ដោយគង់ សូរិយា
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងកោតសរសើរ ដល់ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា(OCIC) ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា។
អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ ស្ពានតភ្ជាប់កោះពេជ្រ និងទីក្រុងកោះនរា និងស្ពានតភ្ជាប់ផ្លូវជាតិលេខ១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុន OCIC ដែលបានចូលរួមអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា រួមមានការអភិវឌ្ឍមជ្ឈមណ្ឌលកោះពេជ្រ ព្រលានយន្តហោះ ក្រុងនរណបជ្រោយចង្វា ហើយឥឡូវនៅកោះនរាថែមទៀត។
សម្តេចតេជោថ្លែងថា “នេះជាការរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេស”។សម្តេចបន្តថា “វិស័យឯកជនដើរតួយ៉ាងសំខាន់ ក្នុងបរិបទនៃការរីករាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោហ៊ុន សែនបានថ្លែងថា ក្នុងកំឡុងពេលនេះសម្តេចត្រូវធ្វើយ៉ាងណា កុំឱ្យក្រុមហ៊ុនទាំងនេះបិទទ្វារ ក្នុងពេលមានវិបត្តិជំងឹកូវីដ១៩”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យដំណើរការផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ និងអំពាវនាវពលរដ្ឋឱ្យទៅមើលផ្លូវក្រោមដីនោះ៕