តើអ្នកជួលនិងមានអចលនទ្រព្យជួលគួរសិក្សាលើកត្តាអ្វីខ្លះ?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ម្ចាស់អចលនទ្រព្យសម្រាប់ជួល និងអ្នកជួលត្រូវសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ទាក់ទងតម្លៃ ប្រាក់កក់ និងសេវាកម្មចាំបាច់ដទៃទៀត ដើម្បីបញ្ចៀសហានិភ័យនានា។

វា​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​មាន​បញ្ជី​ត្រួតពិនិត្យ​គុណភាព​ ដែល​អ្នក​ស្វែងរក​នៅ​ក្នុង​អ្នកជួល ​ដែល​មាន​សក្តានុពល​ ​ប៉ុន្តែ​កុំ​កំណត់​ការ​រំពឹង​ទុក​ខ្ពស់​ដែល​មិន​សម​ហេតុផល​។​

អ្នកជួល​គ្រប់រូប​មាន​បុគ្គលិកលក្ខណៈ​ ​និង​តម្រូវ​ការ​ ​និង​ផាសុកភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ដូច្នេះ​យកល្អ​ ​គួរ​ស្វែងរក​នរណា​ម្នាក់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ ​ហើយ​ជា​អ្នក​ដែល​មាន​ការពិចារណា​ចំពោះ​អ្នក​ ​និង​ទ្រព្យសម្បត្តិ​ ​និង​ពេលវេលា​របស់​អ្នកផង​ដែរ​។ ស្វែងយល់​ពី​តម្រូវ​ការ​របស់​ពួកគេ​ ​និង​ឱ្យ​ពួកគេ​ដឹង​ពី​តម្រូវ​ការ​របស់​អ្នក​ ​ហើយ​បង្ហាញ​នូវ​អ្វី ​ដែល​អ្នក​រំពឹង​ពី​ពួកគេ​ ​ហើយ​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​រំពឹង​ពី​អ្នក​។ ​ដូច្នេះ​វា​នឹង​ជួយ​កំណត់​ព្រំដែន​ ​និង​ការ​រំពឹង​ទុក​មួយ​ចំនួន​ ​ហើយ​មានន័យ​ថា ​វា​អាច​នាំ​ឱ្យ​ទំនាក់ទំនង​កាន់តែ​មាន​ភាព​ប្រសើរ​។​ប្រសិនបើ​អ្នក​ជួប​បញ្ហា​ ​យ៉ាងហោចណាស់​អ្នកដឹង​ថា ​តើ​នរណា​ជា​អ្នកទទួលខុសត្រូវ​ ​និង​ថា​តើ​ដំណើរការ​នោះ​ជា​អ្វី​។​

អត្រា​កា​រជួល​ភាគច្រើន​ មិន​រាប់បញ្ចូល​ការ​គិតថ្លៃ​បន្ថែម​ប្រចាំខែ​ដូចជា​ការថែទាំ​ (​ភាគច្រើន​អនុវត្ត​ចំពោះ​ខុន​ដូ) ​ថ្លៃ​សំរាម​ ​ថ្លៃ​ឧស្ម័ន​ ​ថ្លៃ​ទឹក​ ​និង​ថ្លៃ​អគ្គិសនី​។​ល​។​

ទាំងនេះ​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង ​នៅ​ក្នុង​កិច្ចសន្យា​ជួល​មុន​ពេល​ម្ចាស់​និង​អ្នកជួល​ចុះហត្ថលេខា​។​ ​វាក៏​ជួយ​ឱ្យ​អ្នកជួល​ដឹង​ពី​មធ្យោបាយ​នៃ​ការ​ទូទាត់​ផង​ដែរ​ ​ដូច្នេះ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឥឡូវនេះ​អាច​ធ្វើ​ទៅ​បាន​ តាមរយៈ​កម្មវិធី​ទូរ​ទាត់​របស់​ធនាគារ​ (​banking​ ​a​p​p​s) ​ហើយ​យ៉ាងហោចណាស់​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​ប៉ុន្តែ​ក៏​អាច​ធ្វើ​បាន ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ផ្សេងទៀត​ ​អ្នក​អាច​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​និង​បង់ថ្លៃ​វិក្កយបត្រ​ ប្រើប្រាស់​ស្ទើរតែ​ទាំងអស់​ ​តាមរយៈ​កម្មវិធី​ទូរ​ទាត់​នោះ​។​

