ឥណទាន ”MyQuickCash” របស់ធនាគារ ហត្ថា – រហ័ស និងងាយស្រួល ដើម្បីជាដំណោះស្រាយហិរញ្ញវត្ថុដល់អតិថិជនកាន់តែប្រសើរ

0

ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសប្រកាសផលិតផលហិរញ្ញវត្ថុថ្មី គឺ ផលិតផលឥណទាន ”MyQuickCash” ដែលរចនាឡើងដើម្បីផ្តល់ឱ្យអតិថិជននូវភាពងាយស្រួល រហ័ស និង មិនត្រូវការទ្រព្យធានា។ ការនាំមកនូវផលិតផលនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានលក្ខណៈបត់បែន បំពេញតម្រូវជាក់ស្តែង និង ទាន់សម័យកាល។

ឥណទាន MyQuickCash គឺជាជម្រើសឥណទានដែលរហ័ស និងងាយស្រួល ហើយអាចជួយអតិថិជនក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូចជាការកែលម្អផ្ទះ ការវិនិយោគអាជីវកម្ម និង ចំណាយផ្សេងៗទៀត ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង ជាពិសេសដំណើរការដាក់ពាក្យងាយស្រួល និងលក្ខខណ្ឌសងប្រាក់បត់បែន។ អតិថិជនមិនតម្រូវឲ្យមានទ្រព្យធានា មានត្រឹមលិខិតបញ្ជាក់ប្រាក់បៀវត្សដែលមានប្រាក់ចំណូលថេរ ហើយកាន់តែពិសេសនោះ អ្នកស្នាក់នៅបន្ទប់ជួលក៏អាចស្នើកម្ចីនេះបាន។ តម្រូវការបស់លោកអ្នក គឺផ្នែកមួយសំខាន់របស់ធនាគារ ហត្ថា ក្នុងការបង្កើតផលិតផលដែលសមស្រប ទៅតាមប្រភេទតម្រូវការរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់: https://www.hatthabank.com/km/page/myquickcashkh

បំពេញពាក្យស្នើសុំឥណទាន MyQuickCash ទីនេះ: http://bit.ly/3hcRijC

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល ៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសជាផ្លូវការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុ កម្ពុជា។ បន្ថែមជាងនេះទៅទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

 

តើរដ្ឋធម្មនុញ្ញអាមេរិកមានចន្លោះប្រហោង ដែលអាចឱ្យលោកដូ ណាល់ ត្រាំ បន្តធ្វើជាប្រធានាធិបតីនៅអាណត្តិទី៣ ឬយ៉ាងណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ដូណាល់ ត្រាំ ដែលកំពុងកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២នេះ បាន​អះអាង​ថា លោក​មិន​និយាយ​លេង​សើចទេ​អំពី​ការ​ចង់​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅអាណត្តិ​ទី​៣បន្តទៀត។

យោងតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកចែងថា “គ្មានបុគ្គលណាម្នាក់អាចកាន់តំណែងជាប្រធានាធិបតីលើសពី២អាណត្តិនោះទេ”។ ក្នុងករណីលោក ត្រាំ មានបំណងធ្វើ វិសោធនកម្មលើរដ្ឋធម្មនុញ្ញ នោះលោកត្រូវការសេចក្តីអនុម័តយល់ព្រមសំ៉ឡេងពីរភាគបីពីព្រឹទ្ធសភា និងសភាតំណាង និងត្រូវការសំឡេងគាំទ្រចំនួនបីភាគបួនពីរដ្ឋបាលថ្នាក់រដ្ឋសរុបចំនួន៥០រដ្ឋ។

បច្ចុប្បន្ន គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ គ្រប់គ្រងសភាទាំង២។ ប៉ុន្តែ គណបក្សសាធារណរដ្ឋមិនមានសំឡេងភាគច្រើននោះទេ។ លើសពីនេះ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងរដ្ឋចំនួន១៨ ក្នុងចំណោមរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកគាំទ្រមួយចំនួនរបស់លោក ដូណាល់ ត្រាំ នៅតែជឿថា អាចមានវិធីធ្វើឱ្យលោក ត្រាំ ឈរឈ្មោះនៅអាណត្តិទី៣។

