PH condo market meltdown: Developers offer steep discounts as sales, launches plunge to historic lows

0

The Philippines recorded its lowest number of condominium launches and take-ups in 2024 as developers prioritized selling existing units before rolling out new projects, according to real estate consultancy Colliers.

Only 11,000 new condominium units were launched last year, a steep 59% drop from the 25,000 units introduced in 2023.

Sales activity also plummeted, with just 9,000 units sold—down significantly from the 23,000 units taken up the previous year. Colliers described these figures as the “lowest number of launches and take-ups on record.”

With 26,300 ready-for-occupancy (RFO) units still available, the slowdown comes as no surprise.

To attract buyers, developers are offering steeper discounts and more flexible payment terms. Before the pandemic, cash buyers could expect only a 5% to 10% discount. By 2023, discounts ranged from 15% to 30%.

Down payment requirements have also eased—from a minimum of 10% before move-in to just 5% in some cases, with certain developers even waiving the requirement entirely.

Payment terms have also been extended. While down payments were typically spread over 18 to 24 months, some developers now allow up to 48 months. To further entice buyers, incentives such as free air conditioning units and kitchen appliances have been added.

These aggressive promotions, however, are mostly limited to the affordable and lower mid-income segments, which account for nearly 60% of unsold RFO units. Affordable units are priced between P2.5 million and P3.59 million, while lower mid-income units range from P3.6 million to P6.99 million. Upper mid-income units (P7 million to P11.99 million) make up 25% of the remaining inventory.

Meanwhile, luxury (P20 million and above) and upscale units (P12 million to P19.99 million) have significantly lower inventory, making discounts unnecessary. Luxury RFO units account for just 2% of available units, while upscale units make up 3%.

Source: Bilyonaryo Business News

រដ្ឋាភិបាលជប៉ុនគ្រោងពន្យារពេលក្នុងការបញ្ចប់គម្រោងពង្រីកបណ្តាញខ្សែរថភ្លើងនៅកោះហុកកៃដូ ដ៏ល្បីល្បាញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Kyodo News បានចុះផ្សាយឱ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងពន្យារពេលក្នុងការបញ្ចប់គម្រោងពង្រីកបណ្តាញខ្សែរថភ្លើង Hokkaido Shinkansen ឆ្ពោះទៅកាន់ទីក្រុង Sapporo រហូតដល់ខែមីនា ឆ្នាំ២០៣៩។

គម្រោងពង្រីកខ្សែរថភ្លើង Hokkaido Shinkansen នេះមានប្រវែង២១២គីឡូម៉ែត្រ ដោយតភ្ជាប់រវាងស្ថានីយ៍រថភ្លើង Shin-Hakodate-Hokuto ស្ថិតនៅភាគខាងត្បូងនៃកោះហុកកៃដូ និងទីក្រុង Sapporo ដែលជាទីប្រជុំជនរបស់កោះមួយនេះ។

កាលបរិច្ឆេទនៃការបញ្ចប់គម្រោងខាងលើនឹងត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០៣៩ បើប្រៀបធៀបនឹងកាលបរិច្ឆេទដំបូង ដែលកំណត់នៅត្រឹមឆ្នាំ២០៣១។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកង្វះកម្លាំងពលកម្មនៅការដ្ឋានសំណង់ និងបញ្ហាប្រឈមភូមិសាស្ត្រ ដែលកំពុងបង្កការលំបាកដល់ការងារស្ថាបនាកំណាត់ផ្លូវដែកក្រោមដី។

ការស្ថាបនាកំណាត់ផ្លូវដែកក្រោមដីមានចម្ងាយស្មើនឹង៨០ភាគរយនៃចម្ងាយសរុបរបស់គម្រោងផ្លូវដែកទាំងមូល ដែលនឹងធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងត្បូងកោះហុកកៃដូឆ្ពោះទៅកាន់រមណីយដ្ឋានជិះស្គីឈ្មោះ “Niseko”ដ៏ល្បីល្បាញនៅលើកោះមួយនេះ។

រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងនេះនៅក្នុងឆ្នាំ២០១២ ដោយបានព្យាករណ៍ថា គម្រោងនេះនឹងត្រូវចំណាយទុនវិនិយោគចំនួន១,៦៧ទ្រីលានយ៉េន(ប្រហែល១១,៣ពាន់លានដុល្លារ)។

