Dubai: Over 17,000 affordable homes to come up in 6 areas

0

Sheikh Hamdan bin Mohammed bin Rashid Al Maktoum, Crown Prince of Dubai, Deputy Prime Minister, Minister of Defence, and Chairman of The Executive Council of Dubai, on Wednesday, March 12, approved the allocation of land to develop more than 17,000 affordable housing units across Dubai.

Sheikh Hamdan chaired a meeting of The Executive Council of Dubai and approved a set of policies and projects, including enhancing education outcomes and supporting independent legal professionals in Dubai.

Under the Affordable Housing policy, Sheikh Hamdan allocated 1.46 million square metres of land to develop more than 17,000 housing units as part of the objectives of the Dubai 2040 Urban Master Plan.

“We approved the allocation of 1.46 million square metres of land for affordable housing, enabling the development of 17,080 residential units. We are committed to offering a range of housing options and we welcome all ideas that contribute to a cohesive and prosperous society that embraces diversity — Dubai is a city for everyone,” he said.

The Dubai Crown Prince also approved a new policy to enhance outcomes in Arabic language and Islamic studies in private schools in support of the Dubai Education Strategy 2033. This initiative includes increasing the percentage of Emirati teachers in core subjects in private schools.

The Independent Legal Consultant Project, which enables Emirati legal professionals to work as independent legal consultants with flexible hours, without the need to establish law firms, was also approved. The flexible licensing model allows Dubai citizens to practice legal consultancy independently, without the need to establish a physical office.

Source: Khaleej Times

ទីក្រុង​ឌូបៃ​ប្រកាស​សាងសង់ផ្ទះ​តម្លៃ​សមរម្យ​ជាង១៧.០០០យូនីតដើម្បីក្លាយជាទីក្រុងសម្រាប់មនុស្សគ្រប់គ្នា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មាន Khaleej Times បានរាយការណ៍ថា រដ្ឋបាលក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)បានផ្តល់ដីទំហំ១,៤៦លានម៉ែត្រការ៉េសម្រាប់ការសាងសង់លំនៅដ្ឋានតម្លៃសមរម្យចំនួន១៧.០៨០យូនីត។

គម្រោងនេះជាផ្នែកមួយនៃផែនការមេទីក្រុងឌូបៃឆ្នាំ២០៤០ ដោយផ្តោតលើការទាក់ទាញធនធានមនុស្សមានជំនាញ និងទេព្យកោសល្យមករស់នៅទីក្រុងឌូបៃ។

ព្រះអង្គម្ចាស់ Hamdan bin Mohammed Al Maktoum ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃទីក្រុងឌូបៃបានលើកឡើងថា “យើងប្តេជ្ញាផ្តល់ជូននូវជម្រើសលំនៅដ្ឋានជាច្រើន ហើយយើងស្វាគមន៍ចំពោះរាល់គំនិតទាំងអស់ ដែលរួមចំណែកដល់វិបុលភាព។ ទីក្រុងឌូបៃជាទីក្រុងសម្រាប់មនុស្សគ្រប់គ្នា”។

តាមរយៈគំនិតផ្តួចផ្តើមនេះ រដ្ឋបាលក្រុងឌូបៃគ្រោងធ្វើការអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែមានភាពរស់រវើក គាំទ្រដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជំរុញលទ្ធភាពទទួលបានលំនៅដ្ឋានប្រកបដោយគុណភាព និងមានសេវាកម្មចាំបាច់សំខាន់ៗ។

យូនីតលំនៅដ្ឋានថ្មីទាំងនេះនឹងត្រូវបានដាក់ជួលក្នុងតម្លៃសមរម្យ ដែលនឹងក្លាយជាទីតាំងរស់នៅប្រកបដោយគុណភាព និងការរចនាប្រកបដោយការគិតគូរ ជាមួយនឹងការផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

នៅដំណាក់​កាល​ទី​១ ទីក្រុងឌូបៃគ្រោងនឹងធ្វើការអភិវឌ្ឍ​ន៍លំនៅដ្ឋានតម្លៃសមរម្យនៅទីតាំង​ចំនួន​៦​ នៅក្នុងសហគមន៍នានា រួមមានសហគមន៍ Al Mueisim 1 សហគមន៍ Al Twar 1 និងសហគមន៍ Al Qusais Industrial 5។

