ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធធំៗ ជម្រុញ​ឱ្យ​ខេត្តកោះកុង​កាន់​តែមាន​សក្តានុពល​ទ្វេដង

0

ដោយ ហ្សូ​លី

ភ្នំពេញ៖ ការដាក់ចេញ​គោលនយោបាយ​ត្រឹមត្រូវ របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ខេត្តកោះកុង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន។ បច្ចុប្បន្ន​ខេត្ត​នេះ​មាន​ព្រលាន យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ដែល​នឹង​បញ្ចប់​ការសាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះ​ក្រុមហ៊ុន Bangkok Airway បាននិងកំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប ដើម្បី​រៀបចំ​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​តំបន់​កោះ​ប៉ោ ដែល មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​ក្រុង​យោធពលខេមរភូមិន្ទ។

លើស​នេះ​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាននិងកំពុង​ជម្រុញ​ការ​ព​ង្រី​ផ្លូវជាតិ​លេខ៤៨ ជា​ពីរ​គន្លង​សំរាប់​រថយន្ត​ទៅមក​ផងដែរ ជាពិសេស​កា​រត​ភ្ចា​ប់​ជា​ប្រវត្តិសាស្ត្រ​នូវ​ភូមិភាគ​ពាយ័ព្យ មកកាន់​តំបន់​នារ​តី តាមរយៈ​ការស្ថាបនា​ផ្លូវជាតិ​លេខ១០ ដោយ​ចាក​ចេញពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ស្រុក​មួយចំនួន​នៃ​ខេត្តពោធិសាត់ ឆ្ពោះទៅកាន់​ខេត្តកោះកុង ដែល​ផ្លូវ​នេះ​នឹង​ពង្រីក​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ក្រៅប្រទេស តាមរយៈ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​តំបន់​សារា​សាគរ ក្នុង​ខេត្តកោះកុង​ផងដែរ។

នាយ​ឧ​ត្ត​ម​សេនី​យ៏ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋ​ល​ខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​កាលពីពេលថ្មីៗនេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដើម្បី​ព​ន្លឿ​ន​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង ។

គោលបំណង​នៃ​បេសកម្ម​ចុះ​ពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង​រួមមាន ទី១- ពិនិត្យ​លើ​របាយការណ៍​នៃ​ការសាងសង់ រាយ​កាណ៍​ដោយ​ក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យ​ទីតាំង​គម្រោង​សាងសង់។

ទី៣- ពិភាក្សា និង​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមការងារ​អាកាសយានដ្ឋាន Union Development Group ស្តីពី​វឌ្ឍនៈភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេង។

អាកាសយាន​ដ្ឋា​នះ​អន្តរជាតិ ដែល​អាច​ទទួល​ការ​ចុះចត​នេះ នឹង​ពង្រីក​មុខមាត់​និង​លើកស្ទួយ​សេដ្ឋកិច្ច​ខេត្តកោះកុង និង​សេដ្ឋកិច្ចជាតិ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដែល តាម​ផែនការ​ព្រលានយន្តហោះ​នេះ នឹង​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ហោះហើរ​សាកល្បង​នៅ មុន​ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​ប៉ាក សុខុម បាន​មានប្រសាសន៍ថា គម្រោង​នឹង​នេះ​មាន​លក្ខ​ខណៈ​ពិសេស និង​អំណោយផល​សម្រាប់​ទូរគមនាគមន៍ ពោលគឺ អាចធ្វើ​ដំណើរ​ចេញពី​តារា​សាគរ​ទៅ​រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ត្រឹមតែ៣ម៉ោង​កន្លះ​និង​ទៅ ខេត្ត​ព្រះសីហនុ​ត្រឹមតែ២ម៉ោង នៅពេល​គម្រោង​ផ្លូវ​ល្បឿន​លឿន​សាងសង់​រួច។

លោក​បន្ថែមថា “នៅពេល​ខាងមុខនេះ ភ្ញៀវទេសចរ​នឹង​មក​តំបន់​តារា​សាគរ​តាមរយៈ​ជើងហោះហើរ និង​តាម​ការ​ចុះចត​យានដ្ឋាន​តារា​សាគរ ដែល​គ្រោង​ដាក់​ដំណើរការ​សាកល្បង​នៅ​ឆ្នាំ២០២១ ខាងមុខនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here