(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) នៅថ្ងៃអាទិត្យនេះ បានសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ជាមួយប្រទេសថៃ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ លោក រ៉ូប៊ីអូ បានជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងបានគូសបញ្ជាក់ឡើងវិញ ពីបំណងចង់បានសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលកិច្ចពិភាក្សានៅពេលអនាគត ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