សមាគម​អ្នកជំនាញ​អចលនទ្រព្យ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ CCID នៃ​ប្រទេស​ចិន

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​វិទ្យាស្ថាន CCID Blockchain Research Institute នៃ​ប្រទេស​ចិន ដើម្បី​ពង្រីក​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍។

ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​ឈី​ង តាវ​លោក Liu Jianjun លោក​ឃាង ពុ​ទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ជាដើម។

លោក ឃាង ពុ​ទ្ឋី បាន​មានប្រសាសន៍​ឲ្យ​ដឹង បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​ជាមួយ​លោក​Cai Quan Ji នាយក​វិទ្យាស្ថាន CCID (Qingdao ) Blockchain Research Institute នា​ព្រឹក​ថ្ងៃទី២៣ មករា​នេះ​ថា ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​ចំណេះដឹង ការស្រាវជ្រាវ និង​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ តាមរយៈ​របកគំហើញថ្មីៗ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា។

លោក​បន្តថា “បច្ចេកវិទ្យា​បាននិងកំពុង​ដើរតួនាទី កាន់​តែមាន​សារៈសំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា និង​ពិភពលោក ប៉ុន្តែ​ធនធាន​បច្ចេកវិទ្យា​រប​ស់​យើង​នៅមានកម្រិត​នៅឡើយ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​រីកចម្រើន​នានា។លោក​បន្តថា “យើង​រីករាយ​ក្នុងការ​សហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ​ប្រកបដោយ​ទំនុកចិត្ត និង​ជំរុញ​ការអភិវឌ្ឍ​វិស័យនេះ ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព។

ជាមួយគ្នានេះ​អភិបាលរង​ខេត្ត​ឈី​វ​តាវ លោក Liu Jianjun ក៏បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ដែល​តំណាង​ដោយ​លោក​សូ វិ​សុ​ទ្ឋី​អនុ​រដ្ឋ​លេ

ខា​ធិ​ការ​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ការតភ្ជាប់​និង​លើក​កំពស់​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ខេត្ត​ឈី​ង តា​វប្រ​ទេ​ចិន​ផងដែរ។

លោក Liu Jianjun បាន​សម្តែង​ក្តីសប្បាយ​រីករាយ និង​បាន​មានប្រសាសន៍ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចិន​បានធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន និង​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរឡើង ហេតុនេះ​ទើប​មាន​កំនើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​ជាច្រើន​នៅ​កម្ពុជា ពិសេស​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍ ដោយ​កំនើន​ទេសចរណ៍​ចិន​បាន​កើន​ឡើងជា​បន្តបន្ទាប់។លោក​បន្តថា តាមរយៈ​ការសហការ​នេះ អាជ្ញាធរខេត្ត​ឈី​ង តាវ​នឹងចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​ព៌​ត​មាន​ល្អ​ពី​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនា​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here