសំណង់ផ្សេងទៀត (ជាពិសេសពីប្រទេសចិន) បានបង្កើនតម្លៃសំណង់សម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ កត្តា​នេះ​នាំ​ឱ្យ​តម្លៃ​អចលន​ទ្រព្យ​ឡើង​ថ្លៃ និង​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ធ្លាក់​ចុះ។

២ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់

សង្រ្គាមពាណិជ្ជកម្មដ៏អាក្រក់នេះ បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលធ្វើឱ្យវាកាន់តែពិបាក សម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការស្វែងរកសម្ភារៈ ដែលមានតម្លៃសមរម្យ។ ជាពិសេស ប៉ះពាល់ដល់គម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។

 ៣ ភាពមិនច្បាស់លាស់នៃការវិនិយោគ

ការវិនិយោគបរទេស នៅក្នុងអចលនទ្រព្យរបស់សហរដ្ឋអាមេរិក ជាពិសេសពីប្រទេសចិនបានថយចុះ ដោយសារតែភាពតានតឹងរវាងប្រទេសទាំងពីរ។ វាបាននិងកំពូងបង្កផលប៉ះពាល់ ដល់ទីផ្សារលំនៅដ្ឋានបែបពាណិជ្ជកម្ម និងប្រណីតនៅក្នុងទីក្រុងដូចជា ញូវយ៉ក ឡូសអេនជឺលេស និងសាន់ហ្វ្រាន់ស៊ីស្កូ។

៤ ភាពមិនប្រាកដប្រជាសេដ្ឋកិច្ច

ភាពមិនប្រាកដប្រជាសេដ្ឋកិច្ចទាំងមូល ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម បាននាំឱ្យអាជីវកម្មមួយចំនួនពន្យារពេលផែនការពង្រីក ដែលប៉ះពាល់ដល់តម្រូវការការិយាល័យ និងកន្លែងឧស្សាហកម្ម។

៥ ដីស្រែចំការ និងអចលនទ្រព្យកសិកម្ម

ពន្ធលើការនាំចេញកសិផលរបស់អាមេរិក ប៉ះពាល់ដល់កសិករ ដែលនាំឱ្យតម្លៃដីទាបនៅតំបន់ជនបទមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ វិស័យមួយចំនួន ដូចជា ភស្តុភារ និងឃ្លាំងផ្ទុក ឃើញថាមានតម្រូវការកើនឡើង នៅពេលដែលក្រុមហ៊ុនស្វែងរកការកែសម្រួល ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយសារតែពន្ធគយ៕

តម្លៃលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីហក់ឡើងដល់កម្រិតកំណត់ត្រាថ្មីមិនធ្លាប់មាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីបានហក់ឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុតកាលពីខែមីនា ខណៈតម្លៃផ្ទះនៅទីក្រុងមួយចំនួនបានកើនឡើងក្នុងអត្រាមិនក្រោម១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទូទាំងប្រទេសអូស្ត្រាលីបានកើនឡើង៣,៤ភាគរយដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន៨២០.៣០០ដុល្លារអូស្ត្រាលី(ប្រមាណ៥១៧.១០០ដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែមីនា។នេះបើយោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ CoreLogic។

តម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើងក្នុងអត្រាខ្ពស់ជាងគេបំផុតចំនួន១១,៩ភាគតយ តាមពីក្រោយដោយអត្រាកំណើនតម្លៃផ្ទះនៅទីក្រុង Adelaide ចំនួន១១ភាគរយ។

ទីក្រុងស៊ីដនីជាទីផ្សារអចលនទ្រព្យ ដែលមានតម្លៃថ្លៃបំផុត ខណៈតម្លៃផ្ទះជាមធ្យមនៅទីក្រុងមួយនេះបានកើនឡើង០,៩ភាគរយដល់១,១៩លានដុល្លារអូស្ត្រាលីក្នុងមួយយូនីតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Tim Lawless នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CoreLogic បានវាយតម្លៃថា ការកើនឡើងនេះបណ្តាលមកពីជាការជំរុញទំនុកចិត្តក្នុងទីផ្សារ តាមរយៈការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអូស្ត្រាលីកាលពីពាក់កណ្តាលខែកុម្ភៈ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ។