ក្រុមអ្នកគាំទ្រលោក ត្រាំ អះអាងថា រដ្ឋធម្មនុញ្ញមានចន្លោះប្រហោង ព្រោះវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២២កាលពីឆ្នាំ១៩៥១ គ្រាន់តែហាមប្រាមបុគ្គលម្នាក់មិនឱ្យជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើសពី២ដង។ ប៉ុន្តែ រដ្ឋធម្មនុញ្ញមិនបានហាមឃាត់មិនឱ្យបុគ្គលណាម្នាក់ក្លាយជាប្រធានាធិបតីតាមរយៈការស្នងតំណែងនោះទេ។

តាមរយៈទ្រឹស្ដីនេះ លោក ត្រាំ អាចឈរឈ្មោះជាអនុប្រធានាធិបតីដើម្បីប្រកួតប្រជែងជាមួយបេក្ខជនម្នាក់ទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨ ឬក៏អាចប្រហែលជាលោក JD Vance អនុប្រធានាធិបតីអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ នាពេលបច្ចុប្បន្ន។

ប្រសិនបើគណបក្សសាធារណៈរដ្ឋឈ្នះ បេក្ខជនប្រធានាធិបតីជាប់ឆ្នោតអាចនឹងត្រូវស្បថចូលសេតវិមាន ហើយលាលែងពីតំណែងភ្លាមៗ ដោយអនុញ្ញាតឱ្យលោក ត្រាំ មានឱកាសស្នងតំណែងជាប្រធានាធិបតីនៅអាណត្តិទី៣។

លោក Andy Ogles តំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីបក្សសាធារណៈរដ្ឋ បានអំពាវនាវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវអនុញ្ញាតឱ្យប្រធានាធិបតីអាចកាន់តែតំណែងចំនួន៣អាណត្តិ ដរាបណាប្រធានាធិបតីរូបនោះមិនបានជាប់ឆ្នោតចំនួន២អាណត្តិដំបូងជាប់ៗគ្នា។

ប្រសិនបើសំណើរបស់លោក Andy Ogles ទទួលបានជោគជ័យ នេះមានន័យថា មានតែលោក ដូណាល់ ត្រាំ ប៉ុណ្ណោះ ដែលមានសិទ្ធិបន្តកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទី៣។ លោក ត្រាំ បានឈ្នះឆ្នោតនៅឆ្នាំ២០១៦ ហើយចាញ់នៅឆ្នាំ២០២០ និងបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០២៤។នេះមានន័យថា លោក ត្រាំ កាន់តំណែងជាប្រធានាធិបតីចំនួន២អាណត្តិមិនជាប់គ្នា។

ផ្ទុយទៅវិញ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama លោក Bill Clinton និងលោក George W Bush ដែលបានកាន់តំណែងចំនួន២អាណត្តិជាប់ៗគ្នា នឹងមិនអាចត្រឡប់មកធ្វើជាប្រធានាធិបតីនៅអាណត្តិទី៣បានទេ៕ប្រភព: BBC៕

ដំណឹងល្អ: ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងហុងកុងបានសម្ពោធបើកដំណើរការហើយ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: តំបន់រដ្ឋបាលពិសេសហុងកុងក្លាយជាគោលដៅជើងហោះហើរត្រង់ទី៤ របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ឆ្ពោះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្វាងទុង-ហុងកុង-ម៉ាកាវ បន្ទាប់ពីបានបើកជើងហោះហើរភ្នំពេញ-ម៉ាកាវ ភ្នំពេញ-សុិនជិន និងភ្នំពេញ-ក្វាងចូវ។

បច្ចុប្បន្ននេះ បណ្តាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways គ្របដណ្តប់លើទីក្រុងធំៗទាំង៤ នៃតំបន់ Greater Bay Area របស់ប្រទេសចិន។

តំបន់ Greater Bay Area ជាតំបន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសធំបំផុតរបស់ប្រទេសចិន និងជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់សម្រាប់ប្រទេសនេះ។ ក្នុងឋានៈជាទីក្រុង និងមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិដ៏ល្បីល្បាញមួយ ទីក្រុងហុងកុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់។

ទន្ទឹមនឹងនោះ កម្ពុជាកំពុងប្រែក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ាន និងជាចំណុចសំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាបានក្លាយជាគោលដៅទាក់ទាញការវិនិយោគរបស់អ្នកធុរកិច្ចចិននៅក្រៅប្រទេស។

