ក្រុមហ៊ុន​បុរី​ ​ប៉េង​ ​ហួត​ ​បន្ត​ពង្រីក​សក្តា​នុ​ពល​នៅ​តំបន់​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​

0

​ដោយ​ ​រតនៈ​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​បុរី​ ​ប៉េង​ ​ហួត​ ​បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​ ​បើក​ការដ្ឋាន​សាងសង់​គ​ម្រោ​ង​ដឹស្​តា​ ​មេ​រា​ហ្កា​ដិន​ ​នា​ព្រឹក​ថ្ងៃទី២២​ ​កុម្ភៈ​នេះ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវ​ក្រវាត់ក្រុង​ទី២​ ​ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​ដែល​ជា​តំបន់​មាន​សកម្មភាព​អ​ភិវ​ ​ឌ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស​។​

​គំរោង​នេះ​ក្នុង​តំបន់​អភិវឌ្ឍ​ពាណិជ្ជកម្ម​ ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ចំងាយ​ត្រឹមតែ៣នាទី​ប៉ុណ្ណោះ​ ​ពី​មហាវិថី​សម្តេច​តេជោ​ ​(​៦០ម៉ែត្រ​)​ ​នៅ​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន៣​ ​និង​នៅ​ក្បែរ​ព្រលា​នយន្​ត​ហោះ​ថ្មី​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់​ក្រុមហ៊ុន​បុរី​ប៉េង​ ​ហួត​បាន​ឲ្យដឹង​ថា​គម្រោង​ថ្មី​មួយ​នេះ​ ​ជា​គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​ទំនើប​ចម្រុះ​ដ៏​គួរឲ្យ​ទាក់ទាញ​ ​និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​។​ ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ៤០ហិ​ក​តា​ ​ជាមួយនឹង​លំនៅឋាន​ចម្រុះ​ជិត១០០០ខ្នង​។​ ​ក្នុង​គម្រោង​នេះ​ទៀតសោត​ ​យើង​មាន​បន្ថែម​នូវ​ប្រភេទ​វីឡា​ដែល​បាន​រចនា​ជា​ម៉ូដ​ថ្មី​ ​ចំនួន២​ ​ផង​ដែរ​គឺ​ ​វីឡា​ ​ឃ្វីន​ថ្មី​និង​ ​វីឡា​ ​ព្រីន​ ​ប៊ី​ ​ដើម្បី​ផ្ដល់​នូវ​ជម្រើស​កាន់តែ​សម្បូរ​បែប​ដល់​អតិថិជន​។​

​គ​ម្រោ​ង​ដឹស្​តា​ ​មេ​រា​ហ្កា​ដិន​ជា​គម្រោង​ថ្មី​មួយ​ ​ក្នុងចំណោម​គម្រោង​ថ្មី​ទាំង៥​ ​ដែល​ក្រុមហ៊ុន​បុរី​ ​ប៉េង​ ​ហួត​ ​បាន​អភិវឌ្ឍ​ក្នុង​ឆ្នាំ២០១៩​ ​ដើម្បី​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​។​ ​ក្នុងចំណោម​គម្រោង​ថ្មី​ទាំង ០៥​ ​នេះ​ ​ស្ថិត​ក្នុង​ទីតាំង៣ផ្សេង​ៗ​គ្នា​ដែល​ ​ពោរពេញ​ដោយសក្តានុពល​ខ្លាំង​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ ​ដូចជា​គ​ម្រោ​ង​ដឹស្​តា​ ​មេ​រា​ហ្កា​ដិន​ ​និង​គ​ម្រោ​ង​ដឹស្​តា​ដាយ​មិន២​ ​ក្នុង​តំបន់​អភិវឌ្ឍ​ថ្មី​ភាគ​ខាងត្បូង​នេះ​,​ ​គម្រោងដឹស្តា មុនីរ៉ាហ៍​ ​ក្នុង​តំបន់​ជ្រោយ​ចង្វា​រតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦A​ ​និង​ ​គម្រោង​ ​ស្តា​ផ្លា​ទី​នីម​ ​ម៉ា​ស្ទើ​រី​ ​និង​ ​ស្តា​ផ្លា​ទី​នីម​ ​រ៉ូ​សវីល​ ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ១​។​

​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ​ ​ដឹស្​ដា​ ​មេ​រា​ហ្កា​ដិន​នេះ​ ​ជា​គម្រោង​អភិវឌ្ឍ​ដែល​ផ្តោត​សំខាន់​ផង​ដែរ​ ​នៅ​ធម្មជាតិ​ពណ៌បៃតង​ដែល​មាន​សួនច្បារ​ធំ​ទូលាយ​ ​និង​ថែមទាំង​មាន​តំបន់​ពាណិជ្ជកម្ម​ ​ពោ​ពេញ​ទៅ​ដោយ​ហាងទំនិញ​ ​សេវាកម្ម​ ​និង​អគារ​ពាណិជ្ជកម្ម​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​តំបន់​ ​នឹង​ផ្តល់​ជូន​ ​អតិថិជន​នូវ​បទ​ពិសោធ​ន៏​រស់នៅ​ដ៏​អស្ចារ្យ​និង​សម្បូរ​បែប​ផង​ដែរ​។​ ​

​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ ​អតិថិជន​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត១០​%​ ​ពី​គម្រោង​បុរី​ ​ប៉េង​ ​ហួត​ ​ដឹស្​តា​ ​មេ​រា​ហ្កា​ដិន​ ​ហើយ​លោកអ្នក​ក៏អាច​ ​បង់​រំលស់​ដោយ​គ្មាន​ប្រាក់កក់​ ​រយៈពេល​ ​១៧ឆ្នាំ​ ​ផុតកំណត់​ត្រឹម​ដំណាច់ខែ​កុម្ភៈ​នេះ​។​ ​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​ទូរសព្ទ​លេខ​ ​015​ ​90​ ​6789​ ​Email​:​ ​sale​@​penghuoth.comឬ​ចូល​ទៅកាន់​គេហទំព័រ​ ​Facebook​:​ ​www.facebook.com​/​boreypenghuoth​ ​ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ពី​គ្រប់​ការិយាល័យ​លក់​ ​ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​ ​រៀងរាល់​ម៉ោង​ធ្វើការ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here