Faz Waz Cambodia លិចរូបរាងឡើង៖ ភ្នាក់ងារទីផ្សារជំនាន់ថ្មីសម្រាប់ទីផ្សារអចលនទ្រព្យជំនាន់ថ្មី

0

អត្ថបទ ៖ ក្រុមហ៊ុន
សូមណែនាំ Faz Waz Cambodia ដៃគូក្នុងវិស័យអចលនទ្រព្យចាប់ពីឆ្នាំ២០២០

ក្រុមហ៊ុន Faz Waz Cambodia បានចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជាជាមួយនឹងបេសកកម្មការលក់ និងការដោះស្រាយបញ្ហាទីផ្សារសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ! ជាមួយនឹងក្រុមការងារដែលមាន ជំនាញច្បាប់លាស់ ចម្រុះជាតិសាសន៍ ដែលមានបទពិសោធន៍មិនតិចជាង ៣០ឆ្នាំនៅក្នុងផ្នែក លក់នៃវិស័យអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ការិយាល៏យកណ្ដាលក្រុមហ៊ុន Faz Waz Cambodia បានបើកដំណើរកាជាផ្លូវការរហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន Faz Waz Cambodia មានភ្នាក់ងារលក់របស់ខ្លួនក្នុងទីផ្សារ អចលនទ្រព្យរហូតដល់ជាង៥០នាក់រួចមកហើយ។ គោលការណ៍របស់ក្រុមហ៊ុន Faz Waz Cambodia គឺប្តេជ្ញាផ្តល់នូវការលក់ប្រកបដោយវិជ្ជាជីវៈ និង និរន្តរភាពសម្រាប់ ការអភិវឌ្ឍន៍ដៃគូនៅទូទាំងប្រទេសកម្ពុជា។

គណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំរបស់ Faz Waz Cambodia រួមមាន ៖ លោក James Whitehead នាយកប្រតិបត្តិ (អតីតអ្នកគ្រប់គ្រងទូទៅនៃ Realestate.com.kh ចំនួន ៥ ឆ្នាំ) លោក ម៉ឹក ចិន្តា ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម (ស្ថាបនិកក្រុមហ៊ុន Realestate.com.kh និងជាគ្រូបង្វឹកបច្ចេកវិទ្យា និងអចលនទ្រព្យដ៏ល្បីល្បាញ) និងលោក Shengwei Zhao ជាប្រធានផ្នែកប្រតិបត្តិការ (អតីតប្រធានផ្នែកទីផ្សារនៃ Realestate.com.kh និង DCG Cambodia)។

នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Faz Waz Cambodia លោក James Whitehead បានលើកឡើងថា “ ក្រុមហ៊ុន Faz Waz Cambodia គឺជាបណ្តុំភ្នាក់ងារអចលនទ្រព្យមានសមត្ថភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា ដែលក្រុមការងារចម្រុះជាតិសាសន៍ ដែលមានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ និងផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន Faz Waz Cambodia នឹងផ្ដល់ ជូននូវភាពជោគជ័យតាមរយៈការចូលរួមរបស់ពួកយើង ជាពិសេសជាមួយស្មារតីដែលស្វាហាប់របស់ភ្នាក់ងារអចលនទ្រព្យទាំងអស់របស់យើង។ គោលដៅរបស់ក្រុមហ៊ុន Faz Waz Cambodia គឺផ្តល់ឱ្យ ប្រជាជនខ្នែរគ្រប់គ្នានូវឱកាសរកប្រាក់ចំនូលពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អ និងមានសុវត្ថិភាពបំផុតសម្រាប់អតិថិជន។”

នាយកប្រតិបត្តិ Faz Waz Cambodia បន្ថែមថា ៉គោលដៅចុងក្រោយរបស់ Faz Waz គឺផ្តល់ឱ្យ អ្នកគ្រប់គ្នានូវឱកាសរកប្រាក់ដែលពួកគេសមនឹងទទួលបានពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អបំផុតនិងមានសុវត្ថិភាពបំផុតដើម្បីទិញ។”

ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Faz Waz Cambodia និងជាស្ថាបនិកនៃក្រុមហ៊ុន Realestate.com.kh លោក ម៉ឹក ចិន្តា បានមានប្រសាសន៍ថា “ក្រុមហ៊ុន Faz Waz Cambodia គ្រោងនឹងធ្វើបដិវត្តន៍លើ វិស័យអចលនទ្រព្យក្នុងការលក់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជាបទពិសោធន៍ពិសេសបំផុតចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ និងអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា”

“យើងគឺជាភ្នាក់ងារដែលផ្តល់បច្ចេកវិទ្យាខ្ពស់បំផុតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងវិស័យអចនលទ្រព្យ” ។ លោក ម៉ឹក ចិន្ដា បានបន្តថា “រចនាសម្ព័ន្ធចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ទាំងផ្នែកវិជ្ជាជីវៈនិងភាព ជោគជ័យត្រូវបានកើតនៅក្នុងខែនេះ។”