វាក៏អាច​អនុវត្ត​ទៅ​បាន​ដូចគ្នា ​សម្រាប់​បង់ថ្លៃ​ជួល​ដែល​អាច​ត្រូវ​បាន​ទូទាត់​ពី​ធនាគារ​មួយ​ ទៅ​ឱ្យ​ធនាគារ​មួយ​ តាមរយៈ​កម្មវិធី​ដែល​ពាក់ព័ន្ធ​ដោយ​ភាព​ងាយស្រួល​ ​និង​ឆាប់រហ័ស​។​ ​ការ​បង្កើត​កាលបរិច្ឆេទ​ទូទាត់​ច្បាស់លាស់​ ​និង​ការផ្លាស់ប្តូរ​ព័ត៌មាន​មាន​សារៈសំខាន់​។​ ​កម្មវិធី​ ​Telegram​ ​និង​ ​What​sAp​p​ ​ក៏​ក្លាយ​ជា​វិធីសាស្ត្រ​សាមញ្ញ​ផង​ដែរ ​ក្នុង​ការ​ទំនាក់ទំនង​រវាង​អ្នកជួល​និង​ម្ចាស់ផ្ទះ​។​

តាម​ការណែនាំ​ ​ថ្វីត្បិតតែ​វា​ប្រែប្រួល​ពី​សង្កាត់​មួយ ​ទៅ​សង្កាត់​មួយទៀត​ ​និង​អាស្រ័យ​លើ​អចល​ន​ទ្រព្យ​ក៏ដោយ​ ​ក៏​ថ្លៃ​អគ្គិសនី​អាច​មាន​តម្លៃ​ចាប់ពី​១​០​០​០​ ​រៀល​/​០​.​២​៥​ដុល្លារ​ ​ក្នុង​មួយ​គីឡូវ៉ាត់​ ​ថ្លៃ​ទឹក​និង​ថ្លៃ​ប្រមូល​សំរាម ​មាន​តម្លៃ​ពី​២​ទៅ​៥​​ដុល្លារ​ក្នុង​មួយ​ខែ​ ​និង​ថ្លៃ​បន្ថែម​សម្រាប់​ទូរទស្សន៍​ខ្សែកាប​ ​និង​​ការ​តភ្ជាប់​អ៊ី​ន​ធឺ​ណិ​ត​ (​ប្រសិន​បើ​រួមបញ្ចូល​) ​ប្រហែលជា​ត្រូវ​អនុវត្ត​ន៍។​

ការ​កើន​ឡើង​ចំនួន​ជនបរទេស​នានា​ ​ក៏​កំពុង​ផ្លាស់ប្តូរ​ទៅកាន់​ទីក្រុង​នានា​ដូចជា​ទី​ក្រុងភ្នំពេញ​ពី​តំបន់​ ​និង​អន្តរជាតិ​ ​ដោយសារ​ឱកា​ស​ ​និង​ក្នុង​ករណី​ខ្លះ ​បណ្តាលមកពី​ការ​ផ្លាស់​ទីលំនៅ ​ដោយ​កត្តា​ភូមិសាស្ត្រនយោបាយ​។​ ​ការប្រើប្រាស់​កម្មវិធី​ភាសា ​អាច​មានប្រយោជន៍​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ​ប្រសិនបើ​អ្នក​មិន​ចេះ​ភាសា​ដូចគ្នា​។​

​ស្វែងរក​អ្នកជួល​ដែល​ល្អ​នៅ​កម្ពុជា​
ការស្វែងរក​អ្នកជួល​ត្រឹមត្រូវ ​អាច​ជា​កិច្ចការ​ដ៏​លំបាក​ ​ប៉ុន្តែ​មិន​មាន​អ្វី​អាក្រក់​ជាង ​ការ​មាន​អ្នកជួល​មិន​ល្អ​ ​ដូច្នេះ​​ចាប់ផ្តើម​ជាមួយនឹង​ជំហាន​មូលដ្ឋាន​មួយ​ចំនួន​ ​ឬ​ជួល​ភ្នាក់ងារ​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នកជួល​អាច​ជា​ដំណោះស្រាយ​ជំនួស​មួយផ្សេងទៀត​។​

