គម្រោង ៤ បើក​លក់​ព្រម​គ្នា​របស់​បុរី ប៉េង ហួត​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន

0

ដោយ រតនៈ

ភ្នំពេញ៖ ក្រោយពេល​ទទួលបាន​គាំទ្រ​ពី​អតិថិជន ដែល​បាន​អញ្ជើញ​មក​យ៉ាងច្រើន​កុះករ ក្នុង​ការទិញ​លំនៅដ្ឋាន​ជាច្រើន ពី​គម្រោង​ថ្មី៤គម្រោង ចាប់តាំងពី​ថ្ងៃ​បើក​លក់​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ បុរី ប៉េង ហួត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​អតិថិជន​របស់ខ្លួន ដែល​តែងតែមាន​ទំនុក​ចិត្តជា​រៀង​រហូតមក ការគាំទ្រ​របស់​អស់លោកអ្នក គឺជា​កម្លាំងចិត្ត ក្នុងការ​ស្វែងរក​ភាព​ច្នៃប្រឌិតថ្មីៗបន្ថែមទៀត មក​រចនា​លំនៅដ្ឋាន អោយមាន​សោភ័ណភាព ផាសុកភាព សម្រាប់​ការរស់នៅ ប្រកបដោយ​និរន្ត​ភាព។

គម្រោង​ថ្មី​ទាំង៤នេះ ពិតជា​ស្ថិតនៅលើ​តំបន់​សក្តានុពល​ខ្លាំង ដោយឡែក​ពីគ្នា ប្រកបដោយ​ភាព​ទាក់ទាញ និង​អំណោយផល​សម្រាប់​កា​ររ​ស់​នៅ និង​វិនិយោគ ដែល​រួមមាន គម្រោង​ដឹ​ស្តា​ដាយ​មិន២ ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ (៦០ម៉ែត្រ) គម្រោង​ដឹ​ស្តា មេ​រា​ហ្គា​ដិ​ន ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៥០ម៉ែត្រ (ផ្លូវ​ក្រវាត់ក្រុង​ទី ២) នៅក្បែរ​ផ្សារ​ទំនើប​អ៊ី​អន៣ ចំងាយ​ត្រឹមតែ៣នាទី​ប៉ុណ្ណោះ ពី​មហាវិថី​សម្តេច​តេ​ជោ (៦០ម៉ែត្រ) គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម ម៉ា​ស្ទើ​រី និង​គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម រ៉ូ​ស​វី​ល មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​គម្រោង​ធំ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (តំបន់​បឹង​ស្នោរ)។

គ្រប់​ប្រភេទ​លំនៅដ្ឋាន​ក្នុង​គម្រោង​ទាំង៤ ក៏ត្រូវ​បាន​រចនា​ម៉ូដ​ឡើង​ដ៏​ល្អ​ឯក ដែល​ផ្អែកទៅលើ​គុណ​តម្លៃ​នៃ​សោ​ភណ្ឌ​ភាព ជាមួយ​ភាពសមស្រប​ឥតខ្ចោះ នៃ​ការរួមបញ្ចូល​រចនាបថ​ខ្មែរ និង អឺរ៉ុប ដោយ​ផ្តល់ជូន​នូវ​ភាព​ប្រណិត​ទាន់សម័យ និង​ផាសុកភាព​ក្នុងកា​រស់នៅ​ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ។

ក្រុមហ៊ុន​បុរី ប៉េង ហួត សូម​ជម្រាប​ជូនដំណឹង ដល់​អតិថិជន​ទាំងអស់​អោយបាន​ជ្រាបថា គម្រោង​ថ្មី​ទាំង​បួន​ចាប់ផ្តើម​បើក​លក់​ព្រម​គ្នា ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់ ១០% មាន​សុពលភាព​រហូតដល់​ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៩ តែប៉ុណ្ណោះ។ ដូច្នេះហើយ លោកអ្នក​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោកអ្នក រៀងរាល់​ម៉ោង​ធ្វើការ ព្រោះ​ការផ្តល់​ជូ​នេះ មាន​ពេលវេលា​កំណត់។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected]

ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuoth

ដើម្បី​ចង់​ជ្រាប​អោយ​កាន់តែច្បាស់ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដើម្បី​ស្តាប់​មតិ​អតិថិជន​ទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here