ផ្លូវមេមួយខ្សែទៀតនៃទីក្រុងរណបING CITYនឹងទាក់ទាញការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញកាន់តែសកម្ម

0

ដោយៈ សហសេវិក

      ភ្នំពេញៈ ក្រុមហ៊ុន អាយអិនជី ហូលឌីង កាលពីថ្ងៃទី២៤ មិនា បានចាប់ផ្ដើមលើកធ្នឹមស្ពានបេតុងអាម៉េរទី២ នៃគម្រោងស្ថាបនាមហាវិថី ឈុន គង់ ប៉ែកខាងកើតនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៊ីង ស៊ីធី (ING City)។

       ពិធីនេះមានការចូលរួម លោកជំទាវករុណា សីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ចាយ គង់ ជាមាតាបង្កើតរបស់ អ្នកឧកញ៉ា អ៊ីង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកអគ្គនាយកក្រុមហ៊ុនអញ្ជើញ ចុះពិនិត្យការដ្ឋានដោយផ្ទាល់។

កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កំណាត់មហាវិថី ឈុន គង់ ប៉ែកខាងលិច បានបញ្ចប់ការសាងសង់ស្ទើរ១០០% ក្នុងនោះរួមមាន ការអ៊ុតបេតុងកៅស៊ូAC ប្រវែង២.០០០ម៉ែត្រ គូសគំនូសចរាចរណ៍ ការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវ និងការសាងសង់ស្ពានបេតុងអាម៉េរទី១ និងបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈដំណាក់ការទី១។

រីឯកំណាត់មហាវិថី ឈុន គង់ ប៉ែកខាងកើត ក្រុមហ៊ុន អាយអិនជី ហូលឌីង បាននិងកំពុងបន្តការសាងសង់ ស្ពានបេតុងអាមេទី២ ដើម្បីតភ្ជាប់កំណាត់ប៉ែកខាងកើត និងឈានទៅដំណាក់កាលចុងក្រោយនៃការសាងសង់ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅក្នុងខែមិថុនា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា នៅលើមហាវិថី ឈុន គង់ នឹងត្រូវសាងសង់ស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន២កន្លែង ដែលមានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ (នាប៉ែកខាងលិច)​ ឆ្លងកាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី២ (នាប៉ែកខាងកើត) ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មហាវិថី ឈុន គង់ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។

មហាវិថី ឈុន គង់ គឺជាផ្លូវមេទី៣ នៅក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន៦១ខ្សែ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបING City ដែលទទួលសិទ្ធិអភិវឌ្ឍន៍ ដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយគឺ ក្រុមហ៊ុន អាយអិនជី ហូលឌីង របស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ។ ផ្លូវមេចំនួន២ខ្សែទៀត រួមមាន ផ្លូវមេទី១​ គឺមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង។ មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែ ស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ២០ម៉ែត្រជាតួផ្លូវ សម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១៥ម៉ែត្រសងខាង។

មហាវិថីមួយនេះ នឹង​ដើរតួនាទីយ៉ាងសំខាន់ ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាជាច្រើន។ល។

លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុនអាយអិនជី ហូលឌីងបានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាមហាវិថី ឈុន គង់  នឹងត្រូវចំណាយថវិកាសរុបជិត២២លានដុល្លារអាមេរិក និងបានប្រើប្រាស់ដីសរុបប្រមាណ២០ហិកតា ដោយក្នុងនោះបានប្រើប្រាស់ដីកម្មសិទ្ធិរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ទំហំសរុបប្រមាណ១៥ហិកតា។

