(ភ្នំពេញ)៖ ក្រុមហ៊ុន Legion Empire Realty បានបើកសម្ពោធ Office ថ្មីរបស់ខ្លួន ជាផ្លូវការ កាលពីនាថ្ងៃ អាទិត្យ ទី០១ ខែមិថុនា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន Legion Empire Realty គឺជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញបំផុត ក្នុងការប្រឹក្សានិងជួយលោកអ្នក ទិញ លក់ និងជួល បាននូវអចលនទ្រព្យមួយដែលល្អ ដូចជា ដី ផ្ទះ វីឡា ខុនដូ ដែលមានគុណភាពនិងតម្លៃល្អ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Legion Empire Realty បានចាប់ផ្ដើមពីការិយាល័យតូច ដែលមានស្ថាបនិកគឺ លោក កាំង នីន (Mr. Kang Nin) លោក សុខ ប៊ុនសារ៉ាក់ (Mr. Sok Bunsarak) និងលោក ចិន្តា បញ្ញារង្សី (Mr. Chenda Panhareangsey) រួមជាមួយនឹងសហស្ថាបនិក លោក យុទ្ធ (Mr. Yuth) លោក កែវ វិរៈ (Mr. Keo Vireak) លោក សឿន ផល្លីន (Mr. Soeun Phallin) និងលោក ឡឹក ឧត្តម្ភ ( Mr. Lek Oudom)ដែលមានសមាជិកក្នុងក្រុមពោរពេញ ទៅដោយក្ដីស្រមៃ ហើយថ្ងៃនេះក្ដីសម្រៃមួយនោះ ក៏បានក្លាយជាការពិត ដោយអភិវឌ្ឍន៍ខ្លួនបានលឿនខ្លាំងមែនទែន ដែលនេះមិនមែនជាការផ្លាស់ប្ដូរធម្មតាទេ តែជាភាពជោគជ័យមិនគួរឱ្យជឿ ត្រឹមរយៈពេល ៣ខែតែប៉ុណ្ណោះ។
-->