ដោយៈវុត្ថា
ភ្នំពេញៈ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ វិស័យសំណង់ស្ទើតែគ្រប់ប្រភេទ ជាពិសេសវិស័យសំណង់អគារពហុមុខងារ នៅក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះប្រមាណ៥០ភាគរយ ដែលបង្កឡើយជំងឺកូវីដ១៩ ។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញបានប្រាប់គេហទំព័រ Propertyarea.aia កាលពីថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ ឱ្យដឹងថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ កំណើននៃការវិនិយោគ លើវិស័យសំណង់ប្រភេទអគារពហុមុខងារនៅក្នុងទីក្រុងភ្នំពេញនេះ ធ្លាក់ស្ទើរតែពាក់កណ្តាលដោយសារ វិបត្តិនៃជំងឺកូវីដ ១៩ អូសបន្លាយចាប់តាំងពីដើមឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកប្រធានមន្ទីររូបនេះ មិនបានបញ្ជាក់ពីតួលេខពិតប្រាកដនៃការធ្លាក់ចុះនោះទេ ដោយលោកគ្រាត់តែបញ្ជាក់ថា មានការធ្លាក់ចុះលើវិការវិនិោយោគ ដូចទៅនឹងបណ្តាប្រទេសនានាផងដែរ។
លោកសារិន វណ្ណាបញ្ជាក់ថា ជាមួយនឹងការធ្លាក់ចុះ នៃការវិនិយោគលើវិស័យសំណង់អគារពហុមុខងារ ក៏មានការស្នើសុំវិនិយោគខ្លះៗដែរ ប៉ុន្តែមិនច្រើនដូចមុននោះទេ ដោយសារវិនិយោគិនអន្តរជាតិមិនអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
លោករំពឹងថា វិបត្តិនៃជំងកឺកូវីដ ១៩ មិនថានៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកនោះទេ គឺមានបញ្ហាប្រឈមយ៉ាងខ្លាំង ដែលទាមឱ្យក្នុងរយៈពេលយូបន្ថែមទៀត ទើបមានសន្ទុះឡើងវិញ បន្ទាប់ពីជំងឺនេះបានបង់ពិភពលោក និងមានលំហូរវិនិយោគិនបរទេលចូលក្នុងប្រទេស។
លោកស្រី អាន សុធិតា នាយិកាក្រុមហ៊ុន CBRE Cambodia ធ្លាប់បានឱ្យដឹងថា បើទោះបីកម្ពុជាកំពុង ប្រយុទ្ធប្រឆាំងទៅនឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលជាសកលនាពេលនេះ តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគក្នុងស្រុក លើវិស័យអចលនទ្រព្យក្រោម ១លានដុល្លារអាមេរិក ប៉ុន្តែមិនច្រើនោះទេ ។
លោកស្រីបន្តថា “ការវិនិយោគនៅក្នុងស្រុកនៅតែមានមួយៗ គឺស្ថិតនៅក្នុងទំហំវិនិយោគដែលមានតម្លៃកន្លះលានដុល្លារអាមេរិក តែបើការវិនិយោគមកពីក្រៅស្រុកវិញ មិនមាននោះទេ ដោយសារវិនិយោគិនមានការព្រួយបារម្ភពីការឆ្លងជំងឺ Covid-19 ដែលកំពុងមានការរីករាលជាសកល។ ម្យ៉ាទៀតគម្រោងវិយោគចាប់២ ទៅ៣លានដុល្លារអាមេរិកគឺមិនមាននោះទេ” ។
លោកស្រីបន្តថា គម្រោងមួយៗក្រោម១លានដុល្លារអាមេរិក ដែលកម្ពុជាទទួលបាននៅពេលនេះ គឺគម្រោងវិនិយោគលើវិស័យលំនៅឋាន ខុនដូ និងដីធ្លីជាដើម។ យ៉ាងណាលោកស្រីរំពឹងថា ក្រោយពីស្ថានភាពនៃជំងឺ Covid-19 ស្ងប់ស្ងាត់ និងធូស្រាលឡើងវិញ គម្រោងវិនិយោគវិនិយោគជាច្រើននឹងចាប់ផ្តើមពុះគជ្រោលឡើងវិញ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា តម្លៃទំហំទុនវិនិយោគវិស័យសំណង់ ទូទាំងប្រទេសនៅឆ្នាំ២០១៩ មានតម្លៃសរុបប្រមាណជាង១១ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង៧៨ភារគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។
របាយការណ៍ដដែលបន្តថា ការកើនឡើងនៃទំហំវិនិយោគ ក៏ដូចជាគម្រោងវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ២០១៩ ដោយសារតែមានគម្រោងសាងសង់ជាច្រើន រួមមានអគារពាណិជ្ជកម្មចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹបកម្សាន្ដ គម្រោងសាងសង់ផ្សារទំនើប អគារការិយាល័យ សំណង់អគារស្នាក់នៅរួមខ្ពស់ៗ សំណង់លំនៅដ្ឋានជាលក្ខណៈបុរី សំណង់អគាររោងចក្រឧស្សាហកម្មកាត់ដេរ និងស្បែកជើង និងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស៕