លោកបានបន្តទៀតថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្លាំង លើគុណភាពផ្លូវ (ស្របតាមបទដ្ឋានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន) ក្នុងគោលបំណងនៃការប្រើប្រាស់បានយូរអង្វែង រាប់បញ្ចូលទាំងការចាក់បំពេញដីលើកជាតួផ្លូវ ដោយបានប្រើប្រាស់មាឌដីសរុប ១,៣លានម៉ែត្រគូប ជាប្រភេទដីអំបិល និង​ការស្ថាបនាគ្រឹះដោយបានប្រើប្រាស់ល្បាយថ្មមិចប្រមាណ ៨៥.១២០ ម៉ែត្រគូប ជាពិសេសការក្រាលកៅស៊ូបេតុង កម្រាស់ស្តង់ដារ១០សង់ទីម៉ែត្រ”។

លោកបន្តថា គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបញ្ចប់ទាំងស្រុងលើការចាក់បំពេញដី លើកជាតួមហាវិថី និងការងារគ្រឹះមហាវិថីផងដែរ ជាពិសេសការស្ថាបនាមហាវិថី និងស្ពានប៉ែកខាងលិច ត្រូវបានបញ្ចប់ស្ទើទាំងស្រុង និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នផងដែរ ដើម្បីជួយសម្រួលចរាចររបស់ប្រជាពលរដ្ឋពីមហាវិថី សម្ដេចតេជោហ៊ុន សែន ទៅផ្លូវជើងឯក(ផ្លូវលេខ២១៧)។

លោកអ៊ឹង ស៊ីវខូវ បានលើកឡើងដោយសុទិដ្ឋិនិយមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណបING City ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការអភិវឌ្ឍខ្លាំង បើធៀបនឹងតំបន់នានាក្នុងរាជធានីភ្នំពេញ និងទទួលបាននូវការវិនិយោគយ៉ាងគំហុក ក្លាយទៅជាតំបន់នៃចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងការអភិវឌ្ឍយ៉ាងរីកចម្រើនគួរឱ្យកត់សម្គាល់ និងទាក់ទាញខ្លាំងបំផុតសម្រាប់ការវិនិយោគទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដោយសារមានគម្រោងធំៗជាច្រើន កំពុងតែលេចចេញរូបរាងឡើង ជាបន្ដបន្ទាប់នៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន រួមមាន ផ្សារទំនើបតូចធំ ខុនដូរ គម្រោងលំនៅដ្ឋាន សាលារៀន និងអគារពាណិជ្ជកម្មជាច្រើន ជាពិសេសគឺ គម្រោង «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F ដែលនឹងទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង។

លោកបានបញ្ជាក់បន្ថែមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City អាចលេចចេញជារូបរាងបាន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានបង្កនូវបរិយាកាសធុរកិច្ចយ៉ាងល្អប្រសើរជូនដល់វិស័យឯកជន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកម្ពុជា។​

លោកបន្តទៀតថា ក្រុមហ៊ុន អាយអិនជី ហូលឌីង ប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមទិសស្លោក “មានផ្លូវ មានស្ពាន មានសង្ឃឹម” ដែលរាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាព របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕

វិស័យអចលនទ្រព្យកំពុងរីកដុះដាលនៅទូទាំងតំបន់អាស៊ី ខណៈចំនួនអ្នកមានកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា វិស័យអចលនទ្រព្យកំពុងរីកដុះដាលនៅទូទាំងតំបន់អាស៊ី ខណៈដែលទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់មជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ រួមមានដូចជាទីក្រុងតូក្យូ និងប្រទេសសិង្ហបុរីបានទាក់ទាញបណ្តាអ្នកវិនិយោគបរទេសមកពីជុំវិញពិភពលោក។

ស្របពេលជាមួយគ្នានោះ បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបាននិងកំពុងចាប់យកឱកាសពីនិន្នាការនេះ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីពង្រីកផលបត្រអាជីវកម្ម។

តួយ៉ាង បណ្តាក្រុមហ៊ុនអចលនទ្រព្យល្បីៗនៅតំបន់អាស៊ានកំពុងបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងគម្រោងលំនៅដ្ឋាន ខណៈចំនួនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសថៃ បានកើនឡើង ។

