ក្រុមហ៊ុនសឹង្ហបុរីធំមួយបានលក់គំរោងរបស់ខ្លួនតម្លៃ៥០លានដុល្លារនៅក្រុងព្រះសីហនុ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនសឹង្ហបុរីធំមួយ បានប្រកាសពីការលក់គំរោងខុនដូរបស់ខ្លួននៅក្រុងព្រះសីហនុ ក្នុងតម្លៃរហូតដល់ទឹកប្រាក់៥០លានដុល្លារដល់ក្រុមហ៊ុនFabi Capital ។

ក្រុមហ៊ុនHong Lai Huat បានប្រកាសកាលពីម្សិលម៉ិញ​នេះថា ខ្លួនបានចុះកិច្ចសន្យាជាមួយ Fabi Capital លើកិច្ចព្រមព្រៀងទិញលក់ តម្លៃ៥០លានដុល្លារអាមេរិកនៃកន្លែងស្នាក់ និងពាណិ​ជ្ជកម្ម នៅអគារD’Seaview នៅខេត្តព្រះសីហនុ។

យោងតាមការចុះផ្សាយរបស់សារព៌តមាន The Edge Singapore កាលពីថ្ងៃទី៤ ខែឧសភា D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំរបស់ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ។ គំរោងនេះលំនៅឋានសហកម្មសិទ្ឋ ចំនួន៧៣៧យូនីត និងអគារពាណិជ្ជកម្មផងដែរ ដែលគំរោងនេះសាងសង់នៅលើផ្ទៃដី៩៨១៨ម៉ែត្រការ៉េ។

កិច្ចសន្យា នេះត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន PH One Development (Cambodia)  ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hong Lai Huat) នៅថ្ងៃទី3 ខែឧសភា។ កិច្ចសន្យា នឹងមានរយៈពេលអនុវត្តន៍រហូតដល់ថ្ងៃទី៣១ ខែធ្នូ ។

លោក Ong Jia Jing អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hong Lai Huat និយាយថា “ភាពជាដៃគូជាមួយ Fabi Capital គឺជាឱកាសដ៏គួរឱ្យរំភើប ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតបណ្តាញ លក់បន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ D’Seaview ។

លោកបន្តថា “ក្រុមហ៊ុននឹងបន្តស្វែងរកគម្រោងអភិវឌ្ឍន៍ ដែលអាចសម្រេចបាន និងពង្រីកផលប័ត្រអចលនទ្រព្យរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here