កា​រជួល​អា​ផា​ត​ម៉ិន ​អាច​ជា​ជម្រើស​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ប្រសិ​នបើ​ទី​ផ្សារ​អចល​ន​ទ្រព្យ​មាន​ភាព​យឺតយ៉ាវ​ ​ហើយ​ជាពិសេស​នៅពេលដែល​យើង​ចូល​ដល់​រដូវ​ទេសចរណ៍​ធ្លាក់ចុះ​ ​វា​អាច​នឹង​មាន​អ្នកធ្វើការ​ងារ​បណ្តោះអាសន្ន​ ​និង​អ្នកធ្វើការ​រយៈពេល​ខ្លី​ផ្សេងទៀត​ដែល​កំពុង​ស្វែងរក​សណ្ឋាគារ​ ​និង​ផ្ទះ​ស្នាក់​បណ្តោះអាសន្ន​។​

ពាក់កណ្តាល​ឆ្នាំ​ជា​ធម្មតា ​គឺជា​រដូវ​កាល​មួយ​ក្នុងចំណោម​រដូវ​កាល​នានា​ ​ដែល​សាលា​អន្តរជាតិ ​ឈប់​សម្រាក​វិស្សមកាល​យូរ​បំផុត​របស់​ពួកគេ​ ​ហើយ​គ្រូបង្រៀន​បរទេស​ មួយ​ចំនួន​អាច​នឹង​ចាកចេញ​ ​ខណៈ​ខ្លះទៀត ​ដែល​ឈប់​សម្រាក​រហូតដល់​ ​៦​-​៧​ ​ស​ប្តាហ៍​អាច​កំពុង​ស្វែងរក​កា​រជួល​បន្ត​របស់​ពួកគេ​ ​ឬ​ធ្វើការ​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​ទីតាំង​។​

តើ​ម្ចាស់ដី​មាន​ទំនួល​ខុសត្រូវ​អ្វីខ្លះ​នៅ​កម្ពុជា​
ទោះបីជា​មិនមែន​ជា​តម្រូវ​ការ​ បទបញ្ញត្តិ​គតិ​យុត្តិ​ក៏ដោយ​ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ​អ្នក​អាច​ព្យាយាម​រក​នូវ​ព័ត៌មាន ​មូលដ្ឋាន​អំពី​អ្នកជួល​ដែល​មាន​សក្តានុពល​ ​ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ណាស់ ​ដែល​ធ្វើ​ដូច្នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​ជួប​អ្នកជួល​ច្រើនដង​ ​ដើម្បី​ស្គាល់​ពួកគេ​ឱ្យ​កាន់តែ​ច្បាស់​ ​គឺ​ត្រូវ​បាន​ណែនាំ​យ៉ាង​ខ្លាំង​។​ ​វា​ជួយ​អ្នក​អាច​វាយ​តម្លៃ​ថា ​តើ​អ្នក​នឹង​ធ្វើការ​ជាមួយគ្នា​បាន​ល្អ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ​និង​អ្នកជួល​ដែរ​ឬទេ​”​។​

តើ​គេ​ធ្វើការងារ​អ្វី​ ​ស្ថានភាព​គ្រួសារ​របស់​ពួកគេ​យ៉ាងដូចម្តេច​ ​ហើយ​ថា​ តើ​នេះ​ជា​កា​រជួល​លើកដំបូង​របស់​ពួកគេ ​ក្នុង​ប្រទេស​កម្ពុជា​ឬ​ (​តើ​ពួកគេ​ត្រូវការ​ជំនួយ​អ្វីខ្លះ​?)​។​ល​។​

ប្រសិនបើ​ពួកគេ​មិនធ្លាប់​ ជួល​អចល​ន​ទ្រព្យ​ពីមុន​មក​ទេ​ ​អ្នក​អាច​ព្យាយាម​យក​និយោជក​របស់​ពួកគេ​ ធ្វើជា​អ្នកធានា​(​reference​) ​ដូច្នេះ​អ្នក​អាច​ស៊ើប​អង្កេត​ពី​ភាព​ជឿជាក់​ ​និង​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការ​បង់ថ្លៃ​ជួល​។​

អ្នក​ក៏​គួរ​ព្យាយាម​និយាយ​ជាមុន​អំពី​បញ្ហា​សំឡេង​ ​ឬ​ការ​សាងសង់​ដែល​អាច​កើតមាន​ (​ដែល​ជា​រឿង​ដែល​តែងតែ​កើតមានឡើង​នៅ​ក្នុង​ទីក្រុង​) ​និង​រក្សា​ទំនាក់ទំនង​ស្មោះត្រង់ ​ជាមួយ​អ្នកជួល​របស់​អ្នក​។​

