ដោយៈ គង់ សូរិយា
ភ្នំពេញៈ ម្ចាស់អចលនទ្រព្យសម្រាប់ជួល និងអ្នកជួលត្រូវសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ទាក់ទងតម្លៃ ប្រាក់កក់ និងសេវាកម្មចាំបាច់ដទៃទៀត ដើម្បីបញ្ចៀសហានិភ័យនានា។
វាមានសារៈសំខាន់ណាស់ ក្នុងការមានបញ្ជីត្រួតពិនិត្យគុណភាព ដែលអ្នកស្វែងរកនៅក្នុងអ្នកជួល ដែលមានសក្តានុពល ប៉ុន្តែកុំកំណត់ការរំពឹងទុកខ្ពស់ដែលមិនសមហេតុផល។
អ្នកជួលគ្រប់រូបមានបុគ្គលិកលក្ខណៈ និងតម្រូវការ និងផាសុកភាពផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះយកល្អ គួរស្វែងរកនរណាម្នាក់ដែលមានឆន្ទៈក្នុងការសហការ ហើយជាអ្នកដែលមានការពិចារណាចំពោះអ្នក និងទ្រព្យសម្បត្តិ និងពេលវេលារបស់អ្នកផងដែរ។ ស្វែងយល់ពីតម្រូវការរបស់ពួកគេ និងឱ្យពួកគេដឹងពីតម្រូវការរបស់អ្នក ហើយបង្ហាញនូវអ្វី ដែលអ្នករំពឹងពីពួកគេ ហើយសួរពួកគេពីអ្វីដែលពួកគេរំពឹងពីអ្នក។ ដូច្នេះវានឹងជួយកំណត់ព្រំដែន និងការរំពឹងទុកមួយចំនួន ហើយមានន័យថា វាអាចនាំឱ្យទំនាក់ទំនងកាន់តែមានភាពប្រសើរ។ប្រសិនបើអ្នកជួបបញ្ហា យ៉ាងហោចណាស់អ្នកដឹងថា តើនរណាជាអ្នកទទួលខុសត្រូវ និងថាតើដំណើរការនោះជាអ្វី។
អត្រាការជួលភាគច្រើន មិនរាប់បញ្ចូលការគិតថ្លៃបន្ថែមប្រចាំខែដូចជាការថែទាំ (ភាគច្រើនអនុវត្តចំពោះខុនដូ) ថ្លៃសំរាម ថ្លៃឧស្ម័ន ថ្លៃទឹក និងថ្លៃអគ្គិសនី។ល។
ទាំងនេះគួរតែត្រូវបានបង្កើតឡើង នៅក្នុងកិច្ចសន្យាជួលមុនពេលម្ចាស់និងអ្នកជួលចុះហត្ថលេខា។ វាក៏ជួយឱ្យអ្នកជួលដឹងពីមធ្យោបាយនៃការទូទាត់ផងដែរ ដូច្នេះហើយនៅក្នុងប្រទេសកម្ពុជាឥឡូវនេះអាចធ្វើទៅបាន តាមរយៈកម្មវិធីទូរទាត់របស់ធនាគារ (banking apps) ហើយយ៉ាងហោចណាស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែក៏អាចធ្វើបាន នៅក្នុងមជ្ឈមណ្ឌលទីក្រុងផ្សេងទៀត អ្នកអាចបង់ថ្លៃទឹក ភ្លើង និងបង់ថ្លៃវិក្កយបត្រ ប្រើប្រាស់ស្ទើរតែទាំងអស់ តាមរយៈកម្មវិធីទូរទាត់នោះ។
វាក៏អាចអនុវត្តទៅបានដូចគ្នា សម្រាប់បង់ថ្លៃជួលដែលអាចត្រូវបានទូទាត់ពីធនាគារមួយ ទៅឱ្យធនាគារមួយ តាមរយៈកម្មវិធីដែលពាក់ព័ន្ធដោយភាពងាយស្រួល និងឆាប់រហ័ស។ ការបង្កើតកាលបរិច្ឆេទទូទាត់ច្បាស់លាស់ និងការផ្លាស់ប្តូរព័ត៌មានមានសារៈសំខាន់។ កម្មវិធី Telegram និង WhatsApp ក៏ក្លាយជាវិធីសាស្ត្រសាមញ្ញផងដែរ ក្នុងការទំនាក់ទំនងរវាងអ្នកជួលនិងម្ចាស់ផ្ទះ។