ទន្ទឹមនឹងនេះ បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានកំពុងខិតខំជំរុញនូវគម្រោងដ៏មានមហិច្ឆតា ក្នុងការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ។ តួយ៉ាង ក្រុមហ៊ុនខ្នាតយក្ស Vingroup នៅប្រទេសវៀតណាមបានប្តេជ្ញាសាងសង់លំនៅដ្ឋានតម្លៃសមរម្យឱ្យបានចំនួន៥០ភាគរយនៃគោលដៅសរុបរបស់រដ្ឋាភិបាលវៀតណាម ដែលកំណត់ចំនួន១លានយូនីត។

ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានប្តេជ្ញាសាងសង់លំនៅដ្ឋានតម្លៃសមរម្យចំនួន៣០០.០០០យូនីត ខណៈរដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងជួសជុលកែលម្អអគារចាស់ៗនៅតាមទីក្រុងធំៗរបស់ខ្លួន ដូចជាទីក្រុងគូឡាឡាំពួរជាដើម។

ទោះបីជាយ៉ាងណាក្តី គំនិតផ្តួចផ្តើមទាំងនេះក៏បាននាំឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការផងដែរ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដែលបានប្រកាសសាងសង់ផ្ទះចំនួន៣លានយូនីតក្នុងមួយឆ្នាំៗ កំពុងប្រឈមមុខនឹងការលំបាក ព្រោះផ្ទះតម្លៃសមរម្យ ដែលធ្លាប់ត្រូវបានសាងសង់ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីឥណ្ឌូនេសុីលោក Joko Widodo ជួបប្រទះបញ្ហាកង្វះគុណភាព និងស្ថិតនៅទីតាំងឆ្ងាយដាច់ស្រយាល៕ប្រភព: Nikkei asia៕

On topic: Inside Asia’s property market — boom and gloom

0

The real estate sector is booming across much of Asia, where commercial property in urban hubs such as Tokyo and Singapore has lured foreign investors. Businesses are also rushing to cash in on the trend and are boosting their efforts to expand.

In Southeast Asia, high-profile luxury brands are investing heavily in residential projects as the number of wealthy Asians grows, especially in Thailand.

Meanwhile, some countries in the region are pushing ahead with ambitious projects to build affordable housing. In Vietnam, conglomerate Vingroup has vowed to build half of the government’s goal of 1 million affordable housing units.

The Thai government has pledged to build up to 300,000 inexpensive houses, while Malaysia is eying a redevelopment bill to overhaul its aging urban landscape.

However, such initiatives are also leading to concerns about oversupply and
overdevelopment.

Indonesia’s President Prabowo Subianto, who aims to build 3 million homes annually, is facing an uphill battle due to the program’s tainted legacy — including properties shunned for their remoteness or low quality.

In Hong Kong and China, a property downturn is hitting developers’ profits and continues to weigh on their economies.

Source: SCMP

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ ក្តីសង្ឃឹមចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយរបស់ទីក្រុងវ៉ាសុីនតោន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩ភាគរយដល់៣.០១៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៣ភាគរយដល់៣០១៩,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦០,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,៣១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,២៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៩ភាគរយដល់៣៣,៦១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣ភាគរយដល់៩៦៧,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២២ភាគរយដល់៩៥៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

ប្រជាជនចិនវ័យក្មេងងាកទៅទិញផ្ទះនៅតាមបណ្តាទីក្រុងតូចៗ ខណៈការរស់នៅក្នុងទីក្រុងធំៗត្រូវចំណាយច្រើន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅតាមបណ្តាទីក្រុងតូចៗរបស់ប្រទេសចិនបានជៀសផុតពីការដាំក្បាលចុះ ខណៈប្រជាជនចិនវ័យក្មេងជាច្រើនបានសម្រុកទៅស្វែងរកទិញផ្ទះក្នុងតម្លៃថោកសមរម្យនៅក្នុងទីក្រុងទាំងនោះ។

