អាគារ​ខ្ពស់​ជាងគេ​បំផុត​មួយ​នៅ​អឺរ៉ុប​ទទួលពាន​ប្រចាំឆ្នាំ Emporis Skyscraper

0

ដោយ​វ​ឌ្ឈ​នា

រុស្ស៊ីៈ មជ្ឈមណ្ឌល Lakhta ដែលមាន​កម្ពស់ ៤៦២ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង Petersburg របស់​ប្រទេស​រុស្សី​បានទទួល​ពាន​ពី​កម្មវិធី Emporis Skyscraper Award ។ អគារ​នេះ រចនា​ដោយ​ក្រុមហ៊ុន GORPROJECT និង​ក្រុមហ៊ុន RMJM ដែលជា​អាគារ​ខ្ពស់​ជាងគេ​ទី១៤ នៅលើ​ពិភពលោក។

គេហទំព័រ archdaily.com បាន​ចុះផ្សាយ​ថា ក្នុងនាម​ជា​អាគារ​ខ្ពស់​ជាងគេ​បំផុត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​រុស្សី ដែល​ទទួលពាន​នេះ ត្រូវបាន​ជ្រើសរើស​ដោយ​គណៈវិនិច្ឆ័យ​អន្តរជាតិ ទៅលើ​អគារ​ចំនួន៧០០ ដែល​បានបញ្ចប់​ការសាងសង់​ត្រឹម​ឆ្នាំ២០១៩ ហើយ​មាន​កម្ពស់​អប្បបរមា១០០ម៉ែត្រ​ឡើង។

មជ្ឈមណ្ឌល Lakhta មិន​ត្រឹមតែ​ជា​អាគារ​ខ្ពស់​ជាងគេ នៅ​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អាគារ​ខ្ពស់​ជាងគេ​នៅ​សហភាព​អឺរ៉ុប​ផងដែរ។ គណៈវិនិច្ឆ័យ Emporis បានកត់សម្គាល់​នូវ​ទម្រង់ នៃ​អគារ​មាន​រចនាសម្ព័ន្ធ​ផ្នែក​ខាងក្រៅ​នៃ​អាគារ ដែលមាន​ស្លាប​ប្រាំ​ដែល​វិល​ស្ទើរតែ ៩០ដឺ​ក្រេ និង​មាន​លក្ខណៈពិសេស​ត្រង់​មាន​កំពូល​ស្រួច ដូច​ទៅនឹង​អណ្តាតភ្លើង​ដែល​ឆេះ  ដែល​មើលទៅ​មាន​ភាព​ទាក់ទាញ ។

ពានរង្វាន់​អាគារ​ខ្ពស់​ជាងគេ Emporis Skyscraper Award ត្រូវបាន​គេ​ផ្តល់ឱ្យ​តាំងពី​ឆ្នាំ២០០០ ដែលមាន​គណៈវិនិច្ឆ័យ​ច្បាស់លាស់ និង​បង្កើតឡើង​ដោយ​អ្នកជំនាញ​ស្ថាបត្យកម្ម​មកពី​ទូទាំង​ពិភពលោក ផ្អែកលើ​លក្ខណៈ​ប្លង់​ស្ថាបត្យកម្ម និង​ការ​រចនា​សោភ័ណភាព និង​មុខងារ​ប្រើប្រាស់​របស់​អគារ ។

អគារ​ដែល​ទទួលបាន​ពាន​លើកមុនៗ រួមមាន អគារ MGM Cotai (ឆ្នាំ ២០១៨) នៅ​ទីក្រុង​ម៉ា​កាវ អគារ Lotte World Tower (២០១៧) នៅ​ទីក្រុង​សេ​អ៊ូ​ល និង VIA 57 West (២០១៦) នៅ​ទីក្រុង​ញូវយ៉ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here