តាមការណែនាំ ថ្វីត្បិតតែវាប្រែប្រួលពីសង្កាត់មួយ ទៅសង្កាត់មួយទៀត និងអាស្រ័យលើអចលនទ្រព្យក៏ដោយ ក៏ថ្លៃអគ្គិសនីអាចមានតម្លៃចាប់ពី១០០០ រៀល/០.២៥ដុល្លារ ក្នុងមួយគីឡូវ៉ាត់ ថ្លៃទឹកនិងថ្លៃប្រមូលសំរាម មានតម្លៃពី២ទៅ៥ដុល្លារក្នុងមួយខែ និងថ្លៃបន្ថែមសម្រាប់ទូរទស្សន៍ខ្សែកាប និងការតភ្ជាប់អ៊ីនធឺណិត (ប្រសិនបើរួមបញ្ចូល) ប្រហែលជាត្រូវអនុវត្តន៍។
ការកើនឡើងចំនួនជនបរទេសនានា ក៏កំពុងផ្លាស់ប្តូរទៅកាន់ទីក្រុងនានាដូចជាទីក្រុងភ្នំពេញពីតំបន់ និងអន្តរជាតិ ដោយសារឱកាស និងក្នុងករណីខ្លះ បណ្តាលមកពីការផ្លាស់ទីលំនៅ ដោយកត្តាភូមិសាស្ត្រនយោបាយ។ ការប្រើប្រាស់កម្មវិធីភាសា អាចមានប្រយោជន៍ក្នុងការប្រាស្រ័យទាក់ទងគ្នា ប្រសិនបើអ្នកមិនចេះភាសាដូចគ្នា។
ស្វែងរកអ្នកជួលដែលល្អនៅកម្ពុជា
ការស្វែងរកអ្នកជួលត្រឹមត្រូវ អាចជាកិច្ចការដ៏លំបាក ប៉ុន្តែមិនមានអ្វីអាក្រក់ជាង ការមានអ្នកជួលមិនល្អ ដូច្នេះចាប់ផ្តើមជាមួយនឹងជំហានមូលដ្ឋានមួយចំនួន ឬជួលភ្នាក់ងារដើម្បីដោះស្រាយជាមួយអ្នកជួលអាចជាដំណោះស្រាយជំនួសមួយផ្សេងទៀត។
ការជួលអាផាតម៉ិន អាចជាជម្រើសដែលអាចធ្វើទៅបាន ប្រសិនបើទីផ្សារអចលនទ្រព្យមានភាពយឺតយ៉ាវ ហើយជាពិសេសនៅពេលដែលយើងចូលដល់រដូវទេសចរណ៍ធ្លាក់ចុះ វាអាចនឹងមានអ្នកធ្វើការងារបណ្តោះអាសន្ន និងអ្នកធ្វើការរយៈពេលខ្លីផ្សេងទៀតដែលកំពុងស្វែងរកសណ្ឋាគារ និងផ្ទះស្នាក់បណ្តោះអាសន្ន។
ពាក់កណ្តាលឆ្នាំជាធម្មតា គឺជារដូវកាលមួយក្នុងចំណោមរដូវកាលនានា ដែលសាលាអន្តរជាតិ ឈប់សម្រាកវិស្សមកាលយូរបំផុតរបស់ពួកគេ ហើយគ្រូបង្រៀនបរទេស មួយចំនួនអាចនឹងចាកចេញ ខណៈខ្លះទៀត ដែលឈប់សម្រាករហូតដល់ ៦-៧ សប្តាហ៍អាចកំពុងស្វែងរកការជួលបន្តរបស់ពួកគេ ឬធ្វើការសម្រេចចិត្តផ្លាស់ប្តូរទីតាំង។
តើម្ចាស់ដីមានទំនួលខុសត្រូវអ្វីខ្លះនៅកម្ពុជា
ទោះបីជាមិនមែនជាតម្រូវការ បទបញ្ញត្តិគតិយុត្តិក៏ដោយ ក្នុងនាមជាម្ចាស់ផ្ទះ អ្នកអាចព្យាយាមរកនូវព័ត៌មាន មូលដ្ឋានអំពីអ្នកជួលដែលមានសក្តានុពល ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលធ្វើដូច្នេះនៅក្នុងប្រទេសកម្ពុជា។
ការជួបអ្នកជួលច្រើនដង ដើម្បីស្គាល់ពួកគេឱ្យកាន់តែច្បាស់ គឺត្រូវបានណែនាំយ៉ាងខ្លាំង។ វាជួយអ្នកអាចវាយតម្លៃថា តើអ្នកនឹងធ្វើការជាមួយគ្នាបានល្អក្នុងនាមជាម្ចាស់ផ្ទះ និងអ្នកជួលដែរឬទេ”។
តើគេធ្វើការងារអ្វី ស្ថានភាពគ្រួសាររបស់ពួកគេយ៉ាងដូចម្តេច ហើយថា តើនេះជាការជួលលើកដំបូងរបស់ពួកគេ ក្នុងប្រទេសកម្ពុជាឬ (តើពួកគេត្រូវការជំនួយអ្វីខ្លះ?)។ល។