យ៉ាងណាមិញ នៅខែធ្នូ ឆ្នាំ២០២២ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានបង្កើនការព្យាករណ៍តួលេខនៃទំហំទុនវិនិយោគកើនឡើងដល់ចំនួន២,៣ទ្រីលានយ៉េន ដោយសារការកើនឡើងនៃតម្លៃសម្ភារៈសំណង់៕ប្រភព: Kyodo News៕

តម្លៃហាងឆេងមាសបានធ្លាក់់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលសភាពការណ៍ថ្មីៗបន្ថែមទៀត។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២១ភាគរយដល់៣០១៧,១៥ដុល្លារក្នុងមួយអោន។ចំណែក តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៣ភាគរយដល់៣០២២,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,១៣ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,០៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៨ភាគរយដល់៣៣,៦៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៧ភាគរយដល់៩៨២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥ភាគរយដល់៩៦៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

បង់ត្រឹមតែ២០០០ដុល្លារ រយៈពេល២៤ខែឥតការប្រាក់ នឹងអាចក្លាយជាម្ចាស់វីឡាទោលដ៏ប្រណិតភ្លាមៗ

0

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥ ខាងមុខនេះ បុរី វិមានសំណាង មានប្រម៉ូសិនពិសេសមិនធ្លាប់មាន ដែលផ្តល់ឲ្យអតិថិជនចំណេញលើសពីចំណេញ ជាពិសេសអតិថិជននឹងក្លាយជាម្ចាស់វីឡាទោលដ៏ប្រណិតបែបបារាំងភ្លាមៗ។

សម្រាប់ការផ្តល់ជូននេះគឺ គ្រប់អតិថិជនធ្វើការបង់ត្រឹមតែ ២០០០ដុល្លារ ដោយឥតការប្រាក់រយៈពេលរហូតទៅដល់ ២៤ខែ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ អតិថិជននឹងទទួលបាននូវការកាត់ប្លង់រឹងដោយឥតគិតថ្លៃពី បុរី វិមានសំណាង។

កម្មវិធីប្រម៉ូសិនដ៏ពិសេសនេះចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥។ នៅចាំអីទៀត វីឡាទោលដ៏ប្រណិត ដែលមានទីតាំងល្អៗកំពុងរងចាំលោកអ្នក!

សូម​ជម្រាប​ថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើ​ច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់​នៅប្រចាំថ្ងៃ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖ https://maps.app.goo.gl/zuQCtePSVUyzqEJJA

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang

ដំណើរវិវត្តន៍សំខាន់ៗគួរឲ្យចាប់អារម្មណ៍ចំនួន៣ចំណុចក្នុងវិស័យទេសចរណ៍ក្រោមការដឹកនាំដោយសម្តេចធិបតី

0

ដោយៈ ច្រាយ ចំណាន

    តាកែវៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងសមត្ថភាពប្រជាសហគមន៍ នៅមូលដ្ឋានទេសចរណ៍ ឲ្យបានយល់ពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាគាំទ្រនានា សំដៅដល់ការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរកាន់តែល្អប្រសើរបន្ថែមទៀត។

ការណែនាំបែបនេះរបស់បវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ។

សម្តេចបានអះអាងថា “ការពង្រឹងសមត្ថគួរភាពប្រជាសហគមន៍ ជាចំណែកមួយដ៏សំខាន់ ក្នុងការរុញឲ្យពួកគាត់ កាន់តែទទួលបានជោគជ័យ ជាមួយនឹងផលិតផលដែលមាននៅហ្នឹ​ងកន្លែង មុនស្វែងរកការចូលរួមពីវិស័យឯកជនទៅវិនិយោគ”។ សម្តេចបន្ថែមថា “សមត្ថភាពប្រជាសហគមន៍កាន់ខ្ពស់ មិនមែនមានន័យថា មិនត្រូវការចូលរួមវិនិយោគបន្ថែមនោះទេ ប៉ុន្ដែជាការជួយបំពេញឲ្យគ្នាទៅវិញទៅមក នូវរាល់អ្វីដែលជាចំណុចខ្វះខាត និងសេចក្ដីតម្រូវការរបស់អតិថិជនដែលជាភ្ញៀវទេសចរ”។

សារថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន។

សម្តេចបវរធិបតីបានបញ្ជាក់ថា “សូមជំរុញ និងលើកទឹកចិត្ដ ឲ្យមានការរៀបចំជាលក្ខណៈលេងល្បែងប្រជាប្រិយឲ្យបានច្រើន នៅតាមមូលដ្ឋានរបស់យើង នៅគ្រប់ទីកន្លែង។ យើងមិនហាមទេបាញ់ទឹក ប៉ុន្ដែលេងឲ្យស្រួលប្រួល ប្រយ័ត្នគ្រោះថ្នាក់”។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមស្នើដល់រដ្ឋ​បាលរាជធានី-ខេត្ដទាំងអស់ បំផុសឲ្យមានការរៀបចំ ព្រឹត្ដិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីកម្ពុជា នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីកម្រិតថ្នាក់ខេត្ដ ដល់ថ្នាក់ស្រុក-ឃុំ ទៅតាមគោលដៅទេសចរណ៍ វត្ដអារាមនានា បន្ថែ​មពីលើព្រឹត្ដិការណ៍ មហាអង្គរសង្គ្រាន្ដ ដែលបានរៀបចំនៅក្នុងខេត្ដសៀមរាប។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តិ ទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបដល់ប្រជាពលរដ្ឋកុំព្រួយឱ្យសោះ រដ្ឋមិនអនុញ្ញា​តឱ្យក្រុមហ៊ុនធំ អភិវឌ្ឍគម្រោងតំបន់ទេសចរណ៍ធម្មជាតិ រហូតប៉ះពាល់ប្រជាពលរដ្ឋឡើយ និងណែនាំទៅអ្នកវិនិយោគ សុំកុំកសាងអគារខ្ពស់ និងបុរីនៅលើភ្នំ ដែលជាគោលដៅទេសចរណ៍ធម្មជាតិបន្ថែមទៀត ពីព្រោះភ្ញៀវទេសចរណ៍ចង់មកទស្សនា នៅតាមគោលដៅសាមញ្ញៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសហការ ឱ្យបានល្អជាមួយក្រសួងទេសចរណ៍ ដើម្បីកំណើន និងផ្ដល់ភាពវិជ្ជមាន ដល់វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋកម្ពុជា ព្រមទាំងណែនាំឱ្យទុកឱកាសឱ្យសហគមន៍ អភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យអស់លទ្ធភាពសិន មុននឹងផ្ដល់ឱ្យក្រុមហ៊ុនជន ឬវិស័យឯកជន វិនិយោគលើគម្រោង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពលរដ្ឋនៅតាមសហគមតែងតែបង្ហាញក្ដីព្រួយបារម្ភ នៅចំពោះមុខសម្ដេច ខ្លាចពេលក្រុមហ៊ុនចូលវិនិយោគ នៅតំបន់ទេសចរណ៍ធម្មជាតិ គឺបាត់បង់ចំណូលរបស់ពួកគាត់ និងបាត់បង់អ្វីដែលជាតំបន់ទេសចរណ៍ធម្មជាតិ។ កន្លងមកមានសំណើរសុំឱ្យក្រុមហ៊ុន ឬវិស័យឯកជន ចូលវិនិយោគនៅតាមតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន ប៉ុន្តែត្រូវបានសម្ដេចបដិសេធ ហើ​យណែនាំឱ្យបង្រៀនពលរដ្ឋ ពីរបៀបបដិសណ្ឋារកិច្ចភ្ញៀវ និងសាងសង់កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ បង្គន់អនាម័យបន្ថែមជូន៕

ទីផ្សារអចលនទ្រព្យរបស់កម្ពុជាកំពុងរងឥទ្ឋិពលបែបណាពីវិបត្តិភូមិសាស្រ្តនយោបាយ និងសង្រ្គាមពន្ឋ?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយសកល ការកើនឡើងនូវអតិផរណា និងអត្រាការប្រាក់ រួមទាំងការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការ នៅក្នុងរាជធានីភ្នំពេញ បានជះផលប៉ះពាល់ដល់តម្លៃទីផ្សារ និងតម្លៃជួល។