“​បន្ទាប់ពី​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ជួល​ ​គេ​បាន​ផ្ដល់​ការណែនាំ​ឱ្យ​ពិនិត្យមើល ​អចល​ន​ទ្រព្យ​រួមគ្នា​ជាមួយ​អ្នកជួល​ ​ដើម្បី​កត់​សម្គាល់​ពី​គុណវិបត្តិ​ ​ឬ​ការខូចខាត​សំខាន់​ៗ​។​

ការ​ថតរូប​ទុកជា​ភ័ស្តុ​តាង​ ​ជាមួយនឹង​ការ​កត់ត្រា​ពេលវេលា​គឺ​មានប្រយោជន៍​សម្រាប់​ភាគី​ទាំងពីរ​។​ ​នេះ​ជា​ការណែនាំ​ជាមួយ​បញ្ជី​ត្រួតពិនិត្យ​សម្រាប់​កា​រជួល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​ទូទាត់​ជាមុន​លើ​កា​រជួល​
មិនមែន​អ្នកជួល​ទាំងអស់ ​នឹង​សុខចិត្ត​បង់​ប្រាក់​ជាមុន​ ​និង​កក់​ប្រាក់​ សម្រាប់​កិច្ចព្រមព្រៀង​ជួល​ប្រចាំ​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ​ដូច្នេះ​អ្នក​នឹង​ត្រូវ​ចរចា​រ​ប្រាក់កក់​មុន ​ដោយ​ស្មើភាព​ជាមួយនឹង​រយៈពេល​ ​៤​-​៨​ ​ស​ប្តាហ៍​ជា​ស្តង់​ដារ​សម្រាប់​កា​រជួល​មួយ​ឆ្នាំ​។​

ការដែល​ឱ្យ​អ្នកជួល​បង់​ប្រាក់​ជាមុន​ ​នាំ​ឱ្យ​ម្ចាស់​អចល​ន​ទ្រព្យអា​រ​ម្មណ៍​សុវត្ថិភាព​ ​គឺថា​ ​ប្រសិនបើ​អ្នកជួល​ មិន​អាច​បំពេញ​តាមកាល​កំណត់​នៃ​ការ​ទូទាត់​ប្រចាំខែ​ ​ឬ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​នោះ​ ​ប្រាក់​បញ្ញើ​អាច​ត្រូវ​បាន​យក​ប្រើ​ ដើម្បី​ទូទាត់​សង​សម្រាប់​ការ​ធ្វេសប្រហែ​ស​ ​ឬ​មិន​ប្រយ័ត្ន​របស់​ពួកគេ​។​

ទោះបីជា​កិច្ចព្រមព្រៀង​ ដែល​មិន​ត្រូវ​បាន​សរសេរ​ក៏ដោយ​ ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ប្រាក់កក់​ ត្រូវ​បាន​ទូទាត់​ពី​ការ​ទូទាត់​ថ្លៃ​ជួល​កាលពី​ខែមុន​របស់​អ្នកជួល​ ​នៅពេលដែល​មានការ​ជូនដំណឹង​ជាមុន​ ​ប៉ុន្តែ​វា​គួរតែ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចសន្យា​ ​ឬ​នៅពេលដែល​ទំនុក​ចិត្ត​ត្រូវ​បាន​បង្កើត​ឡើង​។​

ប្រព័ន្ធ​គ្រប់គ្រង​ ​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​
ប្រព័ន្ធ​គ្រប់គ្រង​ ​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​កត់ត្រា​ទិន្នន័យ​ជនបរទេស ​ដែល​កំពុង​រស់នៅ​ ​និង​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​​២​០​២​០​ ​ហើយ​វា​ជា​ការទទួលខុសត្រូវ​របស់​ម្ចាស់​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ខុន​ដូ ​ហើយ​ផ្ទះ​ឬ​ខុន​ដូ ​នឹង​ត្រូវ​បំពេញ​តាម​កម្មវិធី​ទូរស័ព្ទ​(​a​p​p​) ​ឬ​អន​ឡា​ញ​អំពី​ជនបរទេស​ស្នាក់​នៅ​ក្នុង​អចល​ន​ទ្រព្យ​៕No photo description available.

LEAVE A REPLY

Please enter your comment!
Please enter your name here