ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី៣ របស់ចិន Sunac China ខកខានសងបំណុល

0

ដោយៈសុខុម

ហុងកុង: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា Sunac China ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី៣ របស់ប្រទេសចិន បានខកខានទូទាត់ថ្លៃគូប៉ុង លើមូលបត្របំណុលរបស់ខ្លួននៅបរទេសចំនួន៧៥០លានដុល្លារ កាលពីថ្ងៃពុធ ទី១១ ខែឧសភា នៅពេល រយៈពេលអនុគ្រោះ១ខែបានកន្លងផុត។

ការខកខានបង់ការប្រាក់ចំនួន២៩,៥លានដុល្លារ លើមូលបត្របំណុ​លខែតុលា ឆ្នាំ២០២៣ ដែលដល់ពេលកំណត់ត្រូវសងកាលពីខែមុន បង្ហាញពីការខកខាន សងថ្លៃមូលបត្របំណុលសាធារណៈ ជាលើកដំបូងសម្រាប់ក្រុមហ៊ុននេះ។

ប្រភពខាងលើបានសុំមិនឱ្យបញ្ចេញអត្តសញ្ញាណនោះទេ ដោយសារពួកគេមិនត្រូវបានអនុញ្ញាត ឱ្យផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ហើយក្រុមហ៊ុន Sunac China ក៏បានបដិសេធមិនឆ្លើយបំភ្លឺជុំវិញបញ្ហានេះដែរ។

ការខកខានសងបំណុលអាចធ្វើឱ្យខូចឈ្មោះ និងធ្វើឱ្យប៉ះពាល់មូលបត្របំណុលសរុបទាំងអស់៧,៧ពាន់លានដុល្លារ របស់ក្រុមហ៊ុននេះនៅលើទីផ្សារមូលធនអន្តរជាតិ។

ក្រុមហ៊ុន Sunac China បានខកខានការទូទាត់គូប៉ុងជាដុល្លារ ចំនួន៤រួចមកហើយដែលសរុប ជាទឹកប្រាក់១០៤លានដុល្លារ ចាប់តាំងពីខែមេសាមក ដោយ៣ក្នុចំណោមនោះ កំពុងស្ថិតក្នុងរយៈពេលអនុ​គ្រោះនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here