ប្រធានCVEAថា វិស័យអចលនទ្រព្យដើរទន្ទឹមនឹងសេដ្ឋកិច្ចពិភពលោក ស្របពេលទីផ្សារងើបឡើងបណ្តើរៗ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក សន សៀប បានថ្លែងថា វិស័យអចលនព្រទ្យនេះ គឺវាដើរទន្ទឹមនិងសេដ្ឋកិច្ចរបស់ប្រជាជន សេដ្ឋកិច្ចប្រទេសជាតិយើង តំបន់ និងពិភពលោកផងដែរ។

លោកបានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីជាប់ឆ្នោតជាប្រធានសមាគមកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នបើយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក គឺមានការងើបឡើងតិចតួចនៅឡើយ បើធៀបនិងឆ្នាំមុន ក្នុងនោះសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញខ្លះៗផងដែរ។ ចំ​ណែកការរំពឹងមានសម្ទុះ ងើបឡើងខ្លាំង នៅលើវិស័យអចលនវត្ថុនេះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ។

លោកសន សៀបបានបន្តថា តាមរយៈអ្វីដែលយើងសង្កេតឃើញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្នគឺមានការងើបឡើងខ្លះៗ ខណៈថ្លៃលក់លើទីផ្សារ មានតម្លៃទាបជាងមុន។ នៅពេលដែល មានសកម្មភាពទិញ-លក់នេះ វាបានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញនៅក្នុងទីផ្សារ ពោលគឺយើងត្រូវការសម្រួចកិច្ចការមួយចំនួនឱ្យចំគោលដៅ ដើម្បីភាពរីកលូតលា​ស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់ ក្នុងរយៈពេល៦ខែ ដើមអាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន១៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណ២,៦ពាន់លានដុល្លារ។

ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏វិស័យសំណង់កម្ពុជា នៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗ ដែលបានស្នើសុំក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here