ដោយ រតនៈ
ភ្នំពេញ៖ ក្រុមហ៊ុនបុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងដឹស្តា មេរាហ្កាដិន នាព្រឹកថ្ងៃទី២២ កុម្ភៈនេះ ដែលមានទីតាំងស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាតំបន់មានសកម្មភាពអភិវ ឌ្ឍន៍យ៉ាងឆាប់រហ័ស។
គំរោងនេះក្នុងតំបន់អភិវឌ្ឍពាណិជ្ជកម្ម ភាគខាងត្បូងរាជធានីភ្នំពេញចំងាយត្រឹមតែ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣ និងនៅក្បែរព្រលានយន្តហោះថ្មី។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនបុរីប៉េង ហួតបានឲ្យដឹងថាគម្រោងថ្មីមួយនេះ ជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់។ លាតសន្ធឹងលើផ្ទៃដីប្រមាណ៤០ហិកតា ជាមួយនឹងលំនៅឋានចម្រុះជិត១០០០ខ្នង។ ក្នុងគម្រោងនេះទៀតសោត យើងមានបន្ថែមនូវប្រភេទវីឡាដែលបានរចនាជាម៉ូដថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មីនិង វីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។
គម្រោងដឹស្តា មេរាហ្កាដិនជាគម្រោងថ្មីមួយ ក្នុងចំណោមគម្រោងថ្មីទាំង៥ ដែលក្រុមហ៊ុនបុរី ប៉េង ហួត បានអភិវឌ្ឍក្នុងឆ្នាំ២០១៩ ដើម្បីចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យអចលនទ្រព្យ។ ក្នុងចំណោមគម្រោងថ្មីទាំង ០៥ នេះ ស្ថិតក្នុងទីតាំង៣ផ្សេងៗគ្នាដែល ពោរពេញដោយសក្តានុពលខ្លាំងនៃការអភិវឌ្ឍទីក្រុង ដូចជាគម្រោងដឹស្តា មេរាហ្កាដិន និងគម្រោងដឹស្តាដាយមិន២ ក្នុងតំបន់អភិវឌ្ឍថ្មីភាគខាងត្បូងនេះ, គម្រោងដឹស្តា មុនីរ៉ាហ៍ ក្នុងតំបន់ជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦A និង គម្រោង ស្តាផ្លាទីនីម ម៉ាស្ទើរី និង ស្តាផ្លាទីនីម រ៉ូសវីល ក្នុងខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១។
គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ដឹស្ដា មេរាហ្កាដិននេះ ជាគម្រោងអភិវឌ្ឍដែលផ្តោតសំខាន់ផងដែរ នៅធម្មជាតិពណ៌បៃតងដែលមានសួនច្បារធំទូលាយ និងថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្មសម្រាប់បំពេញតម្រូវការក្នុងតំបន់ នឹងផ្តល់ជូន អតិថិជននូវបទពិសោធន៏រស់នៅដ៏អស្ចារ្យនិងសម្បូរបែបផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត១០% ពីគម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ហើយលោកអ្នកក៏អាច បង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល ១៧ឆ្នាំ ផុតកំណត់ត្រឹមដំណាច់ខែកុម្ភៈនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