សហគមន៍ទាំងអស់នេះមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃ។

ការសាងសង់លំនៅដ្ឋានតម្លៃសមរម្យក៏នឹងចាប់ផ្តើមផងដែរនៅតំបន់ Al Leyan 1 ដែលជាសង្កាត់មួយមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Al Maktoum ស្ថិតនៅភាគនិរតីនៃទីក្រុងឌូបៃ៕ប្រភព: Khaleej Times៕

បណ្តាអ្នកវិនិយោគសម្រុកទិញផ្ទះដែលមានតម្លៃខ្ពស់កប់ពពកនៅក្នុងទីក្រុងសៀងហៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកវិនិយោគនានាកំពុងសម្រុកទិញផ្ទះ ដែលមានតម្លៃចាប់ពី៣០លានយ័ន(ប្រមាណ៤,២លានដុល្លារអាមេរិក)ក្នុងមួយយូនីតនៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន។នេះបើយោងតាមការគូសបញ្ជាក់ឱ្យដឹងពីក្រុមអ្នកសង្កេតការណ៍ទីផ្សារ។

បណ្តាអ្នកវិនិយោគទាំងនោះរំពឹងថា ផ្ទះដែលមានតម្លៃថ្លៃខ្ពស់កប់ពពកនៅទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសចិននឹងមិនដាំក្បាលចុះដូចទៅនឹងនិន្នាការលើទីផ្សារអចលនទ្រព្យទូទៅឡើយ។

កាលពីដើមខែមីនា ផ្ទះចំនួន១៥៨យូនីតស្ថិតនៅក្នុងគម្រោង Jinling Residence ដែលមានតម្លៃចន្លោះពី៤០លានយ័នដល់១៧០លានយ័នក្នុងមួយយូនីតត្រូវបានលក់ដាច់អស់គ្មានសល់ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រកាសបើកដាក់ឱ្យដំណើរការលក់។

ក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីនៅលើផ្សារហ៊ុនទីក្រុងហុងកុង Kerry Properties ដែលជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានប្រណីត Jinling Residence បានទទួលប្រាក់ចំណូលចំនួន៩,២ពាន់លានយ័នពីការលក់ផ្ទះទាំង១៥៨យូនីតនេះ។

ប៉ុន្តែ ភាពរឹងមាំផ្នែកលំនៅដ្ឋានប្រណីតតែមួយមុខមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីអូសទាញវិស័យអចលនទ្រព្យជារួមនៅក្នុងទីក្រុងសៀងហៃទាំងមូលឱ្យស្ទុះងើបឡើងវិញបាននោះទេ។

លោក Zhu Xinhai អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន 5i5j Real Estate Brokerage បានអះអាងថា “ការសម្រុកទិញផ្ទះនៅក្នុងគម្រោងថ្មីរបស់ក្រុមហ៊ុន Kerry Properties ជាភស្តុតាងបង្ហាញថា ក្រុមអ្នកមាននៅតែបន្តចាប់ចិត្តចំពោះទីក្រុងសៀងហៃ”។

ប៉ុន្តែ លោកបានបញ្ជាក់បន្ថែមថា ​អ្នក​ទិញដែលមាន​កម្រិតប្រាក់ចំណូល​មធ្យម និង​ប្រាក់ចំណូលទាប​ភាគ​ច្រើន​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទស្សនវិស័យ​ទីផ្សារ​អចលន​ទ្រព្យ ទោះ​បី​ជា​តម្រូវ​ការ​លំនៅដ្ឋានមានសភាពរឹងមាំយ៉ាងណាក្តី៕ប្រភព: SCMP៕

Shanghai’s luxury property market thrives while downturn persists in mass housing segment

0

Investors are snapping up luxury homes in Shanghai in the 30 million yuan (US$4.2 million) plus range, as they expect super expensive homes in China’s commercial and financial hub to continue to buck the overall downward trend in the real estate market, according to market observers.

But the rosy performance of this segment alone was not enough to bail out the city’s embattled property sector and the wider industry, they added.

The recent buying euphoria was evident during the recent sale of Kerry Properties’ Jinling Residence.

“Frenetic buying of flats in Kerry’s new project adds to the evidence that Shanghai and its land remained attractive to cash-rich people,” said Zhu Xinhai, a sales manager with Shanghai-based 5i5j Real Estate Brokerage.

“But most middle and low-income residents are still wary of the property market outlook despite strong housing demand.”