ជាក់ស្តែង អ្នកនាង Xiao Du អាយុ២៩ឆ្នាំ ជាអតិថិជនមួយរូបក្នុងចំណោមបណ្តាអតិថិជនវ័យក្មេងជាច្រើនរូបទៀត ដែលបានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Fuxin ដែលជាទីក្រុងតូចមួយនៅខេត្ត Liaoning។

ជាធម្មតា គេត្រូវចំណាយពេលពីរម៉ោងកន្លះក្នុងការធ្វើដំណើរតាមរថភ្លើងរវាងទីក្រុង Fuxin ស្ថិតនៅភាគឦសាននៃប្រទេសចិន និងរដ្ឋធានីប៉េកាំង។

អ្នកនាង Xiao បានទិញផ្ទះល្វែងប្រភេទទី២ ទំហំ២៨ម៉ែត្រការ៉េនៅទីក្រុង Fuxin ក្នុងតម្លៃត្រឹមតែ៣.៥០០ដុល្លារអាមេរិកប៉ុណ្ណោះ។ អ្នកនាងបានថ្លែងប្រាប់កាសែត CNA ថា “តម្លៃផ្ទះនៅទីនោះពិតជាថោកណាស់។ប្រសិនបើលោកអ្នកកំពុងស្វែងរកកន្លែងរស់នៅ ទីក្រុងនេះជាជម្រើសដ៏ល្អ”។

យោងតាមទិន្នន័យពីវេទិកាអចលនទ្រព្យ Anjuke បានឱ្យដឹងថា “ផ្ទះល្វែងប្រភេទទី២(Second-hand) នៅក្នុងទីក្រុង Fuxin ដែលទីក្រុងលំដាប់ទី៤ របស់ប្រទេសចិនមានតម្លៃជាមធ្យមប្រហែល៥៩០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

ផ្ទុយទៅវិញ ផ្ទះល្វែងប្រភេទទី២នៅទីក្រុងលំដាប់ទី១ ដូចជាទីក្រុងសៀងហៃ​មានតម្លៃ​ជា​មធ្យមចំនួន៧.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ខណៈផ្ទះប្រភេទទី២ នៅទីក្រុង Xiamen ដែលជាទីក្រុង​លំដាប់​ទី៣របស់ប្រទេសចិន មានតម្លៃជាមធ្យមប្រមាណ៥.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ទីក្រុង Fuxin ជាទីក្រុងលំដាប់ទី៤ របស់ប្រទេសចិន ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេពីបណ្តាអតិថិជនវ័យក្មេង ដែលកំពុងស្វែងរកទិញលំនៅដ្ឋានតម្លៃសមរម្យ និងគេចចេញពីរបៀបរស់នៅទំនើបនៅទីក្រុងធំៗ ដោយសារកង្វះលទ្ធភាពថវិកា។

គួបផ្សំជាមួយនឹងកត្តាកម្រិតថ្លៃចំណាយទាបលើការរស់នៅ ទីក្រុង Fuxin និងបណ្តាទីក្រុងតូចៗដទៃផ្សេងទៀត បានក្លាយជាជម្រើសសម្រាប់យុវជនចិន ដែលមានប្រាក់សន្សំតិចតួចក្នុងការកសាងជីវិតថ្មីបែបសាមញ្ញ៕ប្រភព: CNA៕

ក្រុងសៀមរាបនឹងរៀបចំឲ្យមានខ្សែរថយន្តក្រុងសាធារណៈចំនួន៣ខ្សែនាពេលឆាប់ៗខាងមុខ

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ ក្រុមន្រ្តីក្រសួងសាធារណៈការ និងស្ថាប័នពាក់ព័ន្ឋបានជួបប្រជុំគ្នាពិភាក្សា លើការរៀបចំខ្សែរថយន្តសាធារណៈអគ្គិសនីចំនួន៣ខ្សែ និងចំណតរង់ចាំចំនួន៣៣នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះដឹកនាំដោយលោកលោក គង់ សុផល អគ្គនាយករង បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង TA6559-REG/CDIA នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។

