ការវិនិយោគ​លើ​វិស័យ​សំណង់​ពហុ​មុខងារ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដាំ​ក្បាល​ចុះ ៥០ភាគរយ

0

ដោយៈ​វុត្ថា

ភ្នំពេញៈ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ វិស័យ​សំណង់​ស្ទើ​តែ​គ្រប់​ប្រភេទ ជាពិសេស​វិស័យ​សំណង់​អគារ​ពហុ​មុខងារ នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​ធ្លាក់ចុះ​ប្រមាណ៥០ភាគរយ  ដែល​បង្ក​ឡើយ​ជំងឺ​កូ​វីដ១៩ ។

លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ​បាន​ប្រាប់​គេហទំព័រ Propertyarea.aia កាលពី​ថ្ងៃទី១១ ខែធ្នូ​ម្សិលមិញ​នេះ ឱ្យដឹងថា នៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩នេះ កំណើន​នៃ​ការវិនិយោគ លើ​វិស័យ​សំណង់​ប្រភេទ​អគារ​ពហុ​មុខងារ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ ធ្លាក់​ស្ទើរតែ​ពាក់កណ្តាល​ដោយសារ វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ អូសបន្លាយ​ចាប់តាំងពី​ដើមឆ្នាំ រហូតមកដល់​បច្ចុប្បន្ន​នេះ ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ​រូបនេះ មិនបាន​បញ្ជាក់​ពី​តួលេខ​ពិតប្រាកដ​នៃ​ការធ្លាក់ចុះ​នោះទេ ដោយ​លោក​គ្រា​ត់​តែ​បញ្ជាក់ថា មានការ​ធ្លាក់ចុះ​លើ​វិកា​រវិ​និ​ោ​យោគ ដូច​ទៅនឹង​បណ្តា​ប្រទេស​នានា​ផងដែរ។

លោក​សារិន វណ្ណា​បញ្ជាក់ថា  ជាមួយនឹង​ការធ្លាក់ចុះ នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់​អគារ​ពហុ​មុខងារ ក៏មាន​ការស្នើសុំ​វិនិយោគខ្លះៗដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​មុន​នោះទេ ដោយសារ​វិនិយោគិន​អន្តរជាតិ​មិនអាច​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា។

លោក​រំពឹងថា វិបត្តិ​នៃ​ជំ​ង​កឺ​កូ​វីដ ១៩ មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​នោះទេ គឺមាន​បញ្ហា​ប្រឈម​យ៉ាងខ្លាំង ដែល​ទាម​ឱ្យ​ក្នុង​រយៈពេល​យូ​បន្ថែមទៀត ទើប​មាន​សន្ទុះ​ឡើងវិញ បន្ទាប់ពី​ជំងឺ​នេះ​បាន​បង់​ពិភពលោក និង​មាន​លំហូរ​វិនិយោគិន​បរ​ទេ​ល​ចូលក្នុង​ប្រទេស។

លោកស្រី អាន សុ​ធិ​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia ធ្លាប់បាន​ឱ្យដឹងថា  បើទោះបី​កម្ពុជា​កំពុង ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល​ជា​សកល​នាពេលនេះ តែ​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​ក្នុងស្រុក លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ច្រើ​នោះទេ ។

លោកស្រី​បន្តថា “ការវិនិយោគ​នៅក្នុង​ស្រុក​នៅតែមានមួយៗ គឺ​ស្ថិតនៅក្នុង​ទំហំ​វិនិយោគ​ដែលមាន​តម្លៃ​កន្លះ​លាន​ដុល្លារ​អាមេរិក តែបើ​ការវិនិយោគ​មកពី​ក្រៅ​ស្រុក​វិញ មិនមាន​នោះទេ ដោយសារ​វិនិយោគិន​មានការ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ Covid-19  ដែល​កំពុងមាន​ការរីក​រាល​ជាស​កល។  ម្យ៉ា​ទៀត​គម្រោង​វិយោគ​ចាប់២ ទៅ៣លាន​ដុល្លារ​អាមេរិក​គឺ​មិនមាន​នោះទេ” ។

លោកស្រី​បន្តថា គម្រោងមួយៗក្រោម១លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ទទួលបាន​នៅពេលនេះ គឺ​គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅឋាន ខុន​ដូ និង​ដីធ្លី​ជាដើម។ យ៉ាងណា​លោកស្រី​រំពឹងថា ក្រោយពី​ស្ថានភាព​នៃ​ជំងឺ Covid-19 ស្ងប់ស្ងាត់ និង​ធូ​ស្រាល​ឡើងវិញ គម្រោង​វិនិយោគ​វិនិយោគ​ជាច្រើន​នឹង​ចាប់ផ្តើម​ពុះ​គ​ជ្រោ​ល​ឡើងវិញ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា តម្លៃ​ទំហំ​ទុនវិនិយោគ​វិស័យ​សំណង់ ទូទាំងប្រទេស​នៅ​ឆ្នាំ២០១៩ មានតម្លៃ​សរុប​ប្រមាណ​ជាង១១ពាន់​លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង​ជាង៧៨ភារ​គរ​យ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨ ។

របាយការណ៍​ដដែល​ប​ន្ត​ថា ការកើនឡើង​នៃ​ទំហំ​វិនិយោគ ក៏ដូចជា​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៩ ដោយសារ​តែមាន​គម្រោង​សាងសង់​ជាច្រើន រួមមាន​អគារ​ពាណិជ្ជកម្ម​ចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹប​កម្សាន្ដ គម្រោង​សាងសង់​ផ្សារ​ទំនើប អគារ​ការិយាល័យ សំណង់​អគារ​ស្នាក់នៅ​រួមខ្ពស់ៗ សំណង់​លំនៅដ្ឋាន​ជា​លក្ខណៈ​បុរី សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង និង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here