Source: SCMP

ក្រុមមន្រ្តីក្រសួងសាធារណៈការ ចុះពិនិត្យតម្រាយផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េខណៈពេលវេលាសាងសង់កាន់តែខិតមកដល់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដឹកនាំក្រុមការងារចុះពិនិត្យតម្រាយផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

ដំណើរនៃការចុះពិនិត្យនេះធ្វើឡើង ដើម្បីពិនិត្យមើលតម្រាយខ្សែផ្លូវដែលមានស្រាប់ជាក់ស្ដែង តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់។  ការសិក្សា និងស្ថាបនាគម្រោងខាងលើនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ។

លោកផន រឹមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គ្រប់ដំណាក់កាលបច្ចេកទេសបានសិក្សាបញ្ចប់ ស្ទើរទាំងស្រុង១០០ភាគរយហើយ ហេតុនេះការប្រកាសសាងសង់ស្ពាននេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ អាស្រ័យលើការសម្រេចរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា “ក្រុមមន្រ្តីបានសិក្សាបញ្ហាបច្ចេកទេសទាក់ទងនឹងប្រព័ន្ឋខ្សែទូរស័ព្ទ បណ្តាញទឹក និងបណ្តាញខ្សែកាបនានាបញ្ចប់ហើយ ហេតុនេះការសាងសង់នឹងមិនចំណាយពេលយូរទៀតទេ”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគបានសម្រុកទិញមាសទុក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយខ្ពស់ជាងការរំពឹងទុកទៅលើបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៩ភាគរយដល់៣១៤៩,០៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៥ភាគរយដល់៣១៧១,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៣,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,០១ពិន្ទុនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,៨១ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២,៥៧ភាគរយដល់៣៣,៧៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៧ភាគរយដល់៩៩១,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៧១ភាគរយដល់៩៦៨,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

ដំណឹងល្អៈ រដ្ឋាភិបាលគ្រោងសាងសង់សួនច្បារនៅតាមតំបន់ទីប្រជុំជនសំខាន់ៗដើម្បីលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋាភិបាលគ្រោងនឹងរៀបចំសួនច្បារ នៅតាមតំបន់ទីប្រជុំជនសំខាន់ៗ ដើម្បីលើកកំពស់សោភ័ណភាពផង និងលើកស្ទួយសុខមាលភាពប្រជាពរដ្ឋផង។

    ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្រ្តីនៃកម្ពុជាបាន និងកំពុងឲ្យក្រុមការងារអន្តរក្រសួង ដើម្បីពិភា​ក្សាពីផែនការចំណាយ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំងអស់នេះ។

    មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចូលរួមកិច្ចប្រជុំទាក់ទងនឹងបញ្ហានេះ នៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ស្របពេលជំងឺមិនឆ្លងកំពុងកើនឡើងនៅកម្ពុជា រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើសុខមាលភាពសង្គម តាមរយៈការវិភាគជន៍ថវិកាជាតិមួយចំនួន ដើម្បីកសាងហេដ្ឋារចនាសាធារណៈសម្ព័ន្ឋនានា។

    លោកបន្តថា “បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាប្រមាណ១លាននាក់ បាននិងកំពុងកើតជំងឺទឹកនោមផ្អែម ដែលពួកគាត់ត្រូវចំណាយប្រាក់ប្រមាណ៥០លានដុល្លារ ដើម្បីពិនិត្យ និងថែរទាំសុខភាពរបស់ពួកគាត់”។ លោកបន្តថា “នេះជាជំងឺមិនឆ្លងទឹកនោមផ្អែម ដោយមិនគិតពីជំងឺលើសម្ពាធឈាម និងជំងឺដៃទៀតឡើយ”។

    មន្រ្តីដដែលបានបន្តថា រដ្ឋាភិបាលគ្រោងកាត់បន្ថយការចំណាយ និងលើកកំពស់សុខមាលភាពប្រជាពលរដ្ឋ ដែលឲ្យពួកគេមានកន្លែងលំហែរ ហាត់ប្រាណ នឹងធ្វើឲ្យពួកគេកាត់បន្ថយជំងឺទាំងនោះ និងកាត់បន្ថយបញ្ហាសុខភាពបន្ថែមទៀត ហេតុនេះការវិនិយោគមួយឆ្នាំត្រឹម៥០លានដុល្លារពីរដ្ឋាភិបាល មិនមានអ្វីជាបញ្ហាឡើយ៕

