ដោយ រតនៈ
ភ្នំពេញ៖ ក្រោយពេលទទួលបានគាំទ្រពីអតិថិជន ដែលបានអញ្ជើញមកយ៉ាងច្រើនកុះករ ក្នុងការទិញលំនៅដ្ឋានជាច្រើន ពីគម្រោងថ្មី៤គម្រោង ចាប់តាំងពីថ្ងៃបើកលក់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ បុរី ប៉េង ហួត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអតិថិជនរបស់ខ្លួន ដែលតែងតែមានទំនុកចិត្តជារៀងរហូតមក ការគាំទ្ររបស់អស់លោកអ្នក គឺជាកម្លាំងចិត្ត ក្នុងការស្វែងរកភាពច្នៃប្រឌិតថ្មីៗបន្ថែមទៀត មករចនាលំនៅដ្ឋាន អោយមានសោភ័ណភាព ផាសុកភាព សម្រាប់ការរស់នៅ ប្រកបដោយនិរន្តភាព។
គម្រោងថ្មីទាំង៤នេះ ពិតជាស្ថិតនៅលើតំបន់សក្តានុពលខ្លាំង ដោយឡែកពីគ្នា ប្រកបដោយភាពទាក់ទាញ និងអំណោយផលសម្រាប់ការរស់នៅ និងវិនិយោគ ដែលរួមមាន គម្រោងដឹស្តាដាយមិន២ ទីតាំងនៅតាមបណ្តោយមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) គម្រោងដឹស្តា មេរាហ្គាដិន ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ (ផ្លូវក្រវាត់ក្រុងទី ២) នៅក្បែរផ្សារទំនើបអ៊ីអន៣ ចំងាយត្រឹមតែ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) គម្រោងដឹស្តាផ្លាទីនីម ម៉ាស្ទើរី និងគម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ)។
គ្រប់ប្រភេទលំនៅដ្ឋានក្នុងគម្រោងទាំង៤ ក៏ត្រូវបានរចនាម៉ូដឡើងដ៏ល្អឯក ដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះ នៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។
ក្រុមហ៊ុនបុរី ប៉េង ហួត សូមជម្រាបជូនដំណឹង ដល់អតិថិជនទាំងអស់អោយបានជ្រាបថា គម្រោងថ្មីទាំងបួនចាប់ផ្តើមបើកលក់ព្រមគ្នា ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ១០% មានសុពលភាពរហូតដល់ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៩ តែប៉ុណ្ណោះ។ ដូច្នេះហើយ លោកអ្នកអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ ព្រោះការផ្តល់ជូនេះ មានពេលវេលាកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]
ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth
ដើម្បីចង់ជ្រាបអោយកាន់តែច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដើម្បីស្តាប់មតិអតិថិជនទាំងអស់គ្នា!