ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់តំបន់ជ្រោយចង្វារ ដែលប្រែក្លាយពីតំបន់ក្រៅក្រុងមកជាក្រុងរណបដ៏ទាក់ទាញ សំណង់លំនៅដ្ឋានសហកម្មសិទ្ធិនៃគម្រោងខុនដូ SH ជ្រោយចង្វារ បាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលប្រាថ្នាការរស់នៅបែបស៊ីវិល័យ។
ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើន គម្រោងខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាន និងកំពុងស្វាគមន៍អតិថិជន ដែលប្រាថ្នាចង់បានជីវិត និងការរស់នៅប្រកបដោយភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយការលក់ក្នុងតម្លៃសមរម្យ និងមានលក្ខខណ្ឌបង់ប្រាក់ល្អប្រសើរបំផុត។
គម្រោងដែលកំពុងឈានទៅរកការបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ និងកំពុងបើកទា្វររង់ចាំទទួលស្វាគមន៍អតិថិជនមួយនេះ មានទីតាំងស្ថិតនៅលើផ្លូវម៉ាស៊ីនទឹក ក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយនឹងតម្លៃទាក់ទាញបំផុត អ្នកវិនិយោគខុនដូនេះបាន និងផ្តល់ឱកាសពិសេស លោកអ្នកកក់តែ ៥០០ដុល្លារ នឹងទទួលបានការ បញ្ចុះតម្លៃកាន់តែពិសេស បូករួមទាំង ការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើន រួមមានដូចជា -ទូរទឹកកក -ទូរទស្សន៏ (Smart TV ) ទូរចង្ក្រានលើក្រោម ម៉ាស៊ីនទឹកក្តៅ(Water Heater 32L)- និងគ្រឿងបរិក្ខារក្នុងបន្ទប់ទឹកដ៏ទាន់សម័យចំនួនមួយឈុតថែមទៀតផង។
ពាក់ព័ន្ធទៅនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍វិស័យសំណង់ និងអាគារពាណិជ្ជកម្ម ជាពិសេសលំនៅដ្ឋានកម្រិតខ្ពស់នៅតំបន់ជ្រោយចង្វារ អ្នកជំនាញនៅក្នុងវិស័យមួយនេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia លោក ខន គង្គា ធ្លាប់បានប្រាប់គេហទំព័រ Propertyasia.area តាមទូរស័ព្ទកាលពីពេលកន្លងទៅនេះថា តំបន់ជ្រោយចង្វារវានឹងក្លាយជាតំបន់អភិវឌ្ឍចំរុះ ស្របពេលតំបន់នេះមានការទាក់ទាញច្រើន ហើយគម្រោងអភិវឌ្ឍធំនៅតំបន់នេះច្រើន។
លោកបានឲ្យដឹងថា តំបន់ជ្រោយចង្វាក្នុងពេលនេះ និងអនាគតជាតំបន់ល្អសម្រាប់អ្នកវិនិយោគ និងអ្នកដែលចង់រស់នៅ ព្រោះតំបន់នេះហុំព័ទ្ធដោយទន្លេ។
លោកបន្តថា “សម្រាប់អ្នកដែលចង់គិតគូពីផាសុខភាព អាចផ្លាស់ប្តូរទៅរស់នៅតំបន់ជ្រោយចង្វារវា ដោយសារតំបន់ជ្រោយចង្វាមានការទាក់ទាញច្រើន ហើយគម្រោងអភិវឌ្ឍធំនៅតំបន់នេះច្រើន” ។ លោកបន្តថា “បច្ចុប្បន្នមានអ្នកចាប់អារម្មណ៍ចង់វិនិយោគនៅតំបន់ច្រើន ហើយអ្វីដែលសំខាន់គឺស្ថិតលើទុនវិនិយោគរបស់គាត់ ប៉ុន្តែប្រជាជនជាច្រើនចង់ទៅរស់នៅតំបន់នេះ។ ទោះយ៉ាងណាតម្លៃខុនដូនៅតំបន់ជ្រោយចង្វារ ហាក់មានតម្លៃខ្ពស់ ព្រោះខុនដូនៅទីតាំងដែលល្អ មិនអាចរកក្នុងតម្លៃចាប់ពី ១,៥០០ដុល្លារក្នុងម៉ែត្រការ៉េទេ ប៉ុន្តែតម្លៃដែលអាចរកបានមានចាប់ពីតម្លៃ ១,៨០០ដុល្លារ ដល់ជាង ២,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ” ។
លោកអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានអះអាងថា ទោះបីយ៉ាងណាក៏ដោយ បើប្រៀបធៀបនឹងតំបន់កោះពេជ្រ គុណភាពខុនដូគឺដូចគ្នា ប៉ុន្តែតម្លៃខុនដូនៅតំបន់ជ្រោយចង្វារវាមានតម្លៃទាបជាង ដោយសារតម្លៃដីនៅតំបន់ជ្រោយចង្វារនៅមានតម្លៃសមរម្យនៅឡើយ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែមពីគម្រោងខុនដូ SH លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ 089 787 721 ។ Smart 010 725 168 (គីមឈាង) 096 505 6666 ។ 017 725 168 ចិន្តា។ 077 725 168 ម៉ារីណែត ៕