ពិធីសម្ពោធជើងហោះហើរលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងហុងកុងត្រូវបានប្រារព្ធឡើងប្រកបដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងនៅថ្ងៃទី១ ខែមេសា។

ការបើកផ្លូវហោះហើរភ្នំពេញ-ហុងកុង ថ្មីរបស់ក្រុមហ៊ុន Cambodia Airways នឹងមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់អ្នកដំណើរក្នុងគោលបំណងធ្វើធុរកិច្ចប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងជួយសម្រួលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្មរវាងទីក្រុងទាំងពីរផងដែរ។

ម៉្យាងវិញទៀត ភ្ញៀវទេសចរណ៍ហុងកុងក៏នឹងមានជម្រើសធ្វើដំណើរប្រសើរជាងមុនទៅកាន់ប្រទេសកម្ពុជា ដែលពួកគេអាចស្វែងយល់ពីទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ និងទស្សនាតំបន់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា៕ប្រភព: Yahoo៕

Japan estimates feared megaquake could cause $1.8 trillion in damage, kill 300,000 people

0

Japan’s economy could lose as much as US$1.81 trillion in the event of a long-anticipated megaquake off its Pacific coast, which could trigger devastating tsunamis, the collapse of hundreds of buildings and potentially killing about 300,000 people, a government report said on Monday.

The expected economic damage of 270.3 trillion yen, or nearly half of the country’s total gross domestic product (GDP), was up sharply from the previous estimate of 214.2 trillion yen as the new estimate accounted for inflationary pressures and updated terrain and ground data which have expanded anticipated flood areas, the Cabinet Office report showed.

Japan is one of the world’s most earthquake-prone countries, and the government sees about an 80% chance of a magnitude 8 to 9 earthquake along a tremulous seabed zone known as the Nankai Trough.

Under the worst-case scenario, based on a potential magnitude 9 earthquake in the area, Japan is likely to see 1.23 million evacuees or 10% of its total population. As many as 298,000 people could die from tsunamis and building collapses if the quake occurs late at night in winter, the report showed.

The trough is off Japan’s southwest Pacific coast and runs for approximately 900 km, where the Philippine Sea Plate is subducting under the Eurasian Plate. The accumulating tectonic strains could result in a megaquake roughly once in 100 to 150 years.

Last year, Japan issued its first-ever megaquake advisory that there was a “relatively higher chance” of a quake as powerful as magnitude 9 in the trough, after a magnitude-7.1 quake occurred at the edge of the trough.

A magnitude 9 quake in 2011 that triggered a devastating tsunami and the triple reactor meltdowns at a nuclear power plant in northeast Japan killed more than 15,000 people.

Source: Reuters

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានសម្រុកងាកទៅទិញមាសទុក ស្របពេលមានភាពមិនច្បាស់លាស់នានា ដែលកើតចេញពីគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៨ភាគរយដល់៣១២៥,៣៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៥ភាគរយដល់៣១៥៧,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,២០ពិន្ទុនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,២៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៩ភាគរយដល់៣៤,៥១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤២ភាគរយដល់១០០៨,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៧ភាគរយដល់១០០៤,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

តើអគារខុនដូណាខ្លះ ដែលសម្រេចបានអត្រាកំណើនតម្លៃខុនដូខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងគូឡាឡាំពួរ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារជាច្រើននៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុី ត្រូវបានសាងសង់ឡើងជាលក្ខណៈអគារបញ្ឈររាងតូចស្តើងខ្ពស់ៗ(Vertical) ព្រោះដីនៅក្នុងទីក្រុងមួយនេះមានតម្លៃថ្លៃកប់ពពក។

ក្រៅពីអគារពាណិជ្ជកម្ម អ្នកអភិវឌ្ឍន៍បានសាងសង់អគារលំនៅដ្ឋានខ្ពស់ៗគ្រប់ទម្រង់ ទំហំ និងគុណភាព ក្នុងគោលបំណងដើម្បីធ្វើការប្រកួតប្រជែងក្នុងការដាក់លក់លំនៅដ្ឋានក្នុងតម្លៃទាក់ទាញបំផុតនៅលើទីផ្សារ។

