គម្រោង​សិក្សា​សាងសង់​ផ្លូវ​រថភ្លើង​រត់​ក្រោម​ដី និង​នៅលើ​អាកាស​បានបញ្ចប់ ប៉ុន្តែ​ជួប​បញ្ហា​ប្រឈម

0

ដោយ​វុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា គម្រោង​សិក្សា​សាងសង់​ផ្លូវ​រថភ្លើង​រត់​ក្រោម​ដី និង​លើ​អាកាស នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ជួប​បញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ ១៩  ដែល​កំក​ពុង​រាតត្បាត​ជាស​កល។

លោក​គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ទស្សនវិស័យ និង​ផែនកា​rក្នុងការ​សាងសង​ផ្លូវ​រថភ្លើង​ក្រោម​ដី និង​រត់​លើ​អាកា ស ដោយបាន​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស​ធ្វើការ​សិក្សា និង​មានបំណង​ក្នុងការ​វិនិយោគ​លើ​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅក្នុង​ក្រុង​នេះ។

លោក​បន្ថែមថា “កន្លងមក​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល  បាន​ដាក់ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​សិក្សា ប៉ុន្តែ​គ្រាន់តែ​សិក្សា​រួច យើង​ជួ​ប្រទះ​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩” ។ លោក​បន្តថា “រហូតមកដល់​ម៉ោង​នេះ ក្រសួង​យើង​មិនទាន់​ទទួលបាន​លទ្ធផល នៃ​ការសិក្សា​របស់​ក្រុមហ៊ុន​នៅឡើយ​ទេ ដែល​ទាម​នៅក្នុង​ពន្យា​ពេល​បន្ថែមទៀត  ព្រោះ​នៅក្នុង​ដំណាក់កាល​មិនមែន​ប៉ះពាល់ ចំពោះតែ​ប្រទេស​កម្ពុជា​នោះទេ ស្ទើ​តែ​គ្រប់​ប្រទេស​នៅក្នុង​ពិភពលោក បានទទួល​រង​នូវ​ផលប៉ះពាល់​វិ​ប​ត្ត​មួយ​នេះ” ។

លោក​គង់់ វិមាន​បាន​បន្ថែមទៀត​ថា គេ​បាន​សិក្សា​រួចហើយ ប៉ុន្តែ​យើង​កំពុងតែ​រងចាំ​លទ្ធផល​នៃ​ការសិក្សា​នេះ  យើង​ចាំមើល​ឱ្យ​មានការ​ស្ងប់ស្ងាត់​នូវ​ជំងឺ​កូ​វីដ​សិន ប្រហែលជា​គេ​នឹង​បញ្ជូន​របាយការណ៍ ពី​ក្រៅប្រទេស​ដែល​ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន។ នៅពេលដែល​យើង​ទទួលបាន​របាយការណ៍ យើង​នឹង​ផ្សព្វផ្សាយ​ឱ្យបាន​ដឹង​ហើយ យើង​មិន​លាក់ទុក​នោះទេ។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ទៀ​ថា “សម្រាប់​គម្រោង​មួយ​នេះ​យើ​មាន​រួចហើយ យើង​មិនមាន​ការបោះបងចោល​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ពិភពលោក​កំពុងតែ​ជួប​នៅ​វិបត្តិ​ជំងឺ​កូ​វីដ១៩” ។

លោក​បន្តទៀតថា សម្រាប​ប់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង រត់​នៅលើ​អាកាស និង ក្រោម​ដី ដែល​ក្រសួង​បានដាក់​ចេញ​នេះ ត្រូវការ​ទាមទា​ក្នុងការ​សិក្សា​លម្អិត ព្រោះថា​ក្រុមហ៊ុនល្មមៗ មិនអាច​ធ្វើបាន​នោះទេ ជាពិសេស​ក្រុ​លោ​កម​ហ៊ុន នៅក្នុង​ស្រុក​របស់​យើង​មិនអាច​ធ្វើ​បានទេ។ លុះតែ​ក្រុមហ៊ុន​មកពី​បរទេស​ដែលមាន​បទពិសោធន៍ និង​ធនធាន​ខ្ពស់ ទើប​អាចធ្វើ​កិច្ចការ​នេះ​បាន។

ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អះអាងថា ក្រសួង​ឱ្យបាន​ក្រុមហ៊ុន​មកពី​ប្រទេស​ប​សិក្សា គម្រោង​សាងសង់​ផ្លូវ​រថភ្លើង លើ​អាកាស នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្រួលការ កកស្ទះ​ចរាចរណ៍។

លោក​ថ្លែងថា “នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន នង​កំពុង​ជួប​បញ្ហា​ប្រឈម​កកស្ទះ​នូវ​ចរាចរណ៍ ដូច្នេះហើយ​រដ្ឋាភិបាល​បានដាក់​ចេញ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​និង​ក្រោម​ដី ហើយ​ផែនការ​នេះ ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here