ខាងមុខកិច្ចប្រជុំនេះមានការចូលរួមពីលោកលី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក ប៉ែន វិបុលសក្ដិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Lara Arjan អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងជាន់ខ្ពស់របស់ADB។

គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្ដក្រុងអគ្គិសនី នៅក្នុងក្រុងសៀមរាប ចាប់ផ្ដើមសិក្សាបុរេសមិទ្ធិលទ្ធភាពដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) និងទទួលបានការសម្របសម្រួល និងគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ក្នុងឆ្នាំ២០២១។

ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ  និងស្ថានីយរង់ចាំចំនួន៣៣ទីតាំង។

ខ្សែរត់ចំនួន ៣នោះ រួមមាន ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង។ ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ។ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍៕

អ្នកវិនិយោគចិនបានឈរនៅចំណាត់ថ្នាក់ទី១ក្នុងការវិនិយោគនៅកម្ពុជានៅដើមឆ្នាំនេះ ខណៈប្រតិភូចិនពិចារណាវិនិយោគបន្ថែម

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានលើកឡើងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន១១២ ក្នុងទុនវិនិយោគប្រមាណ១ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគមកពីប្រទេសចិន បានរួមចំណែកដល់ទៅប្រមាណជិត៨០%នៃទុនវិនិយោគសរុប។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានថ្លែងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ដឹកនាំដោយលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែ ជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណ ដល់រខេត្តជាំងស៊ូដែលជារឿយៗ តែងតែជំរុញវិនិយោគិន នៅក្នុងខេត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូ ផងដែរ។

បន្ថែមលើនេះ លោកជា វុទ្ឋីបានបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។

ជាមួយគ្នានេះដែរ លោកអគ្គលេធិការ ក៏បានស្នើឱ្យខេត្តជាំងស៊ូធ្វើការគិតគូរ ក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក ដែលផលិតសម្រាប់ធ្វើការនាំចេញ ពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ដោយហេតុថាកម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។

លោក ជីន សាងជីន បានកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរ ចំពោះកំណើននៃការវិនិយោគមកកម្ពុជា ជាពិសេសការវិនិយោគមកពីខេត្តជាំងស៊ូ។ ទន្ទឹមនឹងនេះ លោក ជីន សាងជីន បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមើលឃើញពីការរីកចម្រើន របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ដំណើរការ របស់តំបន់សេដ្ឋកិច្ចពិសេសនេះ ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់។

ម្យ៉ាងវិញទៀត លោកក៏បានឯកភាពចំពោះសំណើរបស់លោក អគ្គលេខាធិការ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច នៅកម្ពុជាសម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក។

ឆ្លៀតក្នុងឱកាសនេះដែរ អង្គប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ច របស់លោកអភិបាលខេត្តជាំងស៊ូនៅកម្ពុជានៅចុងខែឧសភា ឆ្នាំ២០២៥ខាងមុខ៕

ដំណឹងល្អៈស្ពានខ្ពស់ជាងគេឆ្លងកាត់ផ្លូវជាតិលេខ១០នឹងបើកឲ្យឆ្លងកាត់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ

0

ដោយៈ និស្ស័យ

    ពោធិសាត់ៈ ក្រុមមន្រ្តីបានចុះពិនិត្យស្ពានខ្ពស់ជាគេ លើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការចុះពិនិត្យនេះដឹកនាំដផយលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម៩៨,១៦%ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន៤៧៨កន្លែង និងស្ពានចំនួន៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ៩៨,២% ផងដែរ។

ស្ពានលេខ២៨ នេះនឹងត្រូវប្រារព្ធពិធីចាក់បេតុងតភ្ជាប់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនោះ ដើម្បីជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ពាននេះនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ហើយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

Hokkaido Shinkansen Line extension to be pushed back to 2039

0

The government plans to delay its plan to extend the Hokkaido Shinkansen Line, Japan’s northernmost bullet train route, to Sapporo by eight years to March 2039, partly due to tunnel construction difficulties, a source close to the matter said Saturday.