ខាងក្រោមនេះជាអគារលំនៅដ្ឋានខុនដូចំនួន៥នៅក្នុងទីក្រុងគូឡាឡាំពួរ ដែលសម្រេចបានកំណើនតម្លៃខុនដូខ្ពស់ជាងគេបំផុត៖

អគារខុនដូ 18 Madge របស់ក្រុមហ៊ុន KSL Holdings Bhd ឈរនៅលេខរៀងទី១។ អគារទោលកម្ពស់១២ជាន់នេះ មានទីតាំងនៅក្នុងសង្កាត់ Ampang Hilir ស្ថិតនៅភាគខាងកើតទីក្រុងគូឡាឡាំពួរ។

ប៉ុន្តែ ការផ្គត់ផ្គង់ខុនដូនៃអគារ 18 Madge មានចំនួនកំណត់ត្រឹមតែ៥០យូនីតប៉ុណ្ណោះ ជាមួយនឹងតម្លៃចំនួន១២៥៣,៩០រីងហ្គីតក្នុងមួយហ្វីតការ៉េ(ប្រហែល៣.០៤៣ដុល្លារក្នុងមួយម៉ែត្រការ៉េ) កើនឡើង១៤,៦ភាគរយ។

ចំណាត់ថ្នាក់លេខ២ បានទៅលើអគារខុនដូ The Estate មានទីតាំងនៅសង្កាត់ Bangsar ជាយក្រុងគូឡាឡាំពួរ។ អគារនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Bon Estates Sdn Bhd។

អគារខុនដូ The Estate មានកម្ពស់៤៦ជាន់ រួមមានខុនដូចំនួន៣២៨យូនីត ជាមួយនឹងតម្លៃចំនួន១.០០០រីងហ្គីតក្នុងមួយហ្វីតការ៉េ(ប្រហែល២.៤២៧ដុល្លារក្នុងមួយម៉ែត្រការ៉េ)កើនឡើង១២,៤ភាគរយ។

អគារខុនដូ Embassy Row ជាប់ចំណាត់ថ្នាក់ទី៣។អគារនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Amphil Corporation Sdn Bhd ដែលមានកម្ពស់១៧ជាន់ និងខុនដូចំនួន៥២យូនីត ជាមួយនឹងតម្លៃចំនួន១២៨៦,៦រីងហ្គីតនៅក្នុងមួយហ្វីតការ៉េ កើនឡើង១១,៣ភាគរយ។

ចំណែក អគារខុនដូ Three33 Residence របស់ក្រុមហ៊ុន TSI Domain Sdn Bhd ឈរនៅលេខរៀងទី៤ ជាមួយនឹងតម្លៃចំនួន៦៩៧,៩០រីងហ្គីតក្នុងមួយហ្វីតការ៉េ កើនឡើង១០,៨ភាគរយ។

រីឯ អគារខុនដូ Endah Regal របស់ក្រុមហ៊ុន Soon Teik Development Sdn Bhd  បានឈរនៅលេខរៀងទី៥ ជាមួយនឹងតម្លៃចំនួន៤៨២រីងហ្គីតក្នុងមួយហ្វីតការ៉េ កើនឡើង១០ភាគរយ៕ប្រភព: Edgeprop៕

ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបន្តនាំមុខគេក្នុងការស្រូបទាញលំហូរមូលធនមកពីជុំវិញពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Colliers បានអះអាងថា តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាប្រភពដ៏សំខាន់មួយនៃលំហូរមូលធនពិភពលោក ដែលបានហូរចូលទៅកាន់ប្រទេស និងទីក្រុងធំៗចំនួន៥ រួមមាន ប្រទេសសិង្ហបុរី ទីក្រុងហុងកុង ប្រទេសជប៉ុន និងចិនដីគោក។

យោងតាមរបាយការណ៍លំហូរមូលធនសកលប្រចាំខែមីនា ឆ្នាំ២០២៥ របស់ក្រុមហ៊ុន Colliers បានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិកបានទាក់ទាញការវិនិយោគយ៉ាងច្រើនក្នុងរយៈពេល២៤ខែចុងក្រោយនេះ ដោយឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃការវិនិយោគក្នុងតំបន់ និងដើមទុនហូរចូលទៅក្នុងវិស័យអចលនទ្រព្យ។

