ដោយវុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងសិក្សាសាងសង់ផ្លូវរថភ្លើងរត់ក្រោមដី និងលើអាកាស នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែជួបបញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺកូវីដ ១៩ ដែលកំកពុងរាតត្បាតជាសកល។
លោកគង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ក្រសួងសាធារណការ និងដឹកជញ្ជូនមានទស្សនវិស័យ និងផែនកាrក្នុងការសាងសងផ្លូវរថភ្លើងក្រោមដី និងរត់លើអាកា ស ដោយបានក្រុមហ៊ុនមកពីក្រៅប្រទេសធ្វើការសិក្សា និងមានបំណងក្នុងការវិនិយោគលើគ្រោងសាងសង់ផ្លូវរថភ្លើងនៅក្នុងក្រុងនេះ។
លោកបន្ថែមថា “កន្លងមកឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល បានដាក់ឱ្យក្រុមហ៊ុនចិនធ្វើការសិក្សា ប៉ុន្តែគ្រាន់តែសិក្សារួច យើងជួប្រទះទៅនឹងវិបត្តិជំងឺកូវីដ១៩” ។ លោកបន្តថា “រហូតមកដល់ម៉ោងនេះ ក្រសួងយើងមិនទាន់ទទួលបានលទ្ធផល នៃការសិក្សារបស់ក្រុមហ៊ុននៅឡើយទេ ដែលទាមនៅក្នុងពន្យាពេលបន្ថែមទៀត ព្រោះនៅក្នុងដំណាក់កាលមិនមែនប៉ះពាល់ ចំពោះតែប្រទេសកម្ពុជានោះទេ ស្ទើតែគ្រប់ប្រទេសនៅក្នុងពិភពលោក បានទទួលរងនូវផលប៉ះពាល់វិបត្តមួយនេះ” ។
លោកគង់់ វិមានបានបន្ថែមទៀតថា គេបានសិក្សារួចហើយ ប៉ុន្តែយើងកំពុងតែរងចាំលទ្ធផលនៃការសិក្សានេះ យើងចាំមើលឱ្យមានការស្ងប់ស្ងាត់នូវជំងឺកូវីដសិន ប្រហែលជាគេនឹងបញ្ជូនរបាយការណ៍ ពីក្រៅប្រទេសដែលត្រូវបានសិក្សាដោយក្រុមហ៊ុន។ នៅពេលដែលយើងទទួលបានរបាយការណ៍ យើងនឹងផ្សព្វផ្សាយឱ្យបានដឹងហើយ យើងមិនលាក់ទុកនោះទេ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀថា “សម្រាប់គម្រោងមួយនេះយើមានរួចហើយ យើងមិនមានការបោះបងចោលនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺពិភពលោកកំពុងតែជួបនៅវិបត្តិជំងឺកូវីដ១៩” ។
លោកបន្តទៀតថា សម្រាបប់គម្រោងសាងសង់ផ្លូវរថភ្លើង រត់នៅលើអាកាស និង ក្រោមដី ដែលក្រសួងបានដាក់ចេញនេះ ត្រូវការទាមទាក្នុងការសិក្សាលម្អិត ព្រោះថាក្រុមហ៊ុនល្មមៗ មិនអាចធ្វើបាននោះទេ ជាពិសេសក្រុលោកមហ៊ុន នៅក្នុងស្រុករបស់យើងមិនអាចធ្វើបានទេ។ លុះតែក្រុមហ៊ុនមកពីបរទេសដែលមានបទពិសោធន៍ និងធនធានខ្ពស់ ទើបអាចធ្វើកិច្ចការនេះបាន។
ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា ក្រសួងឱ្យបានក្រុមហ៊ុនមកពីប្រទេសបសិក្សា គម្រោងសាងសង់ផ្លូវរថភ្លើង លើអាកាស នៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការ កកស្ទះចរាចរណ៍។
លោកថ្លែងថា “នៅក្នុងទីក្រុងភ្នំពេញបាន នងកំពុងជួបបញ្ហាប្រឈមកកស្ទះនូវចរាចរណ៍ ដូច្នេះហើយរដ្ឋាភិបាលបានដាក់ចេញ គម្រោងសាងសង់ផ្លូវរថភ្លើងរត់លើអាកាសនិងក្រោមដី ហើយផែនការនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនមកពីប្រទេសចិន” ៕