លោកស្រី Eleanor Creagh សេដ្ឋវិទូជាន់ខ្ពស់របស់ក្រុមហ៊ុនវេបសាយអចលនទ្រព្យ REA Group បានលើកឡើងថា “ការកាត់បន្ថយអត្រាការប្រាក់នៅខែកុម្ភៈបានបង្កើនសមត្ថភាពខ្ចីប្រាក់ និងជំរុញទំនុកចិត្តរបស់អ្នកទិញ ដោយជួយធ្វើឱ្យតម្រូវការផ្ទះកើនឡើង”។

ប៉ុន្តែ ទីផ្សារអចលនទ្រព្យអាចនឹងជួបប្រទះបញ្ហាប្រឈមនាពេលខាងមុខ ដោយសារ ការថយចុះនៃកំណើនប្រជាជន និងកង្វះលទ្ធភាពទិញលំនៅដ្ឋានក្នុងចំណោមប្រជាជនអូស្ត្រាលីជាច្រើន ដែលការណ៍នេះអាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ៕ប្រភព: Vnexpress៕

តើការដំឡើងពន្ធរបស់អាមេរិកនឹងផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ាន រួមទាំងកម្ពុជាដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីការដំឡើងពន្ធជាបន្តបន្ទាប់ សំដៅលើបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗក្នុងតំបន់។

រដ្ឋបាលលោក ត្រាំ បានសម្រេចដាក់ពន្ធចំនួន៤៩ភាគរយលើការនាំចូលទំនិញមកពីកម្ពុជា ខណៈការនាំចូលទំនិញពីប្រទេសវៀតណាមត្រូវជាប់ពន្ធ៤៦ភាគរយ។

ជាមួយគ្នានេះ ការនាំចូលទំនិញពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកត្រូវបង់ពន្ធ៣៦ភាគរយ ខណៈការនាំចូលទំនិញពីឥណ្ឌូណេស៊ីត្រូវជាប់ពន្ធ៣២ភាគរយ។ រីឯការនាំចូលទំនិញមកពីប្រទេសម៉ាឡេស៊ីត្រូវបង់ពន្ធ២៤ភាគរយ។

របាំងពន្ធគយទាំងនេះនឹងជះផលប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ចអាស៊ាន ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ប៉ុន្តែ បើទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក្តី ក៏វានឹងមិនដល់ថ្នាក់នាំឱ្យអាស៊ានដួលរលំឡើយ។

ផ្ទុយទៅវិញ ក្តីបារម្ភពិតប្រាកដស្ថិតនៅត្រង់ថា ការដំឡើងពន្ធអាចជះផលប៉ះពាល់ដល់សាមគ្គីភាពរបស់អាស៊ាន និងបង្កើតសម្ពាធអត្រាអតិផរណា។

សេដ្ឋកិច្ចអាស៊ាន​ធ្លាប់បាន​ទទួលរង​នូវ​ផលប៉ះពាល់​ពី​កត្តាខាងក្រៅ​ជាច្រើនលើករួចមកហើយ រាប់ចាប់ពី​ វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ១៩៩៧ រហូតដល់​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន។ យ៉ាងណាមិញ ក្របខណ្ឌស្ថាប័នរបស់អាស៊ាន ដូចជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជួយរក្សាភាពធន់ក្នុងតំបន់។

ទោះជាយ៉ាងណា សាមគ្គីភាពរបស់អាស៊ានអាចនឹងត្រូវបានតេស្តសាកល្បង ខណៈបណ្តាប្រទេសសមាជិកអាស៊ាន ដែលទទួលរងការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិក ដូចជាកម្ពុជា និងវៀតណាមអាចនឹងស្វែងរកការចរចាដាច់ដោយឡែកជាមួយសហរដ្ឋអាមេរិក។