សម្តេចធិបតីហ៊ុន ម៉ាណែតនឹងអញ្ជើញសម្ភោធផ្លូវលេខ៧១C នៅពេលឆាប់ៗខាងមុខ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំគណៈកម្មការ ត្រៀមរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមក្រប​ខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះដឹកនាំដោយលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណ:កម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ត្រៀមរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ  អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ផងដែរ ។

កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យទៅលើវឌ្ឈនភាព នៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេ​ញភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការ ដែលបានគ្រោងទុក។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ មានប្រវែងសរុប ១១៤,៩៩គីឡូម៉ែត្រ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋាភិបាលគ្រោងនឹងលើកអង់តែនទូរទស្សន៍ទួលគោក ទៅកាន់តំបន់ជាយក្រុងនាពេលខាងមុខ

1

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងរីករាយមួយ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ទួលគោក ដោយរដ្ឋាភិបាលគ្រោងនឹងរុះរើ “អង់តែន”ទូរទស្សន៍ទួលគោក ទៅកាន់តំបន់ជាយរាជធានីភ្នំពេញ។

    ប្រភពពីមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាលនឹងលើកអង់តែនទូរទស្សន៍ទួលគោក ដើម្បីយកទៅដាក់នៅតំបន់ជាយរាជធានី ជាតំបន់ដែលរដ្ឋាភិបាលនឹងរៀបចំសួនច្បារ និងកន្លែងកំសាន្តសម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ។

    ទោះបីជាយ៉ាងណា មន្រ្តីរូបនោះមិនបង្ហើបឲ្យដឹងពីតំបន់ដែលត្រូវយកអង់តែនទូរទស្សន៍ទៅដាក់ និងអភិវឌ្ឍន៍នៅតំបន់ណានៅឡើយទេ។ គេហទំព័រPropertyarea.asia នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះជូននាពេលឆាប់ៗខាងមុខនេះ។

    មន្រ្តីដដែលបានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលគ្រោងវិនិយោគទឹកប្រាក់ប្រមាណ៥០លានដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានលំហែរកាយថ្មីមួយ ដើម្បីឲ្យពលរដ្ឋមានកន្លែងលំហែរ និងជម្រុញទាក់ទាញការអភិ​វឌ្ឍនៅជាយរាជធានីភ្នំពេញ។

    ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក  យិន លាងគង់បានមានប្រសាសន៍ឲ្យដឹងជារឿយៗថា តំបន់ជាយរាជធានីភ្នំពេញ ជាតំបន់ដែលងាយទទួលបាន គំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដោយសារជាតំបន់មានមនុស្សរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ឋខ្វែងខ្វាត់ ងាយស្រួលរៀបចំអភិវឌ្ឍន៍ មានមនុស្សរស់នៅច្រើន ដែលងាយនឹងទទួលបានការអភិវឌ្ឍផ្នែកនគរូបនីយកម្ម។

    លោកបន្តថា “តំបន់ជាយរាជធានី នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងមានការអភិវឌ្ឍលឿន និងទាក់ទាញ ដែលនឹងធ្វើឲ្យទីផ្សារដីធ្លីកំរើកឡើងវិញយ៉ាងឆាប់រហ័ស”៕

ដំណឹងល្អៈគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន៩៤.៣០ភាគរយហើយ

0

ដោយៈ និស្ស័យ

    កោះកុងៈ លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេក​ទេ​ស​ក្រសួង  ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។

ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោង ដោយក្នុងនោះបានធ្វើការពិនិត្យឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធន័៍) និងចុះពិនិត្យទីតាំងដំឡើងផ្លាក “អរគុណសន្តិភាព” បន្ទាប់មកលោករដ្ឋលេខាធិការ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោង និងការងារនូវសល់មួយចំនួន។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ពិនិត្យបន្ថែមលើគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង នៅតាមទីតាំងមួយចំនួនដែលងាយនឹងរងគ្រោះ និងឱ្យបន្តយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាពផងដែរ។

គិតត្រឹមដើមខែមេសា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ៩៤.៣០% និងគ្រោងបញ្ចប់ការងារសាងសង់ នៅរដូវប្រាំងនេះហើយ៕