ដោយមានការគាំទ្រពី Realestate.com.kh ក្រុមហ៊ុន Faz Waz Cambodia (www.fazwaz-kh.com) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Digital Classifieds Group មានប្រភពមកពីប្រទេសអូស្រ្តាលី និងបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Faz Waz Group មកពីប្រទេសថៃ)។ នៅប្រទេសថៃ ក្រុមហ៊ុននេះតាំងពីឆ្នាំ ២០១៥ និងបន្តធ្វើការប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនទៀតក្នុងតំបន់ និងលើទីផ្សារអន្តរជាតិ។

ក្រុមហ៊ុន Faz Waz Cambodia ធានាជូនភ្នាក់ងារអចលនទ្រព្យរបស់ខ្លួននូវការអនុវត្តតាមស្តង់ដារប្រកបដោយក្រមសីលធម៌ និងធានាថាគម្រោងដែលបានដាក់លក់សុទ្ធតែជាគម្រោងដែលទទួលបានការសិក្សាយ៉ាងច្បាស់លាស់ពីក្រុមហ៊ុន។ ភ្នាក់ងារអចលនទ្រព្យទាំងអស់មិនថានៅជាភ្នាក់ងារបម្រើការពេញម៉ោង ឬឯករាជ្យ ត្រូវបានបង្កើតឡើងដោយមានទំនួលខុសត្រូវចំពោះសកម្មភាព និងការតំណាងរបស់ពួកគេ។ ភ្នាក់ងារ Faz Waz Cambodia ដាក់អតិថិជនជាមុន ហើយផ្តល់នូវការប្រឹក្សា និងព័ត៌មានលំអិត ដើម្បីការពារអតិថិជនពីអ្នកវិនិយោគដែលមិនគួរឱ្យទុកចិត្ត។

ការិយាល័យថ្មីរបស់ហ្វាហ្សាវ៉ាសខេមបូឌាមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ ដែលស្ថិតនៅជាន់ខាងលើដៃគូទីផ្សារស្នូលរបស់ទីភ្នាក់ងារយើងគឺ www.Realestate.com.kh ដែលជាវេទិកាអចលនៈទ្រព្យលេខ ១ របស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២ ។

 

ជំនាញឯកទេសរបស់ Faz Waz Cambodia ផ្តល់សិទ្ធិ និងឱកាសដល់ភ្នាក់ងារក្នុងស្រុកដើម្បីបង្កើនប្រាក់ចំណូលនិងការអភិវឌ្ឍអាជីពរបស់ពួកគេ៖

ក្រុមហ៊ុន Faz Waz Cambodia នឹងផ្តល់ជូនភ្នាក់ងារឯករាជ្យ (Freelance Agents) នូវអ្វីដែលពួកគេបានឃើញនៅក្នុងទីផ្សារ និងបរិស្ថានដែលល្អបំផុតសម្រាប់ភាពជោគជ័យដែលកំពុងបន្តរបស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ននេះ ភ្នាក់ងារឯករាជ្យជាង ៥០ នាក់បានចូលរួមជាមួយ FazWaz រួមជាមួយក្រុមលក់ ផ្នែកទីផ្សារ និងក្រុមអ្នកគ្រប់គ្រងចំនួន ១០ នាក់ដែលកំពុងរីកចម្រើនបន្តទៀត។ ក្រុមហ៊ុននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីដៃគូទីផ្សារសំខាន់របស់ខ្លួនគឺ Realestate.com.kh ដែលមានក្រុមការងារផ្នែកទីផ្សារ និងបច្ចេកវិទ្យាខ្លាំងជាង ៥០+ នាក់ដែលមានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។

តាមរយៈការកសាងបណ្តាញពីអតិថិជននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Faz Waz Cambodia ជឿជាក់យ៉ាងមុតមាំលើ ការដឹកនាំ និងផ្នែកលក់របស់ខ្លួន។ លោកអ្នកគ្រប់គ្នាមិនថាជា បុគ្គលិកពេញម៉ោងនៅក្រុមហ៊ុនណាមួយ សុទ្ធតែអាចបង្កើតប្រភពចំណូលបន្ថែម ដោយគ្រាន់តែជ្រើសរើសបញ្ជូនអ្នកទិញទៅកាន់ក្រុមហ៊ុន Faz Waz Cambodia ។