ផលប៉ះពាល់នៃគោលនយោបាយពន្ធគយរបស់លោក ត្រាំ នឹងធ្វើឱ្យអត្រាអតិផរណាទាំងនៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោកកើនឡើង។ នៅពេលតម្លៃនាំចូលកើនឡើង នោះតម្លៃទំនិញ ដែលលក់ទៅឱ្យអ្នកប្រើប្រាស់ ក៏នឹងកើនឡើងផងដែរ។

លោកស្រី Deborah Elms នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី បានអះអាងថា ផលប៉ះពាល់នៃពន្ធគយលើខ្សែសង្វាក់ផ្គត់ផ្គង់បង្កើតសម្ពាធអតិផរណារយៈពេលវែង ជាពិសេសឧស្សាហកម្ម ដែលពឹងផ្អែកលើពាណិជ្ជកម្មពិភពលោក។

លោក Jeff Friedman អ្នកជំនាញខាងគោលនយោបាយពាណិជ្ជកម្មនៅសកលវិទ្យាល័យ Harvard បានព្រមានបន្ថែមថា ពន្ធសងសឹកពីបណ្តាប្រទេសសមាជិកអាស៊ានអាចធ្វើឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់។

ដើម្បីទប់ទល់នឹងសម្ពាធផ្នែកសេដ្ឋកិច្ចទាំងនេះ តំបន់អាស៊ានត្រូវពង្រឹងភាពជាដៃគូពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចសហប្រតិបត្តិការ South-South។

ក្រៅពីនេះ បណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ក៏ត្រូវពង្រីកទំហំនៃការដោះដូរពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅក្នុងតំបន់មជ្ឈឹមបូព៌ាផងដែរ៕ប្រភព: Bernama៕

Bangkok Condo Market Shaken by Earthquake Fears, Sales Expected to Dip

0

The recent earthquake has sent tremors through Bangkok’s 450 billion baht condominium market, triggering concerns about high-rise building safety and prompting potential buyers to delay purchases.

Industry predict a slowdown in sales over the next one to two months, particularly for high-rise developments, as consumer confidence wavers.

The earthquake, originating from Myanmar on March 28th and registering a magnitude of 8.2, caused significant tremors in Bangkok, a city dominated by skyscrapers.

While most buildings withstood the shaking, the incident has raised anxieties about the structural integrity of high-rise residences.

Phattarachai Taweewong, director of Research and Communication at Colliers International Thailand, described the earthquake as a “significant negative factor” impacting the market, which currently holds a substantial unsold supply.

He anticipates that condominium sales in the first half of the year will fall short of projections as buyers seek reassurances about building safety.

“Consumers are now prioritising structural integrity and earthquake resilience,” Phattarachai explained. “They require confidence in construction quality and effective disaster mitigation measures.”

The situation has prompted calls for swift action from both the government and developers to restore market confidence.

Experts suggest implementing stricter building codes, offering financial support for structural enhancements, and providing clear information to buyers about earthquake-resistant construction.

Prasert Taedullayasathit, president of the Thai Condominium Association, noted that while newer buildings, constructed after 2007, are designed to withstand significant seismic activity, the event has highlighted the need for thorough building inspections and ongoing maintenance.

Surachet Kongcheep, Head of Research and Consultancy at Cushman & Wakefield Thailand, emphasised that earthquake considerations will now be a key factor in condominium purchasing decisions.

He also stressed the importance of disaster insurance coverage, particularly for older buildings, which may be more vulnerable.

The industry now faces the challenge of balancing immediate sales concerns with the long-term need to reassure buyers about the safety and resilience of Bangkok’s high-rise living spaces.

Source: The Nation