គំរោងអភិវឌ្ឍន៍ធំៗចំនួន៣កំពុងលេចឡើងនៅទីក្រុងរណប ជ្រោយចង្វារ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បំពេញតាមចក្ខុវិស័យ និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនOCICកំពុងអភិវឌ្ឍន៍គំរោងធំៗចំនួនបី នៅទីក្រុងរណបជ្រោយចង្វារ។

ទីក្រុងរណបទំហំជាង១០០ហិកតានេះ បាននិងកំពុងមានសកម្ម​ភាពរសរវើកបណ្តើរៗ ស្របពេលចំនួនមនុស្សទៅរស់នៅតំបន់នេះ កាន់តែច្រើន មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ល្អប្រសើរ មានទន្លេរព័ទ្ឋជុំវិញ ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព និងមានទីតាំងនៅចំតំបន់អភិវឌ្ឍ ជិតកណ្តាលរាជធានីភ្នំពេញ។

យោងតាមបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុនOCIC ដែលកំពុងបំពេញការងារនៅទីក្រុងរណបជ្រោយចង្វារ “ទីក្រុងនៃអនាគត” បានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នទីក្រុងរណបនេះ កំពុងមានការអភិវឌ្ឍយ៉ាងសកម្ម នូវលំនៅដ្ឋាន អាគារពាណិជ្ជកម្ម សេវាកម្មកំសាន្តជាដើម។

បច្ចុប្បន្ន ទីក្រុងរណបនេះ កំពុងអភិវឌ្ឍន៍គំរោងធំចំនួនបី រួមមានដូចជា ទី១ គំរោងសាងសង់អាគារពាណិជ្ជកម្មប្រណីត ដែលអាចប្រកបអាជីវកម្មបាន នោះគឺគំរោងB&V Mansion project ទី២ គំរោងសាងសង់Sovann Machha Project ជាគំរោងមួយ ដែលស្ថិតនៅជាប់រង្វង់មូលសុវណ្ណមច្ឆា មានទីតាំងនៅជាប់នឹងផ្លូវមេរបស់ទីក្រុងរណបនេះ និងទី៣ គំរោង Chroy Changvar Gardens Commercial Building។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសា​សន៍ឲ្យដឹងថា ការអភិវឌ្ឍទីក្រុងរណបនេះ មានល្បឿនលឿនឬយឺត អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងបរិបទសេដ្ឋកិច្ចសកលផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយការអភិវឌ្ឍទីក្រុងរណបនេះ កំពុងដំណើរការទៅមុខតាមផែនការមេរបស់ខ្លួន។

លោកបន្តថា “ទីក្រុងរណបនេះ នឹងអភិវឌ្ឍន៍ឡើងតាមបែបទីក្រុងឆ្លាតវៃ(Smart City) ដើម្បីផ្តល់ឲ្យអ្នករស់នៅ មានភាពទាន់សម័យ និងស្តង់ដាបៃតង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here