បញ្ហាប្រឈមជាសកលជាបន្តបន្ទាប់ បានបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅលើគ្រប់វិស័យ រួមទាំងវិស័យអចលនទ្រព្យផងដែរ។ ជាក់ស្តែង តម្លៃលំនៅដ្ឋាន និងដីធ្លីបានដាំក្បាលចុះ។

ទោះបីជាប្រឈមមុខនឹងវិបត្តិខាងលើយ៉ាងណាក្តី ក៏ប៉ុន្តែទំហំទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងជាមធ្យមប្រមាណ២,៨៥ភាគរយក្នុងមួយឆ្នាំ ដល់ទំហំទឹកប្រាក់ចំនួន៦១៩,៥៥ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ។

ក្នុងនោះ ទីផ្សារលំនៅដ្ឋាន នឹងកាន់កាប់ចំណែកចំនួន៥៧៤,១០ពាន់លានដុល្លារ នៃទំហំទីផ្សារអចលនទ្រព្យសរុបនៅកម្ពុជា ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមវេទិកាអនឡាញ Statista របស់ប្រទេសអាល្លឺម៉ង់ដែលមានជំនាញ ក្នុងការប្រមូលចងក្រងទិន្នន័យស្ថិតិ។

ការដាំក្បាលចុះនៃតម្លៃដីធ្លី បានក្លាយជាឱកាសល្អ សម្រាប់បណ្តាអ្នកវិនិយោគ ក្នុងការទិញដីក្នុងអត្រាបញ្ចុះតម្លៃយ៉ាងច្រើន បើធៀបនឹងតម្លៃមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។

ទោះជាយ៉ាងណាក្តី ភាពមិនច្បាស់លាស់ នៃបរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ និងកម្រិតអត្រាការប្រាក់ខ្ពស់នឹងបន្តជះឥទ្ធិពលដល់ទំនុកចិត្ត របស់វិនិយោគិនក្នុងរយៈពេលខ្លី។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank អះអាងថា “ខណៈការរំពឹងទុករយៈពេលខ្លី បង្កជាបញ្ហាប្រឈម ការដាំក្បាលចុះនៃតម្លៃដី បង្ហាញពីឱកាស សម្រាប់អ្នកអភិវឌ្ឍន៍ ក្នុងការទិញដីក្រោមតម្លៃសមរម្យ សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យនាពេលអនាគត”។

យ៉ាងណាមិញ សង្គ្រាមពន្ធគយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាចជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា ខណៈកម្ពុជាពឹងផ្អែកខ្លាំង លើលំហូរវិនិយោគផ្ទាល់ពីប្រទេសចិន។ ចំណែក សហរដ្ឋអាមេរិក ជាទិសដៅនាំចេញទំនិញដ៏ធំបំផុតរបស់កម្ពុជា។

សង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិក និងចិននឹងបន្ថែមភាពមិនច្បាស់​លាស់ និងភាពស្មុគស្មាញបន្ថែមទៀត ដល់សេដ្ឋកិច្ចពិភពលោក ដែលកំពុងជួបប្រទះ ការលំបាករួចស្រាប់ទៅហើយ និងបណ្តាលឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕ប្រភព: Statista៕

ក្រុមមន្រ្តីចុះពិនិត្យគំរោងវិនិយោគតាមបណ្តាកោះ ឆ្នេរនៅខេត្តព្រះសីហនុ និងខេត្តកោះកុង

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ ក្រុមមន្រ្តីបានចុះ ចុះពិនិត្យការអនុវត្តគម្រោងវិនិ​យោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ ឆ្នេរ និងរមណីយដ្ឋា​ននា​នា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ។

គណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់​មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច ដឹកនាំដោយ លោ​ក​ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះ​ពិនិ​ត្យ​ការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ និងឆ្នេរនានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយមាន​ការ​ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន​ពាក់​ព័ន្ធមានសមត្ថកិច្ច រួមទាំងអាជ្ញាធរដែនដីផង ក្នុងភូមិសាស្ត្រខេត្ត​កោះ​កុង និងខេត្តព្រះសីហនុ។

