អ្នកជំនាញ​អន្តរជាតិៈ​បច្ចុប្បន្ន​ជា​ពេល​ដ៏​ល្អ​សម្រាប់​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា

0

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញ​អន្តរជាតិ​បាន​ថ្លែងថា បច្ចុប្បន្ន​ជា​ពេល​ល្អ​បំផុត​សំរាប់​វិនិយោគ​អចលនទ្រព្យ ពិសេស​ខុន​ដូ​នៅ​កម្ពុជា ខណៈ​បណ្តា​នានា​កំពុង​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩ និង​ស្តារ​សេដ្ឋកិច្ច​របស់​ពូកគេ​ឡើងវិញ។

លោក Philip Tan ស្ថាបនិក​នៃ​សមាគម​អូស្ត្រាលី សឹង្ហ​បុរី និង​ជា​អ្នក​បង្វឹក​ដ៏​ល្បីល្បាញ ផ្នែក​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​មួយរូប បាន​ថ្លែង​តាម​ប្រ​ព័​ន្ឋ Zoom កាលពីដើម​សប្តាហ៍​នេះ​ថា បច្ចុប្បន្ន​វា​ជា​ឳ​កាស​ដ៏​ល្អ សម្រាប់​ការវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​ប្រទេស​នេះ កំពុងមាន​ភាព​រីកចម្រើន ហើយ​រដ្ឋាភិបាល​កំពុង​ពង្រឹង​និង​ឈានទៅ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​នៅ​កម្ពុជា។

លោក​បន្តថា “សេដ្ឋកិច្ចពិភពលោក​កំពុង​វិវត្តន៍​បន្តិចម្តងៗ ដើម្បី​ឈានទៅរក​ភាពល្អប្រសើរ ព្រោះ​បណ្តា​ប្រទេស​នានា កំពុង​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​ស្តារ សេដ្ឋកិច្ច​បស់​ពួកគេ​ឡើងវិញ” ។

យ៉ាងណាក៏ដោយ​លោក JAMES HODGE ប្រធាន​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​អ្នកវិនិយោគ​មាន​ភាពស្ទាក់ស្ទើរ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា។លោក​បន្តថា បើសិនជា​ព្រឹត្តិការណ៍​នេះ​អូស​បន្លាយពេល​យូរ បញ្ហា​ក្នុង​វិស័យនេះ​នឹង​ប្រឈម​កាន់តែ​លំបាក។

ទោះជា​យ៉ាងណា​អ្នកជំនាញ​ក្នុងស្រុក​បាន​មើលឃើញថា វិស័យនេះ​នឹង​ងើបឡើង​វិញ​លឿន បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​បញ្ចប់។

លោកស្រី​តាំង ហួរ​នាយិកា​នៃ​ក្រុមហ៊ុន AMATAK Property Service Co, Ltd បាន​មានប្រសាសន៍ថា ជំងឺ​នេះ​ជា​សង្គ្រាម​សេដ្ឋកិច្ច​មួយ ដែល​នាំ​ឲ្យ​ពិភពលោក​រង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ ដោយ​លោកស្រី​គាំទ្រ​រដ្ឋាភិបាល ក្នុង​ការបិទ​រាជធានី​ភ្នំពេញ និង​ក្រុម​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​នេះ និង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍២០កុម្ភៈ ដែល​កំពុងមាន​ភាព​ធ្ងន់ធ្ងរ​នេះ។

លោកស្រី​បន្តថា “ខ្ញុំ​ជឿថា​រដ្ឋាភិបាល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន ហើយ​ពេល​ស្ថានភាព​ល្អប្រសើរ​វិញ​លឿន ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​និង​អចលនទ្រព្យ នឹងមាន​ភាព​រីកចម្រើន​លឿន​ឡើងវិញ” ។ លោកស្រី​បន្តថា “ប្រជាពលរដ្ឋ អ្នកវិនិយោគ​រង់ចាំតែ​ឳ​កាស ដើម្បី​អាចធ្វើ​ដំណើរ និង​ចាប់ផ្តើម​គំរោង​របស់​ពួកគេ​ឡើងវិញ​ប៉ុណ្ណោះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here