សេដ្ឋវិទូ: មហាសេដ្ឋីឥណ្ឌាជាច្រើននឹងធ្វើចំណាកស្រុកទៅកាន់ប្រទេសផ្សេង ខណៈឥណ្ឌាគ្រោងប្រមូលពន្ធលើការផ្ទេរមរតក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Gautam Sen ដែលជាសេដ្ឋវិទូនយោបាយមួយរូប បានលើកឡើងថា មហាសេដ្ឋីឥណ្ឌាធំៗនឹងបង្ខំចិត្តផ្លាស់ទីលំនៅទៅកាន់ទីក្រុងនៅក្នុងប្រទេសផ្សេង ដូចជាទីក្រុងឌូបៃ ប្រសិនបើរដ្ឋាភិបាលឥណ្ឌាប្រមូលពន្ធលើការផ្ទេរទ្រព្យសម្បត្តិ។

លោកបានពន្យល់ថា បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌា ដូចជាលោក Mukesh Ambani លោក Gautam Adani និងលោក Ratan Tata អាចនឹងធ្វើចំណាកស្រុកទៅកាន់ប្រទេសផ្សេង ដែលនឹងបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនសម្រាប់ប្រទេសឥណ្ឌា។

លោក Gautam Sen ដែលបានចូលនិវត្តន៍ពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ និងធ្លាប់ជាសមាជិកតុមូលឥណ្ឌូ-អង់គ្លេស និងជាទីប្រឹក្សាជាន់ខ្ពស់នៅអង្គការ UNDP បានផ្តល់មតិចំពោះសំណើអនុវត្តន៍ពន្ធលើការផ្ទេរមរតកនៅក្នុងប្រទេសឥណ្ឌា ដោយលោកប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងពិភាក្សាពីផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខឥណ្ឌា។

លោកបន្តថា “មហាសេដ្ឋីជាច្រើនរូបនឹងធ្វើចំណាកស្រុកពីប្រទេសឥណ្ឌាទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ តួយ៉ាង ចំនួន៧០ភាគរយនៃសេដ្ឋី ឥណ្ឌា ដែល បាន ចាកចេញ ពី ឥណ្ឌា បាន សម្រេចចិត្តទៅ រស់នៅទីក្រុង ឌូ បៃ ដោយសារតែ ទីក្រុង នេះមិនអនុវត្តន៍ពន្ធ លើ ប្រាក់ចំណូល ”។Ambani, Adani, Tata will move to Dubai if India imposes inheritance tax' -  Rediff.comលោកបញ្ជាក់ថា “មហាសេដ្ឋីទាំងនោះនឹងចុះបញ្ជីអាជីវកម្មរបស់ពួកគេឡើងវិញនៅក្នុងប្រទេសអារ៉ាប់រួម ដែលមានន័យថា រដ្ឋាភិបាលឥណ្ឌានឹងអាចប្រមូលបានត្រឹមតែពន្ធសាជីវកម្មប៉ុណ្ណោះ ពីព្រោះអាជីវកម្មរបស់ពួកគេនឹងបន្តស្ថិតនៅក្នុងប្រទេសឥណ្ឌាដដែល”។

លោកអះអាងថា “ដូច្នេះ ប្រទេសឥណ្ឌានឹងខាតបង់ទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ ជាឧទាហរណ៍ ប្រទេសស៊ុយអែតគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលតម្រូវឱ្យប្រជាជនបង់ពន្ធខ្ពស់បំផុតនៅលើពិភពលោក។ ប៉ុន្តែ ស៊ុយអែតបានលុបចោលពន្ធលើការផ្ទេរមរតក ដោយសារអ្នកមានជាច្រើនបានភៀសខ្លួនទៅកាន់ប្រទេសផ្សេង”។

សេដ្ឋវិទូរូបនេះបន្តថា ក្រុមអ្នកមានជាច្រើនបានត្រឡប់មកវិញ កំណើនសេដ្ឋកិច្ចមានភាពប្រសើរឡើង ហើយការប្រមូលពន្ធក៏ប្រសើរឡើងផងដែរ បន្ទាប់ពីស៊ុយអែតបានសម្រេចលុបចោលពន្ធលើការផ្ទេរមរតក។ លោកបន្ថែមថា “ឥឡូវនេះ ប្រសិនបើអ្នកបង្កភាពច្របូកច្របល់បែបនេះនៅក្នុងប្រទេសឥណ្ឌា អ្នកត្រូវតែចងចាំក្នុងចិត្តថា អ្នកមិនអាចប្រមូលពន្ធដល់ថ្នាក់សូម្បីតែដីកសិកម្មបានទេ”៕ប្រភព: Rediff.com៕

LEAVE A REPLY

Please enter your comment!
Please enter your name here