ការរស់នៅបែបឯករាជ្យរបស់ប្រជាពលរដ្ឋខ្មែរបានចូលរួមលើកកំពស់វិស័យ លំនៅដ្ឋាននៅកម្ពុជា

0

ដោយៈគង់ សូរិយា
ភ្នំពេញៈ និន្នាការរស់នៅបែបឯកជនភាពរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឲ្យចំនួនគ្រួសារថ្មីៗកើនឡើងជាប្រចាំ បន្ទាប់ពីយុវជនចូលដល់វ័យរៀបការបានចូលរោងការ ហើយពួកគេក៏បានបែកពីឳពុក ម្តាយ អាណាព្យាបាលទៅបង្កើតគ្រួសារថ្មី និងស្វែងរកទិញលំនៅដ្ឋានថ្មី។

នេះជានិន្នាការរស់នៅបែបឯកជនភាព របស់ប្រជាពលរដ្ឋខ្មែរ ដែលជាកត្តាលីករយ៉ាងសំខាន់ ក្នុងការជំរុញ ការរីកចម្រើននៃវិស័យលំនៅដ្ឋាន ដែលមានកំនើនជាមធ្យម ៥០,០០០ខ្នងផ្ទះក្នុងមួយឆ្នាំៗ។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា តម្រូវការលំនៅដ្ឋាននៅកម្ពុជានឹងកើនឡើងដល់ជាង៨០ម៉ឺនខ្នងនៅចន្លោះឆ្នាំ២០១៥ ២០៣០ ហើយប្រជាពលរដ្ឋរស់នៅតាមទីក្រុង ទីប្រជុំជន និងរាជធានីភ្នំពេញ នឹងអាចកើនទៅដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ។
កត្តាទាំងអស់នេះហើយបានធ្វើឲ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក និងក្រៅស្រុកបោះទុនវិនិយោគលើលំនៅដ្ឋានជាបុរី កើនឡើងជាង២៦០ក្រុមហ៊ុន ជាក់ស្តែងនៅដើមឆ្នាំ២០២១នេះ គំរោងបុរីថ្មីៗចំនួនជាង២០បានសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

យោងតាមរបាយការណ៍ជុំរឿនរបស់ក្រសួងផែនការបានបង្ហាញថា ជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ បានប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជា មានចំនួន១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។
អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥ ខណៈប្រជាជន៧៨ភាគរយ រស់នៅទីជនបទ។ ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ក្នុងនោះប្រហែល២៩ភាគរយ មានអាយុក្រោម១៥ឆ្នាំ និងប្រហែល៥ភាគរយ មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
ដោយមើលឃើញនិន្នាការនេះ បុរីគីម ស័ងបានធ្វើការអភិវឌ្ឈន៍លំនៅដ្ផាននៅលើផ្ទៃដីទំហំជាង៥ហិកតា បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្រុមព្រឹក្សារភិបាល បុរី គីម ស័ង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងកំនើនប្រជាពលរដ្ឋកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យ បុរី គីម
ស័ងសម្រេចចិត្តវិនិយោគលំនៅដ្ឋានដ៏ប្រណីត ដែលស្របនឹងបណ្តោយផ្លូវថៃ ហ្គ័រ បុរី នេះមានផ្ទៃដី៥ ហិកតា និងកំពុងដាក់លក់ផ្ទះបីប្រភេទ ដូចជា Shop House, វីឡាកូនកាត់ និងវីឡាភ្លោះ ដែលមានតម្លៃចាប់ពី១៣ម៉ឺន ទៅដល់២៣ម៉ឺនដុល្លារអាមេរិក។
ក្រុមប្រឹក្សាភិបាលនៃ បុរី គីម ស័ង មានប្រសាសន៍ បន្តទៀតថា “បុរី បានផ្តោតទៅលើគុណភាព សុវត្តិភាព ប្រណិតភាព និងផាសុខភាពដល់អ្នករស់នៅ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានសួនច្បារនិងដាំដើមឈើ ឲ្យក្លាយជាដំបន់បៃតងមួយ ដើម្បីរស់នៅក្នុងបរិបទជីវិតបែបសុវិល័យ”៕

សូមអញ្ជើញចូលទស្សនាផ្ទះគំរូពិត និងទទួលយកព័ត៌មានលម្អិត 078 915 999 /086 915 999

ទីតាំងគម្រោង៖ផ្លូវលេខ114(ផ្លូវថៃហ្គ័រ) ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ៕
https://goo.gl/maps/KzpJBe1mvyMywny88

@Borey Kimsoing !!!
រស់នៅក្នុងបរិបទ ជីវិតបែបស៊ីវិល័យ!

Khan Chbar Ampov (https://goo.gl/maps/KzpJBe1mvyMywny88)
Phnom Penh, Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here