ក្រុមហ៊ុន​ Sunwah​ បោះទុន​ ៥៨០លាន​ដុល្លារ​សាងសង់​អ​គារ​ពាណិ​ជ្ជ​កម្ម​នៅ​ក្បែរ​ទីក្រុង​កោះ​ពេជ្រ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Sunwah​ បោះទុន​ ៥៨០​ លាន​ដុល្លារ​សាងសង់​អា​គារ​ពណិ​ជ្ជ​កម្ម​លើ​ទំហំដី​ ១៥​, ០០០ម៉ឺន​ម៉ែត្រ​ការ៉េ​ ដែល​មានឈ្មោះ​ថា​ The​ Sunwah​ Pearl​ Phnom​ Penh​ ដែល​មាន​កំពស់​ ៦២ជាន់​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ Sunwah​ នេះ​ បានឱ្យ​ដឹង​ថា​ The​ Sunwah​ Pearl​ Phnom​ Penh​ គឺជា​គំរោង​អភិវឌ្ឍន៍​ធំជាង​គេ​របស់​ ក្រុមហ៊ុន​ Sunwah​ នៅក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​នេះ​ ស្ថិតនៅ​លើ​ផ្លូវសួន​សម្តេច​ហ៊ុន​សែន​ និង​នៅ​ចំណុចប្រសព្វ​នៃ​ទន្លេ​ចំនួន​ ៣ គឺ​ទន្លេបាសាក់​ និង​ទន្លេសាប​ នៅ​លើ​ដី​ទំហំ​ ១៥,០០០​ ម៉ែត្រការ៉េ​ដែល​គ្រោង​នឹង​អភិវឌ្ឍ​ជា​ប្រភេទ​លំនៅ​ដ្ឋាន​ប្រណីត​ចំនួន​ពីរ​ អគារ​ការិយាល័យ​ សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ក្លឹប​ហាត់ប្រាណ​ និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ធំ​។

គម្រោង​នេះ​ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៩​ ដែល​មានផ្ទៃ​ដី​សាងសង់​សរុប​ជាង​ ១៥​, ០០០ម៉ឺន​ម៉ែត្រការ៉េ​ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជាង​ ៥៨០លាន​ដុល្លារ​អាមេរិក​។

The​ Sunwah​ Pearl​ Phnom​ Pen​ មាន​កំពស់​ខ្ពស់​ដែល​មាន​ ៦២ជាន់​ ជា​អាគារ​ខ្ពស់​ជាងគេ​មិនធ្លាប់​មាននៅ​ប្រទេស​កម្ពុជា​ ហើយ​វា​នឹង​ក្លាយជា​លំនៅឋាន​របស់​អ្នក​ដែល​ចូលចិត្ត​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ ក្នុង​បរិយាកាស​ប្រណីត​ និង​ឆើតឆាយ​។

ក្រុមហ៊ុន​ Sunwah​ បាន​អភិ​វឌ្ឍ៍​គម្រោង​លំនៅឋាន​ដ៏​ធំ​លើក​ទី​ ១ ដែល​មានឈ្មោះ​ថា​ The​ Sunwah​ Victory​ City​ កាលពី​ឆ្នាំ​ ២០០២​ ដែល​មាន​ទុន​វិនិយោគ​ចំនួន​ ៥០លាន​ដុល្លារ​ នៅ​លើ​ទំហំដី​ ១៦០,០០០​ ម៉ែត្រការ៉េ​ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​រួមា​មាន​ ផ្ទះល្វែង​ ផ្សារ​ វិឡា​ ខុន​ដូ​ និង​សាល​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗ ដែល​បង្កើត​បាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​គុណភាព​ ផាសុកភាព​ និង​រីករាយ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here