ប្រសិនបើពួកគេមិនធ្លាប់ ជួលអចលនទ្រព្យពីមុនមកទេ អ្នកអាចព្យាយាមយកនិយោជករបស់ពួកគេ ធ្វើជាអ្នកធានា(reference) ដូច្នេះអ្នកអាចស៊ើបអង្កេតពីភាពជឿជាក់ និងលទ្ធភាពរបស់ពួកគេក្នុងការបង់ថ្លៃជួល។
អ្នកក៏គួរព្យាយាមនិយាយជាមុនអំពីបញ្ហាសំឡេង ឬការសាងសង់ដែលអាចកើតមាន (ដែលជារឿងដែលតែងតែកើតមានឡើងនៅក្នុងទីក្រុង) និងរក្សាទំនាក់ទំនងស្មោះត្រង់ ជាមួយអ្នកជួលរបស់អ្នក។
“បន្ទាប់ពីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួល គេបានផ្ដល់ការណែនាំឱ្យពិនិត្យមើល អចលនទ្រព្យរួមគ្នាជាមួយអ្នកជួល ដើម្បីកត់សម្គាល់ពីគុណវិបត្តិ ឬការខូចខាតសំខាន់ៗ។
ការថតរូបទុកជាភ័ស្តុតាង ជាមួយនឹងការកត់ត្រាពេលវេលាគឺមានប្រយោជន៍សម្រាប់ភាគីទាំងពីរ។ នេះជាការណែនាំជាមួយបញ្ជីត្រួតពិនិត្យសម្រាប់ការជួលនៅក្នុងប្រទេសកម្ពុជា។
ការទូទាត់ជាមុនលើការជួល
មិនមែនអ្នកជួលទាំងអស់ នឹងសុខចិត្តបង់ប្រាក់ជាមុន និងកក់ប្រាក់ សម្រាប់កិច្ចព្រមព្រៀងជួលប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជាទេ ដូច្នេះអ្នកនឹងត្រូវចរចារប្រាក់កក់មុន ដោយស្មើភាពជាមួយនឹងរយៈពេល ៤-៨ សប្តាហ៍ជាស្តង់ដារសម្រាប់ការជួលមួយឆ្នាំ។
ការដែលឱ្យអ្នកជួលបង់ប្រាក់ជាមុន នាំឱ្យម្ចាស់អចលនទ្រព្យអារម្មណ៍សុវត្ថិភាព គឺថា ប្រសិនបើអ្នកជួល មិនអាចបំពេញតាមកាលកំណត់នៃការទូទាត់ប្រចាំខែ ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិនោះ ប្រាក់បញ្ញើអាចត្រូវបានយកប្រើ ដើម្បីទូទាត់សងសម្រាប់ការធ្វេសប្រហែស ឬមិនប្រយ័ត្នរបស់ពួកគេ។
ទោះបីជាកិច្ចព្រមព្រៀង ដែលមិនត្រូវបានសរសេរក៏ដោយ វាជារឿងធម្មតាទេដែលប្រាក់កក់ ត្រូវបានទូទាត់ពីការទូទាត់ថ្លៃជួលកាលពីខែមុនរបស់អ្នកជួល នៅពេលដែលមានការជូនដំណឹងជាមុន ប៉ុន្តែវាគួរតែត្រូវបានបញ្ជាក់នៅក្នុងកិច្ចសន្យា ឬនៅពេលដែលទំនុកចិត្តត្រូវបានបង្កើតឡើង។
ប្រព័ន្ធគ្រប់គ្រង វត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា
ប្រព័ន្ធគ្រប់គ្រង វត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដើម្បីកត់ត្រាទិន្នន័យជនបរទេស ដែលកំពុងរស់នៅ និងចូលមកទស្សនាកម្ពុជាក្នុងឆ្នាំ២០២០ ហើយវាជាការទទួលខុសត្រូវរបស់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ ហើយផ្ទះឬខុនដូ នឹងត្រូវបំពេញតាមកម្មវិធីទូរស័ព្ទ(app) ឬអនឡាញអំពីជនបរទេសស្នាក់នៅក្នុងអចលនទ្រព្យ៕