តើអ្នកចង់ផ្ទេរសិទ្ឋកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីរត្រូវមានឯកសារអ្វីខ្លះ?

0

ដោយៈសិរីជេស៊ីកា

       ភ្នំពេញៈ ការផ្ទេរកម្មសិទ្ឋអចលនទ្រព្យដែលពុំទានចុះបញ្ជីរ សម្រាប់ដីក្រៅក្រុង ត្រូវឲ្យមានឯកសារសំខាន់ៗជាច្រើន ដែលអ្នកចង់ផ្ទេរសិទ្ឋត្រូវយកជាប់ទៅជាមួយ។

ឯកសារដែលជាតម្រូវការដើម្បីទទួលបានសេវាពីមន្រ្តីពាក់ព័ន្ឋមានដូចជា ១. ពាក្យស្នើសុំ
២. អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ០១ច្បាប់។
៣.សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ០២ច្បាប់។
៤. ឯកសារបញ្ជាក់អត្តសញ្ញាណ (លីវ មេម៉ាយ ពោះម៉ាយ….)០១ច្បាប់
៥. សំបុត្រទិញលក់។
៦. ឯកសារប្រវត្តិដី១ច្បាប់
៧. បង្កាន់ដៃបង់ពន្ធ

នីតិវិធីនៃការផ្ដល់សេវា

នីតិវិធីនៃការផ្តល់សេវាការផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅក្រុង ឬជនបទមានចំនួន១៦ដំណាក់កាលដូចខាងក្រោម
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រី ផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ។
២.អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣.មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤.អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥.អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦.មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
៧. ប្រធានការិយាល័យបញ្ជូន ទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨.មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩.មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០.បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
១២.បន្តដាក់របាយការណ៍ជូនអភិបាល ដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលក្រុងស្រុក ខណ្ឌធ្វើការចុះលេខ

១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យ បន្ទាប់ពីចុះលេខរួច។

១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មាន ដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here