ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បន្ទាប់ទទួលបានជោគជ័យនូវគម្រោងទី១ លើការអភិវឌ្ឍលំនៅឋាន បុរីចាន់ណាលែន ក៏បានសម្រេចអភិវឌ្ឍន៍គម្រោងទី២របស់ខ្លួន នៅលើទឹកដីនៃឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
លោកថាន់ ចាន់ណា អគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍បុរីចាន់ណាលែនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ មិថុនានេះថា កាលពីមុនក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លើអាជីវកម្មដីឡូត៏ ប៉ុន្តែដោយសារតែមើលឃើញ ពីតម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ ហើយផ្គួបផ្សំនឹងជំនាញរបស់លោក ជាវិស្វករស្រាប់ លោកក៏បានបង្វែរការអភិវឌ្ឍមកលំនៅឋានវិញ។
លោកបន្តថា នៅក្នុងការអភិវឌ្ឍលំនៅឋានលើកដំបូង ខ្ញុំឃើញថាមានគាំទ្រពីអតិថិជនក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលកំពុងមានតម្រូវការលំនៅឋានស្នាក់នៅ ទើបលោកបានសម្រេចបង្កើតគម្រោងទី២បន្តទៀត”។ លោកបន្តថា “គម្រោងទី១មានផ្ទះតែជាង៤០ល្វែងប៉ុណ្ណោះ តែគម្រោងទី២នេះវិញមានផ្ទះរហូតដល់ជាង២០០ល្វែង ហើយនៅថ្ងៃបើកលក់ដំបូងកាលពីថ្ងៃទី១២ មិថុនា ក៏មានការគាំទ្រនិងលក់ដាច់ជាច្រើនល្វែងផងដែរ”។
លោកថាន់ ចាន់ណាបានបន្តទៀតថា ទីតាំងអភិវឌ្ឍន៍គម្រោងលំនៅឋានរបស់យើង ជាតំបន់ដែលមានសក្ដានុពល ក្នុងពេលបច្ចុប្បន្ននេះ និងអនាគត ។ ជាក់ស្ដែងជាតំបន់ ដែលមានមនុស្សម្នារស់នៅច្រើន រាប់ម៉ឺននាក់ បណ្ដុំឧស្សាហកម្ម និងជាតំបន់ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។ លោកបន្តថា អ្វីដែលពិសេសរដ្ឋាភិបាលកម្ពុជានិងកូរ៉េ ក៏បានត្រៀមក្នុងការសាងសង់ស្ពានឆ្លងទន្លេពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នឹងកាន់តែងាយស្រួលទៅកាន់តំបន់វិហារសួគ៌។
លោកបន្តថា “នៅពេលស្ពាននោះតភ្ជាប់ តំបន់នេះនឹងក្លាយជាតំបន់ដែលជិតភ្នំពេញមួយធៀបនឹងតំបន់ផ្សេងៗទៀត”។
លោកបន្ថែមថា បច្ចុប្បន្ននេះ តម្រូវការលំនៅឋានពីពលរដ្ឋកម្ពុជាកាន់តែមានច្រើនឡើងៗទាំងផ្ទះជាប់ដី និងខុនដូ ហើយប្រជាពលរដ្ឋកម្ពុជាភាគច្រើន ក៏នៅតែបន្តជ្រើសរើសយកផ្ទះជាប់ដី សម្រាប់ការស្នាក់នៅរបស់ខ្លួន ទើបក្រុមហ៊ុនបន្តអភិវឌ្ឍន៍លំនៅឋានផ្ទះជាប់ដី ។ បន្ទាប់ពីគម្រោងទី២នេះហើយ ក្រុមហ៊ុនក៏កំពុងសម្លឹងរកទីតាំងផ្សេងទៀត ដើម្បីអភិវឌ្ឍន៍គម្រោងទី៣ និងគម្រោងបន្តបន្ទាប់ទៀត ដើម្បីចូលរួមដល់ការរីកនៃទីក្រុងភ្នំពេញ។
ដើម្បីអបអរការសម្ភោធបើកលក់ផ្លូវការ #បុរីចាន់ណាលែន គម្រោងទី២ ឱកាសប្រូសិនពិសេសអតិថិជនកក់ប្រាក់ត្រឹមតែ 10% នឹងទទួលបានការដូរពិសេសគឺ iPhone 13Pro Max ១គ្រឿងភ្លាមៗ
អតិថិជនអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទបីខ្សែខាងក្រោមនេះ017777507/086777507/0717777517។ Telegram 017777507៕