ដោយៈ ជេស៊ីកា
ភ្នំពេញៈ នៅថ្ងៃទី០៦ កក្កដាខាងមុខនេះ ក្រុមហ៊ុនGC Property Co, Ltdនិងចុះអនុស្សរណៈនៃការយោគយល់(MOU) ជាមួយក្រុមហ៊ុនCambodia My Second Home CM2 H Cambodia ដើម្បីលក់ផ្តាច់មុខទិដ្ឋាការយៈពេលវែង ដែលជនបរទេសអាចចេញ ចូលប្រទេសកម្ពុជារយៈពេលរហូតដល់១០ឆ្នាំ។
កម្ពុជាផ្ទះទី២របស់ខ្ញុំ(CAMBODIA MY 2ND HOME) គឺជាគម្រោងផ្តួចផ្តើមដោយម៉ាយ សេខិន ហូម ស៊ីអិម2អេច (ខេមបូឌា) ឯ.ក រួមជាមួយនឹងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគោលដៅក្នុងការណែនាំអំពីប្រទេស ដ៏ស្រស់ស្អាតមួយនេះ ទៅកាន់ពិភពលោកឲ្យបានស្គាល់។
រដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាជន នៅទូទាំងពិភពលោកទាំងអស់ក្លាយជាសមាជិក “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដើម្បីទទួលបាននូវសេវាកម្ម និងការប្រឹក្សា យោបល់ដ៏ទូលំទូលាយបំផុត រួមមាន ការធ្វើអន្តោប្រវេសន៍ ពាណិជ្ជកម្ម ការអប់រំ ក្រុមគ្រួសារ ជាដើម។ នៅពេលជាមួយគ្នានេះផងដែរយើងក៏ធ្វើការបរិច្ចាគទៅសង្គមវិញ តាមរយៈអង្គការសប្បុរសធម៌នានា។
ក្រសួងមហាផ្ទៃ បានសម្រេចប្រកាសនូវគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាគម្រោង វិនិយោគអន្តោប្រវេសន៍ ដើម្បីបើកចំហរសារជាថ្មី សម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។
គម្រោងទាំងមូល បានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុន អន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជម្រុញការវិនិយោគ បរទេសមកកាន់ប្រទេសកម្ពុជា។
គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមក ប្រទេសកម្ពុជាដែលផ្ដល់នូវឱកាស ការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានពិធីប្រគល់ លិខិតគាំទ្រកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។
ក្នុងពិធីសំណេះសំណាលនោះផងដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងគាំទ្រដល់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានទិសដៅស្របនឹងផែន ការរបស់ក្រសួងមហាផ្ទៃ និងលើកទឹកចិត្តឲ្យអនុវត្តកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”ឲ្យបានឆាប់រហ័ស។
តាងនាមឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សូមជូនពរឲ្យសមាគម មូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ទទួលបានជោគជ័យ។
លោក អ្នក ដែលបានចុះឈ្មោះជាមួយនឹងគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទទួលបានសេវាកម្មពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់លោកអ្នក រួមមានទិដ្ឋាការពិសេសរយៈពេល១០ឆ្នាំ លើសពីនេះ យើងនឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ពន្ធ និងការចុះបញ្ជីពាណិជ្ជកម្ម-ល-។ បន្ទាប់ពីចូលជាសមាជិក “កម្ពុជាផ្ទះទី២របស់ខ្ញុំ” លោកអ្នកអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។
ទិដ្ឋភាពនៃដំណើរវិវត្តន៍របស់កម្ពុជា
កម្ពុជាសម្រេចបាននូវវឌ្ឍនភាពសង្គម សេដ្ឋកិច្ចយ៉ាងលេចត្រដែតក្នុងរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ដែលគេអាចមើលឃើញលើ ទិដ្ឋភាពសំខាន់ៗចំនួន៦ រួមមាន។
ទី១ ទសវត្សរ៍ឆ្នាំ៩០ រហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង ការរីកចម្រើនប្រចាំឆ្នាំមានការកើនឡើងជាមធ្យម៧ភាគរយ។
ទី២ រយៈពេល១០ឆ្នាំកន្លងទៅ ការវិនិយោគបរទេសមានការកើនឡើង១៣៨ដង ទី៣ គ្មានការហាមឃាត់ទៅលើការប្ដូរ ឬបញ្ញើរប្រាក់បរទេស អ្នកវិនិយោគអាចបញ្ចូល ឬផ្ទេរប្រាក់បានដោយសេរី។ ទី៤ គឺជាប្រទេសដែលមានទ្រព្យសកម្ម ជាប្រាក់ដុល្លារធំជាងគេទី៣ នៅលើពិភពលោក បញ្ញើរប្រាក់ទូទាំងពិភពលោកដោយសេរី។
ទី៥ ប្រជាជនមានអាយុជាមធ្យ ២៧ឆ្នាំ កម្លាំងពលកម្ម និងផលិតកម្មមានការកើនឡើង នៅក្នុងរយៈពេលខ្លីលោក អ្នកពុំចាំបាច់បារម្ភពីបញ្ហាកម្លាំងពលកម្ម និងភាពចាស់នៃប្រជាជនឡើយ។
ទី៦ មិនមែនជាប្រទេសសមាជិក CRS អ្នកវិនិយោគអាចទទួលបានសេរីភាពនៃផ្នែកហិរញ្ញវត្ថុកាន់តែច្រើន។ ទី៧ លំហូរចូលនៃបណ្ដាប្រទេសខ្លាំងៗទាំង៥០០ទូទាំងពិភពលោក បានជម្រុញឲ្យល្បឿននៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា មានការរីកចម្រើនជាលំដាប់ ចំពោះវិស័យអប់រំ ដោយសារតែប្រទេសកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន នៅក្នុងសតវត្សចុងក្រោយនេះ។
ដូច្នេះភាសាអង់គ្លេស ត្រូវបានទទួលស្គាល់ជាភាសា សម្រាប់ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាផងដែរ៕
កម្មវិធីនេះអនុញ្ញាតអោយសារធារណជនចូលរួមដោយឥតគិតថ្លៃ!
https://goo.gl/maps/cvye58k7mfyzD2g1A