ក្រុមហ៊ុន Faz Waz Cambodia បានផ្តល់កម្រៃជើងសារចំនួន ៩០% ដល់ភ្នាក់ងារសម្រាប់ការលក់ដែលបង្កើត ដោយខ្លួនឯងនៅក្នុងគម្រោងខុនដូដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា។ ១០% ទៀតដែល នៅសល់ នឹងត្រូវវិនិយោគម្តងទៀតនៅក្នុងទីផ្សារដើម្បីរកអតិថិជនបន្ថែមសម្រាប់ការលក់ បន្ថែមទៀត។ ការចូលរួមធ្វើការភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន Faz Waz Cambodia គឺមិនត្រូវបានគិតថ្លៃអ្វីទាំងអស់។

សម្រាប់លោកអ្នកដែលចង់ក្លាយជាភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន Faz Waz Cambodia លោកអ្នកគ្រាន់តែបង្ហាញថាអ្នកជាអ្នកលក់ដ៏ឆ្នើម និងមានការបេ្តជ្ញាចិត្តខ្ពស់។ អ្វីដែលលោកអ្នកទទួលបានគឺ ការផ្តល់ជូនអតិថិជនពី ៣-៥០ នាក់ក្នុងមួយខែ ហើយទទួលបានអត្ថប្រយោជន៍ដូចជាទូរស័ព្ទក្រុមហ៊ុន Tablet រថយន្ត និងគណនីចំណាយរបស់ក្រុមហ៊ុន។

ចាប់តាំងពីថ្ងៃទី១ ភ្នាក់ងារអាចទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់ពួកគេជាមួយ នឹងវិធីសាស្រ្តលក់ និងទីផ្សារ ដែលល្អឥតខ្ចោះសម្រាប់គម្រោងដែលត្រូវការច្រើនបំផុត Pipedrive CRM ដើម្បីគ្រប់គ្រងភ្ញៀវ ឯកសណ្ឋាន នាមប័ណ្ណ និងការបណ្តុះបណ្តាលប្រចាំថ្ងៃ។ ភ្នាក់ងារ Faz Waz Cambodia ដែលទទួលបានជោគជ័យ នឹងមើលឃើញពីការរីក ចម្រើន និងការអភិវឌ្ឍន៍អាជីព និងដំឡើងប្រាក់ខែយ៉ាងឆាប់រហ័ស។ ទាក់ទងមកប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Faz Waz Cambodia ថ្ងៃនេះតាមរយៈ @ [email protected] ប្រសិនបើអ្នកចាប់អារម្មណ៍មុខតំណែងការងារណាមួយក្នុងក្រុមហ៊ុននេះ។ ភ្នាក់ងារ Faz Waz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។

ការផ្តល់ឱ្យកាន់តែច្រើនថែមទៀតដល់ភ្នាក់ងារនិងដៃគូរសហការនៅក្នុងប្រទេសកម្ពុជា៖

ក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនានានៅកម្ពុជាក៏នឹងអាចទាញយកប្រាក់ចំនូលបន្ថែមពីក្រុមហ៊ុន Faz Waz Cambodia ក្នុងនាមជាដៃគូរកស៊ីរួមគ្នា។ ក្រុមហ៊ុន Faz Waz Cambodia នឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ទីភ្នាក់ងារ បែបនេះ ដែលអនុញ្ញាតឱ្យពួកគេទទួលបានកម្រៃជើងសារ ដែលខ្ពស់បំផុតសម្រាប់ការលក់គម្រោង ដោយគ្រប់គ្រងអ្នកទិញតាមរយៈទំនាក់ទំនង Faz Waz ។ ក្រុមហ៊ុន Faz Waz Cambodia ក៏នឹងជួយផ្គូផ្គងអតិថិជនជាមួយ ភ្នាក់ងារអចលនទ្រព្យផ្សេងទៀត នៅពេលដែលអាច ធ្វើទៅបានការចែករំលែកលើអត្ថប្រយោជន៍លក់ / ជួល។ ទាក់ទងក្រុមការងារផ្នែកលក់ថ្ងៃនេះតាមរយៈ [email protected] ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ ក្លាយជាភ្នាក់ងារ ឬដៃគូរសហការរបស់ក្រុមហ៊ុន Faz Waz Cambodia
ផ្តល់លទ្ធផលនៃការលក់សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានតម្រូវការច្រើនបំផុត៖