លោក Chris Pilgrim នាយកគ្រប់គ្រងក្រុមហ៊ុន Global Capital Markets ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា “ក្នុងនាមជាមជ្ឈមណ្ឌលមូលធនសកល ភាពទាក់ទាញនៃការវិនិយោគចូលមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកជារឿងមិនអាចប្រកែកបានឡើយ”។

លោកបានអះអាងបន្តថា “លំហូរទុនវិនិយោគធំៗចូលទៅកាន់ទីផ្សារសំខាន់ៗដូចជាការិយាល័យ ឧស្សាហកម្ម និងការលក់រាយ បានបន្តធ្វើឱ្យតំបន់នេះនាំមុខគេក្នុងការវិនិយោគឆ្លងដែន។កត្តាទីតាំងយុទ្ធសាស្រ្ត និងការកើនឡើងនូវឥទ្ធិពលបានធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិដ្ឋភាពវិនិយោគសកល”។

តំបន់អាស៊ីប៉ាស៊ីហ្វិកបានបន្តនាំមុខគេក្នុងការទាក់ទាញលំហូរទុនវិនិយោគមកពីជុំវិញពិភពលោក ខណៈគោលដៅនៃការវិនិយោគលេចធ្លោជាងគេបំផុតចំនួន៧ រួមមាន ប្រទេសចិន ប្រទេសសិង្ហបុរី ប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌា ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសជប៉ុន។

លោក Pilgrim បានបញ្ជាក់ថា “ការណ៍នេះសរបង្ហាញឱ្យឃើញពីភាពទាក់ទាញរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឋានៈជាមជ្ឈមណ្ឌលធុរកិច្ចសម្រាប់បណ្តាអ្នកវិនិយោគ ដែលស្វែងរកឱកាសក្នុងការអភិវឌ្ឍន៍ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធ”៕ប្រភព: Real Estate Asia៕

សេដ្ឋកិច្ចជប៉ុន​ប្រឈមការ​ខាតបង់​ចំនួន១,៨​ទ្រី​លាន​ដុល្លារអាមេរិក ក្នុងករណីរលកយក្សស៊ូណាមិកើតឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនអាចប្រឈមមុខនឹងការខាតបង់គិតជាទំហំទឹកប្រាក់ចំនួន១,៨១ទ្រីលានដុល្លារអាមេរិក ប្រសិនបើគ្រោះរញ្ជួយដីទ្រង់ទ្រាយធំពិតជាកើតមានឡើងដូចការព្យាករណ៍ទុកជាយូរនៅតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកក្នុងប្រទេសជប៉ុន។

ក្នុងករណី ការព្យាករណ៍ក្លាយជាការពិត នោះគ្រោះរញ្ជួយដីនេះអាចបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលធ្វើឱ្យអគាររាប់រយខ្នងដួលរលំ និងអាចសម្លាប់អាយុជីវិតមនុស្សប្រមាណ៣០០.០០០នាក់។នេះបើយោងតាមរបាយការណ៍សិក្សារបស់រដ្ឋាភិបាលជប៉ុន។

របាយការណ៍របស់ការិយាល័យគណៈរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការព្យាករណ៍ថ្មីលើការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន២៧០,៣ទ្រីលានយ៉េន ឬស្មើនឹងជិតពាក់កណ្តាលនៃផលទុនជាតិសរុបរបស់ប្រទេសជប៉ុន បើធៀបនឹងការព្យាករណ៍ពីមុនត្រឹមតែ២១៤,២ទ្រីលានយ៉េន។

ការព្យាករណ៍ថ្មីនេះបានប្រមូលធាតុចូលផ្សេងៗបន្ថែមទៀតរួមមានដូចជា សម្ពាធអតិផរណា និងការធ្វើបច្ចុប្បន្នភាពលើទិន្នន័យដី ដែលអាចរងការជន់លិចដោយសារទឹកជំនន់ នៅពេលរលកយក្សស៊ូណាមិបក់បោកខ្លាំង។

ប្រទេសជប៉ុនជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលងាយរងគ្រោះនឹងការរញ្ជួយដីបំផុតនៅលើពិភពលោក។

