ដោយៈគង់ សូរិយា
ភ្នំពេញៈ ជ្រើសរើសទីតាំងដែលមានភាពសមស្រប ងាយស្រូលធ្វើដំណើរ ពិសេសមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើបព័ទ្ឋជុំវិញ បុរីវិមានសំណាងបាន និងកំពុងផ្តោតលើផាសុខភាពក្នុងការរស់នៅ។
ជាមួយនឹងដងព្រែកធម្មជាតិព័ទ្ឋជុំវិញ បុរីវិមានសំណាងបានផ្តោតលើបរិស្ថានបៃតង សួនច្បារ កន្លែងហាត់ប្រាណ និងស្រូបយកខ្យល់អាកាសបរិសុទ្ឋពីដងព្រែកធម្មជាតិ ដែលនៅជុំវិញ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaដែលបាននិងកំពុងវិនិយោគបុរីលំដាប់អភិជន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ មិថុនានេះថា ការវិនិយោគរបស់យើងបាននិងកំពុងផ្តោតលើឯកជនភាព ឧត្តមភាព និងភាពងាយស្រួលក្នុងការរស់នៅ រចនាឡើងសមស្របទៅដល់ការប្រើប្រាស់ជាប្រចាំ។
លោកបន្តថា “បុរី វិមានសំណាង មិនត្រឹមតែជាផ្ទះ តែជាបណ្តុំលំនៅឋានដែលផ្តល់អោយលោក អ្នកនូវបែបផែននៃការរស់នៅ ជាមួយធម៌ជាតិពណ៌បៃតង”។
ជាមួយគ្នានេះ លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការរចនាម៉ូតផ្ទះរបស់បុរី ផ្តោតលើភាពស៊ីវិល័យ និងសមស្របតាមបច្ចុប្បន្នភាពនៃប្លង់ស្ថាបត្យកម្មខ្មែរ និងសហសម័យ ដើម្បីផ្តល់ឲ្យអ្នករស់នៅមានអារម្មណ៍ផាសុខភាព និងភាពស៊ីវិល័យ។ លោកជំទាវបន្តថា គុណភាព និងរចនាបទសំណង់ ដែលបាននិងកំពុងសាងសង់ មានតម្លៃលើសចន្លោះពី២០ទៅ៣០ភាគរយ នៃម៉ូតផ្ទះធម្មតាៗ។
លោកជំទាវគង់ សំណាងបានបន្តថា ជាមួយនឹងទំនុកចិត្តពីអតិថិជនបានធ្វើឲ្យការលក់សាកល្បងរបស់យើង សម្រេចបានជាង២០ភាគរយហើយ ដែលក្រុមហ៊ុននឹងរៀបចំបើកសម្ភោធ អាគារបង្ហាញពីបុរី និងលំនៅដ្ឋានប្រកបដោយប្រណីតភាពនេះ (Showroom)នៅក្នុងខែកក្កដាខាងមុខនេះ។
បុរីវិមានសំណាងមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ និងមានចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ថ្មី។
អតិថិជនចាប់អារម្មណ៍ សូមសាកសួរពត៌មាននៅថ្ងៃនេះ និង ធ្វើការណាត់ជួបជាមួយក្រុមការងាររបស់យើង ដើម្បីមកទស្សនាគំរោងរបស់យើងទាំងអស់គ្នា។Borey Vimean Samnang បុរី វិមានសំណាង។
☎️095 96 2000
☎️078 96 2000
☎️061 96 2000
☎️086 96 2000
ទីតាំងបុរី៖ https://bit.ly/3rBzGAQ៕