ការចុះពិនិត្យខាងលើ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោ​លបំ​ណង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ការផ្តល់មតិយោ​បល់​លើផ្នែកបច្ចេកទេស ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូ​មពរនានារបស់វិនិយោគិន សំដៅជំរុញការអនុវត្តគំរោងស្រប​តាមខ្លឹម​សារនៃកិច្ចសន្យា និងដើម្បីរៀបចំរបាយការណ៍បូកសរុបគោរពរាយ​ការណ៍ជូនរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនៃការបំពេញភារកិច្ចនេះដែរ គណៈកម្មការអន្តរ​ក្រសួង ក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ​នាយ​នាវី នាយនាវីរង និងពលនាវិក កងការពារកោះតាងលេខ៣ ដែលបានឈរជើងនៅមូលដ្ឋានកោះតាងផងដែរ៕

លោកកំពូលមហាសេដ្ឋី Mark Zuckerberg ត្រៀមបញ្ចប់​យុគសម័យនៃការប្រើប្រាស់ទូរសព្ទ​ស្មាតហ្វូន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ ផលិតផលទូរសព្ទស្មាតហ្វូនបានក្លាយជាវត្ថុប្រើប្រាស់មិនអាចខ្វះបាននៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោក។

ប៉ុន្តែ ខណៈពេលដែលវិស័យបច្ចេកវិទ្យាកំពុងបន្តបោះពួយទៅមុខឥតឈប់ឈរ លោកកំពូលមហាសេដ្ឋី Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានប្រកាស​ពី​ការ​ត្រៀមបញ្ចប់​យុគសម័យនៃការប្រើប្រាស់ទូរសព្ទ​ស្មាតហ្វូន និងដាក់​ជំនួសមកវិញដោយបច្ចេកវិទ្យា​​ថ្មី។

លោកបានព្យាករណ៍ថា “វ៉ែនតាឆ្លាតវៃ(Smart Glass) នឹងក្លាយជាឧបករណ៍តភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយរបស់យើងទៅនឹងពិភពឌីជីថល ដោយនឹងធ្វើឱ្យស្មាតហ្វូនក្លាយជាវត្ថុដែលគេប្រើប្រាស់កាលពីអតីតកាល”។

ចក្ខុវិស័យរបស់លោក Mark Zuckerberg មិនមែនគ្រាន់តែជាការស្រមើស្រមៃនោះទេ។ ប៉ុន្តែ វាកំពុងចាប់ផ្តើមលេចចេញជារូបរាងហើយ។

គម្រោងដែលមានឈ្មោះថា “Meta’s Orion” ត្រូវបានគេចាត់ទុកថា ជាការច្នៃប្រឌិតវ៉ែនតាឆ្លាតវៃទំនើបបំផុតដែលមិនធ្លាប់មាន។វ៉ែនតានាពេលអនាគតទាំងនេះមានលក្ខណៈពិសេសបែប Holographic ដែលធ្វើឱ្យអ្នកប្រើប្រាស់វ៉ែតាឆ្លាតវៃអាចផ្ញើសារ ហៅទូរសព្ទ ឬស្វែងរក ដោយមិនចាំបាច់ចុចទូរសព្ទ។

ក្រុមហ៊ុន Meta ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនម៉ាកយីហោវ៉ែនតាប្រណីត Ray-Ban ដើម្បីនាំយកវ៉ែនតាឆ្លាតវៃទៅកាន់ពិភពលោកផងដែរ។ វ៉ែនតាឆ្លាតវៃ Ray-Ban Meta កើតចេញពីការច្របាច់បញ្ចូលគ្នារវាងវ៉ែនតារបស់ក្រុមហ៊ុន Ray-Ban ជាមួយនឹងបច្ចេកវិទ្យា AI-driven របស់ក្រុមហ៊ុន Meta។

ការផលិតវ៉ែនតាទាំងនេះជាការបោះជំហានដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យា។ប្រសិនបើមនុស្សមានភាពងាយស្រួលក្នុងការប្រើប្រាស់មុខងាររបស់វ៉ែនតាឆ្លាតវៃសម្រាប់ការស្តាប់តន្ត្រី ការថតរូប និងការហៅទូរសព្ទ នោះការងាកចេញឆ្ងាយពីស្មាតហ្វូននឹងអាចក្លាយជាការពិត។

បណ្តាក្រុមហ៊ុនផ្សេងទៀត រួមទាំងក្រុមហ៊ុនអាមេរិក Google និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក៏កំពុងព្យាយាមធ្វើការលើការផលិតវ៉ែនតាឆ្លាតវៃ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ក្នុងគោលបំណងដូចគ្នាដើម្បីចូលមកជំនួសស្មាតហ្វូន។