រដ្ឋាភិបាលជប៉ុនបានព្យាករណ៍ថា មានប្រូបាប៊ីលីតេប្រមាណ៨០ភាគរយ ដែលគ្រោះរញ្ជួយដីកម្រិត៨ រុិចទ័រទៅ៩ រ៉ិចទ័រអាចកើតមានឡើងនៅស្រទាប់ដីក្រោមបាតសមុទ្រដ៏ជ្រៅ ឬហៅថា ជា “Nankai Trough”។

កម្លាំងនៃការរញ្ជួយដីកម្រិត៩ រ៉ិចទ័រ នឹងបង្ខំឱ្យមានជប៉ុនត្រូវជម្លៀសមនុស្សចំនួន១,២៣លាននាក់ ឬស្មើនឹង១០ភាគរយនៃចំនួនប្រជាជនសរុបរបស់ជប៉ុន។ តំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុនអាចជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរប្រហែល១ដងក្នុងរយៈពេលពី១០០ឆ្នាំទៅ១៥០ឆ្នាំ។

របាយការណ៍ខាងលើបានបង្ហាញទៀតថា មនុស្សប្រមាណ២៩៨.០០០នាក់អាចស្លាប់ ដោយសាររលកយក្សស៊ូណាមិ និងការដួលរលំអគារ ប្រសិនបើការរញ្ជួយដីកើតមានឡើងនៅពេលយប់ក្នុងអំឡុងរដូវរងារ៕ប្រភព: Reuters៕

កម្ពុជាក្លាយជាទីចាប់អារម្មណ៍ពិសេសមួយរបស់បណ្តាក្រុមហ៊ុន ដែលចាកចេញពីប្រទេសចិន

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ឥទ្ធិពលពីភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ ដែលបង្កឡើងដោយការប្រកួតប្រជែងគ្នារវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានលេចចេញជារូបរាងកាន់តែច្បាស់ តាមរយៈផែនការនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនទៅកាន់គោលដៅផ្សេង។

ស្ថានការណ៍ដ៏តានតឹងនេះបានក្លាយជាក្តីព្រួយបារម្ភដ៏ធំនៅឆ្នាំ២០២៥សម្រាប់បណ្តាក្រុមហ៊ុនអន្តរជាតិនានា ដែលមានមូលដ្ឋានផលិតកម្មនៅប្រទេសចិន ខណៈការស្វែងរកទីតាំងផលិតកម្មថ្មីមកជំនួស ក៏ជួបការលំបាក។

ប៉ុន្តែ បញ្ហានេះបានក្លាយជាឱកាសសម្រាប់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ជាក់ស្តែង បណ្តាក្រុមហ៊ុននានាបានបង្ហាញពីចំណាប់អារម្មណ៍ពិសេសលើការផ្លាស់ប្តូរទីតាំងផលិតកម្មចេញពីចិនឆ្ពោះមកកាន់ប្រទេសកម្ពុជា វៀតណាម និងប្រទេសបង់ក្លាដែស។

លោក Mark Burstein មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនជំនាញផ្នែកបច្ចេកវិទ្យាគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ Inspectorio បានអះអាងថា “ប្រទេសកម្ពុជា វៀតណាម និងបង់ក្លាដែសមានហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបម្រើដល់វិស័យផលិតកម្មរួចស្រាប់។នេះអាចជាមូលហេតុមួយនាំឱ្យប្រទេសទាំង៣ក្លាយជាទីចាប់អារម្មណ៍”។

យ៉ាងណាមិញ បើទោះបីជាក្រុមហ៊ុនទាំងនោះបានធ្វើពិពិធកម្ម ឬចុះកិច្ចព្រមព្រៀងជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុករបស់អាស៊ានយ៉ាងណាក្តី ក៏គេមិនប្រាកដថា នេះជាដំណោះស្រាយល្អឥតខ្ចោះនោះដែរ ព្រោះទំនិញអាស៊ានដែលនាំចូលទៅកាន់សហរដ្ឋអាមេរិកនៅតែអាចទទួលរងការដំឡើងពន្ធថ្មីបន្ថែមពីសំណាក់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។

