ដោយៈ ម៉ាណា
ភ្នំពេញៈ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៧ ខែកក្កដា បានជំរុញឱ្យភាគីកម្ពុជា និងថៃ ឯកភាពភ្លាមៗលើបទឈប់បាញ់ និងដោះស្រាយជម្លោះព្រំដែន តាមរយៈកិច្ចចរចា។
លោកបានសរសេរលើបណ្តាញទំនាក់ទំនងXនាថ្ងៃនេះថា លោក ត្រៀមខ្លួនជាសម្រេច ក្នុងការជួយសម្របសម្រួលភាគីទាំងពីរ ស្វែងរកដំណោះស្រាយលើជម្លោះព្រំដែន។
កន្លងមក បើទោះមានការសម្របសម្រួលពីប្រធានអាស៊ាន ដើម្បីស្វែងរកបទឈប់បាញ់ក៏ដោយ ប្រមុខរដ្ឋាភិបាលថៃស្តីទី លោក Phumtham Wechayachai បានប្រាប់ឱ្យរង់ចាំសិន។
ទន្ទឹមនេះ នៅថ្ងៃទី២៦ ខែកក្កដា ប្រធានាធិបតីអាម៉េរិក បានជំរុញឱ្យភាគីទាំងពីរ ស្វែងរកបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះតាមព្រំដែន ប៉ុន្តែថៃ នៅតែបន្តវាយប្រហារលើកម្ពុជា។
លោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីប្រទេសថៃ បានច្រានចោលសំណើរសុំឈប់បាញ់ ពីសំណាក់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិករួចហើយនៅថ្ងៃនេះ៕