វ៉ែនតាឆ្លាតវៃនឹងមិនត្រឹមតែជាអេក្រង់ដែលបំពាក់ជាប់នឹងមុខរបស់អ្នកនោះទេ។ វ៉ែនតាទាំងនេះនឹងក្លាយជាជំនួយការផ្ទាល់ខ្លួនរបស់មនុស្ស ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា AI ។ អ្នកប្រើប្រាស់អាចធ្វើការបញ្ជាដោយសំឡេង ដោយមិនចាំបាច់ចុចប៉ះផ្ទៃអេក្រង់។

វ៉ែនតាឆ្លាតវៃក៏មានមុខងារបកប្រែភាសាយ៉ាងឆាប់រហ័ស ដែលអាចនឹងលុបបំបាត់របាំងភាសាចេញ។ វ៉ែនតាឆ្លាតវៃក៏អាចផ្តល់ព័ត៌មានជុំវិញពិភពលោកដោយស្វ័យប្រវត្តិ មុនពេលអ្នកប្រើប្រាស់សាកសួរទៅទៀត៕ប្រភព: The Daily Galaxy៕

ប្រទេសថៃប្រកាសដាក់ចេញវិធានការថ្មីដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យក្នុងស្រុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារកណ្តាលរបស់ប្រទេសថៃ(BoT)បានប្រកាសអំពីការបន្ធូរបន្ថយច្បាប់ស្តីពីការកំណត់ទំហំនៃការផ្តល់ប្រាក់កម្ចីធៀបនឹងតម្លៃអចលនទ្រព្យ ដែលនឹងចូលជាធរមានចាប់ពីខែឧសភា ឆ្នាំនេះរហូតដល់ខែមិថុនាឆ្នាំ២០២៦។

វិធានការនេះមានគោលដៅដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យថៃដែលកំពុងជួបប្រទះការលំបាក។ ធនាគារកណ្តាលថៃបានប្រកាសចាត់ទុកវិធានការមួយនេះថា នឹងមិនបង្កហានិភ័យធ្ងន់ធ្ងរដល់ស្ថិរភាពហិរញ្ញវត្ថុនោះទេ។

វិធានការនេះត្រូវបានប្រកាសឡើង បន្ទាប់ពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានស្នើសុំជំនួយពីរដ្ឋាភិបាលថៃដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យក្នុងស្រុក ដែលកំពុងរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះនៃតម្រូវការ ការផ្គត់ផ្គង់លើសតម្រូវការ លក្ខណៈវិនិច្ឆ័យតឹងរ៉ឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងកម្រិតបំណុលក្នុងគ្រួសារកើនឡើង។

ធនាគារកណ្តាលថៃ(BoT)បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិស័យអចលនទ្រព្យថៃកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ដោយមិនទាន់បង្ហាញសញ្ញាច្បាស់លាស់ណាមួយនៃការស្ទុះងើបឡើងវិញនៅឡើយ”។

នៅក្រោមវិធានការថ្មីនេះ អ្នកទិញលំនៅដ្ឋាននឹងមានសិទ្ធិទទួលបានប្រាក់កម្ចីចំនួន១០០ភាគរយនៃតម្លៃលំនៅដ្ឋាន ដែលខ្លួនទិញ។តួលេខនេះមានការកើនឡើងបើធៀបនឹងការកំណត់បច្ចុប្បន្នក្នុងការផ្តល់ប្រាក់កម្ចីត្រឹមតែ៧០ភាគរយទៅ៩០ភាគរយនៃតម្លៃផ្ទះ។

ធនាគារកណ្តាលថៃរំពឹងថា ការបន្ធូរបន្ថយច្បាប់ស្តីពីការកំណត់ទំហំប្រាក់កម្ចីធៀបនឹងតម្លៃអចលនទ្រព្យនឹងជួយដោះស្រាយបញ្ហានៃការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ។យ៉ាងណាមិញ ច្បាប់នេះជះផលវិជ្ជមានតិចតួចប៉ុណ្ណោះទៅលើការជំរុញសន្ទុះសេដ្ឋកិច្ចថៃ។

លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា រដ្ឋាភិបាលគ្រោងនឹងប្រកាសពីការកាត់បន្ថយថ្លៃសេវាផ្ទេរ និងចុះបញ្ជីអចលនទ្រព្យក្នុងរយៈពេល១ខែខាងមុខ ដើម្បីគាំទ្រវិស័យនេះ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់។

លោក Pichai បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា “ម៉ាស៊ីនសេដ្ឋកិច្ចមួយនេះមានទំហំធំណាស់។ វាមិនបានដំណើរការពេញលេញអស់រយៈពេលជាង១០ឆ្នាំមកហើយ”៕ប្រភព: Bloomberg៕

បណ្តាអ្នកអភិវឌ្ឍន៍រំពឹងថា ការលក់អចលនទ្រព្យនៅប្រទេសម៉ាឡេសុីនឹងកើនឡើងនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេស៊ីបានបង្ហាញសុទិដ្ឋិនិយមថា តម្រូវការអចលនទ្រព្យនឹងកើនឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៥នេះ។ប៉ុន្តែ ពួកគេនៅតែរក្សាការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃថ្លៃដើមក្នុងការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ។

យោងតាមការស្ទង់មតិដោយសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅដ្ឋាន (Rehda) បានរកឃើញថា “ចំនួនជាង៥០ភាគរយនៃបណ្តាអ្នកអភិវឌ្ឍន៍បានបង្ហាញពីទំនុកចិត្តលើនិន្នាការរបស់ទីផ្សារអចលនទ្រព្យ និងការលក់”។

លើសពីនេះ ការស្ទង់មតិដដែលបានរកឃើញថា ចំនួន៤១ភាគរយនៃបណ្តាអ្នកអភិវឌ្ឍន៍ទាំងនោះ មានចំនួនលំនៅដ្ឋានដែលលក់មិនដាច់ភាគច្រើនក្នុងតម្លៃចន្លោះពី៤០០.០០១រីងហ្គីត ទៅ៥០០.០០០រីងហ្គីតក្នុងមួយយូនីត។

លោក Ho Hon Sang ប្រធានសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅដ្ឋាន (Rehda) បានអះអាងថា “អ្នកអភិវឌ្ឍន៍បន្តមានក្តីបារម្ភ ដោយសារភាពមិនច្បាស់លាស់នៃតម្លៃថាមពល ការពិនិត្យឡើងវិញលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលម៉ាឡេសុីលើតម្លៃប្រេងឥន្ធនៈ ពន្ធ និងបន្ទុកនៃការចំណាយផ្សេងៗទៅកាន់ភ្នាក់ងារអចលនទ្រព្យ”។

ការស្ទង់មតិបានរកឃើញទៀតថា អ្នកអភិវឌ្ឍន៍ភាគច្រើនបានរាយការណ៍ពីការកើនឡើងនៃការចំណាយចន្លោះពី៣%ទៅ៦%។លើសពីនេះទៀត ចំនួន៥៦ភាគរយនៃបណ្តាអ្នកអភិវឌ្ឍន៍បានព្រមានពីបញ្ហាប្រឈមនានា ដូចជាការកើនឡើងនៃតម្លៃសម្ភារៈសំណង់ កង្វះការផ្គត់ផ្គង់ និងកង្វះកម្លាំងពលកម្ម។

លោក Ho បានកត់សម្គាល់ថា “ខណៈរដ្ឋាភិបាលម៉ាឡេសុីកំពុងធ្វើការដើម្បីដោះស្រាយកង្វះនៃការផ្គត់ផ្គង់ និងកង្វះកម្លាំងពលកម្ម បញ្ហាប្រឈមទាំងនេះកំពុងក្លាយជាបន្ទុកនៃការចំណាយកាន់តែខ្ពស់សម្រាប់ទាំងឧស្សាហកម្មអចលនទ្រព្យ និងសេដ្ឋកិច្ចជារួម”។

ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បណ្តាអ្នកអភិវឌ្ឍន៍ជាងមួយភាគបីបានចាត់វិធានការកាត់បន្ថយការចំណាយ រួមមានការផ្អាកការជ្រើសរើសបុគ្គលោក ការកាត់បន្ថយទំហំនៃគម្រោង និងការពន្យារពេលក្នុងការបើកដំណើរការ៕ប្រភព: The Edge Malaysia៕