ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Sunwah បោះទុន ៥៨០ លានដុល្លារសាងសង់អាគារពណិជ្ជកម្មលើទំហំដី ១៥, ០០០ម៉ឺនម៉ែត្រការ៉េ ដែលមានឈ្មោះថា The Sunwah Pearl Phnom Penh ដែលមានកំពស់ ៦២ជាន់។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Sunwah នេះ បានឱ្យដឹងថា The Sunwah Pearl Phnom Penh គឺជាគំរោងអភិវឌ្ឍន៍ធំជាងគេរបស់ ក្រុមហ៊ុន Sunwah នៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះ ស្ថិតនៅលើផ្លូវសួនសម្តេចហ៊ុនសែន និងនៅចំណុចប្រសព្វនៃទន្លេចំនួន ៣ គឺទន្លេបាសាក់ និងទន្លេសាប នៅលើដីទំហំ ១៥,០០០ ម៉ែត្រការ៉េដែលគ្រោងនឹងអភិវឌ្ឍជាប្រភេទលំនៅដ្ឋានប្រណីតចំនួនពីរ អគារការិយាល័យ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលផ្សារទំនើបធំ។
គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលឆ្នាំ ២០១៩ ដែលមានផ្ទៃដីសាងសង់សរុបជាង ១៥, ០០០ម៉ឺនម៉ែត្រការ៉េ ដែលមានទឹកប្រាក់វិនិយោគសរុបចំនួនជាង ៥៨០លានដុល្លារអាមេរិក។
The Sunwah Pearl Phnom Pen មានកំពស់ខ្ពស់ដែលមាន ៦២ជាន់ ជាអាគារខ្ពស់ជាងគេមិនធ្លាប់មាននៅប្រទេសកម្ពុជា ហើយវានឹងក្លាយជាលំនៅឋានរបស់អ្នកដែលចូលចិត្តការរស់នៅប្រកបដោយផាសុកភាព ក្នុងបរិយាកាសប្រណីត និងឆើតឆាយ។
ក្រុមហ៊ុន Sunwah បានអភិវឌ្ឍ៍គម្រោងលំនៅឋានដ៏ធំលើកទី ១ ដែលមានឈ្មោះថា The Sunwah Victory City កាលពីឆ្នាំ ២០០២ ដែលមានទុនវិនិយោគចំនួន ៥០លានដុល្លារ នៅលើទំហំដី ១៦០,០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិដំណាក់ធំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះរួមាមាន ផ្ទះល្វែង ផ្សារ វិឡា ខុនដូ និងសាលរៀបចំកម្មវិធីផ្សេងៗ ដែលបង្កើតបាននូវបរិស្ថានរស់នៅប្រកបដោយគុណភាព ផាសុកភាព និងរីករាយផងដែរ៕