បទពិសោធន៍របស់ក្រុមហ៊ុន Faz Waz Cambodia ក្នុងវិស័យអចលនទ្រព្យតាមរយៈ www.Realestate.com.kh ធ្វើឱ្យវាក្លាយជា ជម្រើសដំបូងសម្រាប់អ្នកអភិវឌ្ឍន៍ដែលមានសមត្ថភាពខ្ពស់។ ក្រុមហ៊ុន Faz Waz Cambodia អនុញ្ញាតិឱ្យទទួលបានអត្ថ ប្រយោជន៍ទីផ្សារ+ សកម្មភាពពីរវាងមិត្តភក្ដិ គ្រួសារ ដល់ក្រុមលក់ដូចគ្នាដោយមិនគិតថ្លៃចំពោះអ្នក អភិវឌ្ឍន៍ទេ ព្រោះគម្រោងរបស់ពួកគេគឺស្ថិតនៅក្នុងតម្រូវការរបស់អតិថិជនក្នុងស្រុកនិងអន្តរជាតិ។ រាល់យូនីតដែលបានលក់ដោយក្រុមហ៊ុន Faz Waz Cambodia នឹងទទួលបាន ១ % នៃប្រាក់កម្រៃសរុប ដែលត្រូវប្រគល់ទៅឱ្យ ការចំណាយទីផ្សារសម្រាប់គម្រោងនោះ និងផលប្រយោជន៍របស់អ្នកអភិវឌ្ឍន៍សម្រាប់ការលក់បន្ទាប់។

គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ ក្រុមហ៊ុន Faz Waz Cambodia តំណាងនូវគម្រោងអភិវឌ្ឍន៍ឈានមុខគេចំនួន ១៥ រួចហើយនៅក្នុងរាជធានីភ្នំពេញនិងស្វែងរកតំណាងជាង ៥០ ទូទាំងប្រទេសនៅពាក់កណ្តាលខែធ្នូ ដោយផ្អែកលើតំរូវការរបស់ភ្នាក់ងារ និងអតិថិជននៅក្នុងទីផ្សារ។ ទោះយ៉ាងណា Faz Waz អនុវត្តតាមនីតិវិធីយ៉ាងម៉ត់ចត់នៅពេលឡើងលើគម្រោងថ្មីសម្រាប់លក់ដើម្បីធានាថាអតិថិជនត្រូវបានផ្តល់ជូននូវជម្រើសវិនិយោគដែលមានសុវត្ថិភាពនិងមានកេរ្តិ៍ឈ្មោះល្បីបំផុត។ ទាក់ទងមកក្រុមការងារលក់នៅថ្ងៃនេះតាមរយៈ [email protected] ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ឱ្យក្រុមហ៊ុន Faz Waz Cambodia ក្លាយជាភ្នាក់ងារផ្នែកលក់តំណាងជូនគម្រោងរបស់អ្នក ។

ផ្តល់ជូនអ្នកទិញនូវបទពិសោធន៍ដ៏ល្អបំផុត៖

ក្រុមហ៊ុន Faz Waz Cambodia តំណាងឱ្យអតិថិជនរបស់យើងមុនគេ និងសំខាន់បំផុត ធានាផ្តល់នូវដំបូន្មានឯករាជ្យស្តីពីអត្ថប្រយោជន៍ និងហានិភ័យនៃការវិនិយោគគម្រោង។ លើសពីនេះ ភ្នាក់ងារ Faz Waz នឹងធានានូវបទពិសោធន៍នៃការទិញប្រកបដោយភាពងាយស្រួលនិងរីករាយតាមរយៈការ ជ្រើសរើសលក្ខណៈសម្បត្តិល្អបំផុត និងតម្លៃនិងការផ្តល់ជូនល្អបំផុតនៅគម្រោងទាំងនោះ។ ប្រសិនបើអ្នកកំពុងស្វែងរកអ្នកប្រឹក្សាផ្នែកអចលនទ្រព្យដើម្បីពិចារណាលើជម្រើសវិនិយោគរបស់អ្នក ក្នុងវិស័យអចលនទ្រព្យ សូមទាក់ទងទៅ Faz Waz ថ្ងៃនេះដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃ ជាភាសាអង់គ្លេស ភាសាខ្មែរ ឬចិន។ ភ្នាក់ងារ Faz Waz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។

ក្រុមហ៊ុន Faz Waz Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជន អ្នកលក់ និងគម្រោងអភិវឌ្ឍថ្មីៗ។ ស្វែងយល់បន្ថែមនិងចូលរួមផ្ដាល់ប្ដូរនៅថ្ងៃនេះ។

គេហទំព័រ: https://www.fazwaz-kh.com/
Facebook: https://www.facebook.com/FazWaz-Cambodia
Telegram/Whatsapp: +855 77711009
Wechat: fazwazkh
ឱកាសការងារ: [email protected]
សម្រាប់ការសាកសួរភ្នាក់ងារនិងអ្នកអភិវឌ្ឍន៍: [email protected]
អតិថិជនដែលចង់ទិញអចលនទ្រព្យ: [email protected]
ទម្រង់ពាក្យសុំការងារ FazWaz : https://forms.gle/k1YoRWBERQYeqf2f9
ឱកាសក្លាយជា ភ្នាក់ងារប្រឹក្សាអចលនទ្រព្យ ជាមួយក្រុមហ៊ុនFazWaz Cambodia: https://forms.gle/VZLsAH7PaSLPQe2V8

LEAVE A REPLY

Please enter your comment!
Please enter your name here