The 212-kilometer extension between Shin-Hakodate-Hokuto in southern Hokkaido and Sapporo, the island’s capital, has been complicated by a labor shortage in the construction sector and geological challenges, including massive rock formations and soft ground that are hindering tunnel work, the source said.

Tunnels account for about 80 percent of the extended segment, which will pass through areas home to the famed Niseko ski resort.
The current plan is to complete the project in the spring of 2031.

The government approved it in 2012, with the cost estimated at 1.67 trillion yen ($11.3 billion), but the Ministry of Land, Infrastructure, Transport and Tourism in December 2022 revised the estimate to around 2.3 trillion yen due mainly to higher material costs.

The Hokkaido Shinkansen, which provides a direct rail link between Tokyo and the northernmost of Japan’s four main islands via the undersea Seikan Tunnel, opened on March 26, 2016.

Source: Kyodo News

តើខុនដូប្រភេទណា ដែលលក់មិនសូវដាច់នៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា ខុនដូដែលមានតម្លៃសមរម្យនៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនមានតម្លៃចន្លោះពី២,៥លានប៉េសូទៅ៣,៥៩លានប៉េសូ(ប្រហែល៤៣.៧៦៥ដុល្លារទៅ៦២.៨៤៦ដុល្លារ)ក្នុងមួយយូនីត។

ជាមួយគ្នានេះ ខុនដូលំដាប់មធ្យមកម្រិតទាប (lower mid-income) មានតម្លៃចាប់ពី៣,៦លានប៉េសូទៅ៦,៩៩លានប៉េសូ(ប្រហែល៦៣.០២១ដុល្លារទៅ១២២.៣៦៥ដុល្លារ)ក្នុងមួយយូនីត។

ចំណែក ខុនដូលំដាប់មធ្យមកម្រិតខ្ពស់មានតម្លៃចន្លោះពី៧លានប៉េសូទៅ១១,៩៩លានប៉េសូក្នុងមួយយូនីត។ចំនួនខុនដូប្រភេទនេះបានគ្របដណ្តប់ចំណែក២៥ភាគរយនៃចំនួនខុនដូលក់មិនទាន់ដាច់សរុបប្រហែល២៦.៣០០យូនីតនៅក្នុងទីក្រុងម៉ានីល។

ទន្ទឹមនឹងនេះ ខុនដូប្រណីតនៅរដ្ឋធានីម៉ានីលមានតម្លៃចាប់ពី២០លានប៉េសូឡើងទៅ(ប្រហែល៩៩៨.០៨៤ដុល្លារអាមេរិក) ក្នុងមួយយូនីត។ចំនួនខុនដូប្រណីតមានចំណែកត្រឹមតែ២ភាគរយប៉ុណ្ណោះនៃចំនួនខុនដូលក់មិនដាច់សរុប។

ជាមួយគ្នានោះ តម្លៃខុនដូនៅក្នុងរដ្ឋធានីម៉ានីលមានកម្រិតខុសៗគ្នា អាស្រ័យទៅតាមទីតាំង។

តួយ៉ាង ខុនដូនៅក្នុងតំបន់សំខាន់ៗ ដូចជា ខុនដូនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati (CBD)មានតម្លៃជាមធ្យមចំនួន៣៩៩.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូនៅតំបន់ Fort Bonifacio មានតម្លៃជាមធ្យមចំនួន៣៥២.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ។

ចំណែក ខុនដូនៅតំបន់ Rockwell មានតម្លៃជាមធ្យមចំនួន៥៥៤.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ។ ស្របពេលដែលអ្នកអភិវឌ្ឍន៍ផ្តោតលើការលក់ខុនដូដែលមានស្រាប់ នោះការបើកដំណើរការលក់ខុនដូថ្មីអាចនឹងបន្តធ្លាក់ចុះ រហូតទាល់តែតម្រូវការខុនដូស្ទុះងើបឡើងវិញ៕ប្រភព: Bilyonaryo Business News៕