ដោយ វុត្ថា
ភ្នំពេញ៖ ផ្នែកខ្លះនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ ដែលពាក់ព័ន្ធនឹងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តព្រៃវែង នឹងត្រូវកាត់ចូលមកជាចំណុះនៃទីក្រុងភ្នំពេញនាពេលអនាគត។
លោកស្រីអាន សុធិតា នាយិកាក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមកទៅនេះថា ប្រទេសកម្ពុជាត្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធកាន់តែច្រើនថែមទៀត ជាពិសេសផ្លូវក្រវ៉ាត់ក្រុង ដើម្បីជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញផ្សេង ខណៈដែលទីក្រុងភ្នំពេញនឹងបន្តពង្រីកថែមទៀត។
លោកស្រីបាន្តថា ជាផែនការណ៍របស់ការរបស់រាជរដ្ឋាភិបាល គឺមានការពង្រីកក្រុងភ្នំពេញបន្ថែមទៀត ហើយការការសាងសង់គម្រោងផ្លូវក្រវ៉ាត់ក្រុង អាចជាផែនការពង្រីកក្រុងឱ្យដល់ទីនោះ ព្រោះវាជាផ្លូវក្រវ៉ាត់ក្រុង។ ហើយគម្រោងផ្លូវនេះ នឹងជួយជំរុញឱ្យមានការរីកចំរើនលើវិស័យអចលនទ្រព្យគ្រប់ប្រភេទ។
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានឱ្យដឹងដែរថា គម្រោងនៃការស្ថាបនាផ្លូវក្រវាត់ក្រុងរបស់រាជរដ្ឋាភិបាលនាពេលច្ចុប្បន្ននេះ គឺជាផែនការនៃការពង្រីកទីក្រុងភ្នំពេញឱ្យមានវិសាលភាពកាន់តែធំ។
លោកស្រីបន្តថា ក្រៅពីនេះ គម្រោងផ្លូវក្រវ៉ាត់ក្រុងនេះ គឺដើម្បីបង្វែរោងចក្រសហគ្រាសផ្សេងៗ ពីទីក្រុង អោយទៅកាន់ជាយក្រុង និងម្យ៉ាងទៀត គឺដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការកកស្ទះចំពោះការធ្វើដំណើរ ឬ ចរាចរណ៍ ដែលអាចមានភាពងាយស្រួលក្នុងកចេញចូល ឬធ្វើដំណើរ ។
លោកស្រីបន្ថែមថា យើងមានផ្លូវក្រវ៉ាតក្រុងនេះ វានឹងជួយសម្រួលដល់ចរាចរណ៍ និងផែនការពង្រីក្រុងរបស់រាជរដ្ឋាភិបាលជាពិសេស គឺជារចន្តនៃដង្ហើមសេដ្ឋកិច្ចរបស់ជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខនរារដ្ឋាភិបាលនៃកម្ពុជា បានមានប្រសាសន៍ដែរថា ទីក្រុងភ្នំពេញ បានពង្រីកជាបន្តបន្ទាប់ ចាប់តាំងពី ៣០០ ម៉ែតក្រឡា នៅក្នុងទសវត្ស ៩០ រហូតដល់បច្ចុប្បន្ននេះមានជិត ៧០០ ម៉ែត្រការដោយបានកាត់ផ្នែកខ្លះនៃភូមិសាសន៍ខេត្តកណ្តាលមកជាចំណុះទីក្រុងភ្នំពេញ ដើម្បីងាយស្រួលគ្រប់គ្រប់គ្រង។
រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូ បានស្ថាបនការផ្លូវក្រវ៉ាត់ទី១ ទី ២ ត្រូវបានបញ្ចប់ និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងស្ថាបនា ដែលរហូតមដល់ពេលនេះសម្រេចបានជិត ៥០ ភាគរយ និងកាលពីពេលថ្មីៗ រាជរដ្ឋាភិបាលបាននឹងឈានដល់ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ៤ បន្ថែមទៀត ខណៈបានបញ្ចប់ការសិក្សា៕