អ្នកជំនាញ៖ អ្នក​ពុះ​ដី​ឡូ​តិ៍លក់​គួរ​អនុវត្តន៍៣ចំនុច បើ​ចង់​បង្កើន​គុណ​តម្លៃ និង​ទីផ្សារ

0

ដោយ ហ្សូ​លី

ភ្នំពេញៈ អ្នក​ពុះ​ដី​ឡូ​តិ៍​មួយចំនួន​បាន​បំបាក់ទឹកចិត្ត​អ្នកទិញ ដោយ​ការបោកប្រាស់​ទើប​ធ្វើឱ្យ​គុណ​តម្លៃ​នៃ​ដី​ឡូ​តិ៍​ហាក់​មាន​ភាពស្រពិចស្រពិល និង​ប៉ះពាល់​ទៅដល់​អ្នក​ពុះ​ដី​ឡូ​តិ៍​សុចរិត​ដទៃទៀត។ ដូច្នេះ​ដើម្បី​បង្កើន​ទំនុកចិត្ត និង​គុណ​តម្លៃ​នៃ​ទីផ្សារ​ដី​ឡូ​តិ៍ អ្នកជំនាញ​បាន​ចង្អុល​ប្រាប់​ពី​គន្លឹះ៣សម្រាប់​អនុវត្តន៍។

លោក ម៉ន សុខា ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​ដី​ឡូ​តិ៍ក​ម្ពុ​ជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ UTrust បានផ្តល់​កិច្ច​សម្ភាស​ជាមួយ​គេហទំព័រ Propertyarea.asiaកាលពី​រសៀល​ថ្ងៃទី៦ វិច្ឆិកា​នេះ​ថា ដើម្បី​បង្កើន​គុណ​តម្លៃ និង​ទីផ្សារ​ដី​ឡូ​តិ៍ ត្រូវ​ចាំបាច់​រៀបចំ​ឯកសារ​គតិ​យុ​ត្តិ និង​ព័ត៌មាន​ជាក់លាក់​ទៅកាន់​អ្នកវិនិយោគ​ឬ​អ្នកទិញ ព្រោះ​កន្លងមកនេះ​ធ្លាប់មាន​ស្ថាប័ន ជាពិសេស​ក្រសួង​បាន​ផ្តែផ្តាំ​ជាច្រើន លើក​ច្រើនសារ​រួចមកហើយ។

លោក​បន្តថា “អ្នក​ពុះ​ដី​ឡូ​តិ៍គ​ប្បី​ត្រៀម​បង្ហាញ​អតិថិជន​នូវ​ឯកសារ ប្លង់ និង​ឈ្មោះ​កម្ម​សិទ្ធ​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​លោក​លើកទឹកចិត្ត​ថា ប្លង់រឹង​គឹជា​ឯកសារ​ដ៏​សំខាន់​ដើម្បី​ទាញយក​ទំនុកចិត្ត​ពី​អតិថិជន​បាន​យ៉ាងពិត​ប្រាកដ។  លោក​បញ្ជាក់ថា “ក្នុងនាម​ជា​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍ និង​ពុះ​ដី​ឡូ​តិ៍លក់ ត្រូវ​ចងចាំ​ថា ខ្លួន​ចេះ​ជ្រើសរើស​ទីតាំង​មាន​សក្តានុពល​ពិតប្រាកដ​សម្រាប់​ដាក់លក់ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ ជាពិសេស ត្រូវ​បង្ហាញ​ឯកសារ​ប្លង់​មេ (Master plan) អភិវឌ្ឍន៍ និង​រៀបរាប់​ឱ្យបាន​ក្បោះក្បាយ នោះ​គុណ​តម្លៃ​នៃ​ទីផ្សារ​ដី​ឡូ​តិ៍​នឹងមាន​កំណើន” ។

លោក ម៉ន សុខា ឆ្លៀតឱកាស​ផ្តាំ​ដល់​អ្នកទិញ​ដី​ឡូ​តិ៍​ថា ការទិញ​ដី​ឡូ​តិ៍​ពិតជា​ផ្តល់ឱកាស​ចំណេញ​មែន ប៉ុន្តែ​កុំ​ភ្លេច​ក្នុងការ​ពិនិត្យមើល លើ​ទីតាំង​គម្រោង​ផង កុំ​ចេះតែ​ទិញ​លើ​ទីតាំង​ឆ្ងាយ​ពេក ឬ​ទីតាំង​ដែល​មិន​សមប្រកប។ បន្ថែម​ពីលើ​នេះ សូម​តាមដាន​ព័ត៌មាន​ថា តើ​តំបន់​នោះ​មានការ​អភិវឌ្ឍ​ពី​រាជរដ្ឋាភិបាល​ដែរឬទេ ហើយ​គម្រោង​ប្លង់​មេនោះ​មានការ​អភិវឌ្ឍ​បែបណាខ្លះ។   ដូច្នេះ​ពេល​អ្នកវិនិយោគ​រួច មិន​ព្រួយបារម្ភ​រឿង​បោកប្រាស់ ហើយ​អ្នក​ពុះ​ដី​ឡូ​តិ៍លក់​ក៏​បង្កើន​ទំនុកចិត្ត​និង​ភាពថ្លៃថ្នូរ ជាក់ស្តែង​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​គម្រោង​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here