គិតរហូតមកដល់ពេលនេះ បណ្តាប្រទេសនៅតំបន់អាស៊ាន ជាមេដែកស្រូបទាញបណ្តាក្រុមហ៊ុនម៉ាយីហោល្បីៗ និងក្រុមហ៊ុនលក់រាយ ដែលបានចាកចេញពីចិន។ ការស្ទង់មតិបង្ហាញថា ថ្នាក់ដឹកនាំប្រតិបត្តិ​ចំនួន៤នាក់​ក្នុង​ចំណោមថ្នាក់ដឹកនាំប្រតិបត្តិ​ចំនួន១០នាក់​បាន​បង្វែរ​ចំណាប់អារម្មណ៍​មកកាន់តំបន់អាស៊ាន៕ប្រភព: Yahoo៕

តម្លៃការិយាល័យនៅតំបន់កណ្តាលទីក្រុងសិង្ហបុរីកើនឡើងក្នុងអត្រាទាបបំផុតចំនួន៤ត្រីមាសជាប់គ្នា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបញ្ជាក់ឱ្យដឹងថា ទីផ្សារអចលនទ្រព្យការិយាល័យនៅក្នុងប្រទេសសិង្ហបុរីបានស្ថិតក្នុងសភាពទ្រឹងនៅដើមឆ្នាំ២០២៥ ខណៈតម្លៃជួលការិយាល័យបានកើនឡើងតិចតួចបំផុត។

តួយ៉ាង តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងសិង្ហបុរីបានកើនឡើងក្នុងអត្រាត្រឹមតែ០,៥ភាគរយដល់ចំនួន១១,៦ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ(ប្រហែល៩៣,១១ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)នៅត្រីមាសទី១ ឆ្នាំ២០២៥ ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

កាលពីត្រីមាសទី៤ ឆ្នាំមុន តម្លៃជួលការិយាល័យកម្រិត A នៅក្នុងតំបន់ CBD បានកើនឡើង០,៤ភាគរយ ខណៈតម្លៃជួលក្នុងត្រីមាសទី៣បានស្ថិតនៅទ្រឹង បន្ទាប់ពីបានកើនឡើង០,៧ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ នេះមានន័យថា តម្លៃជួលបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងរយៈពេល៤ត្រីមាសជាប់ៗគ្នា។

ដោយឡែក បើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Knight Frank បានបង្ហាញថា តម្លៃជួលការិយាល័យកម្រិត A នៅតំបន់អគារខ្ពស់ៗកប់ពពកចំនួន២ ដូចជាតំបន់ Raffles Place និងតំបន់ Marina Bay បានស្ថិតនៅទ្រឹងត្រឹម១១,៣៦ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ (ប្រហែល៩១,១៧ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)ក្នុងត្រីមាសទី១ ឆ្នាំនេះ ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

ស្របពេលជាមួយគ្នានេះ អត្រាគ្របដណ្តប់ការជួលការិយាល័យនៅតំបន់ CBD បានធ្លាក់ចុះក្នុងកម្រិតតិចតួចពីចំនួន៩៣,៧ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ មកនៅត្រឹមចំនួន៩៣,៥ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។នេះបើយោងតាមក្រុមហ៊ុន Knight Frank។

លោក Calvin Yeo អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Knight Frank Singapore បានអះអាងថា ស្របពេលមានភាពមិនប្រាកដប្រជាជាសកល ក្រុមហ៊ុនជាច្រើនបានជ្រើសរើសបន្តកិច្ចសន្យាជួលបន្ទប់ការិយាល័យនៅទីតាំងដដែល។ប៉ុន្តែ ក្រុមហ៊ុនមួយចំនួនផ្សេងទៀតកំពុងស្វែងរកការិយាល័យប្រកបដោយគុណភាពខ្ពស់។

លោក Yeo បានកត់សម្គាល់ថា “ទោះបីជានិន្នាការផ្លាស់ប្តូរទីតាំងការិយាល័យមិនទាន់មានការសម្រុកខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែបណ្តាក្រុមហ៊ុននានាកំពុងពិចារណាជម្រើសចំនួន២ក្នុងការកាត់បន្ថយការចំណាយ ដូចជាការបង្រួមទំហំបន្ទប់ការិយាល័យ និងការផ្លាស់ទៅកាន់អគារការិយាល័យមានគ្រឿងបរិក្ខាទំនើប”៕ប្រភព: Edgeprop៕