ដោយៈ សុផារី
ភ្នំពេញៈ ក្នុងកំឡុងវិបត្តិកូវីដ១៩ បានប៉ះពាល់ដល់ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ អ្នកវិនិយោគនិងអ្នកអភិវឌ្ឍន៍លើវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាមួយចំនួន នៅតែបង្ហាញសុទិដ្ឋិនិយមថា ដីធ្លីនឹងបន្តងើបឡើងវិញក្នុងរយៈពេល២-៣ឆ្នាំខាងមុខនេះ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ១៩កន្លងមកនេះ បានធ្វើឲ្យវិស័យអចលនទ្រព្យដីធ្លីបោះជំហានទៅមុខទាំងពិបាក ដោយសារតែក្នុងវិស័យអចលនទ្រព្យ មានច្រើនផ្នែកដូចជា ផ្នែកបុរី ផ្នែកដីឡូតិ៍ និងផ្នែកខុនដូ ដោយក្នុងនោះផ្នែកដីឡូតិ៍ បានទទួលរងផលប៉ះពាល់ច្រើន ព្រោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍ លក់ដូឡូតិ៍ដល់ប្រជាពលរដ្ឋ ដែលមានចំណូលក្រោមមធ្យម។ ដូច្នេះអតិថិជនដែលមានចំណូលក្រោមមធ្យម សុទ្ធសឹងតែធ្វើការលើផ្នែកសេវាកម្ម និងឧស្សាហកម្ម។








